ឃុំខ្លួនទាហានម្នាក់ជំុវិញ​ការ​ជួយអ្នកកាប់​ឈើពីរនាក់ ដែល​រង​ការ​បាញ់សម្លាប់​នៅប្រទេសថៃ

ក្រុមមន្ត្រីនិងសកម្មជនសិទ្ធិ​មនុស្សម្នាក់​​បាននិយាយកាល​ពីម្សិលមិញ​ថាសាលា​​​ដំបូង​​ ខេត្តឧត្តរមានជ័ យបានចោទប្រកាន់ទា ហានអាយ៣១ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ ពីបទជួយអ្នកភូមិដែលត្រូវ​បាន​បាញ់​ស្លាប់ ​ក្រោយ​ពី​​ឆ្លងចូលទៅ​កាប់​ឈើ​​គ្រញូង​ក្នុងទឹកដីថៃ​។

លោកទូច ​រ៉ា​ ប្រធាន​ការិយាល័យ​ទំនាក់ទំនងព្រំដែន​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​​អន្តរជាតិ​ជាំស្រង៉ាំ​ និយាយថា ​ឈ្មោះ ​ម៉ៅ ​ចិន្តា​ អាយុ២០ឆ្នាំ​ និង​ឈ្មោះ ​អ៊ុងធារ៉ា​ អាយុ១៧ឆ្នាំ​ជា​​​អ្នកភូមិមក​ពីស្រុក​អន្លង់​វែង ​ត្រូវទាហានថៃ​​​បាញ់​ស្លាប់ ​កាលពី​ថ្ងៃទី​១៣ខែ​ឧសភា ​ ក្រោយ​ពី​​​ពួក​គេបាន​ចូល​ទៅក្នុង​ទឹក​​​ដី​​​ថៃ។ លោក​បានបន្ថែម​ថា​ សាក​​​សពរបស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បញ្ជូន​ត្រឡប់មកវិញកាល​​​ពីថ្ងៃ​​​ទី​​​១៨ខែ​ឧសភា​។

លោក​ឧត្តមសេនីយ៍ត្រី​ នួន ​នៅ ​មេ​​​បញ្ជា​​​ការរងប្រចាំយោធភូមិភាគ​៤ដែល​មាន​មូល​​​ដ្ឋាន​នៅក្នុងស្រុក​អន្លង់វែង ​បាន​មាន​ប្រសា​​​សន៍ថា ​កាលពីសប្តាហ៍មុន ​កងរាជ​អាវុធ​ហត្ថ​បាន​ចាប់ខ្លួនទាហាន​ម្នាក់​ឈ្មោះទុំ ​ ឃុយ​ អាយុ​៣១​ឆ្នាំ​ ពាក់​ព័ន្ធ​នឹង​ការស្លាប់​អ្នក​ទាំង​ពីរ​​​នេះ។

លោក ​ស្រី​ ណារ៉ែន​អ្នកសើុប​អង្កេត​​​​របស់អង្គការសិទ្ធិមនុស្សក្នុង​ស្រុក​អាហុក​ប្រចាំ​​​ខេត្ត​​​ឧត្តរ​​​មានជ័យ ​មា​​​ន​​​ប្រសាសន៍ថា​ សាលាដំបូងខេត្ត​បាន​​​ចោទ​​​​ប្រកាន់​ឈ្មោះទុំ ​ឃុយ ​ពីបទ​​​ជួញ​​​ដូរ​​​មនុស្សហើយ​ជន​នេះ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅទី​​​នោះ។លោក​ ណារ៉ែន​ បាននិយាយផង​ដែរ​​​ថា ​មានបុរសទី៣​ម្នាក់​ទៀត​អាយុ​៥១ឆ្នាំ​បាន​ចូល​ទៅ​ប្រទេស​ថៃ​​ជាមួយ​អ្នកភូមិ ​ដែលបាន​ស្លាប់​ទាំងពីរ​នាក់​នោះ​ ប៉ុន្តែ​មិនទាន់បាន​​​ត្រឡប់មក​វិញទេ។

អ្នកស្រី​ អិុនសុភាព ​អាយុ​៤៧​ឆ្នាំ​ ជាម្តាយ​របស់​ ម៉ៅ​ ចិន្តា​ បាន​និយាយថា ​​កូន​ប្រុស​គាត់​ទើបតែ​រៀបការ​រួច​ថ្មីៗនេះ​​ជា​​​មួយ​​​សាច់​​​ញាតិរបស់​ឈ្មោះ ​ឃុយ។ ​អ្នកស្រី​​​បាន​​​និយាយ​​​​​​ទៀតថា​ ឈ្មោះ ​ឃុយបាន​បញ្ចុះបញ្ចូលកូន​ប្រុសពៅ​របស់គាត់​ឲ្យឆ្លងដែនទៅរកកាប់​ឈើ​ ហើយគាត់​​ក៏បានជួយកូន​គាត់ឲ្យ​ទៅ​​​ទី​​​នោះ​ដែរ។​អ្នកស្រីសុភាពបាននិយាយទៀត​ ថា“កូនប្រុសរបស់ខ្ញុំត្រូវបានទាហាន​ឈ្មោះឃុយបញ្ចុះបញ្ចូល​ឲ្យចូលទៅ​ក្នុងព្រៃ​ក្នុង​ទឹកដីថៃ​ដើម្បីរក​កាប់ឈើ​គ្រញូង។

អ្នកស្រីសុភាពបានបន្តថា ​គាត់​បានដាក់​​​ពាក្យបណ្តឹងប្តឹង​ពី​ការជាប់ពាក់​ព័ន្ធរបស់​​​ទាហាននេះចំពោះ​ការស្លាប់​កូនប្រុស​របស់​គាត់​ ហើយថា​ កងរាជ​អាវុធ​​​ហត្ថបាន​​​ចាប់ខ្លួន​​​ជននេះកាលពីថ្ងៃសុក្រនៅម៉ោងប្រហែល​​៥ល្ងាច។

អ្នកស្រីបាននិយាយថា​​​ នៅ​ពេលគេ​បញ្ជូន​​​​សាក​សពកូនរបស់គាត់ ​មកដល់​ផ្ទះ​នៅ​​​ឃុំ​​​ត្រពាំង​តៅ​ គាត់ឃើញថា ​កូន​របស់គាត់​​​ត្រូវ​​​បានបាញ់ពីរគ្រាប់​ មួយ​គ្រាប់​ត្រូវចំទ្រូង​ និង​មួយគ្រាប់ទៀត​ត្រូវ​ចំដៃស្តាំ។

អ្នកស្រី​ សុភាព ​បានបន្តទៀតថា ​អ្នក​​​ស្រី​​​ខ្លាច​មាន​ការធ្វើបាប​មក​លើរូប​គាត់​និង​កូនពីរ​នាក់ផ្សេងទៀត ​បន្ទាប់ពី​ការចាប់​ខ្លួន​​​ទាហាន​​​រូប​នេះ។អ្នកស្រីបាន​និយាយ​​​បន្ថែម​​​ទៀតថា“ទោះ​​​បី​ជា​ជន​​នេះ​​​ត្រូវ​បាន​​​ចាប់ខ្លួន​​​ហើយ​ក៏ដោយ ​ក៏​​​យើង​មានការ​​​ភ័យ​​​ខ្លាច​​​ថា​​​ជននេះនឹង​សង​​​សឹកហើយ​​​យើងមិនហ៊ាន​​​រស់​នៅក្នុង​ភូមិ​​​ទៀត​​​ទេ”៕

ប្រែសម្រួលដោយ ​ឃិន ​ណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.