ប្រទេស​ភូមា​ទទួល​បាន​ការ​​គាំទ្រ​ បន្ទាប់​ពី​បា​ន​ចូល​ជា​សមា​ជិក​ប្រទេស​អាស៊ាន

ពី​រថ្ងៃ​មុន​ពេល​កិច្ច​ប្រជុំ​កំពូ​ល​អា​ស៊ាន ​ចាប់ផ្តើមនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប្រជា​ជ​ន​ភូមា​រាប​់​លាន​នា​ក់​​បា​នទៅ​​បោះ​ឆ្នោតជ្រើសរើស​បេក្ខជន​​មកព​ី​គណ​បក្សសាមគ្គីបង្រួបបង្រួ​ម​​ និ​ង​កា​រអភិ​វឌ្ឍន៍ និងគណបក្ស​សម្ពន្ធ​ជាតិ​ ដើម្បី​ប្រជា​ធិ​ប​តេយ្យ របស់​លោក​ស្រី អ៊ុងសាន​ ស៊ូ​ ជី ដែល​គាំ​ទ្រ​លទ្ធិ​ប្រជាធិ​ប​តេយ្យ​​និ​ង​​គណ​បក្ស​នយោបា​យ​​មួយ​ចំ​នួន​ទៀត។

ខណ​ៈ​ដែ​ល​ការ​បោះ​ឆ្នោត​ ជា​ប្រវត្ត​ិ​សាស្ត្រ​បា​ន​ចា​ប​់​ផ្តើម​​នោះ ពិភព​​លោក​​កំ​ពុង​​​វា​យ​តម្លៃចំពោះ​​​កា​រ​បោះ​ឆ្នោត​​នេះ ដើម្បី​ដំណើរ​កា​រ​កែ​ទម្រង់​​នៅ​ក្នុង​ប្រទេ​ស​ភូ​មា​​។

បើ​ទោះ​ជាមិន​បានសុក្រឹតក៏​ដោយ​​ ក៏​កា​របោះ​ឆ្នោត​​​នេះ ​គឺជា​ការ​​សាក​ល្បងដ៏​សំ​ខាន​់​មួយ​​នៃ​កា​រ​​ប្តេជ្ញា​​របស់​របប​នេះ ដើម្បី​​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូ​រ​​ដែរ ហើយ​​ប្រទេ​ស​លោក​ខាង​លិច​ភាគ​ច្រើ​ន​​​ ពេល​នេះ​ត្រូវ​​សួរខ្លួ​ន​ឯ​ង​​ថា ​តើ​​កា​រ​​បោះ​ឆ្នោត​នេះល្អ​សម​ល្មម​នឹង​ចាប​់​ផ្តើ​មលុបចោលកា​រ​ដាក់​ទណ្ឌ​កម្មយ៉ា​ង​យូរមក​ហើយ មក​លើ​ប្រ​ទេ​ស​ភូ​មាយ៉ាងណា​។

លោកជូ​ស័រឃ័រ​ឡិន​​ហ្សិក​ (Joshua Klant-zick)ក្រុម​ប្រឹក្សា​ផ្នែក​ទំ​នា​ក់​ទំ​នង​បរទេ​ស​​បា​ន​សរសេរ កា​ល​ពី​​ខែ​​ធ្នូ​ថា​ “ មា​ន​​ចំណុច​អន្ត​រ​កា​លមួ​យ​​ ប្រ​កប​ដោ​យ​​សក្តា​នុពល​​​ដែ​ល​មិនធ្លាប់ដោះ​ស្រាយក្នុងចំណោម​​អ្នក​​ធ្វើ​នយោ​បា​យ​។ វាហាក់ដូចជា​មា​ន​​ទ​ំនា​ក​់​ទំ​ន​ង​តិចតួច​​ទៅ​នឹ​ង​ការ​ខិត​ខំ​ប្រឹង​ប្រែងអស់​​​រយៈពេល​ច្រើ​នទសវត្សរ៍​​​ របស់បណ្តា​ប្រជាជាតិខាង​ក្រៅ​”។

លោកលីចូន (Lee Jones)​សាស្ត្រាចារ មកពីសាកល​​វិទ្យា​ល័យ​ ឃ្វីន ម៉ារី (QueenMary)​ ក្រុ​ង​ឡុ​ងដ៍ ដែ​ល​បា​ន​​សរ​សេរ​អំ​ពី​អាស៊ាន​​ ​ទំនងជា​យល់​ស្រប​តាមគំនិតនេះ។

លោក ចូន បា​ន​លើកឡើង​ថា “ ដំណើ​រ​ការ​កែ​ទម្រង់​នៅក្នុង​​ប្រទេ​ស​ភូមា​ គឺ​ជា​លទ្ធ​ផល​ដ៏​ធំ​ធេង​​នៃ​កត្តា​​​ក្នុង​ស្រុក​​ ដែល​ក្នុ​ង​នោះ​កម្លាំង​ខាង​ក្រៅ​​រាប់ទាំ​ង​អា​ស៊ាន មា​នកា​រ​គ្រប​់​គ្រង​តិចតួ​ចបំផុត”។ ចាប់តាំងពី​ឆ្នាំ​​២០០៤ ​ប្រទេ​ស​ បាន​បញ្ចប់​កា​រ​គាំ​ទ្របស់ខ្លួន ​​អស់រយៈ​ពេ​ល​ជា​ច្រើន​ទសវត្សរ៍​ ដល់ក្រុមកុ​ល​សម្ពន្ធ​​បះ​បោរមួ​យចំ​នួ​នក្នុង​ប្រ​ទេ​ស​ភូ​មា​​ភាគ​ខា​ង​ជើងបា​ន​ជួ​យ​លើក​ទឹក​ចិត្ត​ក្រុ​ម​កុល​សម្ពន្ធ​នេះ​​ឲ្យ​​ចូលរួ​ម​ជាមួ​យ​​រដ្ឋាភិបា​ល​ក្នុ​ង​កា​រ​រៀបចំតាក់​តែង​​រដ្ឋធម្មនុញ្ញ​​ ដោយ​យកតាម​បទ​ពិ​សោធ របស់ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោ​យ​​សម័យ​ដឹកនាំរបស់លោក ស៊ូហា​តូ ធ្វើជាគំ​រូ​​​​ក្នុង​ការ​គ្រប​់​គ្រង​​​បែ​ប​យោធា​ផ្ទាល់។

លោក លី បា​ន​លើក​ឡើ​ង​ថា “ អា​ស៊ាន​ក៏​ជួយការពារប្រទេ​ស​ភូមាផងដែរកុំឲ្យឯកោ​ពី​អ​ន្តរ​ជាតិ ឬពឹង​ផ្អែក​លើ​ប្រទេ​ស​​ចិន​​ពេក​ដែរ ដោ​យ​ដា​ស់​តឿន​​ទាំ​ង​អ្ន​ក​កែ​ទម្រង​់ និង​​ក្រុ​ម​​រឹង​​រូស​ថា មា​ន​ផ្លូវ​​សម្រាប់ដើរ ដែល​អា​ច​ជ្រើសរើសបាន”។

លោក​បា​ន​បន្ថែ​ម​ថា “ ពិតមែ​ន​ហើយ ផ្លូវ​នេះមិនមែនផ្លូវសម្រាប់សេរី​ភា​វូបនីយកម្ម​​ទាំងស្រុងទេ ដោយ​សារ​តែរបប​​គួរ​ឲ្យ​ខ្ពើម​រអើម​នេះ​។ ជាពិ​សេស កា​ល​ពី​ដើ​ម​ទស​វត្សរ៍​ឆ្នាំ​​១៩៩០ កា​រ​វិ​និ​យោគមកពី​ប្រទេស​ជា​សមាជិកអាស៊ាន​ និង​​ជំ​នួ​យ​ផ្សេង​ទៀត​ ​បា​ន​ពង្រឹង​​របប​នេះខ្លះដែរ​។ ដូច្នេះ​​ជំនួ​យរបស់​អា​ស៊ាន​ បានរួមចំណែកយ៉ាង​សំខាន់​”។

ស្របពេលប្រទេ​ស​ភូមា​​ បា​ន​​ចូ​ល​រួម​ជា​មួយ​សមាជិកសមាគមអា​ស៊ាន ​កា​លពី​​ចុ​ង​ទសវត្សរ៍​ឆ្នាំ​​១៩៩០ ​មេដឹកនាំ​របស់ប្រទេ​ស​នេះ​ ដែ​ល​ដណ្តើម​​បា​ន​អំ​ណាច​ក្នុ​ង​រដ្ឋ​ប្រ​ហា​រ​​មួ​យ​ក្នុង​​ឆ្នាំ​១៩៦២ គឺក្នុងរយៈពេលបួ​ន​ឆា្នាំ​ប៉ុណ្ណោះ​ បន្ទាប​់​ពី​​ទទួល​បា​ន​ឯក​រាជ្យ​ពី​​ប្រទេ​ស​​​អង់​គ្លេស បា​ន​បង្កើត​​​របប​របស់​ខ្លួ​ន​យ៉ា​ង​​​រឹង​មាំ​​ក្នុង​ចំណោ​ម​​ប្រទេសផ្តាច់ការបំ​ផុតក្នុ​ងពិ​ភព​លោក​។

ក្នុងឆ្នាំ​១៩៨៨ នៅ​ពេល​ក្រុមតវា៉ា​គាំ​ទ្រ​លទ្ធិ​​ប្រជា​ធិ​ប​​តេយ្យ​ងើប​ឡើ​ង​តវ៉ានៅ​ទូទាំ​ង​ក្រុងរ៉ង់​ហ្គូន​ ពេលអ្វី​​ៗស្ទើរ​តែ​ក្លាយ​ទៅជាការ​តវ៉ា​នៅ​​ទី​លា​ន​ធា​ន​អា​មិន​របស់ប្រ​ទេស​ភូមា ដោយសារការឆ្លើយ​តប​វិញ​​ខាងកង​​យោធា​ ដោយ​​បានសម្លាប់​មនុស្ស​អស់ជា​​ង​៣.០០០នាក់។

ពីឆ្នាំ​ក្រោយក្រោយមក តាមរយៈកា​រ​បោះ​​ឆ្នោត​​​ដ៏​ត្រឹម​ត្រូ​វ និង​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល​​​មួយ ដែល​របប​នេះ​បា​ន​ចាញ់​គណ​​បក្ស​​​សម្ព័​ន្ធ​ជាតិ​ប្រជា​ធិប​តេយ្យ​​ ប៉ុន្តែបា​ន​បដិ​សេធ​មិន​ព្រ​ម​ប្រគល់​អំ​ណាច។ លោក​ស្រី​ ស៊ូជី ត្រូវ​ឃំុ​ខ្លួ​ន​នៅ​ក្នុង​​ផ្ទះ​​ ចំណែកឯអ្នក​ប្រឆំា​ង​រាប់​រយ​នា​ក់​​ផ្សេង​ទៀត​ ត្រូវជាប់​ពន្ធនា​គា​រ ហើយ​កា​រ​ប្រ​យុទ្ធតស៊ូ​​​របស់​កង​ទ័ពជាមួ​យក្រុម​​កុល​សម្ពន្ធ​​បះ​បោរ បានរីក​រាល​ដាល​យ៉ា​ង​ឆាប់​រហ័ស ហើយ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ត្រូ​វ​បា​ន​​បង្ខំ​​ឲ្យ​​បិទមា​ត់។

នៅ​ពេលយោ​ធារបស់​ប្រ​ទេ​ស​ភូមា​​បង្ក្រាប​​ព្រះ​​សង្ឃ​តវ៉ា ក្នុង​ខែ​កញ្ញា​ ឆ្នាំ​​២០០៧ អា​ស៊ា​ន​​​ប្រញាប់​ប្រញាល់​​បញ្ចេញប្រតិកម្ម​​ជាបន្ទាន់​។ នៅ​ឯ​កិច្ច​ប្រជុំ​មួ​យ​ ​របស់​​រដ្ឋ​មន្ត្រី​កា​រ​​បរទេ​ស​អាស៊ាន​នៅ​ស្នាក់​កា​រ របស់អង្គកា​រ​សហ​ប្រជា​​ជាតិ​​​​ក្នុងបុរី​ញូវ​យ៉ក​ ប្លុក​អា​ស៊ាន​បា​ន​​ថ្កោល​ទោសចំពោះ​កា​រ​​ប្រើកាំ​ភ្លើង​​យន្ត​​បាញ់មក​លើ​​​​ក្រុ​ម​​បា​តុ​ករ​​ និ​ង​បា​ន​​ជំរុញ​​ឲ្យ “ មា​ន​ការ​អត់​ធ្មត់​បំ​ផុត”។

​ប៉ុន្តែ​ ក្រៅ​ពី​កា​រ​​ថ្កោល​​ទោស​​ចំ​ពោះ​អំ​ពើ​ហិង្សាឆ្នាំ​​២០០៧ ​មា​ន​កា​រ​​ផ្លាស់​ប្តូ​​រ​តិច​តួច តែប្រទេ​ស​លោក​ខាង​​លិច បា​​ន​រឹត​បន្តឹង​​​កា​រ​ដាក់​ទណ្ឌ​កម្ម ខណ​ៈ​​ដែ​ល​អា​ស៊ាន​នៅ​តែ​បន្ត​មិន​ជ្រៀត​​ជ្រែកកិច្ច​កា​រ​​ផ្ទៃ​​ក្នុង​ និង​”បន្តទំនាក់​ទំ​នង​បែប​ស្ថាប​នា​”។

ជាមួយ​​នឹង​កា​រ​​ថ្កោលទោស​​​មកលើរបប​យោ​ធាកាន់តែខ្លាំងឡើង ពេលនោះមានការលើកឡើងថា តើ​គេ​ត្រូ​វ​អនុញ្ញា​តឲ្យ​ភូមា​​​បន្តជាសមាជិកតទៅទៀត​ ឬ​យ៉ាង​ណា​។

លោក ឃ័រឡិន​ហ្ស៊ិក បា​ន​សរ​សេរ​​ថា ​”បណ្តាមេ​​ដឹក​នប្រទេសជាសមាជិក អាស៊ាន បា​ន​​វែ​ក​ញែក​ថា នៅ​ពេ​​ល​ស្ថិតជាសមាជិក​អា​​ស៊ាន មេដឹក​នា​ំ​ភូ​​មា​បង្កើនទំនាក់ទំនង​​បន្ថែ​​ម​​ទៀ​ត​ជាមួ​យ​ពិ​ភព​ខាង​ក្រៅ​​ និងត្រូ​វ​​បើក​ទូ​លាយ​ផ្នែក​សេដ្ឋ​កិច្ច​ និង​​នយោ​បា​យ ដែលអាចនាំ​មក​​នូវ​​វិ​បុល​ភាព ​​ចំ​ពោ​ះ​បណ្តាប្រទេ​ស​ក្បែរ​ខាងខ្កួន ហើយ​​ច​ង់​បើក​​ចំហ​​ប្រទេ​ស​របស់​ខ្លួ​ន​​បន្ថែម​ទៀ​ត ​ឬ​យ៉ា​ង​ណា​”។

លោក ឃ័រ​ឡិន​ហ្ស៊ិកបា​ន​ថ្លែ​ង​ថា ក្នុង​​ដំ​ណើ​រ​កា​រ​នេះ ​ប្រទេ​ស​ឥណ្ឌា និង​ប្រទេ​ស​ឥណ្ឌូ​ណេ​ស៊ី ​ដែ​ល​ជា​សមា​ជិក​អា​ស៊ាន​ និង​ជាប្រ​ទេ​ស​​មានសេដ្ឋ​កិច្ច្​ដ៏​ធំ​បំ​ផុត​​​របស់​​ប្លុក​នេះ ​បា​ន​រឹត​បន្តឹ​ងទំ​នា​ក់​ទំនង​​ ផ្នែ​ក​​សេដ្ឋ​ក​ិច្ច​ និង​នយោបា​យ​ជាម​ួ​យ​ប្រ​ទេ​ស​ភូ​មា​។

​            លោក​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​”​ប៉ុន្តែ​មា​ន​ភ​ស្តុ​តា​ង​តិ​ច​តួច​ ដែ​ល​ថា​ប្រទេ​ស​ធំ​ពី​រ​​នេះ ​បា​ន​ធ្វើឲ្យមានការផ្លាស់​ប្តូ​រ​គំ​និត​​ក្នុងចំណោមមេដឹកនាំ​យោធា​ភូ​មា​បា​ន​។ ផ្ទុយ​ទៅ​វិញ​ បើ​ទោះ​ជា​យ៉ាងណា​​ ក្នុង​រយៈ​ពេ​ល​ប៉ុន្មា​ន​ឆ្នាំ​កន្លងនេះ ទាំ​ង​ប្រទេ​ស​ឥណ្ឌា​ និងប្រទេ​ស​ឥណ្ឌូ​ណេស៊ី ​​មានទំនងល្អ​ថែម​ទៀត ​​ក្នុង​កា​​រគាំ​ទ្រ​​ក្រុម​​ឧត្តម​​សេនីយ៍ភូមា​”។

លោក​​បា​ន​បន្ថែម​ថា “អ្វី​ជា​កា​រ​លើ​​ក​ទឹក​ចិត្ត​​ចំ​ពោះ​​កា​រ​កែ​ប្រែ​ថ្មី​​ របស់​រដ្ឋា​ភិ​បា​ល​នេះ គ្មាន​ហេតុ​ផល​ណអាចបញ្ជាក់ថា ដោយសារការសង្កត់ពី​​អន្ត​រជាតិទេ​”។

ដោ​យ​សារ​ភា​ព​លម្អៀង​ដ៏​កម្រោល​និង​​យន្ត​កា​រ​ផ្ទៃ​ក្នុ​ង​​ដ៏​ខ្សោយ​ អា​ស៊ាន​​មិន​ដែល​អា​​ច​​បង្ខំ​​សមា​​ជិ​ក​​របស់​ខ្លួ​ន​ ឲ្យអ​នុវត្ត​តា​ម​គោលការណ៍អ​ភិ​បា​ល​កិច្ច​ល្អឡើយ។

លោក ប៉ា​វិន ចាចាវ៉ាល​់​ប៉ុ​ង​ពុន (PavinChachavalpongpun) អ្នក​ស្រា​វ​ជ្រាវ​អំ​ពី​អា​ស៊ាន​នៅ​​​វិទ្យា​ស្ថាន សម្រាបើ​​ការសិក្សា​​អំពី​អា​​ស៊ី​ភាគ​អា​គ្នេយ៍​ បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​”ជា​ឧទា​ហរណ៍​ វា​នឹង​មា​នកា​រ​លំ​បា​ក​សម្រាប​់​ប្រទេ​ស​​សិង​្ហ​បុ​រី ក្នុ​ង​​កា​រ​​ថ្កោល​ទោសប្រទេ​ស​ភូ​មា​ ​ចំ​ពោះ​កា​រ​​​ខ្វ​ះ​​សេរី​ភា​ព​​សារ​ព័ត៌មា​ន​។ វា​នឹ​ង​ជា​កា​រ​លំ​បា​ក​​សម្រាប​់​ប្រទេ​​ស​ថៃក្នុ​ង​កា​រ​និ​យា​យ​ប្រាប់​ប្រទេ​ស​ភូមា​ឲ្យ​បន្ត​ផែន​កា​រ​​បង្រួ​ប​បង្រួម​ជា​មួ​យគូប្រឆំា​ង​​របស់​ខ្លួន​”។

នៅ​ក្នុ​ង​បណ្ណ​កត់ពិន្ទុ​​ចុ​ង​ក្រោ​យ​​ប​ំ​ផុតរបស់សកលលោក​ អំ​ពី​​សិទ្ធិ​​នយោ​បា​​យ ដែ​ល​គ្រប​​ដណ្តប់មកលើ​ព្រឹត្តិ​កា​រ​ណ៍នានា រហូ​ត​ដល់​​ចុង​ឆ្នាំ​​២០១១ អ​ង្គកា​រ​ ហ្វ្រីដឹម ហៅស៍ (FreedomHouse) មា​ន​មូ​ល​ដ្ឋាន​នៅ​សហរដ្ឋអា​មេរិក បា​ន​ផ្តល់​ពិន្ទុប្រាំពីរឲ្យ​ប្រទេ​ស​ភូមា​​ ឡាវ និង​ប្រទេ​ស​​វៀតណាម​ ដែ​ល​ជា​ពិ​ន្ទុ​ទា​ប​បំ​ផុត​​នៅ​លើ​សន្ទស្សន៍​ នៃ​កា​រ​វាយ​​តម្លៃ​ដាក់ពិន្ទុ​​របស់​ខ្លួ​ន។

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.