ចាប់​ខ្លួន​គ្រូប​ង្រៀន​ម្នាក់​ពី​បទ​​​​​​ បង្ហោះ​រូប​អាក្រាតក្នុង​​​​​​ហ្វេសប៊ុក

នគរ​បាលបាន​និ​យាយ​កាល​ពី​​​ថ្ងៃ​​ទី​២៧ ​​​ខែ​​​​​​ឧសភា​​ថា ​​​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​បាន​ចោទ​ប្រ​កាន់​​គ្រូ​បង្រៀន​ម្នាក់​​​នៅ​​សា​លា​បឋម​​​​សិក្សា​ពីបទ​​ផលិត​ និង​ចែក​ចាយ​រូបភាព​​អាស​អាភាស​ បន្ទាប់​ពី​​ជន​​នេះ​​បាន​​​បង្ហោះ​​រូបថត​អា​ក្រាត​​​នៃ​អតីត​មិត្ត​ស្រី​​​របស់​​ខ្លួន​​លើ​ទំព័រ​​​បណ្តាញ​​​សង្គម​ហ្វេសប៊ុក។​​

លោកប៊ន​ វណ្ណារ៉ា ​នាយ​​រង​​​ការិយា​​​​​​ល័យ​នគរ​បាលប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​ ​បាន​មាន​​ប្រ​សាសន៍​​​​ថាឈ្មោះ ​សោម ​វឌ្ឍន: អាយុ​​​​៤៦ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ឯ​សាលា​បឋម​សិក្សា​​​​​ជើង​ទីង​​ក្នុងឃុំធិបតី​​​​ ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់​ដំបង​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អតីត​មិត្ត​ស្រី​​​​អាយុ​៣២​​ឆ្នាំ​​​​​​រប​ស់​​ជន​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្ត​​ នៅ​ពេល​ដែល​​​​ជន​រង​គ្រោះ​បាន​​ឃើញ​រូប​ថត​របស់​ខ្លួន​នៅ​ក្នុង​​​​​អីុន​ធើណិត។

លោក​ វណ្ណារ៉ា​ បាន​មាន​ប្រសាស​ន៍​ថា “​ យើង​​​បាន​ចាប់​ខ្លួន​​ជន​​នេះ​​​​មួយ​​ថ្ងៃ​ បន្ទាប់​ពី​ជន​រង​គ្រោះ​​ដែល​រស់​នៅ​ភ្នំពេញ​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​បាត់ដំបង​​របស់យើង​កាល​ពី​ថ្ងៃ​ពុធ”។​ លោក ​វណ្ណារ៉ា​ បានមាន​ប្រសាសន៍​បន្តថាឈ្មោះវឌ្ឍន: ​​ឥឡូវ​នេះ​កំពុង​​​ជាប់​​ឃុំ​​​​បណ្តោះ​​​​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​​ បន្ទាប់​ពី​តុលា​ការ​បាន​ចោទ​ប្រកាន់​​​ជន​នេះ​​តាម​មាត្រា​៣៩​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​​ហើយ​លោក​បាន​បន្តថា ​ជន​ល្មើស​បាន​​​បង្ហោះ​​រូបថតតាម​​​​​អីុន​ធើណិត​​ពី​ព្រោះ​ជន​ល្មើសនៅ​តែស្រ​​​លាញ់​ជន​រង​គ្រោះ​​​​​ជា​អតីត​មិត្ត​ស្រីនិង​មិន​យល់​ព្រម​ឲ្យ​នាង​រៀប​ការ​​​​ជា​​មួយ​​បុរស​​ផ្សេង​។

លោក​ វណ្ណារ៉ាបាន​មាន​ប្រសាសន៍ថា“​ជន​ល្មើស​បាន​សារ​ភាព​​​​ទទួល​ស្គាល់​រាល់​​ទង្វើ​របស់​ខ្លួន​​​ ដែល​​ខ្លួន​​​បាន​ធ្វើ​លើ​​អតីត​មិត្រ​ស្រី​របស់​ខ្លួនហើយ​​បាន​និយាយ​​ថាខ្លួន​​​​​​​មាន​កំហឹង​ ដោយសារ​​តែ​​នាង​​​បាន​រៀប​ការ​​​​ជា​​មួយ​​បុរស​​ម្នាក់​ទៀត​កាល​ពី​ខែ​មេសា​ដោយ​មិន​បាន​ទូរសព្ទ​ប្រាប់​ខ្លួន​ឲ្យ​ដឹង​ជា​មុន​អំ​ពី​អា​ពាហ៍​ពិពាហ៍​នោះ”។

លោក​ វណ្ណារា ​បាន​បន្ត​ថា​ “ជន​ល្មើស​បាន​​​​ព្រ​មាន​ជន​រង​គ្រោះ​ថា​ ខ្លួន​នឹង​​​បង្ហោះ​​រូប​​ថត​​​នេះ​​​តាម​អិុនធើណិត ​​បើ​សិន​ជា​នាង​រៀប​​​ការ​​​។ជា​ដំបូង​​​ជន​​នេះ​​​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះហើយ​បាន​គំ​រាម​​​នាង​ថាខ្លួន​​​នឹង​​​បង្ហោះ​​​​​រូប​ថត​នោះ​​ ហើយ​គ្រោយ​​មក​បាន​ផ្ញើ​រូប​ថត​អាក្រាតសខ្មៅបួនសន្លឹក​ទៅ​កាន់ផ្ទះជន​រង​​​គ្រោះ​ដោយ​ដាក់​អាស័យដ្ឋាន​​ក្លែងក្លាយ​​​​។ ឈ្មោះវឌ្ឍនៈបាន​ទូរស័ព្ទទៅប្រាប់​​ជន​​​រងគ្រោះ​​ថា ​ខ្លួន​បាន​​​បង្ហោះ​​រូបថត​តាម​អិុន​​​ធើណិត​រួច​ហើយ​ ហើយ​ក៏បាន​ប្រាប់​ទៅ​មិត្តភ័ក្រ​ប្រាំនាក់​របស់គាត់​ឲ្យ​​បើ​ក​​មើល​រូប​​​ភាព​​​អាក្រាត​​​​នោះ​​តាម​អិុន​ធើណិត​​ស​ទៀត​​ផង​។

នេះជាករណី​ទីបី​ហើយ​នៅក្នុង​ខេត្ត​បាត់​ដំបង​ក្នុង​ឆ្នាំនេះ​ដែល​មាន​​​ពាក់ព័ន្ធ​ជា​មួយ​​គ្រូ​បង្រៀន​និង​​ជាមួយ​​សិស្ស​ដែលជាប់​ពាក់​ព័ន្ធពីបទប្រព្រឹត្តអំពើ​អាណាចារ។ (រាយការណ៍បន្ថែម​ដោយ​ គឹម​ ចាន់)

ប្រែសម្រួលដោយ ឃិន​ ណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.