អតីតអភិបាល​ក្រុង​ មាន​សេរី​ភាព​វិញ​បន្ទាប់ពី​សារភាព​ថា ខ្លួន​បាន​ដក​កាំភ្លើង​បាញ់​

បើ​ទោះ​ជា​​​សា​​រ​​ភា​ព​​ កា​ល​ពី​​​ម​្សិ​ល​មិញ​​ថាខ្លួន​​បា​ន​ដក​កាំ​ភ្លើ​ង​​​បាញ​​់ស្ត្រី​បីនាក់អំ​ឡុ​ង​​កា​រ​តវ៉ា​​​ កា​ល​ព​ី​​​ខែ​​ម​ុន​ នៅ​​ឯ​តំ​​ប​ន​់​​សេដ្ឋ​​​ក​ិ​ច្ច​​​ពិ​សេស ​ក្នុ​ង​​ខេត្ត​ស្វា​យ​​រៀ​ង(SEZ) ​​​ក៏​​ដោ​យក​៏​លោកឈូក បណ្ឌិត អតីត​​​អភិ​​បា​ល​​​ក្រ​ុ​​​ង​បា​​​វិត នៅ​តែមា​ន​​​សេ​​រី​ភា​ពអាច​​វិល​ត្រឡ​​ប​់​​ម​ក​​ផ្ទ​ះ​​​​រប​ស់​​​ខ្លួ​ន​​វិញ​​ដែ​រប​ន្ទាប់​ពី​​​​បា​​​​ន​សារ​ភាព​នៅចំ​​ពោះ​មុ​​ខ​​តុ​លា​​​កា​រ។

លោក ហ៊ឹង ​​ប៊​ុន​​ជា ព្រះ​​រា​ជ​អាជ្ញា​​អមសា​លា​​​ដំ​ប​ូ​​ង​​​ខេត្ត​​ស្វា​យ​រៀង ​​បា​ន​​ថ្លែង​​ថា “លោក បណ្ឌិត បា​ន​​ចូល​មកឆ្លើយ​​ទល់មុខ​ខ្ញុំ ហើយបា​ន​​សារ​ភា​ព​ថា លោក​បា​ន​​ទៅ​ដល់​​ទី​កន្លែង​ធ្វើ​​បាតុ​កម្ម​​ ដើម្បី​ចរចា​​​ជា​​មួ​យ​កម្មក​​​រដែ​ល​​ត​​វ៉ា​ និ​ង​បា​​ន​​​បាញ់​ឡើ​​ង​​លើ”។

េព​ល​​​សួ​រ​​ថា ​តើ​លោក​​ បណ្ឌិត សារ​ភាព​​​ថា​​ គ្រាប​់​កាំ​ភ្លើ​​ង​ ដែ​ល​​គា​ត់បាញ​់​​ចេញ​ពី​កាំ​ភ្លើ​ង​​រប​ស់​គាត់​​ បានត្រូវ​​កម្មកា​​រិ​នី ​ដែ​ល​តវ៉ា​បី​នាក​់​ ដោ​យ​​របៀបណា​នោះ​ លោក ប៊ុ​នជាបាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ។​ ព្រះ​រាជ​អាជ្ញា​រូប​នេះបាន​បន្ថែម​ថា​​ “ ពេល​នេះ​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ”។

លោកបណ្ឌិតគ្រោង​នឹង​ចូល​ខ្លួនមកបំភ្លឺជំុ​វិញការ​ចោទ​ប្រ​កាន់​ថា​ លោក​បាន​បាញ់​ស្ត្រី​​បី​នាក់អំឡុង​ការ​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់​ហាតតាន់​ នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ​អតីត​អភិ​បាល​រូប​នេះបាន​លប​ចេញ​​ចូល​សា​លា​ដំបូង​ខេត្ត​ដោយ​ស្ងាត់ៗ កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​បាន​យល់​ព្រម​ជួបគាត់មុនមួយ​ថ្ងៃ។លោកប៊ុនជាបាន​ថ្លែង​ថាមេធាវី​ការ​ពារ​ក្តី​របស់​ជន​សង្ស័យ​ជាប់​រវល់ពេកមិន​អាចជួប​បាន​ទេ​នៅ​ថ្ងៃ​នេះ ដែលនេះ​ជា​មូល​ហេតុ​ឲ្យ​​លោក​ព្រមធ្វើ​ការ​សាក​សួរ​ កាល​ពី​ម្សិល​មិញ។

លោក ប៊ុនជា បាន​បង្ហាញ​ឈ្មោះ​លោកស្រីម៉ៅ សំវុទ្ធារី មេ​ធាវី​របស់​លោក បណ្ឌិត ក៏​ប៉ុន្តែ​នៅ​ពេល​​ទាក់​ទង​បាន លោក​ស្រី សំវុទ្ធារីបានបដិសេធ​ថា លោក​ស្រី​មិន​មែន​ទទួល​បន្ទុក​ ក្នុង​រឿង​ក្តី​នេះ​ទេ ហើយ​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ មិន​ឆ្លើយ​ចំពោះសំណួររបស់​អ្នក​យក​ព័ត៌​មាន​ឡើយ។

លោក ប៊ុនជា​ ថ្លែងថា  អ្នក​បន្ទាប់​ដែលត្រូវកោះ​ហៅ​មកសាកសួរនោះ នឹង​ជា​ស្ត្រី​ម្នាក់​រង​របួស​ ដែល​តាម​ការ​អះ​អាង​ថា ត្រូវ​បាន​លោក បណ្ឌិត​ បាញ់​។ ​ស្រី​្តពី​រ​នាក់​​ក្នុ​ង​ ចំ​ណោមស្ត្រី​ទាំ​ង​ប​ីនា​ក់​ ដែ​ល​ត្រូ​​វបា​ន​បាញ់​ប្រហា​រ អំ​ឡុងការ​ត​វ៉ា​ កា​ល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​​ប្តឹ​​ង​លោក បណ្ឌិត ​ទៅ​តុលា​ការកាល​​ពី​ថ្ងៃ​អង្គារ។

ពេល​តុលាការ​សាក​សួរ លោក បណ្ឌិតកាល​ពី​ម្សិល​មិញ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិនិង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ ដោយ​ចេញ​សេចក្តី​ប្រកាស​ជំរុញ​ឲ្យ​មាន​ការ​សើុប​អង្កេត​​ប្រ​កប​ដោយ​តម្លា​ភាពនិងគ្មាន​ការ​ជ្រៀត​ជ្រែកខាង​នយោ​បាយនិង​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ជា​អាទិ​ភាព​ចម្បង​មួយ​។

អង្គការ​សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH)ដែល​តំណាង​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​១៦៤នៅ​ក្នុង​ប្រ​ទេស​ជាង​១០០និង​អង្គការ​វេទិកាសិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​អាស៊ាន​​ មាន​មូល​ដ្ឋាន​នៅក្រុង​បាងកក បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​​ក្រសួ​ង​​យុត្តិ​​ធម៌ ដោយ​រិះ​គន់ចំពោះ​ដំណើ​រ​ការ​សើុប​អង្កេត​យឺត​យ៉ាវ និង​ថ្កោល​ទោស​ចំពោះ​ការ​ផ្តល់​សេរី​ភាព​ឲ្យ​លោកបណ្ឌិត។

សហ​ព័ន្ធ​សិទ្ធ​ិ​មនុស្ស​អន្តរ​ជាតិបាន​លើក​ឡើង​ក្នុង​លិខិត​នេះ​ថា “បើ​ទោះ​ជា​លោកសខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ជា​សាធារណៈ​ថា  លោក​ បណ្ឌិត គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់គត់ក៏ដោយ ក៏សាលា​ដំបូងក្រោម​ការ​ដឹក​នាំ​របស់លោកហឹុង​ ប៊ុនជាព្រះ​រា​ជ​អា​ជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​បដិសេធ​មិន​ព្រម​ចេញ​ដីការ​ចាប់​ខ្លួន​ឡើយ”។

លិខិត​នេះ​បាន​បន្ថែម​ថា “យើង​សោក​ស្តាយបំផុតចំពោះកា​រ​​ប្រើ​សិទ្ធិ​សេរី​ភាពក្នុង​កា​រ​ប្រមូល​ផ្តុំ​គ្នាត្រូវ​បាន​រំលោភ​ធ្ងន់​ធ្ងរ ដោយ​​ការ​ប្រើ​កម្លាំង​ហួស​ហេតុ ដែល​បាន​បង្ក​ឲ្យ​អ្នក​​ចូល​រួម​ធ្វើបាតុកម្ម​បី​នាក់​រង​របួស​ធ្ងន់​ធ្ងរ”។ ដោយ​អត្ថា​ធិប្បាយ​អំពី​សេរី​ភាព​របស់​លោក បណ្ឌិត បន្ទាប់​ពី​សារភាព​ប្រាប់​ព្រះ​រាជ​

អាជ្ញាថា ខ្លួនបាន​ប្រើ​កាំភ្លើង​ខ្លី​មែន​នោះលោកស៊ីវេយ៉េ (Shiwei Ye) តំណាង​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​អាស៊ានបាន​ថ្លែង​ថារឿង​នេះបង្ហាញ​អំពី​ការ​ខ្វះ​ការ​គោរពច្បាប់​ក្នុងនាមជាប្រ​ទេសប្រកាន់នីតិរដ្ឋ។

លោកយ៉េបាន​ថ្លែង​ថា “ បញ្ហានេះ​ បង្កឲ្យមានកង្វល់​កាន់តែខ្លាំង​ អំពី​ដំណើរ​ការ​សើុប​អង្កេតចំពោះការប្រព្រឹត្តបទ​ល្មើស​​ធ្ងន់​ធ្ងរក៏​ប៉ុន្តែ​ជន​ល្មើស​ត្រូវ​បាន​អនុញ្ញាតឲ្យ​មាន​សេរីភាព…និង​អាចបង្កគ្រោះថ្នាក់ ដល់ជន​រង​គ្រោះដោយ​​សារ​កា​រ​​តា​ម​​យា​​​យីក្រោយៗទៀត”។

សេចក្តី​​ប្រ​កាសដាច់​ដោយ​ឡែក​មួយ​ទៀតចុះ​ហត្ថលេខា​ដោយ​សមាជិក​៣២​រូប របស់​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា រាប់​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ និង​សហជីព​កម្មករ​ក្នុង​ស្រុក ក៏​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួមមួយ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិ​បាល​ស្វែង​រក​យុត្តិធម៌ជូន​ស្ត្រី​រង​របួស​។

សេចក្តី​ប្រកាស​នេះ​ លើក​ឡើង​ថា “ កម្មករ​ក្មេងៗ​ នៅក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជារាប់​​ទាំង​ស្ត្រី​បី​នាក់ ដែល​ត្រូវ​បាន​បាញ់​ប្រហារ​គឺ​ជា​គ្រឹះ​នៃ​វិស័យ​នាំ​ចេញ​មួយក្នុង​ចំណោម​វិស័យ​នាំ​ចេញសំខាន់ៗ​របស់​កម្ពុជា។ពួក​គេ​រែកពុនបន្ទុក​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ។ពួក​គេ​សម​នឹង​ទទួល​បាន​នូវ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​នេះ។ ពួក​គេ​សម​នឹង​ទទួល​បាននូវ​សេចក្តី​ថ្លៃ​ថ្នូរនិង​យុត្តិ​ធម៌”៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.