រដ្ឋមន្ត្រីក្រសួ​ង​​បរិស្ថាន​បដិ​សេធ​​កា​រលំបា​ក​ដោ​យសារគម្រោង​ទេសចរណ៍​ចិន

ក្រសួ​​​ង​​បរិស្ថានបា​​​ន​បដិសេធ​ចំពោះ​​​កា​​​រ​​​​​​អ​​​ះ​​​អា​​​ង​​​របស់​​​​​​បុគ្គលិ​​​ក​​​​​​សិទ្ធិ​​​ម​​​នុស្ស​​​​​​ម្នាក់​​​​​​ដែ​​​ល​​​ថា​​​ក្រុម​​​​​​អ្ន​​​ក​​​​​​ភូមិ​​​ ដែ​​​ល​​​​​​​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​បណ្តេញ​​​​ឲ្យ​ទៅ​​​​​​​​​នៅ​​​ទី​​​តាំង​​​​​​ថ្មីដើម្បី​​​បើកផ​​​្លូវ​​សម្រាប់​​​​គម្រោងទេ​​​​​​សចរណ៍​​​ដ៏ធំមួ​​​យ​​​​​​​​​ដែល​​​​​​គាំ​​​ទ្រ​​​​​​ដោយ​​​ចិ​​​ន​​​​​​នៅ​​​​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នោះមិនទទួល​បាន​សេវា ​​​សុខា​​​ភិបាល​ត្រឹមត្រូវ​។

ប្រជា​​​ព​​​ល​​​រដ្ឋ​​​ប្រហែ​​​ល​​​​​​១.១០០​គ្រួសារ​​​ត្រូ​​​​​​វ​​​បា​​​នបណ្តេញ​​​​​​ចេញ​​​​​​ដោ​​​យ​​​​​​បង្ខំ ​​​ព​​​ី​​​ភូម​​​​​​ិ​​​របស់​ខ្លួន​នៅ​តាម​ឆ្នេរ​​​សមុទ្រ​​​ក្នុង​​​ឧ​​​ទ្យា​​​នជាតិ​​​​​​​​​​បទុម​​​សាគរ និង​​​​​​ក្នុង​ស្រុក​​​គិរី​​​សាគរ​​​។ ពួ​​​ក​​​​​​គេ​​​​​​សុ​​​ខ​​​ចិត្ត​​​ទទួល​​​សំ​​​ណ​​​​​​ង​​​ ដែ​​​ល​​​រួម​​​មា​​​ន​​​ប្រាក់​​​រាប​​​់​​​ពា​​​ន​​​់​​​​​​ដុល្លារផ្ទះថ្មី​​​ធ្វើ​​​​​​ពី​​​ឈើ​ និងដី​​​​​​កសិកម្មពីរ​​​​​​ហិកតា ​​​សម្រាប់​​​​​​​​​គ្រួសារ​​​នីមួយៗ​នៅ​​​​​​​​​កន្លែង​​​​​​តាំ​​​ង​​​លំនៅ​​​​​​ថ្មី​​​មួ​​​យ​​​​​​ដែល​ស្ថិត​នៅ​​​​​​ចម្ងាយ​​​​​​ប្រ​​​​​​ហែ​​​ល​​​១៥គីឡូ​​​​​​ម៉ែត្រ​​​​​​ពី​​​មា​​​ត​​​់​​​សមុទ្រ។

ក្រុ​​​ម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​សហ​​​ជីព (UDG)ត្រូ​​​វ​​​បា​​​ន​​​​​​​​​រដ្ឋា​​​ភិបា​​​ល​​​​​​ផ​​​្តល់​​​កា​​​រអ​​​នុញ្ញាត​​​ឲ្យ​រា​​​ន​​​ដី​ទំហំ​​៣៦.០០០​​​ហិកតានៅ​​​ក្នុង​​​​​​តំ​​​ប​​ន់​​​​​​នេ​​​ះ​​​​​​ដើ​​​​​​​​​ម្បី​​​​​​​​​បង្កើតតំ​​​បន់​​​​​​ទេសចរណ៍មួយ​មាន​​​​ទឹក​​​ប្រាក់​​​​​​៣,៨ពា​​​ន​​​់​​​លា​​​ន​​​​​​ដុល្លារដែល​ត្រូវ​សាងសង់​​​​​​​សណ្ឋាគា​​​រទី​​​លាន​​​វាយ​​​​​ហ្គុលហ្វ៍និង​​​​​​អា​​​កា​​​ស​​​យាន​​​ដ្ឋាន​​​​​​មួយ​​​។

លោក ម៉ុក ​​​ម៉ា​​​​​​រ៉េតរដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​បា​ន​​ឆ្លើយ​ត​ប​​ក្នុង​លិ​​ខិតមួយ​ច្បាប់​កា​ល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​​ចំ​ពោះការ​អ​ះ​អា​ង​របស់​លោក​​ អុិនគង់​ចិត្រ ​​អ្នក​​សម្រប​​សម្រួ​ល​​​រប​ស់​អង្គកា​រ​​​​​​លី​កា​​ដូ​​ប្រចាំ​​ខេត្ត​កោះ​កុង​ ដែលបា​​ន​សរ​​​សេរ​​​​លិខិត​កា​ល​ពី​​ខែ​ក​ុម្ភៈ​ ជូន​ចំ​ពោះ​លោកអយ ​ខាន់សមា​ជិក​​សភា​​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​បា​ន​​មា​ន​ប្រសាសន៍ថា​ មនុស្ស​​ចំ​នួន​២១នាក់​​បា​ន​ស្លាប់​​ ពី​ព្រោះ​​ទី​កន្លែ​ង​តាំ​ង​​​​​​លំ​នៅ​​របស់​ពួក​គេ​​​នៅឆ្ងាយ​ពី​មណ្ឌល​​សុខ​​​ភាព​​​​​ជា​​ង​ទី​កន្លែ​ង​ចាស់​​របស់​ខ្លួ​ន​​។

លោកម៉ុកម៉ា​រ៉េតមិន​បាន​​លើក​ឡើ​ង​ដោ​យ​​ផ្ទាល់​​អំ​ពី​​កា​រ​ស្លាប់នេះ​ទេ​​ ប៉ុន្តែ​​លោក​​​បា​ន​អះ​អា​​​ង​​នៅ​ក្នុង​​លិ​ខិត​របស់​លោ​ក​​ថា ​ប្រជា​​ជន​​​បា​ន​​ប្រ​សើ​រ​ជា​ង​ពី​មុន​ ភូមិ​នៅ​មាត​់​​សមុទ្រ​​ ជា​ទី​ដែ​ល​​​ពួក​គេ​ ត្រូ​​វ​បា​​ន​កា​ត់​ផ្តាច់ ចេញ​ពី​សង្គម​​ខាង​ក្រៅ​និង​​រស់​នៅ​​ទៅ​តា​ម​ធម្ម​ជាតិ​ដោយ​វេទ​នា​​។

លោក​ ម៉ុកម៉ារ៉េតបា​ន​មា​ន​​​ប្រ​សា​សន៍​ថា​ ​”​រាជ​​រដ្ឋា​ភិ​បា​ល​​បា​ន​​សម្រេច​អភិវឌ្ឍ​​តំបន់​​​ឆ្នេរ​​សម​ុទ្រ​គិរី​សាគ​រ​​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរឡើ​ង​​​​​ នូ​វ​សេដ្ឋ​ក​ិច្ច​​ជាតិ​​និ​ង​កា​ត​់​បន្ថយ​កា​រ​លំ​បា​ក​​របស់​ប្រជា​ជន​​នៅ​ក្នុ​ង​តំបន់​នេះ​​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍ថា​ “គោល​នយោបា​យ​នេះ​​​ទទួល​បា​ន​កា​រគាំ​ទ្រ​​ពី​ប្រជា​​ពល​​រដ្ឋ​​ ប៉ុន្តែ​​​កា​រ​​អភិ​វឌ្ឍ​​ក្នុ​ង​​​ដំ​ណាក់​កា​ល​​អន្តរ​កា​ល​​នេះបា​នបណ្តាល​ឲ្យ​ប្រជា​ជន​ជួ​ប​កា​រ​លំ​បា​ក​​”។

​លោក​បាន​​មា​ន​ប្រ​សាសន៍​បន្ថែម​​ទៀត​ថា​ “​ពួក​គេ​មា​ន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បែបនេះ​ ដូចជា​សា​លា​​រៀន ​មន្ទីរពេទ្យ ​មណ្ឌល​​រដ្ឋ​​បាល

អណ្តូង​ទឹក ​ស្ពាននិង​​ផ្លូវ​​ល្អ​”។UDG ក៏បា​ន​ផ្តល់​មូល​និធិផង​ដែរ​​សម្រាប​់​ឡាន​ពេទ្យ​​មួយ​គ្រឿង​​​ដើម្បី​​ដឹក​​អ្ន​ក​​ជំងឺ​ទៅកា​ន​់​មន្ទី​រ​ពេទ្យ​​ ក្នុង​​ករណី​​ពួ​ក​គេ​​មា​ន​ជំងឺ។

លោក​​​​​​​​​​ គ​ង​់ចិត្រ ​បា​ន​មា​ន​ប្រ​សាសន៍កា​ល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ថា​ ក្រុ​​​ម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​សហ​​​ជីព​ បា​នធ្វើ​ឲ្យ​ប្រ​សើរឡើង​​​នូវ​តំ​បន់​នេះ​ ដែល​មិន​មែន​ទី​នោះ​ រយៈ​ពេល​តែមួ​​យ​ខែ​មក​នេះ​ នៅពេល​លោក​បា​ន​​សរសេរ​​​លិ​ខិត​របស់​លោក​​។

លោកបា​ន​មា​ន​​ប្រ​សាសន៍ថា“ខ្ញុំគ្រាន់​តែ​​វិល​ត្រឡប់ពី​​ចុះ​ពិនិត្យ​កន្លែ​ង​នោះ ហើយ​នៅ​ទី​នោះ​មា​ន​កា​រ​ផ្លាស់​ប្តូ​​រ​​។ ​ខែ​នេះ ​ពួកគេបា​ន​​ស្ថាបនា​​​មណ្ឌល​​សុ​ខភាព​ពីរ​កន្លែង​នៅ​​​ក្នុង​តំបន់​​នេះហើយ​ពួក​គេ​​គ្រាន់​​តែ​​សង​់​សាលា​​​​រៀ​ន​​ ប៉ុ​ន្តែ​​ត្រូវ​ដើរ​បួន​គីឡូ​ម៉ែត្រ​”។លោក​បា​ន​​បន្ថែម​ថាផ្សា​រ​និង​កា​រ​​​ងារ​នៅ​តែ​ខ្វះ​​​ដដែ​ល​៕​

​​​​​​​ប្រែ​​សម្រួល​ដោ​យ ​ចេវប៊ុននី​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.