បញ្ហា​កក​ស្ទះ​ចរាចរណ៍​បាន​​​ធូរ​​​ស្រាល​​​ឡើង​​​វិញ​​​បន្ទាប់​​​ពី​​​ចាប់​​​កិច្ចប្រជំុ​​​កំពូលអាស៊ាន-​​​អាសុីបូពា៌

ការ​​​បិទ​​​ផ្លូវ​​​ជា​​​ច្រើន​​​ខ្សែ ការ​​​កក​​​ស្ទះ​​​ចរា​ចរណ៍ និង​​​ការ​​​ធ្វើ​​​ដំណើ​​​រវាង​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​​ក្នុង​រយៈ​ពេល​​​​បី​​​ថ្ងៃ​​​​​​មក​​​នេះ ​នឹង​បញ្ចប់​នៅ​​​ថ្ងៃ​​​នេះ​​ នៅ​ពេល​​​​មេ​​​ដឹក​​​នាំ​​​ពិភព​​​លោក​ចាក​ចេញ បន្ទាប់​​​ពី​​​ការ​​​បិទ​​​កិច្ច​​​ប្រ​​​ជុំ​​​កំពូល​​​អាស៊ាន និង​​​អាសុីបូពា៌​​​​​​នោះ។

គិត​ត្រឹម​ល្ងាច​​​​ម្សិល​​​មិញ និង​​​​នៅ​ពេល​ដែល​​​​​​មេដឹក​​​នាំ​​​ពិភព​​​លោក បាន​​​ចាកចេញ​​​​​​ទៅ​​​វិញ​​​នោះមហាវិថី​​​ព្រះ​​​នរោត្ដម បាន​​​បើក​​​ឲ្យ​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ ហើយ​​​ការ​​​ធ្វើចរាចរណ៍ ​​​បាន​​​​​​វិល​​​មក​រក​ភាព​​​​​​​ប្រក្រតី​​​វិញ​ហើយ​ ដោយ​​​អនុញ្ញាត​​​​​​ឲ្យ​​​​​​​​​យាន​​​យន្ដ​​​ធ្វើ​​​ដំណើរ​​​ដោយ​​​សេរី ​​​គ្មាន​​​ការ​​​រឹត​​​បន្តឹង​​​ពី​​​នគរ​​​បាល​ឡើយ​។

លោក ហេង ចាន់ធារី នាយការិយាល័យ​​​នគរ​​​បាល​​​ចរាចរណ៍​​​ផ្លូវគោករាជធានី បាន​​​មាន​​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​“ ចរា​ចរណ៍​​​នឹង​​​​​​វិល​​​​​​មក​​​​​​ប្រក្រតី​​​ភាព​​​ឡើង​​​វិញ ហើយ​​​ផ្លូវ​​​​​​ជា​​​ច្រើន​​​កន្លែង​​​ទៀត នឹង​​​ចាប់​​​ផ្ដើម​​​បើក​​​​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ឡើង​​​វិញ នៅ​​​រសៀល​​​នេះ និង​​​ថ្ងៃ​​​ស្អែក ពេល​​​គណ​​​ៈប្រតិភូ​​​ទាំង​​​អស់ ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា” ។

អាជ្ញាធរ បាន​​​បិទ​​​មួយ​​​រយៈ​​​នូវ​​​កំណាត់​​​​​​ផ្លូវ​​​​​​ជា​​​ច្រើន​​​នៅ​​​​​​មហាវិថី សហព័ន្ធ​​​រុស្សុី ​ព្រះ​នរោត្ដម ព្រះមុនីវង្ស និង មហាវិថី ម៉ៅ សេទុង ​នៅពេល​គណៈប្រតិភូ​​​អន្តរជាតិ បាន​​​អញ្ជើញ​​​​មក​​​ដល់​​​កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​ និង​​​អំឡុង​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន និង​​​អាសុីបូពា៌ ដែល​​​បាន​​​ប្ដូរ​​​ផ្លូវ​​​ធ្វើ​​​ដំណើរ​​​ចម្ងាយ​​​រាប់សិប​​​គីឡូ​ម៉ែត្រ និង​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរ​​​ណ៍ជា​​​ច្រើន​​​កន្លែង និង​​​ការ​​​ពន្យា​​​រពេល​​​ជាង​​​បី​​​ម៉ោង។​កាល​​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទពេល​​​លោក​បារ៉ាក់ ​អូបាម៉ា ​(Barack Obama) ប្រធានាធិបតីសហរ​​​ដ្ឋ​​​អាមេរិក បាន​​​អញ្ជើញ​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​ជាតិ​​​​​​ភ្នំពេញ នោះ អ្នក​​​​បើក​បរ​យាន​យន្ត​​បាន​​​កក​​​ស្ទះ​​​ចរាចរ​​​​ណ៍រហូត​​​ដល់​​​យប់​ជ្រៅ។ កាល​​​ពី​​​ម្សិល​​​មិញ ខណៈ​​​ពេលដែល​​​លោក ​អូបាម៉ា ចេញ​​​ដំណើេរ ​​​​អ្នក​បើក​បរ​យានយន្ត​ត្រូវ​​​រង់​​​ចាំ​​​​​​អស់​​​ជា​​​ច្រើន​​​ម៉ោង​​​ទៀត ។

លោក ចេវ ហាក់ នាយ​​​រង​​​ការិយា​​​ល័យ​​​នគរ​​​​បាល​​​ចរាចរណ៍​​​ផ្លូវគោករាជ​​​ធានី បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​បិទ​​​មហា​​​វិថី ​សហ​ព័ន្ធ​​​រុស្សុី ចាប់​​​ពី​​​រង្វង់​​​មូល ចោម​​​ចៅ រហូត​​​ដល់​​​អគារ​​​ទី​​​ស្ដីការ​​​គណៈរដ្ឋមន្ត្រី ប្រហែល​​​ពី​​​ម៉ោង​​​៣រសៀល រហូត​​​ដល់​​​ម៉ោង៦​​​ល្ងាច ​ពេល ​លោក បារ៉ាក់​​​ អូបាម៉ា ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក ចាក​​​ចេញពី​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​ជាតិ​​​ភ្នំពេញ។ ចរាចរណ៍បាន​​​កក​​​ស្ទះ​​​អស់​​​ជា​​​​​​ច្រើន​ម៉ោង​​​ ពី​​​ព្រោះ យើង​​​បាន​​​បិទ​​​ផ្លូវ​​​ទាំង​​​នេះ ​ប៉ុន្តែ វា​​​មិន​​​យូរ​​​ណាស់ណា​​​នោះ​​​ទេ” ។

ដោយ​​​ចាប់​​​ផ្ដើម កាល​​​ពី​​​សប្ដាហ៍​​​មុន​​​​​​​​​ នគរ​​​បាល បាន​​​បិទ​​​​ផ្លូវ​​ដែល​អ្នក​បើក​បរ​យាន​យន្ត​ប្រើ ដើម្បី​​​​បត់​ចូល​ទៅ​​​មហា​​​វិថី​​​សហព័ន្ធ​​​រុស្សុី និងព្រះ​​​មុនីវង្ស ហើយ​​​បាន​​​​​​ជូន​​​ដំណឹង​​​ដល់​​​ម្ចាស់ហាង នៅ​​​តាម​​​ផ្លូវ​​​ទាំង​​​​ពីរ​ឲ្យ​​​បិទ​​​ទ្វារ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ។ ​​​​​ផ្លូវទាំង​នេះ​គ្រោង​​​​បើក​​​ឲ្យ​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.