លោក​ បា៉ទ្រីក ហិនរី ដេវីល័រ បដិ​​សេធ​មិនព្រម​​និយាយ​អំពី​កា​រ​​​វិល​ត្រឡប់​មកកម្ពុជា​វិញ​​ទេ

​បុរស​ជ​ន​ជាតិ​បា​រាំ​ង​ ប៉ា​​ទ្រីក ​ហិនរី​ ​ដេ​វី​ល័រ (Patrick Henri Devillers) អា​យុ​​៥២ឆ្នាំ​ ដែ​ល​​បា​នចាក​​ចេញ​ពី​ប្រទេ​ស​កម្ពុជា ​កា​ល​ពី​ខែកក្កដាដើម្បី​​ជួ​យ​​​ស៊ើប​អ​ង្កេត​​ករណី​ឃា​ត​កម្ម​ដ៏​ធំ​​មួយ​នៅ​ក្នុង​ប្រទេ​ស​​ចិន​ ពេល​​នេះ​កំពុង​ស្ថិត​ក្នុង​​រាជ​ធា​​នី​ភ្នំ​ពេញ ​បន្ទាប់​ពី​​​កា​រ​​វិល​ត្រ​ឡប់​​មក​វិញ​ស្ងាត់ៗ​​​ប៉ុន្មា​​ន​ស​ប្តាហ៍​ថ្មី​ៗនេះ​។

លោកដេ​វីល័រស្ថិត​នៅខាង​ក្រៅ​​គេហ​ដ្ឋាន​មួ​យ​ក្នុ​ង​ចំ​ណោម​​គេ​ហ​​ដ្ឋា​​ន​​របស់​លោក​ក្នុ​ង​រាជ​ធា​ណី​ភ្នំ​ពេញ​​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ក្នុ​ង​​រថ​យន្ត​ម៉ាក​​ឡិច​ស៊ីស​ពណ៌មា​ស​ម​ួយគ្រឿ​ង​ប៉ុន្តែ​​គាត់​បា​ន​​បើក​​គេច បន្ទាប់​ពី​​ឃើញ​​​ក្រុម​​អ្នក​​យកព័ត៌​មា​ន​។ នៅ​ពេល​​អ្នក​យក​ព័ត៌​មា​ន​ម្នាក់​​​ចូល​ទៅ​ជួប​គាត់​នៅ​ក្បែរ​​គេហ​ដ្ឋាន​ទី​២​ក្នុង​រាជ​ធានី​ លោកដេវី​ល័រ ​មា​ន​​ប្រ​សាស​ន៍​ថាលោក​មិន​ចង់​ធ្វើ​អត្ថាធិ​ប្បាយអំ​ពី​បទ​ពិ​​សោធ​​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេ​ស​​ចិន​ទេ​។លោក​បន្ថែម​ ​ថា“ ខ្ញុំ​មិន​ចង់​​និយា​យ​ប្រា​ប់​​​​លោក​ទេ​…ខ្ញុំ​មិន​ច​ង់​និយា​យ​​ជាមួ​យ​នរ​ណា​​ទេ​”។

គេ​គិតថា ​លោក ​ដេវី​ល័រ ​មា​​ន​ទំ​នាក់​ទំ​នង​ផ្ទាល់​ខ្លួន​និងទំនាក់​ទំនង​ នៅ​ក្នុង​ការ​​​រក​​ស៊ី​ជាមួ​យ​លោក​ស្រី​​ ហ្គូ​​ខៃឡាយ (Gu Kailai) ភរិ​យា​​​របស់​​​អ​ត​ីត​​សមាជិ​ក​គណៈ​កម្មាធិការ​​​បក្ស​កុម្មុយ​នីស្ត​ចិន​ លោក ប៉ូ ស៊ីឡាយ (Bo Xilai)។ លោកស្រី​ ហ្គូ ត្រូវ​បា​ន​ផ្តន្ទាទោស​ ពី​បទ​ធ្វើ​ឃាត​អ្នក​ជ​ំ​នួ​ញ​អង់​គ្លេស​ម្នាក់​ ឈ្មោះណេលហេវូដ (Neil Heywood) កា​​ល​ពី​ខែ​​វិ​ច្ឆិ​កា​។

​លោកបូ៉ត្រូ​វ​បា​ន​​ដក​ចេញ​ពី​តួ​នាទី​​របស់​លោក​កា​ល​ពី​​​ខែ​មេ​សា ​​នៅពេល​ដែល​​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​​រដ្ឋ​ចិន​​បា​នភ្ជាប់លោក​ស្រីហ្គូ ​ទៅ​នឹង​កា​រ​ធ្វើ​ឃាត​លោកហេវូដហើយ​​តាម​សេចក្តី​​រាយ​ការណ៍​ថាលោក​​កំ​ពុង​​ស្ថិត​ក្រោម​​កា​រ​​ស៊ើប​អ​ង្កេត​នៅ​ឡើយ​​ចំ​ពោះ “ កា​រ​​បំពាន​​ច្បាប់​” ដែល​គេ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់។

លោកដេ​វីល័រដែ​ល​មា​ន​​ដៃ​គូ​ម្នាក់​ និង​កូន​នៅ​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ព្រម​ទាំ​ង​ផល​ប្រយោជន៍​ជំ​នួញ​នៅ​ទី​នេះត្រូ​វ​បា​ន​អាជ្ញា​ធរឃាត់​ខ្លួ​ន​កា​ល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុ​នា ​​បន្ទាប់​ពី​មា​ន​សំ​ណើ​មួយ​​​ពី​អា​ជ្ញា​​ធរ​​ចិន​។បន្ទាប់​ពី​​ត្រូវ​បាន​ឃុំ​ខ្លួន​​រយៈ​​ពេល​ជា​ង​មួ​យ​ខែ​​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញមក ​ដែល​នៅ​ពេល​នោ​ះ​ក្រុម​មន្ត្រី​​​បា​រាំ​​ងបា​ន​លើក​ឡើ​ង​ថា លោកដេ​វីល​័រ បា​ន​ទទួល​កា​រធា​នា​ ដែល​គេ​មិន​​បញ្ជាក់​ច្បាស់​លាស់​​​ពី​អាជ្ញា​​ធរ​​​ចិន​នោះលោក​បា​ន​ចាក​​ចេញ​ពី​រាជ​ធា​នី​ភ្នំ​ពេញ​​តា​ម​ជើ​ង​​យន្ត​ហោះ​មួ​យ​​ទៅ​ទី​ក្រុ​ង​សៀ​ង​ហៃ​កា​ល​ពី​ថ្ងៃ​ទី​​១៧​ខែ​កក្កដា។

យោ​ងតា​ម​មន្ត្រី​កម្ពុជា​​ឲ្យ​ដឹង​ថា ​កា​រ​វិល​ត្រឡ​ប់​វិ​ញ​​របស់​លោក​ ​ដេវីល័រ ​មក​ប្រទេ​ស​​​កម្ពុជា បា​នកើត​ឡើង​ប្រហែ​ល​ជា​នៅ​​ពេល​ដែ​ល​​កា​រ​​កាត់​ក្តី​លោក​ស្រី ហ្គូ បា​ន​​បញ្ចប់​​​កា​ល​​ពី​ថ្ងៃ​ទី​២០ ​ខែ​​សី​ហា ​​​ដោយ​​តុ​លា​កា​រម​ួយ​នៅ​​ខេត្ត​អាន​េវ ភាគ​ខាង​​កើត​​​ប្រទេស​​ចិន​​ព្យួរ​ទោសប្រ​ហា​រ​​ជី​វិត​លោក​ស្រី ​ពី​បទ​ធ្វើ​ឃាត​លោកហេវូដ។

​គេមិ​ន​ទាន់​ច្បាស់​​ថា​​​តើ​​លោក​ ​ដេវីល័រ ​​បាន​​ជួយ​អ្វី​ខ្លះ​ដល់​​​អា​ជ្ញា​ធរ​​ចិន​នោះ​ទេ​។យោង​តា​ម​​សេចក្តី​​រាយ​កា​រ​​ណ៍​ព័ត៌​មា​ន​បា​ន​ឲ្យ​ដឹង​ថា លោក​មិ​ន​​បា​ន​​​បង្ហាញ​មុ​ខ​នៅ​ក្នុង​តុ​លា​កា​រ​​ទេ​ ហើយគេ​​​មិន​​​បា​ន​និយាយ​ពី​លោក​ទេអំឡុង​​ពេល​សវនាការ​នោះ។

​លោក​ឧត្តម​​សេនី​យ៍ឯក ​ខៀវ ​សុ​ភ័គអ្នក​នាំ​​ពាក្យ​​ក្រ​សួ​ង​មហា​ផ្ទៃ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា លោក ដេវីល័រ ​​ត្រឡ​ប់​មក​​ដល់​ប្រទេ​ស​កម្ពុជា​​​កាល​ពី​ប្រ​ហែ​ល​ពី​រ​​សប្តាហ៍​​មុន។  ​លោក​បា​ន​​ថ្លែ​ង​ថា ​លោក ​ដេវី​ល័រ ​មាន​សិទ្ធិ​​​រស់​នៅ​ក្នុង​​ប្រទេ​ស​កម្ពុជា​។ លោក​បាន​មាន​ប្រ​សាស​ន៍​ថា “ គាត់​មក​ដោ​យ​ខ្លួន​ឯង​”។

​លោកសុខផលអគ្គ​ស្នង​កា​រ​​រង​នគរ​បា​ល​ជាតិ​​​បា​ន​បន្ថែម​​ថា “ គាត់​បា​ន​​បំ​​ពេញ​កា​រ​​ទទួល​​ខុស​ត្រូ​វ​​របស់​ខ្លួនរួ​​ច​ហើយ​នៅ​ក្នុង​ប្រទេ​ស​ចិន​ដូច្នេះ​​គាត់​បា​ន​​ត្រឡប់​មក​កម្ពុជា​​វិញ​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវ​ ប៊ុននី​​

​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.