កម្មករ​​​រោងចក្រ​​​ជាង៥០​​​នាក់​​​រង​​​របួស​​​នៅក្នុង​​​គ្រោះ​​​ថ្នាក់​​​ក្រឡាប់​​​រថយន្ដ​​​នៅ​​​ស្រុកចន្ទ្រា

មន្ត្រីខេត្តស្វាយរៀង បាន​​​និយាយ​​​ថា កម្ម​​​ករ​​​រោង​​​ចក្រ​​​ជាង​​​៥០​​​នាក់ បាន​​​រង​​​របួស កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញនៅពេល​​​រថ​​​យន្ដ​​​ដឹក​​​ជញ្ជួនពួក​​​គេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ខេត្ត​​​ស្វាយរៀងបាន​​​បាត់​​​បង់​​​ម្ចាស់ការ ហើយ​​​បាន​​​ក្រឡាប់​​​ទៅ​​​​​ម្ខាង​​​ផ្លូវ។

កម្មករ​​​​​សរុប​​​ចំនួន​​​​ប្រ​​​ហែល ៩០​​​នាក់ ​​​បានជិះ​​​​​​នៅ​​​ខាង​​​ក្រោយ​​​រថយន្ដ​​​ធំ​​​នេះពេល​​​ចង្កូត​​​រថយន្ដ​​​ទំនង​​​ជា​​​ដំណើរការ​​​មិន​​​ល្អហើយ​​​បណ្ដាលឲ្យ​​​រថយន្ដ​​​នេះដែលកំពុង​​​រត់​​​ពេញ​​​ល្បឿន​​​លើ​​​ផ្លូវ​​​ដីដ៏រលាក់​​​នោះបាន​​​ក្រ​​​ឡាប់​​​នៅម៉ោង​​​ប្រហែល​​​​​​៧​​​និង​​​៣០​​​នាទី​​​ព្រឹក។​​​លោក​​​ អ៊ូច ​​​សារ៉ាន់នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ចរចរណ៍​​​ខេត្តបាន​​​ថ្លែង​​​ថា ​​​ហេតុ​​​ការណ៍​​​នេះ​​​បាន​​​កើត​​ឡើង​​​ នៅក្នុង​​​ឃុំគគីរ​​​ ស្រុក​​​ចន្ទ្រា។

លោកបាន​​​ថ្លែង​​​ទៀត​​​ថា ​​​“ កម្មករ​​​ចំនួន​​​៥៧​​​​​​នាក់ត្រូវ​​​បាន​​​បញ្ជូន​​​ជា​​​បន្ទាន់​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ស្រុក​​​ ដើម្បី​​​​​​ព្យា​​​បាល​របួស ដែល​​​រួម​​​មាន​​​កម្មករ​​​បួន​​​នាក់បាន​​​រង​​​របួស​​​ជា​​​ទម្ងន់”។ លោក​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ដ​​​បាន​​​គេច​​​ខ្លួនមុនពេល​​​នគរ​បាល​​​មក​​​ដល់។​លោកថ្លែងថា “ យើង​បាន​​​យក​រថយន្ដ​​​នេះទៅ​​​រក្សាទុកនៅ​ការិយាល័យនគរ​​​បាល​​​ចរា​​​ចរណ៍​​​ខេត្តហើយ​​កំពុង​​​តាមរក​​​អ្នក​​​បើក​​​បរ​​​ដែល​​​រត់គេច​​​ខ្លួន​​​នេះ ព្រោះ​​​ជា​​​អ្នក​​​ទទួល​​ខុស​​​ត្រូវ​​​ចំពោះ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ”។

លោក យិន ចន្ធីអភិបាល​​​រង​​​ក្រុង​​​បាវិត​​​​បាន​​​​​​​​​មាន​​​ប្រសាសន៍​​​ថាកម្មករកំពុង​​​ធ្វើ​​​ដំណើ​​​តាម​​​រថយន្តក្រឡាប់នេះ​​​​ដើម្បីទៅ​​​ធ្វើការក្នុង​​​បណ្តា​​​រោង​​​ចក្រ​​​ ដែលមានសរុបទាំងអស់៣១​រោង​​​ចក្រស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស ​ក្នុង​ក្រុង​​​បាវិត​​​ ខេត្ត​​​ស្វាយ​រៀង​​​ ហើយ​​រថយន្ដ​​​នេះ​​​បាន​​​ក្រឡាប់​​​។រហូត​​​មក​​​ទល់​​​ពេល​​​នេះមានគ្រោះ​​​ថ្នាក់​​​កើតឡើងយ៉ាង​​​ហោច​​​ណាស់ចំនួន​បីលើក​​​​​​នៅ​​​ខេត្ត​​​ស្វាយរៀង។

កាល​​​ពី​​​ខែ​​​សីហាកម្មករ​​​រោង​​​ចក្រ​​​ចំនួន​៤៤​​​នាក់ បាន​​​រង​​​របួស ពេល​​​រថយន្ដ​​​ដឹក​​​ជញ្ជូន​​​ពួក​​​គេបាន​​​ក្រឡាប់បន្ទាប់​​​ពី​​​បាន​​​​​​​​​ប៉ះទង្គិច​​​ជា​​​មួយ​​​នឹង​​​គោយន្ត​​​​មួយ​​​គ្រឿង​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១​​​ ក្នុង​​​ស្រុក​​​ចន្ទ្រា។ ​​​ហើយ​​​នៅ​​​ខែ​​​កញ្ញា​​​មាន​​​កម្មករ​​​​​​រោង​​​ចក្រ​​​ចំនួន២២​​​នាក់បាន​​​រង​​​របួសពេល​​​​​​អ្នកបើកបរបាន​​​បាត់​​​បង់​​​ម្ចាស់​​​ការពេល​​​បើកបរ​​​ក្នុង​​ពេល​​​ព្យុះ​​​ភ្លៀង​​​ ហើយ​​​បាន​​​ក្រឡាប់​​​​​​ចូល​​​ក្នុងស្រែ​​​មួយ​​​កន្លែង។

លោក កែន​​ ​លូ (Ken Loo)អគ្គលេខាធិការ​​​​​​សមាគម​​​រោង​​​ចក្រ​​​កាត់ដេរ ​​​នៅ​​​កម្ពុជាបាន​​​​​​​​​ថ្លែង​​​ថាកម្មករបាន​​​ឈរ​​​បន្ត​​​គ្នា​​​នៅ​​​លើ​​​រថយន្ដ​​​ដឹក​​​ជញ្ជូន ព្រោះពួកគេចង់​​សន្សំ​​​ប្រាក់។ លោកបាន​​​ថ្លែង​​​ទៀត​​​ថា ​​​“ រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​នីមួយ​​​ៗ បាន​​​ចេញ​​​ថ្លៃ​​​សម្រាប់ធ្វើ​​​ដំណើរ ប៉ុន្តែ​​​កម្មករ​​​ទាំង​​​នោះ​​​ចង់​​​សន្សំប្រាក់ ” ហើយ​​​នាំគ្នាជិះ​​​រថយន្ដ​​​ធុនធំបែបនេះ​​​វិញ ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.