អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ព្រមាន​អំពី​ចំនួន​ប្រជា​ជន​អត់មានការ​ងារ​ធ្វើ​កើន​ឡើង​ទូ​ទាំង​សាក​លលោក​

​ប៉ារីស​-​ទីភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ (United Nations​) បាន​ឲ្យ​ដឹង​កា​ល​ពីថ្ងៃ​ច័ន្ទថា ​ប្រជាជន​អត់​មានការងារ​ធ្វើ​មានចំនួន​ជាង​១៩៧​លាននាក់​​នៅ​ទូទាំ​ង​សាក​ល​លោក​ ​ហើយ​៣៩​លាន​នាក់​ផ្សេ​ង​ទៀត​កំពុង​ស្វះ​ស្វែង​រក​ការងារ​ធ្វើ​។ ​ទី​ភ្នាក់​ងារ​មួយ​នេះ​បាន​ព្រមាន​ថា ​កម្មវិធី​តុ​ល្យ​ភាព​ថវិកា​របស់​រដ្ឋាភិ​បាល​ ​បាន​បង្ក​ផ​ល​ប៉ះ​ពាល់​ដល់​អនិកម្មភាព ​(ភាព​មានការ​ងារ​ធ្វើ​) ហើយ​ប្រហែល​ជា​នឹង​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ ក្នុង​រ​យ​ៈ​ពេល​ឆាប​់ៗ​ខាង​មុខ។

អង្គការ​ពល​កម្ម​អន​្តរ​ជាតិ​ (Inter​natio​nal​ Labor ​Organ​ization​) ​បាន​ឲ្យ​ដឹង​តាម​រ​យៈ​របាយ​ការណ៍​ពិសេស​របស់ខ្លួន​ថា ​ដោ​យ​សារ​​តែសាកល​លោក​ជួប​បញ្ហា​កំណើន​សេដ្ឋកិច្ច​ អស់​រយៈ​ពេល​ប្រាំឆ្នាំ​កន្លង​មក​ ប​ន្ទាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​បាន​ទប់​ល្បឿន​កំណើ​ន​សេដ្ឋកិច្ច​ភាគ​ច្រើន​នៅលើ​សាក​លលោក​ ​ចំ​នួន​ប្រជា​ជន​អត់​មានការងារ​ធ្វើ​ត្រូវ​បាន​រំ​ពឹង​ថា ​នឹង​កើន​ឡើង​៥,១​លាននាក់​នៅក្នុង​ឆ្នាំ​នេះ​ ដល់​ជាង​​២០២​​លាននាក់​។​ លើស​ពី​នេះ​ទៅ​ទៀត​ ​អង្គការ​​នេះ​បាន​ព្យាករ​ថា ​ចំ​នួន​ប្រជាជន​អត់​មានការងារ​ធ្វើ​ នឹង​កើន​ឡើ​ងបីលាន​នាក់​​ទៀត​ នាឆ្នាំ​ក្រោ​យ​​។​

អត្រា​និកម្មភាព​ (ចំនួន​ប្រជាជន​អត់​មាន​ការងារ​ធ្វើ​គិត​ជា​ភាគរយ​) ​នៅ​បណ្តា​ប្រទេស​​អភិវឌ្ឍន៍​ ​ដែលមាន​៧,៨​ភាគរយ​នៅ​សហរដ្ឋ​​អាមេរិក​ ​និង​១១,៨​ភាគរយ​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​បាន​ដាក់​សម្ពាធ​លើ​តម្រូវការ​នៅ​ក្នុង​សេដ្ឋកិច្ច​ ​និង​ទាញ​កំ​ណើន​សេដ្ឋកិច្ច​ឲ្យ​ដើរ​ថយ​ក្រោយ​។ អង្គ​កា​រ​​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF) ផលិ​ត​ផល​ក្នុង​ស្រុក​សរុប​ (ជីឌីភី​) នៅ​ទូទាំង​សា​កល​លោ​ក ប្រហែល​ជា​កើន​ឡើង​ក្នុង​រ​ង្វង់​៣,៦​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​។ អត្រា​​នេះ​ស្ថិ​ត​នៅ​ក្រោម​អត្រា​ ដែល​​អង្គការ​នេះ​​បាន​​ព្យាករ​កាល​ពី​មុន​។​

ឆ្លើយ​តប​ទៅនឹង​បញ្ហា​និកម្មភាព​​កា​ល​ពី​ថ្ងៃសប្តាហ៍​មុន ​លោក​ស្រី​ គ្រីស​្ទីន​ ឡាហ្កា​ដ​ (Chri​stine​ Lag​arde​)​ ​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​នានា​ ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ “ កំណើន​​​​​ដែល​អាច​បង្កើត​ការ​ងារ​ជាក់​ស្តែង​នៅ​​ក្នុង​សេដ្ឋកិច្ច​”។​ ​លោក​ស្រី​បាន​លើ​ក​ឡើង​នៅ​ក្នុង​ពិធី​សន្និសីទ​សារព័ត៌​មា​ន​នា​រដ្ឋធានី​វ៉ាស៊ីន​​តោន​ សហរដ្ឋ​អាមេរិក​​ថា ​“​ យើង​បាន​បញ្ឈប់​​ដំណើរ​ធ្លាក​់ចុះ​ហើ​យ​​”។ ​លោក​​បាន​ព្រមា​ន​អំពី​ហានិភ័​យ​ចំពោះ​កំណើន​សេដ្ឋកិច្ច ដែល​អាច​កើត​ចេ​ញ​ពី​ស្ថាន​ភាព​ស្មុគស្មាញ​នៅ​តំបន់​​​អឺរ៉ុប ​និ​ង​ស្ថាន​ភាព​លំបាក​នៃ​កិច្ច​ចរចា​ថវិកា​នៅ​ស​ហរដ្ឋ​អាមេរិក​ថា “យើង​មិនគួរ​គេច​ចេញ​ពី​ដំណើរ​ថយ​ក្រោយ​នេះទេ​ ហើយ​ស្ថាន​ភាព​មិន​ទាន់​ធូរ​ស្រាល​នៅឡើយទេ​”។

អង្គការ​ពល​កម្មអន្តរ​ជាតិ​ បានរក​ឃើ​ញ​ថាអតុល្យ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​​​ “ ត្រូវ​បា​ន​រុញ​ច្រានឲ្យ​ធ្លាក​់​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​​ ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​”។​ ដោយ​សារតែ​តម្រូវ​ការ​សរុប​ធ្លាក​់ចុះខ្លាំង ​អនិក​ម្ម​ភាព​ “បាន​ទទួល​រង​ផល​ប៉ះ​ពាល់​អវិជ្ជមា​នពី​កម្មវិធី​រឹត​ត្បិត​សារពើ​ពន្ធ​ នៅ​ប្រទេស​ជាច្រើន​។ ​កម្មវិធី​ទាំង​នេះ​ជារឿយ​ៗ​ មាន​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​ចំនួន​កា​​​រងារ​ និង​ប្រាក់ឈ្នួល​នៅ​ក្នុង​សេដ្ឋ​កិច្ច​ និង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ទីផ្សារ​ការងារ​”។

បញ្ហា​កើត​ឡើង​កាន់តែ​ច្រើន​ នៅពេ​ល​រដ្ឋា​ភិបា​លនានា​បាន​ព្យាយាម​ទប់​ទល់​ផ​ល​ប៉ះ​ពាល់​កើត​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ តា​ម​រយ​កម្ម​វិធី​ជំរុញ​សារពើ​ពន្ធ​ ខណៈ​ដែល​វិ​ធាន​ការរឹត​​បន្តឹង​ថវិកា​នៅ​ក្នុង​ប្រទេស​ចំនួ​ន​ ហា​ក​់ដូច​ជា​ជំរុញ​ដំណើរ​ថយ​ក្រោយ​នៃ​សេដ្ឋ​កិច្ច​ប​ន្ថែ​មទៀត​​។

​អង្គការពល​កម្ម​អន្តរ​ជាតិ​ បាន​រក​ឃើ​ញ​ទៀតថា ​ផល​ប៉ះ​ពាល់​អវិជ្ជមាន ​នៃ​ដំ​ណើរ​ត្រ​ឡ​ប់​ក្រោ​យនៃ​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប ​បា​ន​​រាល​ដាល​ទៅ​តំបន់​ផ្សេង​ៗ​ទៀត តាម​រ​យ​​ៈ​ “ឥទ្ធិ​ពល​សាយ​ភាយ​” ​ដែល​ភាគ​ច្រើន​សាយ​​ភាយ​តាមរយៈ​យន្ត​ការ​នៃ​តម្រូ​​វការ​ទំនិញ​បរទេស​ធ្លាក​់ចុះ​ ហើយ​កើត​ឡើ​ង​តាម​រូបភាព​​នៃ​រំហូរចូល​​នៃ​មូល​ធន​ងាយ​ធ្លាក​់ចុះ​នៅ​តំបន់​នានា​ដូចជា ​នៅ​តំបន់​អា​មេរិក​ឡាទីន ​និង​តំបន់​ការីបៀ​ន​ជាដើម​។​ ឥទ្ធិ​ពល​ទាំង​នេះ​បាន​បន្សល់​ទុក​ នូវ​ជម្រើ​សលំបាកៗ​ ឲ្យ​ក្រុម​អ្ន​ក​បង្កើនត​គោល​ន​យោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិ​ច្ច​ សំដៅ​សម្រេច​បាន​កំណើន​ខ្ពស់​វិញ​។

អង្គការ​ពល​កម្ម​អន្តរជាតិ ​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ទៀតថា ​ការ​ដែល​អត្រា​បង្កើត​ការងារ​

​មាន​ល្បឿន​យឺត​ក្រោយ​ពេល​វិបត្តិ​​ហិរញ្ញ​វត្ថុ​កើត​ឡើង គឺជា​រឿង​ធម្មតា​ ក៏ប៉ុ​ន្តែមាន​ការ​ប្តេជ្ញា​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី​ ស​ម្រា​​​ប់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ដោយ​បាន​ចាប់ផ្តើម​កាលពីឆ្នាំ​២០១០​។ ​ពេល​វេលា​នេះ​បាន​កន្លង​ផុត​ទៅ​ហើយ ហើយ​ជា​ថ្មី​ម្ត​ង​ទៀត​ “សកម្មភាព​កែ​លម្អប្រព័ន្ធ​ការងារ​​ ទំនង​ជាកើត​ឡើង​ មុន​ពេល​កំណើន​ខ្ពស់​ជាង​មុន​អាច​ត្រូវ​បាន​រំពឹង​ថា ​នឹង​កើត​ឡើ​ង​នៅ​លើ​ទីផ្សារ​ការងារ​”។

អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ បាន​ឲ្យដឹង​​បន្ថែម​​ទៀតថា ​ប្រជាជន​កាន់តែ​ច្រើន​ឡើង​បាន​ចាក​​ចេញ​ពី​ទីផ្សារ​ការងារ​ជាមួយ​គ្នា​ ជា​ពិ​សេ​ស​​​នៅ​បណ្តា​ប្រទេ​ស​អភិវឌ្ឍន៍​ ជាហេ​តុ​​បណ្តាល​ឲ្យ​អត្រា​ចូល​រួម​ក្នុង​កម្លាំង​ពល​ក​ម្ម​ធ្លាក់​ចុះ​ “ គួរ​ឲ្យ​កត់​សម្គាល់​”  ​ហើយ​អាច​ជំ​រុ​ញ​​ឲ្យ​វិបត្តិ​ការ​ងារ​​កើត​ឡើង​ទៀត​ផង​។

ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​មួ​យ​នេះ​ បាន​ធ្វើ​ការ​កត់ស​ម្គាល់​ថា ​អនុ​បាត​រ​វាង​អនិកម្មភាព​ និង​ចំនួន​ប្រ​ជាជន​សរុប​បាន​ធ្លាក​់​ច​ុះ​រហូត​ដល់​ទៅ​៤ភា​គរយ​ ឬ​ក៏​ច្រើ​ន​ជាង​នេះ​

​នៅ​តំបន់​មួយ​ចំនួ​ន​ ហើយ​​សូម្បីតែ​នៅ​តំបន់​ឬ​ប្រទេស​ដែល​អត្រា​និ​កម្មភាព​បាន​ថយ​ចុះ​បន្តិច​ក៏ដោយ​ ​អត្រា​ចូ​ល​រួម​ក្នុង​កម្លាំង​ពល​កម្ម​ “មិន​​ទាន់​បាន​រើប​ឡើ​ងវិញ​នៅឡើយ​ទេ”៕​ សុធា​

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.