អ្នក​ភូមិ​បុរីកីឡា​ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​

អតីត​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់​​បុរី​កីឡា​​ប្រ​ហែល​៦០​​នាក់​ បាន​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​​ម្សិល​មិញ ​​ដើម្បី​ទាមទារ​ឲ្យ​សាលា​ដំបូង​នេះ​​ឆ្លើយ​តប​ជា​​ផ្លូវ​ការ​​ចំពោះ​ពាក្យ​បណ្តឹង​ចំនួន​ពីរ​ ដែល​​​ប្រ​ជា​​​ពល​រដ្ឋ​បាន​ដាក់​​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពីបទ​បណ្តេញ​ពួក​គាត់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ។

អ្នក​​ស្រី​ ការ៉ូហូនី ​​តំណាង​​​​សហ​គមន៍​បុរីកីឡា​ បាន​និយាយថា ​ប្រជា​ពល​រដ្ឋ​មាន​ការ​​​ខក​​​ចិត្ត​ណាស់​​​​ ដែល​សាលា​ដំបូង​នៅតែ​មិនទាន់​​បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​​​ចុះ​ថ្ងៃ​ទី​១៣ខែ​កុម្ភ: ​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពី​​​​បទ​រំលោភ​កិច្ច​​ព្រម​ព្រៀងផ្តល់​លំនៅ​ដ្ឋាននៅ​នឹង​កន្លែង ​ ដល់​ប្រ​ជា​ពល​រដ្ឋ​ និង​ពាក្យបណ្តឹង​​ព្រហ្ម​ទណ្ឌ​មួយ​ទៀត​ចុះ​ថ្ងៃទី​៦​ខែ​មីនា​ទាម​ទារ​សំណង​​ចំនួន​៣៦០.០០០​ដុល្លារ​ពី​ក្រុម​ហ៊ុន​នេះ​ សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១២០​គ្រួសារ​ ចំពោះ​ការ​រុះ​រើ​ផ្ទះ​​​សម្បែង​​​​របស់​ខ្លួន។

អ្នក​ស្រីការ៉ូហូនី ​លើក​ឡើង​ថា“ប្រ​សិនបើ​​យើង​មិន​ទទួល​បាន​ចម្លើយ​​ឆាប់​ៗ​នេះ​ទេ​នោះ​ ​យើង​នឹង​ធ្វើ​ការ​តវ៉ា​ទូទាំង​រាជ​ធានី​​​​ភ្នំ​ពេញតែ​ម្តង​។យើង​ស៊ូស្លាប់​ជាជាង​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​នេះ​លួច​ប្លន់​ផ្ទះ​របស់​យើង”។ លោកចាន់សុជាតិមេធាវី​មក​ពី​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​តំណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​សហគមន៍​បុរី​កីឡានេះ​​​ បាន​មាន​ប្រ​សាសន៍ថាសាលា​ដំបូង​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ពាក្យ​បណ្តឹង​ណាមួយ​ ហើយ​តាម​ផ្លូវ​ច្បាប់​មិន​តម្រូវ​ឲ្យ​​ចេញ​លិខិត​ឆ្លើយ​តប​ទេ​ គឺរហូត​​​ទាល់​​​​​​​​​តែ​​ដល់​ថ្ងៃ​​ច័ន្ទ​។

​ប្រ​ជា​ពល​រដ្ឋ​សហគមន៍​បុរី​កីឡា​ម្នាក់​ឈ្មោះ ​ជុំង៉ាន់ ​បាន​និយាយ​ថា ​អ្នកស្រី​នឹង​​ចូល​​​​រួម​ជាមួយ​អ្នក​តំណាង​សហ​គមន៍​ចំនួន​​​ប្រាំ​​មួយ​នាក់​ទៀត​ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​​មក​ជួប​ជាមួយ​លោកសោម ​សុវណ្ណ ​អភិបាល​ខណ្ឌ​៧​មករា​ និង​លោក​ស្រី ស៊ុយ សុផានប្រធាន​ក្រុម​ហ៊ុនផានអីុមិុចនៅ​ថ្ងៃ​នេះ ​ដើម្បី​​​​ចរចារក​វិធី​ដោះ​ស្រាយ​វិវាទ​ដែល​កំពុង​អូសបន្លាយ​​នេះ។

​ប្រជា​ពល​រដ្ឋ​ជា​ង​៣០០​នាក់​ត្រូវបាន​បណ្តេញ​ចេញ​ពីលំនៅដ្ឋាន​  ហើយ​​​ផ្ទះ​សម្បែងរបស់​ខ្លួន​ត្រូវ​បាន​បំផ្លាញ​ចោល​ បន្ទាប់​ពី​​​មាន​ការ​ប្រ​ឈម​មុខ​ដាក់​គ្នាដ៏​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករាជាមួយកងកម្លាំង​​នគរ​បាល​ ដែល​ត្រូវ​​ក្រុម​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ និង​​បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​​ថា​ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់​ធ្ងរ​។

ប៉ុន្តែ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​បានចេញ​​សេច​ក្តី​ថ្លែង​ការណ៍​មួយ​តាម​គេហ​ទំព័រ​របស់​ខ្លួនកាល​ពី​ថ្ងៃ​អាទិត្យ​  ដោយ​អះអាង​ថា អាជ្ញា​ធរ​បាន​ចាត់​វិ​ធាន​ការ​​​យា៉ងប្រុងប្រយ័ត​្នចំពោះ​​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ។

សាលារាជ​ធានី​​ភ្នំពេញ​​បានលើក​ឡើង​​​ថាប្រជា​​ពល​រដ្ឋ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​​​ទាំង​នេះត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថាន​​​​ភាព​​​​លំបាករបស់​ខ្លួនដោយខ្លួនឯង​ ព្រោះ​ពួកគាត់​បាន​​ផ្លាស់​មក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ក្រោយ​សម័យ​ខ្មែរ​ក្រហម​ ហើយ​​ “បងប្អូន​ប្រជាជន​ក្រីក្រ​ជាងគេ​បំផុត​ក្នុង​ចំណោម​អ្នក​ក្រី​ក្រ​​ បាន​នាំគ្នា​រស់​នៅ​ក្នុង​ទី​​ចង្អៀត ​តំបន់​​​គ្មាន​​​ភ្លើង​​និងតំបន់​​កខ្វក់”៕

ប្រែសម្រួល​ដោយ ​ តែ​ម​ សុខុម​​​​​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.