ប្រ​​​កាស​​​ទោស​​​ ហង្ស វុទ្ធី ហៅ​ យម​រាជ​​​ ​ពីបទធ្វើ​ឃាត​ចៅក្រម

មេធាវី​​​របស់​​​លោក វុទ្ធីបានឲ្យដឹងកាលពី​​​ថ្ងៃ​​​សៅរ៍​​​ថា សាលាដំបូង​​​រាជធានីភ្នំពេញបាន​​​​ប្រ​​​កាស​​​ទោសជាប់​ពន្ធនាគារ​​​៤៥​​​ឆ្នាំ​​​របស់​​​​​​លោក ហង្ស វុទ្ធី អតីតនាយ​​​រង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​រាជធានី​​​ភ្នំពេញពីបទ​​​ធ្វើឃាត​​​ចៅ​​​ក្រម​​​ម្នាក់​​​កាលពី​​​ឆ្នាំ​​​២០០៦។

លោក វុទ្ធី​​​ ត្រូវ​​​បាន​​​កាត់​​​ទោស​​​ឲ្យជាប់​​​ពន្ធ​នាគារ​​​ពីបទ​​​ធ្វើឃាត​​​លោក ​​​សុខ សេដ្ឋា​មុនី​ចៅ​​​ក្រម​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​ដោយ​កំបាំង​​​មុខ​​​ កាលពីឆ្នាំ​​​២០០៦បន្ទាប់លោក​​​បាន​​​រត់ចេញ​​​ពី​​​ពន្ធនាគារ​ព្រៃស មុន​​​ពេល​​​លោក​​​ត្រូវ​​​កាត់​​​ទោស។

បន្ទាប់ពី​​​រត់គេច​​​ខ្លួន​​​ពី​​​ពន្ធនាគារ​​​ជា​​​មួយ​​​ទណ្ឌិត​​​១១​​​នាក់​​​ផ្សេង​​​ទៀត​​​ លោក វុទ្ធី បាន​​​រស់​​​​នៅ​​​គេច​​​ខ្លួន​​​អស់​​​រយៈពេល​​​ប្រាំមួយ​​​ឆ្នាំ ដោយ​​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពត និងបន្ទាយ​​​មាន​​​ជ័យ ​​​ធ្វើជា​​​អ្នក​​​នេសាទ​​​ត្រី និងជាង​​​ឈើ មុនពេល​​​​ប្រ​​​គល់​​​ខ្លួន​​​ឲ្យ​​​នគរ​​​បាល​​​ នៅ​​​ទីស្នាក់​​​ការ​​​អង្គ​ការ​​​សិទ្ធិមនុស្ស​​​លី​​​កាដូ ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​ កាល​​​​ពី​​​ថ្ងៃ​​​សុក្រ។

លោក កៅ ស៊ូផា មេធាវី ការពារ លោក​ វុទ​្ធី បាន​​​មាន​​​ប្រ​​​សាសន៍ថា ខណៈពេលដែល​​​តុលាការ​​​ប្រ​​​កាសសាលក្រម​​​ចាស់​​​កាល​​​ពីថ្ងៃ​​​សៅរ៍នោះ តុលាការ​​​មិន​​​ទាន់​​​សម្រេច​​​ ថាតើ​ត្រូវ​​​ចោទ​​​ប្រ​​​កាន់​​​លោក វុទ្ធី ពី​​​បទ​​​ហែក​​​ពន្ធនា​គារ​​​ដែរឬអត់​​​នោះទេ។

លោកបានថ្លែង​ថា“កាលពី​​​ថ្ងៃ​​​សៅរ៍   សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ បានប្រ​​​កាស​​​ទោស​​​របស់​​​លោក ​​​វុទ្ធី​​​ កាល​​​ពី​​​លោក​​​កំពុង​​​លាក់​​​ខ្លួន។ លោកវុទ្ធី នឹង​​​ប្ដឹង​​​ឧទ្ធរណ៍។ហើយ​​​​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​តុ​​​លាការ​​​បង្ហាញ​​​ភស្តុតាង និង​​​សាកសួរ​​​សាក្សី​​​ឡើង​​​វិញ ពីព្រោះលោក​​​ វុទ្ធី​​ ពុំ​​​មានជាប់​​​ពាក់​​​ព័ន្ធក្នុង​​​រឿងធ្វើ​​​ឃាតកម្មនោះទេ”។ លោក​​​បាន​​​បន្ថែមថា “យើង​​​កំពុង​​​រង់​​​ចាំ ​សេចក្ដី​​​ប្រ​​​កាសរបស់​​​តុលាការ ស្ដីអំពី​​​ការ​​​រត់​​​គេច​​​ខ្លួន​​​នោះ។ ខ្ញុំ​​​មិន​​​ដឹង​​​ ថា​​​តើ​​​លោក​​​ វុទ្ធី នឹង​​​​​ប្ដឹង​​​ឧទ្ធរណ៍​​​ដែរឬទេ ពេល​​លោក​ត្រូវ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​ហែក​​​ពន្ធ​​​នាគារ​​​យា៉ង​​​ដូច្នេះ”។

កាលពី​​​ថ្ងៃ​​​សុក្រ មុន​​​ពេល​​​លោក វុទ្ធី ប្រ​​​គល​​់​​​​ខ្លួន​​​លោក​និយាយ​​​​ថា ​​​ពេលជាប់​​​ពន្ធនាគារបួន​​​ខែនោះ  លោក​​​ត្រូវបាន​​​អ្នក​​​យាម​ពន្ធនា​គារ​​​វាយ​​​ដំ និង​​​ច្របាច់​​​កស្ទើរស្លាប់។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​អង្គការ​​​លីកាដូ បាន​​​ថ្លែង​ថា ​អង្គការ​​​​របស់​​​លោកនឹងពិនិត្យ​​​លើ​​​ការ​​​អះអាង​​​របស់លោក វុទ្ធី​​​៕

ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា

 

លោក ស្រ៊ូ ឡេង ប្រ​​​ធាន​​​ពន្ធនាគារ​​​ព្រៃ​​​ស ​

បាន​​​បដិសេធថា ពុំមាន​​​ទណ្ឌិត​​​ណា​​​ម្នាក់​​​ធ្លាប់​ត្រូវ​​​បានទទួល​​​រង​​​ទារុណកម្ម​​នោះ​ឡើយ។

លោកបាន​​​បន្ថែមថា​ “យើង​​​ទទួល​​​ការ​​​ណែនាំ ពី​​​ក្រសួង​​​មហាផ្ទៃ មិនឲ្យ​​​មាន​​​ទណ្ឌិត​​​ណាម្នាក់​​​ត្រូវទទួល​​​រង​​​ទារុណកម្មឡើយ ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​ដែល​​​និយាយ​​​ការ​​​ពិត​​​ទេ ​​​នៅ​​​ពេល​​​ចាក​​​ចេញ​​​ពី​​​ពន្ធនាគារ​​​នោះ”។

លោក វុទ្ធី គឺជា​​​មនុស្សជំនិតរបស់​​​លោក​ហេង ពៅ អតីតស្នងការ​​​នគរ​​​បាល​​​រាជធានី​ភ្នំពេញ ដែល​​​បច្ចុប្បន្ននេះត្រូវ​បាន​តុលាការ​ផ្ដន្ទាទោសឲ្យជាប់​​​ពន្ធនាគារ​​​ជិត១០០​​​ឆ្នាំ ​ពីបទ​​​ឧក្រិដ្ឋ​​​ធ្ងន់​​​ធ្ងរផ្សេង​​​ៗ ក្នុង​​​នោះ មាន​​​ទាំង​​​ការ​​​លួច​​​ធ្វើ​​​ឃាត​​​លោកចៅ​​​ក្រម សេដ្ឋាមុនី​​​ផង​​​ដែរ៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

​​​​​​

​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.