ជនជាប់ឃុំ​ក្នុង​បទ​ល្មើស​នេសាទត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​​ពី​ការលើក​លែង​ទោស​ដល់​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ និង​ចាប់​ដាក់​​ពន្ធនាគារ ដោយសារ​បទ​ល្មើស​នេសាទ​​នោះ ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ និង​បាន​ដោះ​លែងជន​សង្ស័យ​ជា​ច្រើន​នាក់ ពី​ពន្ធនាគារ​ខេត្ត នៅ​ទូ​ទាំង​​ប្រទេស​រួចហើយ។   

ទោះជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ​បាន​និយាយថា បទ​បញ្ជា​នេះ​ខុស​ប្លែក​ពីធម្ម​តា​និង​បង្ហាញ​ឲ្យ​ឃើញអំ​ពី​ឥទ្ធិ​ពល​របស់​រដ្ឋា​ភិបាល​មក​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ ​វិញទេ។   អ្នក​វិភាគ​ទាំង​នេះ​​បាន​និយាយ​ថា ការ​លើក​លែង​ទោសក្នុង​​បទ​ល្មើស​នេសាទ​ ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​​នោះ​​ទំនង​ជា​ការ​ប៉ុនប៉ងរក​ការគាំទ្រផ្នែកនយោ​បាយ​នៅ​ពេល​បោះ​ឆ្នោត​ហើយ។

លោក ទី​ សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​និយាយ​ថា លោក​ ហ៊ី សុភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​បានធ្វើដំណើរ​មកកាន់​ខេត្ត​​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន​ សែន បាន​ប្រកាស​​អំពី​ការ​លើក​លែង​ទោសនេះ ដើម្បី​ណែ​នាំ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ និង​តុលាការ​​ដោះ​លែង​មនុស្សទាំងអស់​ដែល​ជាប់ឃុំ​ ​ពី​បទល្មើស​នេសាទ​។

លោក​ ទី សុវិនថាល់  បាន​និយាយ​ថា​​តុលា​ការ​បាន​បើក​ “សវនាការ​” ទ្រង់​ទ្រាយ​ធំ​មួយភ្លាមៗកាលពី​ម្សិល​មិញ ដែល​នៅ​ក្នុង​នោះ​បាន​សម្រេចថា ​អ្នក​នេសាទ​ក្រី​ក្រ​១៧​នាក់​មិន​មាន​ពិរុទ្ធ​ភាព​ទេ  ហើយ​ដោះលែង​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន។ បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បានកាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ល្មើស​នេសាទ ​ក៏​ទទួល​បា​ន​ការ​ដោះ​លែង​ផង​ដែរ​។

លោក​ ទី​ សុវិនថាល់  បាន​និយាយ​ថា ​“តុលាការ​ជួយ​ប្រជាជន​ក្រីក្រ​តាម​សំណើ​របស​់លោក ហ៊ុន សែន ដែលស្នើ​ឲ្យ​ដោះ​លែង​ពួកគេ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ការ​ប្រោសព្រះ​រាជទាន​លើកលែង​ទោស​ដោយ​ឡែក​​មួយ​ទៀត​​ ត្រូវ​បាន​រៀប​ចំ​ ឡើង​សម្រាប់​​ជន​ដែល​ត្រូវ​បាន​​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​បទ​ល្មើស​នេសាទ​។

លោក​បាន​ថ្លែងថា មិន​មាន​អ្វី​ខុស​ប្លែកទេ​ ការដែល​តុលាការ​អនុវត្ត​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “​បើ​ទោះបី​ជាសម្តេច​​ ហ៊ុន សែន​ ចេញ​បញ្ជា​ក៏ដោយ​ ក៏​យើង​នៅ​តែ​បើក​សវ​នាការ​ដែរ។ យើ​ងមិន​បាន​បំពាន​ច្បាប់​ទេ។ យើង​ធ្វើតាម​នីតិវិធី​ [ច្បាប់​]” ។

នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ធំ​វិញ​ តុលាការ​ និង​ព្រះរាជ​អាជ្ញា​ក៏បង្ហាញ​ផង​ដែ​រ​នូវ​ការ​លើ​ក​លែង​ទោស​ជា​បន្ទាន់​ដល់​អ្នក​ដែល​បានជាប់​ឃុំ​ពីបទ​ប្រើ​ប្រាស់​មធ្យោ​បាយ​នេសាទខុស​ច្បាប់​ ដូចជា​ការ​ឆក់​ត្រី​ជា​ដើម​។

លោក​ ប៉ែន សារ៉ាត់ ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​កំពង់ធំ បាន​និយាយ​ថា​ “យើង​​ដោះ​លែង​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​ ក៏​ព្រោះ តែ​បទល្មើសទាំង​នេះ​ជា​បទ​ល្មើស​​តូចតាច​ ហើយ​​ពួក​គេ​គឺ​ជា​ប្រជាជន​ក្រី​ក្រ”។ លោក​បាន​ថ្លែង​​ថា ជន​សង្ស័យ​១១នាក់​ ដែល​កំពុង​រង់​ចាំ​ឡើង​​សវនាការ​កាត់​ទោសនោះ​ ក៏​ត្រូវ​បាន​ដោះ​​លែង​ដែរកាលពី​ម្សិល​មិញ​។

នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក​ព្រះរាជ​អាជ្ញា​ តន់ សីហតេជះ ក៏បាន​និយាយ​ដែរ​ថា​ មនុស្ស​១១នាក់ ដែល​ជាប់​សង្ស័យ​ក្នុង​បទ​ល្មើស​នេសាទ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ​លោក​បាន​ថ្លែង​ថា “យើង​បាន​ដោះ​លែង​​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយពី​មាន​សំណើ​របស់​សម្តេច​ ហ៊ុន សែន”។លោក ក៏​បាន​អះ​អាង​ដែរ​ថា លោក​ និង​តុលាការគឺ“​ឯករាជ​្យ​​” ​មិនស្ថិត​ក្រោម​អំណាច​លោក​ ហ៊ុន សែន ទេ  ហើយ​បាន​ “ធ្វើតាម​នីតិវិធី​ច្បាប់​” នៅ​ក្នុង​ការ​ដោះ​លែងនេះ។

កាលពី​ថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន បាន​​ប្រកាសថា លោក​លើក​លែង​ទោស​ដល់​ជន​​សង្ស័យ​ ឬ​ទណ្ឌិត​ក្នុ​ងបទ​ល្មើស​ប្រើ​ប្រាស់​មធ្យោបាយ​នេសាទ​ខុស​ច្បាប់​។  ទោះ​ជា​​យ៉ាង​ណា ការ​ដោះ​លែង​នេះ​មិន​ធ្វើ​ឡើង​ចំពោះអ្នក​ជាប់ឃុំ​ក្នុង​បទ​ល្មើស​​នេសាទ​ធ្ងន់​ធ្ងរ​ ដូច​ជាការ​កាប​់ឆ្កា​រព្រៃ​លិច​ទឹក​ដោយខុស​ច្បាប់​​នោះឡើយ។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​​ការ​សម្រេច​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បិទឡូត៍​នេសាទ​ពាណិជ្ជកម្ម​ទាំងអស់នៅ​តាម​បឹង​ទន្លេសាប​។

លោក​ សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​​បាន​និយាយថា ព្រះ​រាជ​អាជ្ញា​អាច​ដក​ការ​ចោទ​ប្រកាន់​ពី​អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន​បាន​ ប៉ុន្តែ​ការ​ប្រោស​ព្រះ​រាជទានលើក​លែងទោស​សម្រាប់​តែ​ទណ្ឌិត​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតាោក  សុក  សំអឿន បាន​និយាយ​ថា ទោះ​​ជាយ៉ាង​ណា វាមាន​ភាព​ “​ខុស​ប្លែក​ពី​ធម្មតា​” ដែល​រដ្ឋាភិបាល​ផ្តល់​ការ​លើក​លែង​ទោសទូទៅ​បែប​​នេះ។  លោក​បាន​ថ្លែង​ថា “​វាប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ខ្លះហើយ ព្រោះការ​យក​មនុស្ស​មក​កាត់​ទោស​ពី​បទ​ល្មើស​តូចតាច​នោះ មិន​មែន​ជា​ការល្អ​ទេ”៕

ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតា                   

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.