ការ​​​តវ៉ា​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ Kingsland នៅ​​​ខណ្ឌ​​​មាន​​​ជ័យចូល​​​ដល់​​​សប្ដាហ៍​​​​ទី៣

កម្មករ​​​និង​​​តំណាង​​​សហជីព បាន​​​ឲ្យ​​​ដឹង​​​ថាកម្មករ​​​​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពីរោង​​​ចក្រ​​​មួយ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យរាជ​​​ធានី​​​ភ្នំពេញ ដែល​​​ផ្គត់​​ផ្គង់​​​ខោ​​​អាវ​​​ទ្រនាប់​​​របស់​​​ស្ត្រី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​ចែកចាយ​ វ៉លម៉ាត់( Wal-Mart)ដ៏​​​ធំ​​​របស់​​​អាមេរិក​​​នោះ ​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​ប្រាក់​​​ដំណា​​​ច់​​​ការងារ​​​របស់​​​​​​​ខ្លួន។

​​​ឈ្មោះ​​​ ភួង ភារម្យ អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ថា កម្មករ​​នៅ​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីងលែន(​​​Kingsland ) នៅ​​​ខណ្ឌ​​​មាន​​​ជ័យ ត្រូវ​​​បាន​​​គេ​​​​​​ប្រាប់​​​កាល​​​ពី ខែ​​​កញ្ញាថាពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​មក​​​ធ្វើ​​​ការ​​​​​ទេ​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បញ្ជា​​​ទិញ ប៉ុន្តែ ពួក​​​គេ​​​​​​នៅ​​​តែ​​​ទទួលបានប្រាក់​​​​​​ខែ​​​៥០​​​ភាគ​​​រយ​​​​​ជា​​​រៀង​​​រាល់​​​ខែ​រហូត​​​ដល់​​​ការ​​​ងារ​​​ចាប់​​​ផ្ដើម​​​បន្ត​​​នៅ​​​ខែ​​​មករា​​​នេះ។

ប៉ុន្តែ​​​ កម្មករ​​​ទាំង​​​នោះ មិនបាន​​​ទទួល​​​ប្រាក់​​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​មក ហើយ​​​តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ប្រាប់​​​ពួក​​​គេ​​​ថាម្ចាស់​​​រោង​​​ចក្រ​​​នេះ បាន​​​ប្រកាស​​​​​​ពីការ​​​ក្ស័យ​​​ធន ហើយបាន​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​​បាត់ហើយ​​​ដែរ​​​។

​​​ដូច្នេះ​​​ហើយ ​​​កម្មករ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី១ខែ​​​មករា​​​មក។ ​​​កម្មករ​​​​​​ប្រហែល​​​២០​​​នាក់ក្នុង​​​ចំណោម​​​កម្មករ​​​ទាំង​​​នោះ បាន​​​ដេក​​​ចាំ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពេល​​​​យប់ ​​​បន្ទាប់​​​ពី​​​​​​ពួក​​​គេ​​​ចាប់​​​បាន​​បុគ្គលិក​​​របស់​​​រោង​​​ចក្រ​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ទី៤ ខែ​​​មករា ដែល ប៉ុន​​​ប​​​៉ង​​​ដឹក​​​ជញ្ជូន​​​ម៉ាសុីន​​​ដេរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពាក់​​​កណ្ដាល​​​អធ្រាត្រ។

លោក ភួង ភារម្យ ​​​​និយាយ​​​ថា“ យើងកំពុង​​​ទាមទារ​​​​​​​​​ឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​បើក​​​​​​ប្រាក់​​ដំណាច់​​​ការ​​​ងារ​​​ ប្រាក់​​​​​ឧបត្ថម្ភ​​​ប្រចាំឆ្នាំ ប្រាក់​​​បញ្ឈប់​​​ពី​​​​ការងារ និងប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​របស់​​​យើង”​​​។ “យើង​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​​​​ប្រាក់​​​​​ខែ​​​របស់​​​​​​​​​យើង​​​​​តាម​​​ច្បាប់ការងារ​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ”។គាត់បាន​​​និយាយ​​​ថា  ​គាត់បាន​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​​​​នេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​ត្រូវ​​​ទទួល​​​បាន​​​ប្រាក់​​​ដំណាច់​​​ជាង​​​១.០០០​​​ដុល្លារ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ថា កម្មករ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​ទៅ​​​ក្រសួងការងារ​​​​​​ និង​​​ក្រសួង​​​​​​​​​​​​សង្គម​​​កិច្ច​​​រួច​​​​​​​​​ហើយ។

លោក មឿន តុលា ប្រធាន​​​​​​​​​កម្ម​​​វិធី​​​ការ​​​ងារ​​​នៅ​​​មណ្ឌល​​​​​​អប់​​​រំ​​​ច្បាប់​​​​​សម្រាប់​​​សហគមន៍​​​ដែល​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និង​​​ជំនួយ​​​បច្ចេក​​​ទេស​​​​​​ដល់​​​​​​កម្មករ​​​ ដែល​​​​​​ធ្វើ​​​ការ​​​​​​តវ៉ា​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោកកំពុង​​​ជំរុញ​​​​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្ដាល ជួយ​​​​​​ដោះ​ស្រាយ​​​​​​ករណី​​​នេះ។លោកបាន​​​បន្ថែម​​​​ថា “ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​បិទ​​​ទ្វារ ​​​ទោះ​​​បី​​​ជា​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្ស័យ​​​ធន​​​ក៏​​​ដោយ ក៏​​​ច្បាប់ បាន​​​តម្រូវ​​​ឲ្យ​​​​​​និយោ​​​ជក​​​ ​​​បើក​​​​​​ប្រាក់​​​​​ដំណាច់​​​ ប្រាក់​​​សំណង​​​​​​ជំងឺ​​​ចិត្ត​​ និង​​​ប្រកាស​​​អំពី​​​ការ​​​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ការងារដែរ​​​​”។

លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជា​​​អ្នក​​​សម្រប​​​សម្រួល​​​ កិច្ចការ​​​​​​សកល​​​រ​​​បស់​​​សម្ពន្ធ​​​សហជីព​​​កម្មករ (Warehouse Workers United ) ​ជា​​​សហជីព​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​រដ្ឋ​អាមេរិក ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​ចំនួន​​​៥,៥​​​លាន​​​នាក់ នៅ​​​តាម​​​ផ្នែក​​​ផ្សេងៗ​​​នោះ បាន​​​មាន​​​​ប្រសាសន៍​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រោង​​​ចក្រ​​​ឃីងលែន ​​​ក្នុង​​​ការ​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​ខ្លួន គឺ​​​ជា​​​គំរូ​​​មួយ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​វ៉លម៉ាត ដែល​​​មិន​​​បាន​​​ធ្វើ​​​្ឲ្យ​​​​សមាជិក​​​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង​​​់​​​របស់​​​ខ្លួន​​​ប្រព្រឹត្ត​​​ចំពោះ​​​​​​កម្មករ​​​ដោយ​​​​​​ត្រឹម​​​ត្រូវ​​។​​​

លោក និក រ៉ូឌីខូហ្វ ដែល​​​បាន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ស្ថាន​​​ភាព​​​នេះ បាន​​​មាន​​​ប្រសាសន៍​​ថា “ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ឃីញលេន​​​ នេះ​​​ គឺ​​​ជា​​​គំរូ​​​នៃ​​​ភាព​​​អយុត្តិធម៌​​​នៅ​​​ក្នុង​​​​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង់​​​​ទូ​​​ទាំង​​​ពិភព​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត។​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត ត្រូវ​​​​​​ធានាថា​​​ ​​​​​​អ្នក​​​ផ្គត់​​​ផ្គត់​​​របស់​​​ខ្លួន​​​​​​គោរព​​​​​​ច្បាប់​​​និង​​​កម្មករ ​ដែល​​​​​​បាន​​​បាត់​​​បង​​​់​​​ការ​​​ងារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ និង​​​ខាត​​​បង់​​​ពេល​​​វេលា​​ធ្វើ​​​ការងារចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បាន​​​សំណង​​​​​​សម​​​រម្យ”។

“យើង​​​​​​កំពុង​​​​​​​​​មាន​​​សាមគ្គីភាព​​​ជា​​​មួយ​​​​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ឃីញ​​​លេន និង​​​ជា​​​មួយ​​​កម្មករ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅជុំ​​​វិញ​​​ពិភព​​​លោក ដែល​​​ផលិត​​​និង​​​ដឹក​​​ជញ្ជូន​​​ទំនិញ​​​​​ឲ្យ​​​ក្រុម​ហ៊ុន​​​ចែកចាយវ័លម៉ាត”។

លោក ហួន សឿ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ដោះ​​​ស្រាយ​​​​​​វិវាទ​​​ការងារ​​​របស់​​​ក្រសួង​​​ការ​ងារបាន​​​បញ្ជាក់​​​ថា លោកបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​កម្មករ​​​ទាំង​​​នេះ​​​រួច​​ហើយ ប៉ុន្តែ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​​​​។

តំណាង​​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីង​​​លេន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ កាល​​​ពី​​​ម្សិល​​​​មិញ​​​ ហើយ​​​​​​តំណាង​​​​ក្រុម​​​ហ៊ុនចែក​ចាយ​វ័លម៉ាត មិន​​​បាន​​​ឆ្លើយ​​​សំណួរ​​​ភ្លាម​​​ៗ​​​នោះ​​​ដែរ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.