តុលាការ​ផ្តន្ទា​​ទោស​ស្ត្រី​ម្នាក់​ឲ្យ​ជាប់​​ពន្ធ​នា​គារ​​​អស់​មួ​យ​ជីវិត​​ពី​បទ​មនុស្សឃាត​​តា​ម​ហ្វេស​ប៊ុក​

​​កា​ល​​ពី​ម្សិល​មិញ ​សាលា​​ដំ​បូ​ង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ដន្ទា​ទោស​នារី​ម្នាក់​​ឈ្មោះ​ ស៊ុ​ន គឹម​ហេង ​អាយុ​​២៣ឆ្នាំ​ឲ្យ​​​​ជាប់​ពន្ធនាគារ​​​​​អស់​មួ​យ​​ជីវិត​ ​បន្ទាប់​ពី​​រក​​​ឃើញ​​​ពិរុទ្ធ​ភាព​​​របស់​នា​ង​​ពី​បទ​​មនុស្សឃាត​គិត​ទុក​ជា​មុន​លើ​នារី​​​អា​យុ១៩​ឆ្នាំ​​ម្នាក់​​​ ដែល​នាង​បា​ន​​ស្គាល់​តា​ម​ហ្វេស​​ប៊ុក។

​លោក សួស សំ​​​អាត ចៅក្រម​ប្រធាន​ក្រុម​​​​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​​ប្រសាសន៍​ថា​ ​នា​ង គឹម​​ហេង តែ​ម្នាក់​ឯង​ប៉ុណ្ណោៈ​​​ជា​​​អ្នក​​ទទួល​​ខុស​​ត្រូវ​ចំពោះ​ការ​​ចាប់​ជំរិត​ និង​​​​ការ​ធ្វើ​​​ឃាត​ លឹម ស្រីពេជ្រ ​កា​ល​​ពី​ខែ​​តុ​លា​ ទោះ​​បី​ជា​​​នាង​​​​បាន​អះ​អាងថា​មា​ន​​មនុស្ស​​បី​នាក់​​ទៀត​ពាក់​ព័ន្ធ​​​​ក្នុង​​ផែន​កា​រ​​នេះ​​ក៏​ដោយ​។

​​ចៅ​ក្រម​ ​សំអាត ​មាន​​ប្រ​សាសន៍​​​ថា  “ ​តា​ម​​មាត្រា​​២០០ [នៃ​ក្រម​ព្រហ្មទណ្ឌ] តុ​លា​​ការ​​ផ្ដន្ទា​​​ទោស​នាង គឹមហេង ​ឲ្យ​ជាប់​​​​ពន្ធនា​គារ​​​អស់​​មួ​យ​ជីវិត​ និង​បង្គាប់​ឲ្យ​​​​នា​ង​​​បង់​ប្រាក់​​សំណង​ជំងឺ​ចិត្ត​​​២៨​.០០០​​ដុល្លារ​​​ដល់​​​ដើម​​ចោទ​​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​​ លឹម ស្រី​ពេជ្រ​​​”។ លោក​បន្ថែម​ថា​ ​តុ​លា​កា​រ​​បា​ន​ច្រាន​​​ចោល​​​​សក្ខី​​កម្ម​របស់​​នាង គឹម​​​​ហេ​ង ​​​ថា​មាន​មនុស្ស​បី​នាក់​ទៀត​ពាក់​​​ព័ន្ធ​ក្នុង​ឃាតកម្ម​នេះ​។

លោក លឹម អ៊ឹង​ស ​​ឪពុ​ក​​​របស់​​ជ​ន​រង​គ្រោះ​និយាយ​​​ថា​ លោក​​ជឿ​​ថា មា​ន​មនុស្ស​លើស​​​ពី​​ម្នាក់​ជាប់​ពាក់​ព័ន្ធ​​​ក្នុង​កា​រ​សម្លាប់​​​កូនស្រី​​​របស់​​លោក​ ដោយ​កា​ល​​ពី​​ខែ​​តុ​លា​​ លោក​បាន​​​អះ​​​អា​ង​​ថា អ្នក​ធំ​មា​ន​​​អំណាច​​​នៅ​​ពី​ក្រោយ​​ឃាត​កម្ម​នេះ ​​ហើយ​កាល​ពី​ម្សិល​មិញ​លោក​ក៏​នៅ​តែ​លើក​ឡើង​បែប​នេះ​ដែរ។ ​លោក​​បាន​លើក​ឡើង​ទៀត​​​ថា “ ខ្ញុំ​​ដឹង​ថា​ នគរបាល​​បា​ន​ចាប់​ខ្លួន​​មនុស្ស​​​​បី​នាក់​ទៀត​ ​ប៉ុន្តែ​​​និយាយ​ថា ​​ពួកគេ​​មិន​ពាក់​ព័ន្ធ​​​ក្នុង​​រឿ​ង​ក្ដី​នេះ​​ទេ​។ប្រាកដជា​​មាន​ពាក់​ព័ន្ធ​នឹង​មនុស្ស​ច្រើន​ទៀត​។ខ្ញុំ​មិន​ជឿ​ថា​ ស្ត្រី​ម្នាក់​​​អាច​​ប្រ​ព្រឹត្ត​​ឧក្រិដ្ឋ​កម្ម​នេះ​​​បាន​តែ​ម្នាក់​ឯង​​​ទេ​​”។

អំឡុង​​​ការ​​ស៊ើប​អង្កេត​​របស់​​ខ្លួន​​អំពី​ឃាត​កម្ម​នេះ​​កាលពី​ឆ្នាំ​មុន​ នគរ​បាល​​បាន​​និយាយ​​ថា ​​នាង គឹម​ហេង ​បា​ន​​ស្គាល់ លឹម ស្រី​ពេជ្រ ​​តា​ម​ហ្វេស​​ប៊ុក ​ហើយ​ថា ​​អ្នក​​ទាំង​​ពីរ​បា​ន​ពិភាក្សា​គ្នា​​​អំពី​ការ​បើក​ហាង​លក់​សម្លៀក​បំពាក់​​​​ជាមួយ​​គ្នា។

នៅ​​ថ្ងៃ​​ទី​​២៣ ខែ​​តុ​លា​ ​លឹម ស្រី​ពេជ្រ បាន​​ទៅ​​ដល់​ផ្ទះ​​​របស់​​ គឹម​ហេង ​ដើម្បី​​​ពិភាក្សា​​​អំពី​​គម្រោង​​រក​ស៊ី​នេះ ប៉ុន្តែ​​បែរ​ជា​ត្រូវ​ឃាតករ​យក​ខ្សែ​រឹតក​​​ដល់​​សន្លប់ រួច​​​​​ដឹក​​​ឆ្ពោះ​ទៅ​​​ស្រុក​គងពិសី​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​  កន្លែង​ដែល​គេ​ទម្លាក់​សាក​សព​​នាង​ចោល​ក្នុង​ត្រពាំង​​​ទៅ​វិញ។ ក្រោយមក​នាង​ គឹមហេង ​បា​ន​ទូរស័ព្ទ​​ទៅ​ឪពុក​ម្តាយ​​​​របស់​ លឹម ស្រី​​ពេជ្រ ​​ដែល​មិន​ដឹង​​​ថា ​កូន​ស្រី​​​​របស់​​ខ្លួន​​​បា​ន​​ស្លាប់​​ទៅ​ហើយ​នោះ​ ដោ​យ​ប្រាប់​​ពួ​ក​គេ​​ថា ស្រី​ពេជ្រ ​​ត្រូ​វ​បា​នគេ​​​ចាប់​​​ជំរិត​ និ​ង​​​​ទារ​​​ប្រាក់​លោះ​​​ខ្លួន​ចំនួន​១៦.​០០០​ដុល្លារសម្រាប់​ការវិល​ត្រឡប់​របស់នាង​ដោ​យ​សុ​វត្ថិ​ភាព។

​​​នៅ​ថ្ងៃ​​បន្ទាប់​ ត្រង់​​ចំណុច​ដូច​ដែល​​បា​ន​ព្រម​ព្រៀង​​គ្នា​​ដើម្បីប្រគល់​ប្រាក់តាម​​​មហា​វិថី​ព្រះ​មុនី​វង្ស នគរបាល​​បា​ន​​ចាប់​​ខ្លួននាង​​​ គឹម​ហេង ​​រួ​ម​ជា​មួ​យ​​មនុស្ស​​​បី​នាក់​​ទៀត​ ​ដែល​មិន​ដែល​ត្រូវបាន​បង្ហាញ​អត្តសញ្ញាណសោះ៕

ប្រែសម្រួល​​​ដោ​យ ចេវ ប៊ុននី    ​​​​​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.