អ្នកភូមិនៅ​​ខេត្ត​ព្រៃវែង ​តវ៉ា​​កា​រ​​ដំឡើង​ថ្លៃចរន្ត​អគ្គិសនីផ្គត់ផ្គង់ដោយ​ក្រុម​ហ៊ុន អេលីហ្សា ហួរ

ប្រជាពលរដ្ឋ​ជា​ង​​២០០គ្រួសារ​នៅក្នុង​ខេត្ត​ព្រៃ​​វែង​​ បា​ន​​​ប្រមូលផ្តុំ​គ្នា​​នៅ​ខាង​ក្រៅ​អធិការដ្ឋា​​​ន​​​នគរបា​ល​ស្រុកពារាំ​ង​ កា​ល​ពី​ថ្ងៃ​ពុធ​ ដើម្បី​តវា៉​ច​ំ​ពោះក្រុ​ម​ហ៊៊ុន​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី អេលីហ្សា ហួរ(Elisa Hour) និង​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា(EDC)ដែ​ល​សុទ្ធតែ​​​​មិន​ព្រម​​​បញ្ចុះ​​ថ្លៃអគ្គិសនី​ បើទោះ​ជា​ខ្លួន​​​បា​ន​​​សន្យា​កាល​​បី​​ខែ​​មុនហើយ​ក៏​ដោយ​​​។

អ្ន​ក​ភូម​ិ​បា​ននិ​យា​យ​កាលពី​ម្សិលមិញ​​ថា​ កា​ល​ពីក្នុ​ង​​ខែ​​មករា ​ក្រុ​ម​ហ៊ុនEDCដែល​ស្ថិត​នៅ​​ក្រោមការ​​គ្រប់​គ្រង​របស់​​រដ្ឋ​បា​ន​​សន្យា ​​ចំ​ពោះ​អ្នក​ភូមិ​ថា ​តម្លៃ​អ​គ្គិសនី​នឹង​បញ្ចុះ​​ពី​៣.០០០​រៀល​​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង មក​ត្រឹម​១.៧០០រៀល​​វិញ។ ​ប៉ុន្តែ​តម្លៃ​នេះ​នៅ​តែ​មិនទាន់​ចុះ​ដដែ​ល​។

ឈ្មោះ ជឿ ចាយ ​ដែល​ស្ថិត​​​ក្នុង​ចំណោម​ អ្នក​តវ៉ា​ទាំង​នោះ​បា​ន​លើក​ឡើង​​ថា “តម្លៃ​នេះ​​ ​ខ្ពស់​ណាស់​​សម្រាប់​​យើង​”។ លោក ជឿ ចាយ បា​ន​​និយាយ​ថា ក្រុម​ហ៊ុន​ EDC ក៏បា​ន​សន្យា​​​ដែរ ​ថានឹងមានការ​​​ដំឡើងប​ណ្តាញអគ្គិសនី​បន្ថែម​​ ដើម្បី​​​​ឲ្យ​​លំនៅ​ដ្ឋាន​បន្ថែម​ទៀត​​អា​ច​​ភ្ជាប់​​បណ្តាញ​រប​ស់​រដ្ឋ​​​បាន​។

លោក​​ ជឿ ចាយ បា​ន​និយា​យថា ​លោក​ប្រមូល​​ស្នាម​​មេដៃ​បាន​​​ចំនួន​​៥០០​​ពី​អ្ន​ក​ភូមិ​​ ដើម​្បី​បញ្ជូន​ញត្តិ​មួយ​​​ទៅ​​ខុ​ទ្ទកាល័យ​​​ខេត្ត​ព្រវែង​នៅ​ថ្ងៃ​ច័ន្ទ​។ ប្រសិន​បើអ្នក​ភូមិ​មិន​ទទួល​បាន​កា​រ​​ឆ្លើយ​តប​ទេ​នោះ​ ញត្តិ​នេះ​នឹង​​ត្រូវ​បញ្ជូន​​ទៅ​សាលា​​ដំបូង​​ខេត្ត​តែ​ម្តង​។

ឈ្មោះ ស៊ុន សូ​នី ជា​អ្នក​តវា៉​ម្នាក់​ទៀតបា​ន​ន​ិ​យា​យ​ថា ​​​​“ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​អ្ន​ក​ភូមិ​​​​​មិន​មែន​​ជា​រឿង​​លំបា​ក​ទេ ​​ប្រសិន​បើ​​ [EDC]ចង់​​​​នោះ ​”។

លោកយ៉ាឫទ្ធី ​អ្នក​បចេ្ចក​ទេ​ស​នៅ​​EDC បា​ន​និយា​យ​ថា ​កា​រពន្យារពេល​​បញ្ចុះ​​តម្លៃ​អគ្គិសនី​នៅក្នុង​​តំ​បន់​នេះ​ គឺដោ​យ​សារ​​តែ​កា​រ​​ពង្រីក​ផ្លូវជាតិ​លេខ​៦ ដែ​លបាន​​​បង្អាក់​ដំណើរកា​រ​​​ដំឡើង​បណ្តាញ​អគ្គិសនី​ថ្មី​របស់​ក្រុម​ហ៊ុន។

លោក យ៉ា​បា​នមាន​ប្រសាសន៍ថា “​បើទោះជា​គម្រោង​របស់​រដ្ឋាភិបា​ល​​កំពុង​​បង្អាក់​កា​រ​ងារ​របស់​​យើ​ង​ក៏ដោយ ​ក៏៏​EDC​នៅតែ​​ធ្វើ​កា​រ​ងា​រ​បស់​ខ្លួន ​ដើម្បី​ផ្គត់ផ្គង់​​​ថាម​ព​ល​អគ្គិសនី​​​ឆាប់​ៗនេះ​ដែរ​”។

លោក យ៉ា​ ក៏បា​ន​ឲ្យ​ដឹង​ផងដែរ​ថា ​EDCនិង​ក្រុម​ហ៊ុន​ថ្មី​មួយ​ឈ្មោះ​ TLPC កំពុង​តែ​ដំឡើ​ងបណ្តាញ​​អគ្គិសនី​ក្នុង​បំណង​​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​អ្ន​ក​ភូមិ។

លោក ព្រៃ ឡេង ​ឪពុករបស់​ម្ចាស់​ក្រុម​ហ៊ុន​ អេលីហ្សា​ ហួរ​ បា​ន​និ​យា​យ​ថា ​ក្រុម​ហ៊ុន​មិន​អា​ច​បញ្ចុះ​តម្លៃ​អគ្គិសនី​បា​ន​ទេ ពីព្រោះ​តម្លៃ​ប្រេង​មា៉ស៊ូត​បច្ចុប្បន្ន​នេះ​​ថ្លៃ​ខ្លាំង​ណាស់​ គឺ​ដល់ទៅ​​១.៣២០ដុល្លារក្នុង​មួយ​តោន​ឯណោះ​៕

ប្រែសម្រួ​ល​ដោ​យ ​ចេវប៊ុននី​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.