លោក ជា ស៊ី​ម រក្សាតំ​ណែង​​​ដដែល​​​​ ​បើទោះជា​​បាត់​មុខ​​ពី​សាធា​រ​​ណ​ជ​នច្រើន​ឆ្នាំ​ក៏ដោយ​​

ថ្វី​​​បើ​​​​រូប​របស់​​​​​​គាត់​​​ស្ថិត​​​នៅ​​​ជាប់​​​នឹង​​​រូប​​​​​​​​​​​​​“ សម្តេច​​” ​​​ទាំង​​​ពីរ​​​​នាក់​​​​​ទៀត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជានៅ​​​លើ​ផ្ទាំង​ឃោសនា​​​​​​បោះ​ឆ្នោត​​​​​​​នៅ​ទូ​ទាំ​ង​ប្រទេ​ស​​ក៏​ពិតមែន​​​ ប៉ុន្តែ​​​តាម​ពិត​​​​លោក ជា​ ​ស៊ីម ប្រធា​ន​ព្រឹទ្ធ​សភា និ​ង​ជា​ប្រធា​ន​គ​ណ​​បក្ស​​​នេះ​​​​ បា​ន​​អវត្ត​មា​ន​​​ពី​កា​រ​ធ្វើ​យុទ្ធ​នាការ​​​ឃោស​នា​បោះឆ្នោត​​សម្រាប់​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើសតាំ​ង​​តំ​ណាង​រាស្ត្រ​​​​​អាណត្តិ​​​នេះ​​​ តាំងពី​​​ក្រោយ​​​ពេល​​​ចាប់ផ្តើម​​​ភ្លាម​​​ម៉្លេះ។

​​លោក ​ជា ស៊ី​ម ​ក្នុង​​​វ័យ​​៨០ឆ្នាំ ​​បាន​​បាត់​មុខ​​​​ពី​​សា​​ធារ​​ណ​ជ​ន​​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​​​​មកហើយ​​​ដោ​យ​​សារ​​​ជំងឺ​ ​​​ដោយ​​​លោក​​​បាន​​​ចេញ​​​មុខ​​​តែ​​​នៅ​​​ពេល​​​​មា​ន​​​ពាក្យ​​ចចាម​​អា​រ៉ា​ម​​ថា​​ លោក​បា​ន​ធ្វើ​​អនិច្ច​កម្ម​ហើយ​​​ប៉ុណ្ណោះ​​​​​។ លោក​​​បា​ន​បង្ហាញ​មុខ​​ជា​សា​ធារ​​ណៈ​លើក​​​ចុ​ង​ក្រោ​យ​​​បំផុត​​​ដោ​យ​មិ​ន​​​​​បាន​​​ថ្លែង​​​មួយ​​​ម៉ាត់​​​សោះ​​​នៅ​ពេល​ចាប់​​ផ្តើម​​យុទ្ធនា​​ការ​​​ឃោស​នា​​​បោះ​ឆ្នោត​​​​របស់​​គ​ណ​​បក្ស​​ប្រជា​​ជនកម្ពុជា​​កា​ល​ពី​ថ្ងៃ​​ទី​​២៧ ខែ​មិថុ​នា​។

​លោក យឹម លាង នាយក​រង​ខុទ្ទកា​ល័យ​​របស់​លោក ជា ស៊ីម ​​បា​នឲ្យ​​​ដឹង​​​ថា ​ប្រធា​ន​​​គ​ណ​បក្ស​កាន់​អំណាច​​​រូបនេះ​​​​ពុំ​​​មាន​​​ភាព​​​​មាំ​មួ​នល្មម​​​នឹង​​​​​ចូ​ល​​រួ​ម​ក្នុង​យុទ្ធ​នាការ​​​​ឃោស​​​នា​​បោះ​​ឆ្នោត​​​នេះ​​​​​​ទេ។

​លោក ​យឹម លាង បា​ន​​​​​មាន​​​ប្រសាសន៍​​​​ថា ​ “ វាជារឿង​​​​ធម្មតា​​​ទេ ​​ពេល​នេះ​​​លោក​​​​មាន​​​អាយុ​៨០​ឆ្នាំ​ទៅ​​​ហើយ​ តើ​ឲ្យ​​​គាត់​មាំ​មួ​ន​​​ដូច​មុន​​​​ម៉េច​​​នឹង​​​កើត​​​​ទៅ​​​?”។ លោក​​បា​ន​​បន្ថែម​​ថា ​ពាក្យ​​ចចាម​​អា​រ៉ា​ម​ថ្មី​​​បំផុត​​​អះ​​ពី​សុខភាព​​​របស់​លោក ជា ស៊ីម​​​ គឺ​​​បង្ក​​​​​​​ឡើង​​​ដោយសារ​​​ការ​​​ផ្តាសាយ​​​ធម្មតា​​​ប៉ុណ្ណោះ​​​។

​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​ថ្មីៗ​​​​នេះ កិច្ចការ​​​របស់​លោក ​ជា ស៊ីម នៅ​​ព្រឹទ្ធ​សភា​​​​ត្រូ​វ​បាន​ជំនួសដោ​យ​លោក សាយ ឈុំ ​​អនុប្រធា​ន​​ទី​១​​​​ព្រឹទ្ធសភា​​​ និង​​ជា​សមា​​​ជិក​គ​ណៈកម្មា​ធិ​ការ​​អចិន្ត្រៃយ៍​​របស់​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​។

​​ប៉ុន្តែ​​លោក​​​ លាង​​​ បាន​​​បញ្ជាក់​​​ថា​​​ ពុំ​​​មាន​​​ផែនការ​​​​​​ជំនួស​​​តំណែង​​​របស់​​​លោក​​​ ជា ស៊ីម​​​ ​​​ជា​ប្រធា​ន​​គ​ណ​បក្សកាន់​​អំ​ណាច​​​​​​​​​ជា​​​ផ្លូវការ​​​ឡើយ​​​​​​ ទោះ​បី​​​ជា​​​​​​​លោក​​​ពុំ​​​មាន​​​សកម្ម​​ភាព​អ្វី​​​សោះ​​​​​​​ក៏​ដោយ​​​ចុះ​​​។​​​ លោក យឹម​​​ លាង​​​ បានមាន​ប្រ​សាស​ន៍​ថា  “ គណបក្ស​ប្រជា​​ជន​កម្ពុជា​​គ្មាន​​គោល​ការណ៍​​​ផ្លាស់ប្តូរ​​រូបលោក​​ទេ​”។

​លោក គង់ គាំ សមា​​ជិក​​ព្រឹទ្ធ​សភា​​​មកពី​​​គ​ណ​បក្ស​ប្រឆាំ​ង​បាន​​​ឲ្យ​​​ដឹង​​​​ថា ​លោក ជា ស៊ីម លែងកាន់​​​តួ​នា​​ទី​​សកម្ម​​​​​​នៅ​​​​​ព្រឹទ្ធ​​សភា​​​ជា​​យូរមក​ហើយ​​​​។ ​លោក គង់​ គាំ បា​នបន្ត​​​​ទៀតថា កា​រ​​ផ្លាស់​ប្តូរ​នេះ​​​មិនបាន​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​​ភាព​​​ខុស​​ប្លែក​​​គ្នា​​ប៉ុន្មាន​​ទេ ​ព្រោះ​ដូចជា​លោក ជា ស៊ីម ដែរ​​​ លោក សាយ ឈុំ ​​​​​​​ធ្វើ​​​​​តែ​​​តាម​​​គោលការណ៍​​​បក្ស​​កាន់​​អ​ំ​ណា​ច ​ដែល​មា​នអាសនៈ​​ភាគ​ច្រើន​​​នៅ​​​ព្រឹទ្ធ​សភា​​​​ប៉ុណ្ណោះ​​​។

ទោះ​​ជា​យ៉ាង​​ណា​​​ ប្រវត្តិកន្លង​​​មក​​​បញ្ជាក់​​​ថា​​​ ក្រោយ​​​ចប់​​​ការ​បោះ​ឆ្នោត ​​​ដែល​​​មាន​​​លទ្ធ​ផល​​​​​ ប្រកៀក​​​ប្រកិត​​​ម្តងៗ​​​​​​ តួ​នា​​ទី​​​របស់​លោក ​ជា ស៊ីម ​​​​​ជា​​​​ប្រមុខ​​​​រដ្ឋ​ស្តីទី​​​អា​ច​ក្លាយ​​ជា​តួនាទី​​​ស្នូល​​​។ ក្រោយការ​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​តំ​ណា​ង​រាស្ត្រ​​ឆ្នាំ​​​២០០៣ ​បក្ស​​ប្រជា​​ជន​កម្ពុជា​​ទទួល​​បា​ន​​​​អាស​នៈ​សភា​​ភាគ​ច្រើន​ ​ប៉ុន្តែ​​មិន​​​គ្រប់​​ពីរ​​ភាគ​បី​​សម្រាប់​​​ដឹកនាំ​​​​​​ប្រទេស​​​​តែ​ម្នាក់​ឯង​​ទេ​។

​បន្ទាប់​​ពី​​មាន​​​ការ​​ជាប់​គាំ​ងអស់​​រយៈ​ពេល​​មួយ​ឆ្នាំ​​ គឺ​​​ពេល​​​ប្រទេ​ស​នេះ​​គ្មាន​រដ្ឋា​ភិ​បាល​​​ ​​គ​ណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​​​និង​គណ​​បក្ស​​​ហ្វ៊ុន​ស៊ិន​ប៉ិច ​បា​ន​​ព្រម​​ព្រៀង​គ្នា​​​ ​បង្កើត​​រដ្ឋាភិ​បាល​ចម្រុះក្នុង​ខែ​​កក្កដា ​ឆ្នាំ​២០០៤ ​​ដែលការ​​​ធ្វើ​​​បែបនេះ​​​​តម្រូ​វ​ឲ្យ​មា​ន​កា​រ​​ធ្វើ​​វិសោធ​ន​កម្ម​​រដ្ឋ​ធម្ម​នុញ្ញ​​​យ់ាងច្រើន​​​។

ដោយសារ​​​ព្រះ​​រាជ​អវត្តមាន​​របស់​អតីត​​​ព្រះ​​មហា​​ក្សត្រ​ នរោត្ត​ម សីហនុ ដែល​​បា​ន​យាង​​ចេញ​​​​ពី​ប្រទេ​ស​​​កម្ពុជា​​​​​ដើម្បី​​​​ព្យា​​បាល​ព្រះ​រោគ​នៅ​ក្នុង​ប្រទេ​ស​ចិន ​​​នៅ​​​ពេល​នោះ ​កា​រ​ទទួល​​ខុស​ត្រូ​វ​​​​​​​​​ក្នុង​​​ការ​​​​​ចុះ​ហត្ថ​លេខា​លើ​​​ការ​​​ធ្វើ​​​​វិសោធ​នកម្ម​នេះ​​​​​​ក៏​​​បាន​​​ធ្លាក់​​​​ទៅ​​​លើ​​លោក ​ជា ស៊ីម ​ដែល​​​ជា​​​ប្រមុខ​​រដ្ឋ​ស្តី​ទី​ ។

លោក ជា ស៊ីម ​មិន​បា​ន​ចុះ​ហត្ថលេខា​លើ​វិសោធ​​នកម្ម​​នេះ​ទេ ផ្ទុយ​​​ទៅវិញ​​​គឺ​​​បាន​​​ចាក​ចេញ​ពី​ប្រទេស​​​នេះ​​​ក្រោម​​​វត្តមាន​​​របស់​​​កង​​​កម្លាំង​​​នគរបាល​​​យា៉ងច្រើន​​​ដែល​​​ត្រូវបាន​​​ដាក់​​​ពង្រាយ​​​ដោយ​​​ លោក ហុក ឡង់​ឌី ​​អ​តីត​​​​អគ្គ​​ស្នង​ការ​​នគរបាល​​ជាតិ​​​ដ៏​​​មាន​​​អំណាច​​​និង​​​គួរ​​​​​​ឲ្យ​​​ខ្លាច​​​បំផុត​​​​​​​​​របស់​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា ។

ពេល​​​នោះ​​​ ​លោក ជា ស៊ីម ​​បា​ន​អះ​អា​ង​ថា លោក​មា​ន​បញ្ហា​​សុ​ខភាព​​​​​ដែល​​​តម្រូ​វ​ឲ្យ​​​ទៅ​ព្យាបាល​​នៅ​​ទី​ក្រុ​ង​បា​ង​កក​ ប៉ុន្តែ​​​​​មជ្ឈដ្ឋាន​​​ទូទៅ​​​​សង្ស័យ​ថា លោកបាន​​​​​បដិ​សេធ​មិន​ចុះ​ហត្ថ​លេខាលើអ្វី​​​ដែល​​​ត្រូវបាន​​​ហៅថា​​​ “ កា​រ​បោះ​ឆ្នោត​​ជា​​​​កញ្ចប់​​នេះ​​​”។ ​​ដោយសារ​​​អវត្ត​​​មា​ន​​​​​របស់​លោក ជា ស៊ីម ​សេចក្តី​សម្រេច​ក្នុង​ការ​​​ចុះ​​ហត្ថ​លេខាលើ​វិសោធ​ន​កម្ម​​រដ្ឋ​ធម្ម​នុញ្ញដ៏​ចម្រូ​ង​ចម្រាស​​​នេះ​​​ក៏​​​បាន​​​ធ្លាក់​​​ទៅ​​​លើ​​​​លោក ញឹក ប៊ុន​ឆៃ ​​អតីត​អនុ​ប្រធា​ន​ព្រឹទ្ធ​សភា ដែល​​​ពេលនោះ​​​ក៏​​​មាន​​​តួនាទី​​​​​​​​ជា​​​អ​នុប្រធា​ន​គ​ណ​​បក្ស​ហ៊្វុន​ស៊ិន​ប៉ិចដែរ។ លោក ញឹក ប៊ុន​​ឆៃ ក្រោ​យ​មក​​បា​ន​ទម្លាក់​​​​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម រណ​ឫទ្ធិ ​​ពី​តំណែង​​​ជា​​​ប្រធា​ន​​គណ​​បក្ស​​ហ៊្វុន​ស៊ិន​ប៉ិច។ លើសពី​​​នេះ​​​​ទៅទៀត​​​​​​​​ ​រដ្ឋ​ធម្ម​នុញ្ញ​​ត្រូ​វ​បា​ន​ធ្វើ​វិ​សោធ​​ន​កម្ម​​ក្នុង​ឆ្នាំ​​២០០៦ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​តម្រូ​វ​​​ត្រឹម​​​​​​អាស​ន​ៈ​​​​​សភា​​​៥០​​បូ​ក​មួ​យ​​សម្រាប់​​​បង្កើត​​រដ្ឋាភិ​បា​ល​​​៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.