រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំ​បានរឹប​អូស​ឈើប្រណីត​ពី​រថយន្ត​របស់លោកឧកញ៉ា ទ្រី ភាព

​​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​រឹប​អូស​ឈើ​​​ប្រណីត​​​បាន​ចំនួន​១៥​ម៉ែត្រ​គូប​ពី​រថយន្ត​មួយ​​​​គ្រឿង​​ជា​កម្មសិទ្ធិ​របស់​លោក​​ ទ្រី​ ភាព​ ឧក​​ញ៉ាសណ្ឋាគារ​ និង​កាស៊ីណូ​​ក្នុង​ខេត្ត​កំ​ពង់​​ធំ​។

លោក​ សុតម៉ារី​​​ នាយ​​​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​បាន​ថ្លែង​កាល​​ពី​​​​ថ្ងៃ​​​​​​ទី​​​២១ខែ​​មិថុនា​​​​​​ថាមន្ត្រី​​របស់​លោក​បានឃាត់​​រថយន្ត​មួយ​គ្រឿងរបស់​ក្រុមហ៊ុនទ្រី​ ភាព​ អាហរ័ណ​ នី​​​​​​​​​ហរ័ណនៅ​ក្នុង​ស្រុក​សន្ទុក ​កាល​​ពី​​ថ្ងៃ​​​​​​អាទិត្យ​​​​​​​ទី១៧ ​​​​ខែ​​​​មិថុនាហើយ​​​​បាន​​​រឹបអូស​ឈើទាំង​​​អស់​​​​ ដែល​ផ្ទុក​លើស​ពី​២៥ម៉ែត្រគូប​​​ដែលមាន​​​ច្បាប់​​​អនុញ្ញាត​​ឲ្យ​ដឹក​ជញ្ជូន។ លោក​បន្តថា“​យើង​​រឹប​​​អូស​​​ឈើគ្រញូងប្រ​ហែល​១៥​ម៉ែត្រ​គូបពី​ព្រោះ​វា​​លើសចំនួន​​​កំណត់​​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក។យើង​ធ្វើការ​រឹប​អូស​តាម​បញ្ជារបស់​មន្ត្រី​​ថ្នាក់លើ”។

លោក​ ម៉ារី​ បាន​​​លើក​​ឡើង​​ថា ​ឈើ​ទាំង​នោះ​ ត្រូវបាន​កាប់​ចេញពី​​តំបន់​សម្បទាន​សេដ្ឋកិច្ច​​​មួយ​​របស់​លោក​ ទ្រី​ ភាព​ ក្នុង​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ ​​ហើយ​​​ថាឈើ​​រឹប​​​អូស​​​​​​បាន​​​​​​​​ទាំងនោះ​ត្រូវ​​​​បាន​បញ្ជូន​ទៅ​កាន់​​​​​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​​​ខេត្ត​​​នេះ​ហើយ​។ លោក​ កែវ ​ច័ន្ទថន​​​ ​តំណាង​ក្រុម​ហ៊ុន​​បាន​បញ្ជាក់​ថា ​រដ្ឋបាល​ព្រៃ​ឈើ​​ពិត​​​ជា​​ ចុះ​​​​​​ធ្វើការ​​ត្រួត​​​​ពិនិត្យ​​មែន ​​ហើយ​លោក​បាន​បន្ទោស​​បុគ្គលិក​ក្រុមហ៊ុន​បី​ឬ​បួន​នាក់​ រួម​​ទាំង​អ្នក​បើកបរ​​រថយន្ត​​​​​នេះ​​និង​គណនេយ្យករ​​ម្នាក់​​​ផង​​ថា​ បានឃុបឃិត​គ្នា​ដើម្បី​លួច​ឈើ​​នេះ​​។ លោក​បាន​បន្តថា“​ ក្រុម​​ហ៊ុន ​​ទ្រី​ ភាព​មិន​ដែល​រក​​ស៊ី​ខុស​ច្បាប់​ឡើយ។មាន​​​បុគ្គលិក​​ក្រុម​ហ៊ុន​ពី​របី​នាក់ ​ដែល​​​បាន​ឆ្លៀត​ឱកាសរក​ចំណេញ​ពី​ការ​ដឹក​ជញ្ជូន​នេះ​។ឥឡូវ​នេះ ​យើង​បាន​បណ្តេញ​ពួកគេ ​ចេញ​ពី​ក្រុម​ហ៊ុន​ហើយពី​ព្រោះ​ពួក​គេ​​​ធ្វើ​​​​ខុស”។​

លោក​បាន​​​បន្ថែម​​ថា​ “​យើង​​​ក៏​​ទទួល​ស្គាល់​ដែរ​ថា ​នេះ​ជា​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​ហ៊ុន​។​ក្រុម​ហ៊ុន​របស់​យើង​មិន​​​​បាន​​បញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នោះ​ទេ”។ លោកច័ន្ទ​ថនបាន​​លើក​​​ឡើង​​​​ថា​ ឈើ​ប្រណីត​ទាំង​នោះ​គឺ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​​​​ ប្រទេស​​ ប៉ុន្តែ​លោក​មិន​បាន​​​បញ្ជាក់​​ថា​ទៅ​ប្រទេស​ណា​ទេ។ លោក​ ម៉ារី ​​​បាន​ថ្លែង​ថា​ ខណ្ឌ​​​​រដ្ឋ​​​​បាន​​​​​ព្រៃ​​​​​​ឈើ​​​​​​របស់​លោក​មិន​បាន​​​​​​ធ្វើ​​​​ការ​ចោទ​ប្រកាន់​បុគ្គលិក​ក្រុមហ៊ុន​ទាំង​​​នេះ​​ទេ ​ពី​ព្រោះ​ឈើ​ប្រណីត​ទាំង​នោះ​​​ត្រូវ​​​បាន​​​​​​ដឹក​​ដោយ​ក្រុម​ហ៊ុន

​ដែល​ទទួល​​​បាន​ច្បាប់​អនុញ្ញាត​​ឲ្យ​​​​​​ដឹក​​ចំនួន​២៥ម៉ែត្រ​គូប។ ​លោក​​បាន​បដិសេធ​​​មិន​​ពន្យល់​ថា​​​​ហេតុអ្វី​បាន​ជាគួរ​​​​ការ​​​​ពារ​​​ពួកគេ​​​​​​ពី​​​ការផ្តន្ទា​​​​​​​ទោស​​​​​​​​​​​​​​នោ​ះ​ឡើយ។​ការ​រត់ពន្ធ​ឈើ​​គ្រញូង​ទៅ​កាន់​ទីផ្សារ​បរទេស​គឺ​ជា​មុខ​របរ​ដ៏​កាក់​​​កប​​​​នៅ​កម្ពុជា​ និង​​​អាច​​លក់​បានតម្លៃ​​រាប់ពាន់​ដុល្លារ​ក្នុង​ឈើ​ប្រណីត​មួយ​ម៉ែត្រ​គូប៕

ប្រែសម្រួល​ដោយ​ ឃិនណៃ

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.