បុរស​​​ម្នាក់នៅក្នុង​ខេត្ត​​​រតនគិរី​​​និយាយ​​​ថា សំឡេង​​​​រោរ៍របស់​​​ម៉ូតូ នាំ​​​ឲ្យ​​​នគរ​​​បាល​​​វាយ​​ដំ​​​ខ្លួន​​​គាត់

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បុរស​អាយុ៤៩​​​ឆ្នាំ​​​​​ម្នាក់​​​នៅ​​​ខេ​​​ត្ត​​​រតន​​គិរី បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក ដោយ​​​អះអាង​​​ថា ​​​មន្ត្រី​​​នគរបាលឃុំ​​​កាចាញ បាន​​​វាយ​​​ដំ​​​គាត់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ដោយសារ​​​តែម៉ូតូ​​​របស់​​​គាត់​​មាន​សំឡេង​​​​ខ្លាំង​​​ពេក។

លោក លី សៀកហាក់ បាន​​​និយាយ​​​ថា “ម៉ូតូ​​​របស់​គាត់​​​​​​​អត់​ឆេះ​​ ហើយពេល​​​គាត់​​​បញ្ឆេះ​​​ម៉ូតូ​​​នោះ​​បាន​ឆេះ​វិញ​ គាត់​បាន​​រោទ៍ “សំឡេង​​​​​​ម៉ូតូ​នោះខ្លាំង​​​បន្តិច​​​​​​”។

លោក លី សៀកហាក់ បាន​​​និយាយ​​​​​​ថា បន្តិច​​​​ក្រោយ​​​មក លោក ពុន ចិត្រ ជាមន្ត្រី​​​នគរ​បាល​​​​ឃុំ​​​ បាន​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​ជា​​​មួយ​​​នឹង​​​លោកម៉ៅ សំណាង នាយ​​​​​ប៉ុស្ដិ៍​រង​នគរបាល​​​ឃុំ ​ដោយ​រអ៊ូ​​​ថា គាត់បាន​​​ប​​​ង្ក​​​ឲ្យ​​​មាន​​​​​​សំឡេង​​​​ខ្លាំង ​​​ហួស​​​ហេតុ ហើយ​​​បាន​​​វាយ​​​គាត់​​​​តែម្តង​។

លោក​ លី សៀកហាក់ បាន​​​អះ​​​អាង​​​ថា “លោក ​ចិត្រ ​​​បាន​​​ដាល់​​​​​​ចំ​​​ត្រ​​​ចៀក​​​ស្ដាំ​​​របស់​​​ខ្ញុំ​ហើយ​​ខ្ញុំ​បាន​​​ដួល​​​ទៅ​​​លើ​​​ដី បន្ទាប់​​​មក​​​លោក​

​មៅ ​សំណាង ​​​​​​នាយប៉ុស្ដិ៍​​​រង​​​នគរបាល​​​ឃុំ​​​កា​​​ចាញបាន​​​​ចាប់​ក្បាល​​​​ខ្ញុំ​​​​​អុក​​​​នឹង​ផ្លូវ​ថ្នល់”។

លោក សុខ រដ្ឋា អ្នក​​​សើុប​​អង្កេត​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​នៅ​​​ខេត្ត​​​រតនគិរី បាន​​​បញ្ជាក់ថាលោក​ លី​​​ សៀកហាក់ ​​ពិត​ជា​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​មែន។  លោក សួន សាវុធ នាយ​​​ប៉ុស្ដិ៍​​​​នគរ​បាល​ឃុំ​​​កាចាញបាន​​​ការពារ​​​​​​សកម្មភាព​​​​​​​របស់​​​ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​​​​លោក កាល​​​ពី​​​ម្សិល​​​មិញ។

លោក​ សួន សាវុធ បាន​និយាយបន្ថែម​ទៀត​ថា “ មន្ត្រី​​​​នគរបាល​​​របស់​​​យើង បាន​​​​​​ព្យាយាម​​​អប់រំ​​​គាត់ ប៉ុន្តែ គាត់​​​មិនស្ដាប់។​យើង​​​​បាន​​​ព្យាយាម​​​នាំ​​​គាត់​​​ទៅ​​​ប៉ុស្ដិ៍​​​​នគរបាល ប៉ុន្តែ​​​គាត់​​​​មិន​ព្រម​ទៅ​ទេ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.