ក្រុមហ៊ុន​​​​​ហ្គូហ្គលជួយ​​​អភិ​រក្ស​​​ភាសារបស់​ជនជាតិ​​​ដើម​ភាគ​​ តិច​​​ដែល​​​ជិត​​​បាត់បង់​នៅ​​​​​​​​កម្ពុជា

ភាសាចំនួន​​​ប្រាំ​​​មួយ​​​ដែល​​​គេ​​​និយាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គឺ​​​ស្ថិត​​​នៅក្នុង​​​ចំណោម​​​ភាសាជាង​​​៣.០០០​​​ ដែល​​​គេ​​​ជិត​​​ឈប់យក​មក​​​ប្រើនៅ១០០​​​ឆ្នាំ​​​ក្រោយ​​​ ដូច្នេះគេហ​​​ទំព័រ​​​​​សម្រាប់​​​ស្វែង​​​រក​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​តាម​​​អីុន​​​ធើ​​​ណិត គឺ​​​គេហទំព័រ​​​ហ្គូហ្គល បាន​​​ផ្តួច​​​ផ្តើម​​​ដំបូងដើម្បី​​​ជួយ​​​អភិរក្ស​​​ភាសា​​​ដែល​​​គេ​​​ជិត​​​ឈប់​យកមក​​​ប្រើ​​​​​​ទាំង​​​នោះ។

គោល​​​ដៅ​​​របស់​​​ក្រុមហ៊ុន​​​​​​ហ្គូហ្គល ក្នុង​ពេលចាប់​​​ផ្តើម​​​គម្រោង​​​អភិរក្ស​​​ភាសា ដែល​​​ជិតបាត់បង់​​​​​​ទាំង​​​នេះ​​​ គឺដើម្បី​​​ចែក​​​រំលែកការ​​​យល់​​​ដឹង​​​ជា​​​ច្រើន​​​ និងប្រមែ​​​ប្រមូល​​​​​​ព័ត៌មានថ្មី​ៗអំពី​​​ភាសាចំនួន​​​៣.០៥៤ដែល​​​គេ​​អាច​​​នឹង​​​​​​ឈប់យកមក​​​ប្រើនៅ​​​​​​ថ្ងៃ​​​អនាគត។ ក្នុង​​​ប្រទេស​​​កម្ពុជា គម្រោង​​​របស់​​​ក្រុម​ហ៊ុន​​​​ហ្គូហ្គល បាន​​​ចុះ​​​បញ្ជី​​​ភាសាចំនួន​​​ពីរ​​​ ដែល​ជិត​បាត់បង់ទាំង​​​ស្រុង គឺ​​​ភាសា​​​សំរែ និង​​​ភាសា​កាចក់ និង​​​បាន​​​ចុះ​​​បញ្ជី​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​​យក​​​ប្រើ​​​​​​ផ្សេង​​​ទៀត មានភាសា ​​​ព្នង ​កាវែ៉ត ​និង​​​​ភាសាគ្រឹង។

យោង​​​តាម​​​គម្រោង​​​នេះ ភាសាសំរែគឺ​​​ជា​​​ភាសាមួយ​​​ដែល​​​ជិត​​​បាត់បង់​​​ជាង “​​​ភាសា​ចំណាស់​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត “ ដែល​​​គេ​​​នៅ​​​​ប្រើ​​​នៅ​​​ឡើយ​​​ក្នុង​​​ខេត្ត​ពោធិ​៍សាត់​។​យោង​​​តាម​​​គម្រោងនេះ​​​ ភាសាកាចក់​​​ គឺត្រូវ​បាន​ប្រើ​​​នៅក្នុងខេត្ត​​​រតនគិរី​ ហើយ​មានភាសា​ជនជាតិ​​​ដើម​​​ភាគតិចពី១០០ទៅ​​​៩៩៩​​​ ​ដែលគេ​​​នៅ​​​ប្រើ​​​ទូទាំង​​​ពិភព​​​លោក​​​។​​​ គម្រោង​

នេះ នឹងចុះបញ្ជីភាសាបួន​​​ផ្សេង​​​ទៀត​​​ ដែល​រកឃើញនៅ​​​ក្នុង​​​ខេត្ត​​​កំពង់ធំ​​​ មណ្ឌលគិរី​​​និងខេត្តរតនគិរី​​​ដោយភាសាបួន​​​នេះក៏​​​មាន​​​នៅ​​​ក្នុង​​​ភាសាជនជាតិ​​​ដើមភាគតិច​​​​​​ចំនួន​​​ចន្លោះពី​​​១.៩៦០ ទៅ​​​៥២.៥០០​ទូទាំង​ពិភព​លោក​ផងដែរ​​​។

គម្រោងនេះ គេ​​​សង្ឃឹម​​​ថា​​​នឹង​​​ជួយ​​​​​​អភិរក្ស​​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​យក​​​មក​​​ប្រើ​​​ ដោយ​​​ជំរុញ​​​ឲ្យអ្នក​​​ប្រើភាសាជន​​​ជាតិដើម ​​​និងអ្នក​ប្រើ​​​ភាសាផ្សេង​​​ៗទៀត​​​ អាច​​​បង្ហោះ​​​ សំឡេង​អូឌីយូ រូបភាព​​​វីដេអូ​​​ និងអត្ថបទ​​​ទៅក្នុង​កន្លែង​ផ្ទុក​​​ទិន្នន័យ​​​របស់​​​គេហទំព័រ​​​​​​ហ្គូហ្គល​​​ ដែល​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​កន្លែង​​​ផ្ទុកទិន្នន័យ​​​ដ៏ច្រើន​​​បំផុត​​​សម្រាប់​​​មនុស្ស​​​គ្រប់ៗ​​​គ្នា​​​​​​។តាំង​​​ពីយូរមក​​​ហើយ  មានមនុស្សម្នាក់​​​បាន​​​បង្ហោះ​​​ភាសាមួយ​​​ក្នុងចំណោម​​​ភាសា​​​ចំនួន​​​ប្រាំមួយ​​​ ដែលជិតបាត់បង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ ​​​គឺជា​​​របៀបប្រើប្រាស់​​​វេយ្យា​ករណ៍​​​​នៃ​​​ភាសាព្នង​​​។

លោក ចន​​​ វ៉ែនវេ (John Van Way)អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​សម្រាប់​​​កាតាឡុក​​​នៃ​​​ភាសា គេ​​​ជិត​​​ឈប់​​​យក​​​ប្រើ​​​ដោយជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ភាសាជា​​​ច្រើន​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “វិសាលភាព​​​នៃ​​​អ្នក​​​និយាយ​​​​ភាសា ដែល​​​គេ​​​ជិតឈប់ប្រើ និង​​​អាច​​​ចូល​​​ទៅ​​​កាន​​់​ផ្នែក​​​ដ៏​​​ធំ​​​ទូលាយ​​​នៃ​​​ពិភព​​​លោក​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​”។ លោក​​​​​​ វ៉ែនវេ បាន​​​លើក​​​ឡើង​​​ដោយ​​​ពន្យល់​​​​អំពី​​​រ​​​បៀប​​​ចូលទៅកាន់​​​​​​កន្លែង​​​ផ្ទុកនិង​​​ចែក​​​រំលែកទិន្នន័យថា​​​ “ប្រ​​​សិន​​​​​​​​​បើ​​​នរណា​​​ម្នាក់បាន​​​ដឹងពី​​​ភាសា​​​ជន​​​ជាតិ​​​ដើម​​​ដែល​​​ស្ទើរ​បាត់បង់ណាមួយ ហើយតាមរយៈការ​​​ប្រើ​ប្រាស់​​​​​​គេហទំព័រ​​​នេះ​​​ ពួកគេ​​​ប្រហែល​​​ជា​​​ចែក​​​​រំ​​​លែក​​​​​​ព័ត៌មាន​​​អំពី​​​ភាសា​​​នេះ​​​ ឬក៏ខ្សែ​​​អាត់​​​​​​មួយ​​​ចំនួន​​​នៃ​​​ភាសានេះផងដែរ​​​។

លោក ម៉ាធ្យូ ហ្វាអើស្តូន​​​ (Matthew Firestone)អ្នកនាំ​​​ពាក្យរបស់ក្រុមហ៊ុន​​​ហ្គូហ្គល ​លើក​​​ឡើងថា​​​ ក្រុម​​ហ៊ុន​​​ហ្គូហ្គល មាន​​​គម្រោងផ្តល់​​​ការ​​​គ្រប់​​​គ្រង​​​នៃ​​​គម្រោង​​​នេះ​ទៅកាន់​​​អង្គការ​​​សម្ពន្ធ​​​អភិរក្សភាសាចម្រុះ​​​ ដែល​​​ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​អភិរក្ស​​​ភាសាជា​​​ច្រើន​​​នៅ​​​ប៉ុន្មាន​​​ខែក្រោយ​​​នេះ៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.