​​អង្គការ​ CLEC ​អះ​អាងថា​ ក្រុម​ហ៊ុន​អន្តរ​ជាតិ​ពីរ​មិន​​ទទួល​ខុស​ត្រូវ​​ចំ​ពោះ​កម្មករ​មិនមាន​ប្រាក់​ឈ្នួល​

​អង្គការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុងស្រុ​ក​មួយ​ បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​លក់​ទំនិញ​រាយ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេរិក​ឈ្មោះ វ៉ល​ម៉ាត ​(Walmart) និង​​ក្រុ​ម​ហ៊ុន​សម្លៀក​បំពាក់​នៅ​ប្រទេស​ស្វ៊ីស​ ដែ​​លមាន​ឈ្មោះ​ថា អេជ​អេន​អឹម (​H&M​) ​មិន​​ទទួល​ខុស​ត្រូវ​ចំពោះរោង​ចក្រ​ផ្គត់​ផ្គ​ង់ ដែ​ល​បាន​បិទ​ទ្វា​រ​នៅ​ភ្នំ​ពេញ​ និង​ជំ​ពាក់​ប្រាក់​កម្មករ​រហូត​ដល់​២០០.០០០​ដុ​ល្លា​រ​ ​​ជា​ប្រាក់​ដែល​ពួក​គេ​ត្រូវ​ទទួល​​​បាន បន្ទាប់​ពី​បាន​បំពេញ​ការងារ​រួច​រាល់​។​

មជ្ឈ​មណ្ឌល​អប់រំច្បាប់​សម្រាប់សហ​គមន៍​ (Comm​unity Le​gal Educ​ation Cen​ter​) ដែល​កំពុង​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​​ដ​ល់​កម្មករ​ប្រហែល​​២០០​នាក់​មក​ពី​រោង​ច​ក្រ​ ឃីង​លេន​ ​ហ្គា​មេន​ ​ខេម​បូឌា (King​sla nd Gar​ment C​ambo​dia​)​ នៅ​រាជ​ធានីភ្នំ​ពេ​ញ​ បាន​ឲ្យដឹង​តាម​រយៈ​សេចក្តី​ថ្លែង​ការ​ណ៍​របស់ខ្លួន​ថា ​កម្មករ​ត្រូវ​​បាន​គេ​ជំពាក់​ប្រាក់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​  ហើ​យ​ក្រុម​ហ៊ុន វ៉ល​ម៉ាត ​និង​ក្រុម​​ហ៊ុន អេជ​អេន​អឹម ​គួរ​តែ​ទទួល​ខុស​ត្រូវ​ដល់​កម្មករ​​ដែល​មិន​ទាន់​ទទួល​បាន​ការ​ទូទាត់​សង​។​

ក្រុម​ហ៊ុន​ ​ឃីង​លេន​ បាន​ផ្អាក​សកម្ម​ភា​ព​ប្រតិ​បត្តិការ​របស់ខ្លួន​ កាលពីខែ​កញ្ញា​ ឆ្នាំ​២០១២​ ដោយ​សារតែ​ខ្វះ​ការ​បញ្ជា​ទិញ​ ក៏​ប៉ុន្តែ​កម្មករ​ត្រូវ​បាន​គេ​សន្យា​ថា ​ពួ​ក​គេ​នឹង​ទទួល​បាន​៥០​ភាគរយ​នៃ​ប្រាក់ខែ​របស់ពួក​គេ​ ​នៅ​ពេល​ផលិតកម្ម​ចាប់​ផ្តើម​ដំ​ណើរ​ការ​ឡើង​វិញ​នៅក្នុងខែ​មករា​។​ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​​ ​កម្មករ​ទាំងនេះ​​លែង​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ខែ​បន្ថយ​របស់​ពួ​កគេ​​កាលពីខែ​ធ្នូ​ ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ដំណឹងថា ​ក្រុម​ហ៊ុន​បាន​ប្រកាស​ក្ស័យ​ធន​ និង​ចាក​ចេញ​ពី​​កម្ពុជា​។

ក៏​ប៉ុន្តែ យោង​តាម​អង្គការ​មិនមែន​​រ​ដ្ឋា​ភិបាល​នេះ​បាន​ឲ្យ​ដឹងថា ​​តំណាង​ក្រុម​ហ៊ុ​ន វ៉ល​ម៉ាត និ​ង​ក្រុម​ហ៊ុន​ អេជ​អេន​អឹម ​បាន​ឲ្យ​ដឹងថា ​ខ្លួន​បាន​ឈប់​ធ្វើការ​នៅ​ក្រុ​ម​ហ៊ុន​ ឃីង​លេន​ ​មុន​ពេល​រោងចក្រ​នេះ​បិទ​ទ្វា​រ​ ដូច្នេះ ពួកគេ​មិនទទួល​ខុស​ត្រូវ​ចំ​ពោះ​កម្មករ​ ឬ​ក៏​ប្រាក់​ខែ​របស់​កម្មករ​ដែល​មិន​ទាន់​មានការ​ទូទាត់​ទាំងនេះទេ​។​

​លោក មេ​ហ្គេន​ ​មឺហ្វី ​(M​ega​n Mur​p​hy​) ​ប្រធាន​ផ្នែក​កិច្ចការ​អន្តរ​ជាតិ​​នៅ​ក្រុម​ហ៊ុន​ វ៉ល​​ម៉ាត​ ​បាន​ប្រាប់​ម​ជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​​សហ​គម​ន៍​ តាមរយៈ​អុីម៉េល ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មករាថា ​កម្មករ​ទាំងនេ​ះ​មិន​បាន​ធ្វើ​ការ​នៅ​​ក្រុម​ហ៊ុន ឃីង​លេន ​​តាំងពី​ខែ​តុលា ឆ្នាំ​២០១១​​មក។ ​តំណាង​ក្រុមហ៊ុន​ អេជ​អេន​អឹម បាន​ប្រាប់​មជ្ឈម​​ណ្ឌល​នេះ កាលពីថ្ងៃ​ទី​១៥​ខែ​មករា​ថា ​ស​ក​ម្មភាពនៃ​​ផលិតកម្ម​សម្លៀក​បំពាក​​់ អេជ​អេ​នអឹម​​ លើក​ចុង​​ក្រោយ​ ដែល​ផលិត​ចេញ​ពី​រោង​ចក្រ​ ឃីង​លេន​ ​ត្រូវបាន​បញ្ចប់​ក្នុងខែ​មិថុនា ឆ្នាំ​២០១២​។

​ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ​មជ្ឈម​ណ្ឌល​អប់រំច្បាប់​សម្រាប់​សហ​គមន៍​អះ​អា​ង​ថា ​កិច្ច​សម្ភាស​ជាមួយ​កម្មករ​បាន​បង្ហាញ​ថា ​សកម្ម​ភាព​​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន​វ៉ល​ម៉ាត​ ​និង​សកម្ម​ភាព​ផ្លាស់ប្តូរសម្លៀក​បំពាក់​កាត់​ដេរ អេ​ជ​អេន​​អឹម​ ​​បាន​បន្ត​​នៅ​រោង​ចក្រ​នេះ​ រហូត​​ដល់​សប្តាហ៍​ដំបូង​នៃ​ខែ​កញ្ញា​ ឆ្នាំ​មុន​។

​លោ​ក ចូអេ​ល ​ប្រេស្តុន ​(Joel Pres​ton​) អ្នក​​ពិគ្រោះយោបល់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​​សហ​គមន៍​បាន​លើក​ឡើងថា “ប្រសិន​​​បើ​ពួក​​គេ​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ឲ្យ​ល្អ​នៅ​លើ​ទីផ្សារ​ ​ក្នុងចំណោម​សមា​ជិក​ភាគ​ហ៊ុន ​​និង​អ្នក​អង្កេតការណ៍​អន្តរ​ជាតិ​​ ពួកគេ​ត្រូវ​​ធនាគារ​​ផ្តល់​ការទូទាត់​ស្រប​ច្បា​ប់​ដល់​កម្មករ​ក្រុម​ហ៊ុន​​ ​ឃីង​លេន​ ហើយ​កា​រ​ទូទាត់​នេះ​ក៏​បូក​រួម​​ទាំង​ចំនួន​ទឹក​ប្រាក់​មិន​​ទាន់​សង​ផងដែរ​ ​ប្រសិន​​បើមានករណី​ចាំបាច់​”៕

ប្រែ​សម្រួ​លដោយ កង សុធា​

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.