អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ព្រួត​​​ដៃ​​​គ្នា​​​​​​ក្រោយ​​​មាន​​​​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​លោក ចាន់ សុវ៉េត សកម្ម​​​ជន​​​សិទ្ធិមនុស្ស​​​

រយៈពេល​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក ចាន់​​​សុវ៉េត សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ល្បី​​​ត្រូវ​​​បាន​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​កោះ​​​ហៅ​​​មក​​​បំភ្លឺ​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ បាន​​​ជួ​​យ​ឧ​​​ក្រិដ្ឋ​​​ជន​​​ម្នាក់​​​​​នោះ  អង្គការ​​​សិទិ្ធមនុស្ស​នានា​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​ចាត់​ទុក​ការ​​​ចោទប្រកាន់​​​នេះ​​​​ថា ជារឿង​នយោបាយ​​​និងមាន​​​បំណង​​​បំភិត​​​បំភ័យក្រុម​​​អ្នក​​​រិះគន់​​​រដ្ឋាភិបាល។

លោក រូភើត អាប់បត (Rupert Abbott) អ្នក​​​ស្រាវជ្រាវ​​​​នៅ​អង្គការ​​​លើក​​លែង​​​ទោស​​​អន្តរជាតិ​​​បាន​​​លើក​​​ឡើង​​​ថា “ យើងកំពុង​​តាម​ដាន​​​រឿងនេះ​​​ ហើយ​​​យើង​​​ព្រួយ​​​បារម្ភ​ដោយសារ​ថា​ បទ​​​​ចោទ​​​ប្រកាន់​​​នេះ​​ពាក់​ព័ន្ធ​នឹង​​​​ការងារ​​​របស់​​​គាត់ ហើយ​​​​ការ​ងារ​របស់​គាត់​ក៏​ដូច​ការ​ងារ​របស់​បុគ្គលិក​អង្គការ​​​​ក្រៅរដ្ឋាភិបាល​​​ផ្សេងៗទៀត​​​​​​ដែរ”។ ​លោក​​​​មាន​​​ប្រសាសន៍ថា “ ​​​យើង​​​ព្រួយ​​​បារម្ភ​​​ព្រោះ​ថា​អាជ្ញាធរ​​​កំពុង​​​ព្យាយាម​​​​ធ្វើ​ឲ្យ​ការ​ងារ​​​​របស់​​សកម្មជន​​​សិទិ្ធ​​​មនុស្ស​ជាការងារ​ខុស​ច្បាប់”។

លោក​​​បាន​​​បន្តថា “ េនះ​​​គឺជាការ​​​វិវឌ្ឍ​ចុង​ក្រោយ​​​ ​​​ក្នុង​​​ឆ្នាំ​​មិន​ល្អ​​​​ដែល​​​​សកម្មជន​​​​អង្គការ​​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​និង​​​សកម្មជន​​​សិទិ្ធមនុស្ស​​​​ត្រូវ​​​បាន​​​គេ​​​បំភិត​​​បំភ័យ។ដូច្នេះ​ហើយ ​​​​យើង​​​​បារម្ភអំពី​​​រឿង​​​នេះ​​​ខ្លាំង​​​ណាស់​​​ ហើយ​​​យើង​កំពុង​​​តែ​តាម​ដាន​ស្ថាន​ភាព​នេះ”។

ខណៈ​​​ពេល​​​​​​អង្គការ​​​អាដហុក​​​របស់​​​លោក​​​​ ចាន់​ សុវ៉េត​​​ ​​បាន​​​ព្យាយាម​​​មិន​​​និយាយ​​​លម្អិត​​​អំពី​​​​ការ​ពាក់​ព័ន្ធ​​​​នយោបាយ​​​ទៅ​នឹង​​​ការ​​​កោះ​​​ហៅ​របស់​​​តុលាការនោះ អង្គការ​​​សិទិ្ធមនុស្ស​​​ដទៃទៀត​​​ដែល​​​សើុប​​​អង្កេតរឿង​​​នេះ បាន​​​ភ្ជាប់​​​​បញ្ហា​នេះ​ទៅនឹង​​​ចលនា​​​បំបែក​​​ខ្លួន​​​នៅ​ខេត្ត​​​ក្រចេះ។

នៅក្នុង​​​សេចក្តីថ្លែងការណ៍រួម​​​គ្នាមួយ​​​​​​​ផ្សព្វ​​​​ផ្សាយកាលពី​​​យប់់​​​មិញ​​​ អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិ​​​បាល​​ធំៗ​​​ចំនួន​​​២០ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ហៅការ​​​ចោទ​​​ប្រកាន់​​​នោះ​​​ថា “ ជា​រឿង​នយោបាយ” និង​បាន​លើក​ឡើង​ថា លោក ​ចាន់សុវ៉េត ត្រូវ​​​បាន​​​ចោទប្រកាន់​​​ថា បាន​​​ជួយ​ប្រជាជន​ម្នាក់​នៅ​​ភូមិ​​​​​មួយ​ក្នុង​ខេត្ត​​​ក្រចេះ​​​​​​ ដែល​​​ត្រូវបាន​​​កងកម្លាំ​​​ងប្រដាប់​​​អាវុធ​​​បង្ក្រាប​​​​យ៉ាង​​​ចាស់ដៃ កាល​​​ពី​​​ខែឧសភា ។

លោក​​​ សុវ៉េត មិន​​អាច​​​ទាក់​​​ទង​​​សំុ​​​អត្ថា​ធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោកនីកូឡាស អាហ្គូ​​​​​​​​​​​​​​​​​​ស្ទីនី (Nicolas Agostini)ទី​​​ប្រឹក្សា​​​ផ្នែក​​​បច្ចេក​​​ទេស​​​អង្គការ​​​អាដហុក​​​បាន​​​បញ្ជាក់​ថា ការ​​​ចោទ​​​ប្រកាន់​​​នោះ​​​មិន​​​ពិត​​​ទេ។​​​​​​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា“ យើង​​សូម​បញ្ជាក់​​​ថា ​គ្មាន​​​នរណាម្នាក់​​​មក​​​ពី​​​អង្គការ​​​អាដ​ហុក ​​​ធ្លាប់​​​ធ្វើអ្វី​​​មួយ​​​ខុស​​​ច្បាប់​​​នោះ​​​ទេ”។

លោក​​​បាន​​​បន្ថែមថា អង្គការ​​​អាដហុក​​​​កំពុង​រង់​ចាំ​ស្តាប់​​​​​​​ការ​​​ចោទប្រកាន់​​​ច្បាស់​​​លាស់​​​ប្រឆាំង​​​នឹង​​​លោកចាន់ សុវ៉េត។​ លោក អាហ្គូស្ទីនី បាន​​​មាន​​​ប្រសា​​​សន៍ថា

“ យើង​​​យល់ថា ​​​អង្គការ​​​ផ្សេងៗបាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ឬ​​​មាន​​​ប្រតិកម្ម​​​​ដូច្នេះ​

ពួក​​​គេ​​​ទាំង​​​អស់​​​គ្នាបា​ន​​​​​ធ្វើ​ឲ្យ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​​​​រវាង​​សុន្ទ​រកថា​របស់​​​​​​​​​លោក ​នាយក​រដ្ឋមន្ត្រី​​​​​​និង​ទង្វើ​របស់​​មន្ត្រី​​​​តុលាការ​​​​ ប៉ុន្តែ ក្នុង​​​នាម​​​ជា​​​អង្គការ​​​​​ យើង​​​រង់ចាំ​​​មើល​​​បន្ដ​​​ទៀត​​​រហូត​​​ដល់​​​សបា្តហ៍​​​ក្រោយ។ យើង​​​ពិតជា​​​មិន​​​ដឹង​​​ថា តើចៅក្រម​​​កំពុង​​​រក​​​អ្វី​​​នោះ​​​ទេ​​​”។

លោក ឆែ វីរៈ ចៅក្រម​​​សើុបសួរ​​​មិន​​​បាន​​​ទទួល​​​​ការ​​​ហៅទូរស័ព្ទ​​​ជាច្រើន​​​នោះ​​​ទេ​​​ ចំណែក​​​​​ឯលោក ឈុន សុវណ្ណ ក្រឡាបញ្ជី​​​បាន​​​បដិ​សេធ ​​​មិន​​​​ធ្វើ​អត្ថាធិប្បាយ​​​អំពី​​​ការ​​​​ចូល​ខ្លួន​ទៅ​​តុលា​ការ​របស់​​​​លោកចាន់ សុវ៉េត​ នោះទេ។

នៅក្នុង​​​សុន្ទរកថា ​កាលពីថ្ងៃ​ទី១​ ខែ​សីហា លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ចោទ​ប្រកាន់​​​សកម្មជន​​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ម្នាក់​​​​ជា​​​សាធារណ​​​ៈថា បាន​​​ជួយ​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ ក្នុង​​​ចលនា​​​អបគម​​​ន៍​របស់​ពួកគេ៕

       ប្រែសម្រួលដោយ ហម សុផាណ្ណា​​​

​​​

                 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.