ក្រុម​​​មន្ត្រី​​​ភ្ញាក​​​់​​​ផ្អើល​​​ដោយ​​​សារ​​​ប្រទេស​​​ថៃ​​​កែ​​​សម្រួល​​​តំបន់​​​ដែល​​​បាន​​​ធ្វើ​​​វិសោធនកម្ម

ប្រព័ន្ធ​​​ផ្សព្វផ្សាយថៃ​​​បាន​​​រាយការណ៍​ថាអគ្គ​​​មេ​​​បញ្ជាការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​សុំ​​​ឲ្យ​​​មាន​​​​កា​​​រ​​​ចរចា​​ឡើងវិញ​​​អំ​​​ពី​​​តំបន់​​​គ្មាន​យោធា​ ដែល​​​​តុលា​​​ការ​​​យុត្តិធម៌អន្តរ​​​ជាតិ​​​(ICJ)បាន​​​បញ្ជា​​​ឲ្យ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នៅ​​​ជុំ​​​វិញ​​​តំបន់​​​ប្រាសាទ​​​ព្រះ​​​វិហារ។

តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​​​បង្កើត​តំបន់​គ្មាន​យោធា​ទំហំ​​​១៧,​​​៣​​​គីឡូ​​​ម៉ែត្រ​​​ក្រឡា​នៅ​​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​​​​និង​​​តំបន់​ព្រំ​​​ដែន​​​មាន​​​ជម្លោះ​​​នៅ​​​ក្នុង​​​សេចក្ដី​​​សម្រេច​​​ចុះ​ថ្ងៃ​​​ទី​​​១៨​​​ខែក​​​ក្កដា។

តុលាការ​​​នេះ​​​បាន​​​កំណត់​​​កូអរដោនេ​​​ច្បាស់​លាស់​សម្រាប់​មុំ​​​ទាំង​​​បួន​​នៃ​​​តំ​​​បន់​​​នេះ​​​និង​​​បាន​​​បង្គាប់​ឲ្យ​​​ថៃ​​​និង​​​កម្ពុជា​​​ដក​​​កង​​​ទ័ព​​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់។វិធាន​​​ការ​​​នេះ​​​ គឺ​​​ជា​​​មធ្យោ​​​បាយដើម្បី​ជួយ​​​ទប់​ស្កាត់​មិនឲ្យ​​​មាន​​​ការ​​​បាញ់​គ្នា​​ដដែល​​​ៗ​​​នៅ​​​ទី​​​នោះ​ដូច​​​កាល​​​ពី​​​ខែ​​​មេសា និង​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១១​​​ទៀត។

ប្រទេស​​​ទាំង​​​ពីរ​​​បាន​​ប្តេជ្ញាថា​​​នឹង​​​អនុវត្ត​​តាម​​​​សេចក្ដី​​​សម្រេច​​​នេះប៉ុន្តែ​​​មិន​​​ទាន់មាន​​​ប្រទេស​​​ណា​​​មួយ​អនុវត្ត​​​តាម​​​សេចក្តី​សម្រេច​នេះ​​​នៅ​​​ឡើយ​​​ទេ។កាលពីខែ​ធ្នូប្រទេស​ទាំង​​​​ពីរ​​បាន​​​យល់​​​ព្រម​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​រួម​​​មួយ​​​ដើម្បី​​​រក​វិធី​​​​ដក​​កង​ទ័ព​​​ ប៉ុន្តែ ក្រុមការងារ​​​​នេះ ​​​មិន​​​ទាន់​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ឡើយ​​​ទេ។

កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍បា​​​ន​រាយការណ៍​ថា លោក​​​ ថាណាសាក់ ប៉ាទីម៉ាប៉ាកន អគ្គ​​​មេ​​​បញ្ជា​​​ការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​ថ្លែង​​​ក្នុង​​​សប្ដាហ៍​​​​នេះ​​​ថាពេល​​​នេះ​​​ក្រុម​​​ការ​​​ងារ​​​​នេះ​នឹង “ពិចារណា​​​ឡើង​​​វិញ​​​”អំពី​តំបន់​គ្មាន​យោធានេះ។

យោងតាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​តាម​​​​កាសែត​​​ ឌឹណេសិន ​​​របស់​​​ថៃ ​ដែលមាន​​​​ចំណង​​​ជើងថា​​​ “ថៃព្យាយាម​ឲ្យ​មាន​​​ការ​​​កែ​​​សម្រួល​​​តំ​​​បន់​​​គ្មាន​ព្រំដែន​នៅ​ជំុវិញ​ប្រាសាទ​​​​ព្រះ​​​វិហារ”មាន​ខ្លឹម​សារ​ថា​ “​​​ យើង​​​មិន​​​ដឹង​​​ថានរណា​​​ជា​​​អ្នក​​​​បង្កើត​​​តំបន់​​​នេះ​​​ ឬនរណា​​​ជាអ្នក​​​កំណត់​​​ចំណុច​ ​​​ABCD​នេះ​​​ទេ។​​​ដូច្នេះ​​​ប្រសិន​​​បើ​​​យើង​​​​​​អាច​​​ពិភាក្សា​​​​ជាមួយ​​​កម្ពុជា​​​ យើង​​​អាច​​​រស់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ដោយ​​​សន្តិភាព”។

គ្មាន​​​កាសែត​​​ណា​​​មួយ​​​បាន​​​រាយការណ៍​ច្បាស់​លាស់ថាឧត្តមសេនីយ៍​​​ថាណាសាក់ចង់​​​និយាយ​​​យ៉ាងម៉េច​នោះ​ទេ​ចំពោះ​ពាក្យ​​​ថា​​​​ “ ​​​ពិចារណា​​​ឡើង​​​វិញ”​​​ ឬ“ ​​​កែ​​​សម្រួល​​​”​​​ តំ​​​បន់​​​នេះ​​​។ លោក​​​វរសេនីយ៍ឯកវីរ៉ាឈុនអ្នក​​​នាំ​​​ពាក្យ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​ថ្លែង​​​ថាលោក​​​មិន​​​បាន​​​ដឹង​​​ពី​​​ការលើក​ឡើង​​​របស់​​​អគ្គ​​​មេ​​​បញ្ជា​​​ការថៃ​​​រូប​​​នេះ​​​ទេ។លោក​​​បាន​​​ថ្លែងថា“នៅ​​​ពេលនេះ​​​​​​ខ្ញុំ​​​គ្មាន​​​ព័ត៌មាន​​​អ្វី​​​ឡើយហើយ​​​លោក​​​បាន​​​​បដិ​​​សេធ​​​មិន​​​បញ្ជាក់​​​ពីគោលជំហរ​​​បច្ចុប្បន្ន​​​របស់​​​កង​​​ទ័ព​​​ចំពោះ​​សេចក្តី​បង្គាប់​​របស់​​តុលាការ​នេះ​ឡើយ”។

លោក​ឧត្តមសេនីយ៍​​ឯក ឈុំ​​​ សុជាតិ អ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​ពារ​​​ជាតិ​​​កម្ពុជាដែលបាននិង​កំពុង​​​​ដឹក​​​នាំ​​​កិច្ច​​​ចរចា​​​របស់​​​ប្រទេស​​​កម្ពុជា​ជាមួយ​ប្រទេសថៃ​អំពីការ​ដក​ទ័ព​នេះ​ ​​​ក៏​​​មិន​​​បាន​​​ដឹង​​​អំពីការដក​ស្រង់​សម្តី​​​​របស់​​​ឧត្តម​សេនីយ៍ថាណាសាក់​ ផ្សាយ​តាម​សារព័ត៌​មាន​នេះ​ដែរ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​កម្ពុជា​​​ត្រៀម​​​ខ្លួន​​​ជាស្រេច​​​សម្រាប់​​​ការ​​​បើក​​​កិច្ច​​​ប្រ​​​ជុំ​​​លើក​​​ទី​​​មួយ​​​របស់​​​ក្រុម​ការ​ងារ​រួម​នេះ​​​​ និង​​​កំពុង​រង់​​​ចាំ​​​ការ​​​អញ្ជើញ​​​ពី​​ភាគី​​​ថៃ​​​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំលើក​ទី​មួយ​នេះ។ឧត្តម​​​សេនីយ៍​​​ឯក​​​ ឈុំសុជាតិ​​​​ បាន​មាន​​​ប្រ​​​សាសន៍​​​ថានៅ​ពេលណា​​​​កិច្ច​​​ប្រជំុ​​​​នេះ​ចាប់​ផ្តើម ​បញ្ហា​​​តែមួយ​គត់​ដែលភាគី​​​កម្ពុជានឹង​លើកយក​មក​​​​ពិភាក្សា​​​នោះគឺ​ថា​​​តើ​​​ត្រូវ​​​ដក​​​ទ័ព​​​នៅ​​​ពេល​​​ណា​​​និង​​​ដោយ​​​របៀបណា​​​។

លោក​​​ កុយគួងអ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថាលោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ផែនការដែលបាន​​​​រាយការណ៍​​របស់​ឧត្តម​សេនីយ៍​​​ថៃ​​​រូប​នេះ​​ទេ។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា“ប្រ​​​សិន​​​​​​បើ​​​​​​ឧត្តមសេនីយ៍រូប​នេះ​ចង់​​សួរ​ពី​​​​ចំណុច​​​ទាំ​​​ង​​នេះគាត់​គួរតែ​​​សួរទៅ​តុលាការ​យុត្តិធម៌​អន្តរ​​​ជាតិវិញ​​​។អ្វី​​​​ដែល​​​យើង​​ចង់​បាន​គឺ​ឲ្យ​​​ភាគី​​​ថៃ​​​ដក​​​ទ័ព​​​ចេញពីតំបន់​គ្មានយោធា​នេះ។​​​ប្រទេស​ទាំង​ពី​​​រត្រូវ​​​តែ​​​ដក​​​កងទ័ព​​​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​​ពីក្រុម​​អ្នក​​សង្កេត​​​ការណ៍​​​ឥណ្ឌូណេសីុ”។

ភាគីថៃ​​​ និង​​​កម្ពុជាបាន​​​យល់​​​ព្រមឲ្យ​​​បង្កើត​​​​​ក្រុមមួយ​​​ដែលមាន​​​អ្នក​​​សង្កេត​​​ការណ៍​​​កម្ពុជា ឥណ្ឌូណេសីុនិង​​​ថៃដើម្បី​ឃ្លាំ​មើល​​​​ការ​​​ដក​​​កងទ័ព​​​ ព្រមទាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ឈប់​​​បាញ់​​​រវាង​​​កម្ពុជា​​​និង​​​ថៃ​​​ដែលបាន​​​ចរចា​​​គ្នា​​​បន្ទាប់​​​ពី​​​មានការ​ប្រយុទ្ធ​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន៕​​​

ប្រែ​​​សម្រួល​​​ដោយ​​​  ហម សុផាណ្ណា​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.