លោក ហ៊ុន សែន ៖ គណ​​​បក្ស​​​ប្រជា​​​ជន​​​នឹង​​​ចូល​​​រួមនៅ​​​​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​អំពីការ​​​បោះ​​​ឆ្នោត​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស៊ើប​​​ អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​នានា​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​ ​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នេះ ហើយ​​​ថា គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​កំពុង​​​ត្រៀម​​​ខ្លួន​​​បើក ​​​កិច្ច​​​ពិភាក្សា​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក ហ៊ុន សែន ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​កាលពីម្សិលមិញនៅ​ឯការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​​ស្ទឹង​​មានជ័យ​ ក្នុង​​​រាជធានីភ្នំពេញ។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជាសាធារណៈ​លើក​ដំបូង​ហើយ​របស់​លោក​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​មក​។ (Siv Channa)
លោក ហ៊ុន សែន ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​កាលពីម្សិលមិញនៅ​ឯការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​​ស្ទឹង​​មានជ័យ​ ក្នុង​​​រាជធានីភ្នំពេញ។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជាសាធារណៈ​លើក​ដំបូង​ហើយ​របស់​លោក​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​មក​។ (Siv Channa)

អំឡុង ​​​ពេល​​​បង្ហាញ​​​មុខ​​​ជា​​​សាធារណៈ​​​ជា​​​លើក​​​ដំបូង​​​ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​មក​​​ លោក ហ៊ុន សែន បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​អំឡុង​​​ពេល​​​ចុះ​​​ទៅ​​​ ពិនិត្យ​​​មើល​​​ការ​​​សាង​​​សង់​​​​​​​​​ស្ពាន​​​អាកាស​​​នៅ​​​ក្នុង​​​ ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ថា ការ​​​ស៊ើប​​​អង្កេតអំ​​​ពី​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ដូច​​​ កា​​​រ​​​ចោទ​​​ប្រកាន់​​​ នឹង​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ទៅ​​​តាម​​​ការ​​​ទាម​​​ទាររបស់​​​​​​ គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​។

លោក ហ៊ុន សែន បាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​បាន​​​ទទួល​​​ដំណឹង​​​ក្រៅ​​​ផ្លូវ​​​ការ​​​ថា គ.ជ.ប. [ គណ​​​ៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​] នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ហើយ​​​នឹង​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​គ្រប់​​​​​​គណបក្ស​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ទាំង​​​អស់​។ នេះ​​​ជា​​​មធ្យោបាយ​​​វិជ្ជ​​​មាន​​​មួយ​​​​​ក្នុង​​​ការ​​​បើក​​​ចំហ​​​ ទ្វារ​​​​​​​​​​សម្រាប់​​​ការ​​​ដោះ​​​​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដោយ​​​អនុ​ ​​លោម​​​ទៅ​​​តាម​​​ច្បាប់​​​… ប្រសិន​​​បើ​​​​​​គ.ជ.ប. ​​​គិត​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​សម្រាប់​​​គណបក្ស​​​នយោបា​​​យ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នានា​​​ក្នុង​​​ការ​​​ចូល​​​រួម  ​​​ ​​​[នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​] រដ្ឋាភិបាល​​​ និង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ស្វាគមន៍​​​ឱកាស​​​នៃ​​​ការ​​​ បង្ហាញ​​​ពី​​​តម្លាភាព​​​ និង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ដែល​​​យើង​​​អាច​​​ទទួលយក​​​​​​បាន​​​ ទាំង​​​អស់​​​គ្នា​​​​​​”។

ប្រសាសន៍​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​ ​​រូប​​​នេះ​​​ បង្កប់​​​ន័យ​​​ថា រាល់​​​ការ​​​ស៊ើប​​​អង្កេត​​​ណា​​​មួយ​​​​​​គឺ​​​អាស្រ័យ​​​លើ​​​គ.ជ.ប. ដែល​​​មជ្ឈដ្ឋាន​​​ជា​​​ច្រើន​​​ចាត់​​​ទុក​​​ថា​​​​​​ ជា​​​ស្ថាប័ន​​​មាន​​​ទំនោរ​​​ទៅ​​​រក​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​។ លោក ហ៊ុន សែន មិ​​​ន​​​បាន​​​​​​លើក​​​ឡើង​​​ពី​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​អង្គការ​​ ​សហ​​​ប្រជា​​​ជាតិ​​​ ឬ​​​សហគមន៍​​​អន្តរជាតិ​​​​​ដែល​​​​​​មាន​​​បញ្ជាក់​​​ក្នុង​​​ការ​​​ទាម​​​ ទារ​​​​​​របស់​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​។

ជា​​​ការ​​​អំពាវ​​​ នាវ​​​ឲ្យ​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រដ្ឋាភិបាល​​​រួម​​​ទាំង​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​ផង​​ ​ គួរ​​​តែ​​​វិល​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​​​​ដូច​​​ធម្មតា​​​។

លោក ​​​ ហ៊ុន សែន បាន​​​ថ្លែងថា “ ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​គោរព​​​លទ្ធផល​​​ ហើយ​​​​​​ប្រើ​​​អំពើ​​​ហិង្សា ឬ​​​មធ្យោបាយ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ដែល​​​ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញ​ ​​នោះ​​​ ខ្ញុំ​​​គិត​​​ថា វា​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ចលាចល​​​ទូទាំង​​​ប្រទេស​​​”។ លោក​​​ ហ៊ុន សែន ​​​បន្ត​​​​​​ថា លោក​​​ប្រហែល​​​ជា​នឹង​​​ជួប​​​ជាមួយ​​​​​​លោក សម រង្ស៊ី ប៉ុន្តែ​​​បាន​​​បញ្ជាក់​​​ថា កិច្ច​​​ការ​​​​​​បែប​​​នេះ​​​ ​​​ដំបូង​​​​​​​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​​​​​​​ទេសរដ្ឋ​​​មន្ត្រី​​​សិន​​​ ​​​​​​។

លោក​​​​​​បញ្ជាក់​​​ថា “ ការ​​​ដោះ​​​ស្រាយ​​​នានា​​​​​​​​​ខ្ញុំ​​​បាន​​​ប្រគល់​​​​​​ទៅ​​​ឲ្យ​​​ ឯកឧត្ដម​​​​​​​​​ ស ខេង ឯកឧត្ដម​​​សាយ ឈុំ និង​​​ឯកឧត្ដម សុខ អាន​​​។ ប្រសិន​​​បើ​​​​​​ចាំ​​​បាច់​​​ខ្ញុំ​​​ក៏​​​អាច​​​​​​ប្រើ​​​ពេល​​​វេលា​​​ ដ៏​​​​​​លំបាក​​​របស់​​​ខ្ញុំ​​​ដើម្បី​​​សន្ទនា​​​មួយ​​​ដែរ​​​​​​”។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ពី​​​ការ​​​​​​បង្កើត​​​​​​គណៈកម្មាធិការ​​​ដាច់​​​ដោយ​​ ​ឡែក​​​មួយ​​​​ដើម្បី​​​ចរចា​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​ស្ដី​​​ពី​​​ការ ​​​បង្កើត​​​រដ្ឋ​​​សភា​​​ថ្មី​​​ដែល​​​ត្រូវ​​​បង្កើត​​​ឡើ​​ង​​​អំឡុង​​​ ពេល​​​៦០​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​​​។

លោក​​​​​​មាន​​​ ប្រសាសន៍​​​ថា “ យើង​​​​​​ត្រៀម​​​ខ្លួន​​​​​​​​​ និង​​​បើក​​​ចំហចំពោះ​​​កិច្ច​​​ពិភាក្សា​​​នៅ​​​ក្នុង​​​ចំណោម​​​​​​គណបក្ស ​​​​​​ដែល​​​មាន​​​អាសនៈ​​​​​​នៅរដ្ឋ​​​​​​សភា​​​​​​ជាតិ​​​ ដើម្បី​​​​​​​​​​​​ពិភាក្សា​​​អំពី​​​ក្បាល​​​ម៉ាស៊ីន​​​នៃ​​​រដ្ឋ​​​សភា។ សម្រាប់​​​រឿង​​​នេះ យើង​​​មិន​​​អាច​​​ឲ្យ​​​ជន​​​បរទេស​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ឲ្យ​​​យើង​​​ បាន​​​ទេ​​”។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដី​​​ការ​​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​បំភ្លឺ​​​ថា គណៈកម្មាធិការ​​​ទី២​​​ដែល​​​លោក ហ៊ុន សែន បាន​​​សំដៅ​​​ដល់​​​នេះ​​​ គឺ​​​កំពុង​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​ដោយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ កម្ពុជា​​​ ហើយ​​​នឹង​​​ធ្វើ​​​ការ​​​ដំណាល​​​គ្នា​​​នឹង​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​ ​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ដែរ​​​។

ខណៈ​​​ ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​បាន​​​អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​​​​​​​​​​ ជាមួយ​​​នឹង​​​ការ​​​ទទួល​​​បាន​​​៦៨​​​អាសនៈ​​​ទល់​​​នឹង​​​៥៥​​​អាសនៈ​​​ នោះ​​​​​​ លោក សម រង្ស៊ី បាន​​​អះអាង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​គណនា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្ទាល់​​​​​​​​​បង្ហាញ​​​ ថា ខ្លួន​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​ប្រកៀក​​​ប្រកិត​​​គ្នា​​​ គឺ​​​៦៣​​​អាសនៈ​​​​​​ទល់​​​នឹង​​​៦០​​​អាសនៈ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន ​​​កម្ពុជា​​​។

លោក សុន ឆ័យ មន្ត្រី​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បានលើក​​​ឡើង​​​​​​ថា ការ​​​ចរចា​​​ពី​​​ដំណើរ​​​ការ​​​នៃ​​​រដ្ឋ​​​សភា​​​ថ្មី​​​ គឺ​​​នៅមិន​​​​​​​​​ទាន់​​​ដល់​​​ពេល​​​ទេ​​​ ខណៈ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​កំពុង​​​តែ​​​ស្ថិត​​​នៅក្នុង​​​ ភាព​​​ចម្រូង​​​ចម្រាសនៅ​​​ឡើយ​​​នោះ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ សូម​​​និយាយ​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​សិន​​​ សូម​​​និយាយ​​​អំពី​​​អ្វី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​ផ្ទុះ​ ​​កំហឹង​​​សិន​​​​​​។ យើង​​​នឹង​​​និយាយ​​​រឿង​​​បង្កើត​​​សភា​​​នៅ​​​ពេល​​​គណៈកម្មាធិការ​​​ស៊ើប ​​​អង្កេត​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​រួច​​​រាល់​​​”។

លោក ​​​ សុន ឆ័យ​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​សន្យា​​​ពី​​​លោក ហ៊ុន សែន ថា ខ្លួន​​​នឹង​​​គោរព​​​តាម​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​អំពី​​​ ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ប្រសិន​​​បើ​​​ការ​​​ស៊ើប​​​អង្កេត​​​រក​​​ឃើ​​​ញ​​​ថា លោក​​​ចាញ់​​​នោះ​​​ បញ្ហា​​​គឺ​​​នៅ​​​ត្រង់​​​ថា តើ​​​លោក​​​នឹង​​​គោរព​​​តាម​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ ឬ​​​ទេ​​​”។

លោក​​​​​​ ហ៊ុន សែន បាន​​​បញ្ជាក់​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា តាម​​​ពិត​​រូបលោក​​​គ្មាន​​​គម្រោង​​​និយាយ​​​​​​ជាមួយ​​​អ្នកសារព័ត៌មាន​​ ​ទេ​​​​​​​​​​ អំឡុង​​​ពេល​​​ចុះ​​​មក​​​ពិនិត្យ​​​ការដ្ឋាន​​​សាង​​​សង់​​​នេះ​​​។ លោក​​​ត្រូវ​​​បាន​​​អម​​​ដំណើរ​​​ដោយ​​​កូន​​​ប្រុស​​​ចំនួន​​​ពីរនាក់​​​ គឺ​​​លោក ហ៊ុន ម៉ានិត និង​​​លោក ហ៊ុន ម៉ានី ព្រម​​​ទាំង​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រជា​​​ជន​​​មួយ​​​ចំនួន ​​​ទៀត​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​​​​អគ្គ​​​មេ​​​បញ្ជា​​​ការ​​យោធា​​​ ប៉ុល សារឿន មេ​​​​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ សៅ សុខា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ហិរញ្ញ​​​វត្ថុ​​​ គាត ឈន់ រដ្ឋ​​​មន្ត្រី​​​អភិវឌ្ឍន៍​​​ជ​​​ន​​​បទ​​​ ជា​​​ សុផារ៉ា និង​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ប្រចាំ​​​ការ​​​ ម៉ែន សំអន​​​ ផង​​​ដែរ​​​។

មុន​​​​​​ពេល​​​មាន​​​ជំនួប​​​ដោយ​​​កម្រ​​​ជាមួយ​​​ អ្នក​​​សារព័ត៌មា​​​ន​​​នេះ​​​ លោក ហ៊ុន សែន បាន​​​បាត់​​​មុខ​​​ពី​​​សាធារណជន​​​​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​បោះ​​​ ឆ្នោត​​​មក​​​ ហើយ​​​ផ្លូវ​​​ជុំ​​​វិញ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​បិទ​ ​​ជា​​​ញឹក​​​ញាប់​​​ដោយ​​​សារ​​​ការ​​​បារម្ភ​​​ពី​​​សន្ដិសុខ។

កាល​ ​​ពី​​​ថ្ងៃ​​​អង្គារ​​​ គណបក្ស​​​ប្រជា​​​ជន​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​​​​លប់​​​ បំបាត់​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ដែល​​​ថា លោក ហ៊ុន សែន បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ និង​​​លាលែង​​​ពី​​​តំណែង។​​​ លោក​​​ ហ៊ុន សែន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ដែល​​​បាន​​​ ប្រមូល​​​ផ្ដុំ​​​គ្នា​​​ថា “ តើ​​​ឲ្យ​​​ខ្ញុំ​​​ទៅ​​​ណា? ចរិតរបស់​​​ ហ៊ុន សែន មិន​​​រត់​​​ចោល​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​នោះ​​​ទេ​​​​​​ ប្រជា​​​ពល​​​រដ្ឋ​​​កាន់​​​តែ​​​មាន​​​ទុក​​​្ខ​​​លំបាក​​​ ហ៊ុន សែន រិត​​​តែ​​​នៅ​​​កៀក​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.