ចិន​សន្យាផ្តល់​ជំ​នួយយោធានិង​ឧបករណ៍​​​ភ្លេងសម្រាប់​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សពសម្តេចឪ

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​របស់​​កង​ទ័ព​រំ​ដោះ​ប្រជា​​​ជន​ចិន​ កា​ល​ពី​ម្សិល​មិញ​​បា​ន​សន្យា​ផ្តល់​​ជំ​នួយ​​យោធា​​បន្ថែម​​ទៀត​ ព្រម​ទាំង​​អំ​ណោ​យ​នានា​​ ដូច​​ជាឧបករណ៍​ភ្លេងសម្រាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សពព្រះ​មហា​វី​រ​ក្សត្រ​នរោត្តម​ សី​ហនុ នៅ​ខែ​ក្រោ​យ​នេះ​។

​លោកឧត្តម​សេនីយ៍​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​រ​ពារ​ជាតិ​កម្ពុជា ​បា​ន​មា​ន​ប្រ​សា​សន៍​​ថា ឧត្តម​​សេនីយ៍​ ហ្គី ចៀន​ហ្គូ (Gi Jianguo)​​នាយ​សេនា​ធិការ​​រង​​កង​ទ័ព​​រំ​ដោ​ះ​ប្រជា​ជន​​ចិន​ ​និង​លោក មុឹង សំ​ផន​ ​រដ្ឋ​លេខាធិ​កា​រ​ក្រ​សួ​ង​កា​រ​ពា​រ​ជាតិ​​កម្ពុជា​​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​នេះ​អំ​ឡុ​ង​​ជំ​នួប​​ក្នុង​​រាជធា​នី​ភ្នំពេញ​។

​លោកឧត្តម​សេនីយ៍​ ទៀ ​បាញ់ ​បា​ន​មា​ន​ប្រ​សាសន៍​ប្រាប់​​អ្នក​យក​ព័ត៌​មា​ន​ បន្ទាប់​​ពី​ពិធី​​ចុះ​​ហត្ថ​លេខា ​ដែល​មា​ន​កា​រ​​ចូ​ល​​រួ​ម​ពី​សំ​ណាក់​​លោក ប៉ាន ហ្គាង​ហ្សូ៊ (Pan Guangxue) ឯក​អគ្គ​​រដ្ឋ​ទូត​​ចិ​ន​ថា “យើង​បា​ន​​ចុ​ះ​ហត្ថ​លេ​ខាលើ​កិច្ចព្រម​​ព្រៀង​មួ​យ​នា​ថ្ងៃ​នេះ​ បន្ទាប់​​ពី​កម្ពុជា​​​បា​ន​ស្នើ​ឲ្យប្រទេស​ចិន​​ជួយ​ផ្តល់​​ឧប​ករណ៍​ភ្លេង​សម្រាប់​ពិ​ធី​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​​ព្រះ​​មហា​វី​រ​ក្សត្រ”។

​​​​មួយ​​ផ្នែ​ក​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ​ប្រទេ​ស​​ចិ​ន​​​បា​ន​យល់​ព្រម​​សហ​កា​រ​​​ថែ​ម​ទៀត​​​ជាមួ​យ​​កង​យោធ​ពល​ខេមរភូមិន្ទ​ ​​​​តាម​រយៈ​ការ​ផ្តល់​​កា​រ​​បណ្តុះ​បណ្តាល​​​ និងឧប​ករណ៍​នានា​បន្ថែម​ទៀត​។

​​លោកឧត្តម​សេនីយ៍ ទៀ បាញ់ ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “កម្ពុជា​​ខ្វះ​សម្ភារ​យោធា​​នៅ​​ឡើ​យ​ និង​ឧបករណ៍​​ទប់​ស្កាត់បទ​ល្មើស​​ខ្លះ​ ដូច្នេះ​​រដ្ឋា​ភិ​បាល​ចិន​​ព្រម​ព្រៀង​ផ្តល់​សម្ភារ​យោ​ធា​​និង​ឧបករណ៍​ទាំងនេះឲ្យ​ដល់​​​ទាហាន​​​របស់​យើង​”។

​​ប្រទេ​ស​​ចិន​​គ្រោង​ផ្តល់​ឧទ្ធម្ភាគចក្រ​យោធា​ប្រើបា​ន​ច្រើន​បែប ម៉ាក​ Z-9 ផលិត​នៅ​​ប្រទេ​ស​ចិន​ចំ​នួន​​១២គ្រឿង​ឲ្យមក​កម្ពុជា​​នៅ​ពេល​ឆាប់ៗ​នេះ​។ ​ឧទ្ធម្ភាគ​ចក្រ​ម៉ាក Z-9 ដែល​អា​ច​​​បំ​ពាក់​​អា​វុធ​​នេះ ផលិត​ឡើង​ក្រោ​ម​​​​អាជ្ញា​ប័ណ្ណ​​​របស់​​ក្រុម​ហ៊ុន​សាជី​វ​កម្ម​ផលិត​យន្ត​ហោះ ហាប៊ីន​(Harbin Aircraft Manufacturing Corporation) របស់​ចិន និង​យក​លំនាំ​តាម​​​​ឧទ្ធម្ភាគចក្រ​យូ​រ៉ូកបធ័រ ដូហ្វីន (Eurocopter ​​Dauphin)​របស់​​បារាំ​ង​។

លោក ទៀ បាញ់ បា​ន​មា​ន​ប្រ​សាសន៍​ថា ​​តម្លៃ​ឧទ្ធម្ភាគចក្រ​ ដែល​នឹង​​​​ជំ​នួស​​យន្ត​ហោះ​​​ចាស់ៗ​ផលិត​នៅ​ប្រទេ​ស​រុស្ស៊ី​​​នោះ​ ​មាន​តម្លៃ​​ជាង​១៩០​លាន​ដុល្លារ​  ហើយ​មួ​យ​​ផ្នែក​នៃ​តម្លៃ​​នេះ​ត្រូវ​ប្រើ​កម្ចី​ចិន​ ដែល​បាន​​ចុះ​ហត្ថ​លេខា​​ក្នុង​ខែ​​​សី​ហា ឆ្នាំ​​២០១១។

​លោកឧត្តម​សេនីយ៍​ ទៀ បាញ់ ​បា​នមាន​ប្រសាសន៍​បន្តថា “ឧទ្ធម្ភាគចក្រ​ទាំង​នេះ មិន​មែន​សម្រាប់​តែ​យោធា​​ទេ ប៉ុន្តែ​​យើង​​ក៏​អា​ច​ប្រើវា នៅ​ពេល​បទ​ល្មើស​កើត​ឡើង​​នៅ​​ជន​បទ​​ដាច់​ស្រ​យាល​​ផង​ដែរ​​”។

យោងតា​ម​ទីភ្នាក់​ងារ​​ព័ត៌មា​ន សីុនហួ គ្រប់​គ្រង​​​ដោ​យ​​រដ្ឋ​ចិនបា​ន​ឲ្យ​ដឹង​ថា ​លោក ហ្គី ​ជា​សមា​​ជិ​ក​​ម្នាក់​នៃ​គណៈ​កម្មាធិ​កា​រ​កណ្តាល​​មា​ន​សមាជិ​ក​ចំនួន​​២០៥​រូប​​​របស់​​​បក្ស​កុម្មុយ​នីស្ត​ចិន​នោះ​​ ក៏​បា​ន​​ជួប​ជាមួ​យ​លោក ប៉ុល សា​រឿន អគ​្គ​មេបញ្ជា​កា​រ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ កា​ល​ពី​ម្សិល​មិញ​ផង​ដែរ​។ នៅ​​ថ្ងៃ​​ព្រហស្បតិ៍នេះ ​លោក ហ្គី នឹ​ង​ចូ​ល​រួម​ពិ​ធី​ប្រគល់​សញ្ញាបត្រ​ដល់​ទាហាន​ថ្មើ​​រជើង​កម្ពុជា​​​​ដែល​ទៅ​បណ្តុះបណ្តាល​​​​នៅ​​​ចិន​ រួម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕ ប៊ុននី​

 (រាយការណ៍​បន្ថែម​ដោ​យ Simon Lewis

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.