កាហ្វេនៅ​មណ្ឌល​គិរីឡើងថ្លៃក្នុងពេលតម្រូវការកើន​ឡើងក្នុងចរន្តផ្គត់ផ្គង់នៅមានកម្រិត

យោងតាម​មន្ត្រី និងកសិករ ក្នុងខេត្តមណ្ឌលគិរី បានឲ្យ​ដឹងថា​ កាហ្វេខេត្តមណ្ឌល​គិរី  ដែល​ជាខេត្តមានផ្ទៃដីសម្រាប់ ដាំកាហ្វេច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ កំពុងបន្តឡើងថ្លៃ ដោយសារ​បរិមាណ ប្រើប្រាស់ផលិតផលកាហ្វេ​កំពុង​កើន​ឡើង។​

លោក ឆាយ ម៉ៅ ម្ចាស់​ចម្ការ​កាហ្វេ​ទំហំ ប្រាំហិកតា នៅក្រុង​សែន​មនោរម្យ​ បាន​មាន​ប្រសាសន៍ថា ឥឡូវនេះគាត់​អាចលក់ទិន្នផល​​កាហ្វេ បានចំនួន១០តោន ក្នុង​តម្លៃ៨.០០០​រៀល ឬ ប្រហែលពីរដុល្លារក្នុងមួយ​គីឡូក្រាមហើយ​១ភាគ៣ នៃបរិមាណទិន្នផលត្រូវបាន​លក់ក្នុង​តម្លៃ​ជាង ៦.០០០រៀល ក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលឆា្នាំមុន។​

លោក ឆាយ ម៉ៅ​ បន្តទៀត​ថា  ”ឆ្នាំ​នេះ ​តម្លៃ​កាហ្វេ​​កើនឡើង ​ដោយសារតែ​ប្រជា​ជន​​គាំទ្រ​កាហ្វេ​ ក្នុងស្រុក​ ដោយពួកគេ​ឲ្យតម្លៃ​​ថ្លៃជាង​កាហ្វេ​នាំចូល​ពីប្រទេស​ជិតខាង”។​

លោក ហេង សុខម មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថាប្រជា​ជនក្នុងខេត្តមណ្ឌល​គិរី​ដាំ​កាហ្វេ​បាន ១៥៣​តោនលើផ្ទៃដី​ចម្ការ​កាហ្វេ​ទំហំ៤១​ហិកតា​ ជាបរិមាណទិន្នផល​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុន។​

លោកហេងសុខមបានបន្ថែមថា”យើង​គិតថា ​ផលិតផល​កាហ្វេ​របស់យើង​ អាចផ្គត់​ផ្គង់​ទៅ​ទីផ្សារ​គ្រប់គ្រាន់​ក្នុងពេល​​បច្ចុប្បន្ន​ ដូច្នេះ យើង​មិនចំបាច់នាំចូល​កាហ្វេពីប្រទេស​ដទៃទៀតទេ”។

លោក​មានប្រសាសន៍បន្ថែមទៀតថាខេត្តមណ្ឌលគិរី  បាននាំចេញកាហ្វេ ប្រហែល​ជា១០ភាគរយ នៃ​បរិមាណ​សរុប ​ទៅលក់ នៅ​ប្រទេសថៃ​ ប្រទេសវៀតណាម និងសា​ធារណៈ​រដ្ឋ​ប្រជាមានិត​ចិន”។

លោក ហេង សុខម​ ក៏បាន​បន្តថា​ កសិករ​ខេត្តមណ្ឌលគិរីជាច្រើន​កំពុងដំា​ដើមកាហ្វេ​ថ្មីឡើងវិញ​ ស្របពេល​ដើម​កាហ្វេជាច្រើន​កំពុងឈានដល់អាយុ២០ឆ្នាំ​។ យោងតាមម្ចាស់ហាងកាហ្វេ ដូចជា ​អ្នក ស្រីអួន​ ចន្ធី​ អាយុ​៤២ឆ្នាំដែលបច្ចុប្បន្នកំពុង លក់កាហ្វេក្នុងតម្លៃប្រហែល ១.៥០ដុល្លារក្នុង

មួយគីឡូក្រាមជាតម្លៃខ្ពស់ជាងការលក់ក្នុងពេលនេះកាលពីឆ្នាំជាដើមនោះ បានឲ្យ ដឹង​​ថា តម្លៃកាហ្វេ ដែល​ដាក់​លក់​ក្នុង​ហាង​ក្នុង​រាជធានីភ្នំពេញបានកើនឡើង ដោយសារខាងកសិដ្ឋានដាំកាហ្វេក៏ដំឡើងថ្លៃដែរ។

អ្នកស្រី​បានបន្ថែម​ថា ​”ឥឡូវនេះ​កាហ្វេ​មណ្ឌលគិរី កំពុង​ពេញនិយម” ដោយ​គាត់​លក់​​ក្នុងតម្លៃពី៧.៥០ដុល្លារទៅប្រាំបីដុល្លារបើធៀបទៅ នឹងឆ្នាំទៅគាត់លក់​ក្នុង​តម្លៃ​តែ​៦.២០ដុល្លារទៅ៦.៥០ដុល្លារប៉ុណ្ណោះ។

លោកសូយសូណាប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​រតនគិរី​  ដែលជាខេត្តមានផ្ទៃដីដាំ​កាហ្វេធំបំផុតទីពីរ​ក្នុងប្រទេស​កម្ពុជា បានថ្លែង​ថាប្រជាជនក្នុងខេត្តរបស់លោកអាចដាំកាហ្វេ​ត្រឹម​តែប្រហែលពាក់​កណ្តាល​នៃបរិមាណ​សរុប ដែលប្រជាជនបានដាំក្នុងខេត្តមណ្ឌល គិរី​ ប៉ុណ្ណោះ ទោះបីជាពួកគាត់ប្រើប្រាស់ដី​ច្រើនជាងសម្រាប់ដំាកាហ្វេក៏ដោយ។​

លោក សូយ សូណា បានថ្លែងថា ”​យើង​​កំពុងតែ​ប្រើប្រាស់​ដី ទំហំ​៧០ហិក​តា សម្រាប់​ធ្វើជាចម្ការកាហ្វេ ប៉ុន្តែយើង​ផលិត​កាហ្វេ​បានតែ៨០តោនប៉ុណ្ណោះកាលពី​ឆ្នាំមុន”៕​

​​ប្រែ​សម្រួល​ដោយ ​ស៊ា ស៊ុយឈាង​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.