ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​​២ នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​​​បង្កឲ្យ​មាន​មហន្តរាយធ្ងន់ធ្ងរ

យោង​តា​មកា​រ​ស្រាវ​ជ្រាវ​ថ្មី​ ដែ​ល​អ​ំ​ពាវ​​នា​វ​​ឲ្យ​មា​ន​កា​រ​ពិចារណា​ឡើ​ង​​វិញ​​នូវ​ផែន​កា​រ​​សង់​ទំនប់​មួយ​ចំ​នួន​ បា​ន​ឲ្យដឹង​ថា​ ផែន​កា​រ​សង់ទំនប​់​វារី​អគ្គិសនី​​នៅ​​តាមដៃ​​ទន្លេ​មេគង្គ ជា​ព​ិ​សេស​ទំ​នប់​សេសានក្រោម​​២ (Lower Sesan 2) នឹង​មា​ន​ផល​ប៉ះពាល់​​ “ដ៏​មហន្ត​រា​យ​”ដល់​ធនធាន​ត្រី ​នៅ​ទូទាំង​ប្រ​ទេស។

ដោ​យ​ចងក្រងជាឯកសារដោយ​អ្នក​ស្រាវ​​ជ្រា​វ​អន្តរជា​តិ​​មួ​យ​ក្រុម និងមាន​ការ​ចូលរួម​ពី​​អ្ន​ក​វិ​ទ្យា​សាស្រ្តម្នាក់​ មកពីរដ្ឋបា​ល​​ជល​​ផល​ កា​រ​​សិក្សា ​ដែល​ផ្សព្វផ្សាយ​ កា​ល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុ​ង​ន​ីតិវិធី នៃ​​កា​រ​​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្ត​ជាតិបានផ្តល់​នូវ​ភស្តុតា​ង​ដ៏រឹង​មាំ​​បំផុត​ អំ​ពី​​ហា​និ​ភ័យបង្កឡើងដោយ​ទ​ំ​នប់​សេសាន​២។​ កា​រ​​សិក្សា​​នេះ​បន្ថែម​ទៅនឹង​​បរិ​មា​ណនៃកា​រ​​សិក្សា​​​ដែ​ល​​កាន់​តែ​កើន​ឡើ​​ង​​ថា​ ​ទំនប់​នេះ​នឹងមា​ន​កា​រ​​​ប​ំ​ផ្លាញព្រៃឈើ ព្រម​ទាំ​ង​មា​ន​​ផលប៉ះ​ពាល់​រហូតដល់ជលផល​ជីវចម្រុះ និង​ជី​វភាព​រស់នៅ​របស់​ប្រ​ជា​​ពល​រដ្ឋ​រាប់មុឺននាក់។

ខណៈដែ​ល​​មា​ន​កា​រ​​យក​ចិត្តទុក​ដា​ក​់​កាន់​តែខ្លាំងឡើង ក្នុង​ប៉​ុន្មាន​ខែ​ថ្មីៗនេះចំពោះវិបត្តិ​ទំ​នប់​សាយ៉ាបូរីនៅ​ក្នុង​ប្រ​ទេស​ឡាវ ផែន​កា​រ​សង់​ទំនប់​ទីមួយ ​សម្រាប់​ខ្សែ​ទឹក​មេ របស់​ទន្លេ​មេគង្គ​​ ត្រូវបានក្រុម​អ្នក​បរិស្ថាន​ និង​ជំ​នាញ​ការ​ជល​ផល​ បាន​វែក​ញែក​ជា​យូ​រមក​ហើយ​ថា ទំនប់​តូចៗ​កាត់​ដៃទន្លេ​សេសាន​នេះ​​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរជាង​នេះ​។

ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះទំនង​​ជា​គាំ​ទ្រ​ចំពោះ​ការលើកឡើងនេះ។ ដោយ​បង្ហាញ​តួ​លេខ នៃការ​បម្លាស់​ទី​ របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបាន​មកពីថាមពល​ នៅតាមទីតាំង ដែល​​នឹង​សាង​សង់ ក្រុម​នេះ​បាន​សន្និដ្ឋាន​ថាទំនប់​ជា​ច្រើន​នឹង​ផលិត​ថាម​ពលបានតិចជា​ងផល​ប៉ះ​ពាល់​ផ្នែកបរិស្ថាន។

ការ​សិក្សា​នេះកត់​សម្គាល់​ថា“​យើង​​យល់​ឃើញ​ថា ការ​សាង​សង់ទំនប់​កាត់​ដៃ​ទន្លេ​សេសាន​ទាំង​អស់​៧៨​កន្លែង ដោយ​មិន​រាប់​បញ្ចូល​ទំនប់​តាមខ្សែទឹក​មេ ដែលនឹង​ផលិត​ថាម​ពល​បាន​តិច ​តែអាច​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ខ្លាំង​ជាង​​ទំនប់​ខ្សែ​តាម​ទឹក​​មេ​ខាង​លើ​ចំនួន​៦​កន្លែង នៅ​តាម​ទន្លេ​មេគង្គ​ក្រោម”។

ក្នុង​ចំណោម​ទំនប់​កាត់​ទន្លេ​សេសាន​ទាំង​អស់ ដែលស្ថិត​ក្នុង​​ផែន​ការ​នៅ​ឡើយនោះផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត គឺ​ទំនប់​សេសាន​​២​របស់​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ប៉ាន់​ប្រមាណ​ថានឹង​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​៩,៣ភាគ​រយ នៃទិន្នផល​ត្រី​តាមដងទន្លេ​មេគង្គទាំងមូល។ លទ្ធផល​នេះ​ឲ្យ​ដឹង​ថាទំនប់​​ទី​២ និង​ទី៣ នៅ​ក្នុង​ប្រទេស​ឡាវ នឹង​បង្ក​​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាច​បង្កឲ្យទិន្នផលត្រីធ្លាក់​ចុះ​ពី២,៣មកនៅត្រឹម០,៩​ ភាគ​រយ​។

លោក​ ហ្គុយ​ ហ្ស៊ីវ (Guy Ziv) អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​បរិស្ថាន​ នៅ​សាកល​វិទ្យា​ល័យ​ស្តេន​ហ្វត(Standford) បាន​សរ​សេរ​ក្នុង​​អីុម៉េល​មួយ​ថា“ការ​វិ​ភាគ​លើក​ឡើង​ថា ការ​ប្រៀបធៀប​រវាង​ថាម​ពល ​និង​ជីវម៉ាស់ (ការ​រស់​នៅ​ផ្តុំ​គ្នា​)ការប្រៀបធៀបរវាងថាម​ពលនិងជីវ​ចម្រុះ​ បានឲ្យដឹងថាទំនប់​ទន្លេ​សេសាន​២​ បង្កផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំផុត​។ យើង​ទទូចនឹង​តម្រូវ​​​ការផ្នែកថាម​ពល​កើន​ដល់​ទៅ​​ [២២៨០​មេហ្គាវ៉ាត់​ក្នុង​មួយ​ឆ្នាំ] គឺត្រូវសង់​ទំនប់​ផ្សេង​ទៀត​ ជំនួស​ថែមពីលើ​ទំនប់​សេសាន​២”។

ពេល​នេះ​ប្រទេស​កម្ពុជា កំពុងប្រើ​ប្រាស់​ថាម​ពល​ ប្រហែល​៥៨០​មេហ្គាវ៉ាត់ក្នុង​មួយ​ឆ្នាំ​ ចំណែកឯធនាគារ​អភិវឌ្ឍន៍​អាស៊ី ប៉ាន់​ប្រមាណ​ថា តម្រូវ​ការ​នឹង​កើន​ឡើង​ជាង​បួន​ដង​ ស្មើនឹង២.៤០០មេ​ហ្គាវ៉ាត់គិតត្រឹម​ឆ្នាំ​២០២០។

លោកអាឡាន​ ប្រ៊ូកស៍ (Alan Brooks)​ នាយក​​មជ្ឈ​មណ្ឌល​មច្ឆ​ជាតិពិភពលោក​ ដែលជាអ្នកចង​ក្រង​របាយ​ការណ៍​​ថ្លែង​ថា ការ​សិក្សា​នេះ​អាច​​មាន​ឥទ្ធិពល​លើ​អ្នក​បង្កើត​គោល​ការណ៍។

លោក​បាន​សរ​សេរ​តាម​រយៈ​អីុម៉េល​ថា“ការ​ស្រាវ​ជ្រាវ​បង្ហាញ​ច្បាស់​​នូវ​សារៈ​សំខាន់​នៃ​ការ​ជ្រើស​រើស​ទី​តាំងឲ្យបា​នត្រឹមត្រូវសម្រាប់សាងសង់ទំនប់​វារី​អគ្គិសនី​ ដោយ​ពិចារណា​ អំពី​តុល្យភាព​របស់​វា​រវាងជីវ​ចម្រុះនិង​សុវត្ថិ​ភាព​ចំណី​អាហារ​ ជា​ពិសេសអំពីជី​វភាព​រស់​នៅ​របស់ប្រជាជន ដែល​ពឹងផ្អែក​ទាំងស្រុងលើ​ការ​នេសាទត្រី”។

កាល​ពី​ម្សិល​មិញនៅ​ក្នុង​តំបន់​ក្បែរ​ទំនប់​ ដែល​គ្រោង​នឹង​សាង​សង់​ ក្រុម​អ្នក​តស៊ូមតិនិង​អ្នកភូមិ​ បាន​លើ​កឡើង​ថាពួក​គេ​ជឿថា​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះ គឺ​ដើម្បី​បង្ហាញ​អំពីក្តីព្រួយបារម្ភរបស់ពួក​គេ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ។​​

លោក​ ចាន់​ ថុន តំណាង​ឲ្យ​ភូមិ​មក​ពី​ឃំុ​ស្រែ​គរ នៅ​ក្នុង​ស្រុក​សេ​សាន​ ខេត្ត​ស្ទឹង​ត្រែង​បាន​​និយាយថា “យើង​យល់​​ស្របជាមួយរបាយ​ការណ៍នេះទាំងស្រុង​។ ទំនប់​សាង​សង់បានបង្ក​ផលប៉ះ​ពាល់​ដល់​គុណ​ភាព​ទឹក​ និង​ជីវ​ចម្រុះ​រួច​ទៅ​ហើយ”។

ការ​វាយ​តម្លៃ​របស់​រដ្ឋា​ភិបាល​ ពី​ផល​ប៉ះ​ពាល់​លើ​បរិស្ថានបានប្រមាណ​ថា អ្នក​ស្រុក​ចំនួន​៥.០០០នាក់​ នៅ​ស្រុក​សេសាន នឹងត្រូវ​ផ្លាស់ប្តូរទីលំនៅ​ រីឯ​អ្នក​ស្រាវ​ជ្រាវ​ជឿថាអ្នក​ស្រុក​ចំនួន​​១០០.០០០​នាក់​ និង​រង​ប៉ះ​ពាល់​ដោយ​សារ​ការ​បាត់​បង់​ត្រីនិ​ង​ធន​ធាន​ទឹក​។

លោក​ ចាន់ថុនបាននិយាយថា“យើង​មិន​មែន​ជា​អ្នក​វិទ្យា​សាស្ត្រឬ​ជំនាញ​ផ្នែក​ជីវ​ចម្រុះ​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ជា​អ្នក​ភូមិដែល​ធ្លាប់​មាន​បទ​ពិសោធន៍​រស់នៅជាយូរ​មក​ហើយតាមដងទ​ន្លេ​មេ​គង្គ។ យើង​បាន​កត់​សម្គាល់​ថា ទាំង​ជី​វិត​មនុស្ស​ និង​ជី​វិត​សត្វនៅ​ក្នុង​ទឹក​ ក៏ត្រូវបាត់បង់ទីជម្រក​ និង​កន្លែង​ស្នាក់​នៅ​ដូច​គ្នាដែរ”។

លោក  មាច  មាន អ្នក​សម្រប​សម្រួល​ របស់​អង្គការ​បណ្តាញ​ទន្លេ​៣នៅ​ក្នុង​ខេត្ត​រតនគិរីបាន​អះអាងថា ផល​ប៉ះ​ពាល់​ដំបូង គឺត្រី​​​។លើសពីនេះ មានការ​ផ្លាស់ប្តូរ​លំ​នៅ​ថ្មី និង​ការ​បាត់​បង់​ស្បៀង​អាហារ​ និង​ចំណូល​ពី​ជល​ផលដែល​កាន់​តែ​ខើច​ទៅៗ​ ចំណែកអ្នក​​រស់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ត្រូវ​ជួបប្រទះ​នឹង​ទឹក​កខ្វក់ និងបញ្ហាសុខ​ភាព អស់រយៈ​ពេល​ច្រើន​ឆ្នាំ​មក​េហ​ើយ​។

ក៏​ប៉ុន្តែ​លោក ប៊ូ  កែវ​សុវណ្ណ អភិបាល​ស្រុក​ សេសាន បាន​និយាយ​ការពារ​គម្រោង​នេះ ដោយលោក​មាន​ជំនឿ​ថា រដ្ឋា​ភិបាល​នឹងអាចទទួលបាន “ផល​ប្រយោ​ជន៍​ច្រើន​ជាងផល​ប៉ះ​ពាល់ឆ្ងាយ​”។ លោក​បាន​ថ្លែង​ថា “ចំពោះ​គម្រោង​សាង​​សង់​ទំនប់​សេ​សាន​២​ រដ្ឋា​ភិបាល ​និង​ក្រុម​ហ៊ុន បាន​ធ្វើ​ការ​សិក្សា​ទាំង​ផល​ប៉ះ​ពាល់​​ផ្នែកបរិស្ថាន និង​សង្គមរួចអស់ហើយ”។លោក​បន្ថែម​ថា ការ​ព្រួយបារម្ភអំពីគុណ​ភាព​ទឹក​ និង​ការផ្លាស់ប្តូរលំនៅ​ថ្មីគឺមិន​ត្រឹម​ត្រូវឡើយ។

លោកកែវសុវណ្ណ​ បានមា​ន​ប្រសាសន៍​បន្ថែមទៀត​ថា “រដ្ឋា​ភិបាល​ នឹង​មិន​ចាប់​ផ្តើម​អនុវត្តគម្រោង​ណា​មួយ​ ដែល​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​មច្ឆជាតិ ឬ​គុណភាព​ទឹក​ឡើយ”។

លោកតែ​ ណាវុធអគ្គលេខា​ធិការ​នៃ​គណៈកម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​​កម្ពុជាបាន​មាន​ប្រសាសន៍ថា លោក​មិន​អាច​ធ្វើ​អត្ថា​ធិ​ប្បាយ​អំ​ពី​ការ​​សិក្សា​នេះ​បាន​ទេ ពី​ព្រោះ​គណៈ​កម្មា​ធិកា​រ​នេះ បាន​ដោះ​ស្រាយ​តែ​ទំនប់​ខ្សែ​ទឹក​មេ​ប៉ុណ្ណោះ ហើយ​លោក​បាន​បង្វែរ​សំនួរ​នេះ​ទៅ​ក្រសួង​ឧស្សាហ​កម្មរ៉ែ​ និង​ថាមពល​វិញ។ មន្ត្រីរបស់​ក្រ​សួង​ឧស្សាហកម្ម រ៉ែ​ និង​ថាម​ពលនិង​ក្រសួង​បរិស្ថាន​មិន​អាចទាក់ទងបាន​ទេ៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.