ទី​​​ភ្នាក់​​​ងារ​​​ពន្ធ​​​ដា​​​រអាមេរិក​​​​​​​​​​​​​​​​​​​​​បណ្ដុះ​​​បណ្ដាល​​​បុគ្គលិក​​​ធនាគារ ​​​ពី​​​របៀប​​​ស្រាវ​​​ជ្រាវ​​​​​​បទ​​​ល្មើស​​​ហិរញ្ញ​​​វត្ថុ​​​

មន្ត្រី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទី​​​ភ្នាក់​​​ងារ​​​ប្រមូល​​​ពន្ធ​​​ដារ​​​​​​​​​​​​​​​សហ​​​រដ្ឋ​​​អាមេរិក​​​នៅ​​​សប្ដាហ៍​​​នេះ ផ្តល់​​​ការ​​​​​​បណ្ដុះ​​​បណ្ដា​​​ល​​​ដល់បុគ្គលិក​​​ធនាគារ​​​កម្ពុជា​​​ ព្រម​​​ទាំង​​​មន្ត្រី​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ នគរបាល​​​ ចៅ​​​ក្រម និង​​​ព្រះរាជ​​​អាជ្ញាផង​​​ដែរ​​​ពី​​​របៀប​​​ស៊ើប​​​អង្កេត​​​​​​សក​​​ម្ម​​​ភាព​​​ហិរញ្ញ​​​វត្ថុ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​នូវ​​​ការ​​​ប្រព្រឹត្ត​​​ខុសច្បាប់​​​។

លោក ស៊ាន ម៉ាកគីនតូស (Sean McItosh) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​ ​​​មាន​​​ប្រសាសន៍​​​ថា កម្មវិធី​​​ដែល​​​មាន​​​ឈ្មោះ​​​ថា ការ​​​បណ្ដុះ​​​បណ្ដាល​អំ​​ពី​​​ការ​​​ស៊ើប​​​អង្កេ​​​ត​​​ហិរញ្ញ​​​វត្ថុ​​​​​​​​​​​​កម្រិត​​​មធ្យម​​​ (Intermediate Financial Investigation Training) នេះ​​​ធ្វើ​​​ឡើ​​​ង​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​ប្រមូល​​​​​​​​​ពន្ធ​​​​​​​ Internal Revenue Service ឬហៅ​​​ថា IRS។

លោក ស៊ាន ម៉ាគីនតូស បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អ៊ីម៉េល​​​មួយ​​​ថា “មន្ត្រី​​​ IRS កំពុង​​​ផ្ដល់​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​សម្រាប់​​​មន្ត្រី​​​មក​​​ពី​​​បណ្ដា​​​ធនាគារ​​​ឯកជន​​​ អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ក្រសួង​​​យុត្តិធម៌​​​ នគរបាល​​​ជាតិ​​​ និង​​​គណៈកម្មាធិការ​​​មូល​​​បត្រ​​​កម្ពុជា​​​ ដើម្បី​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​​​​រក​​​ឲ្យ​​​ឃើញ​​​​​និង​​​ស៊ើប​​​អង្កេត​​​បទ​​​ល្មើស​​​ហិរញ្ញ​​​វត្ថុ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីភ្នាក់​​​ងារ​​​ពន្ធ​​​ដារ​​​ដែល​​​ជា​​​ផ្នែក​​​នៃ​​​ក្រសួង​​​រតនាគារ​​​សហ​​​រដ្ឋ​​​អាមេរិក នេះបាន​​​ធ្វើ​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​បែប​​​នេះ​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​។

លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​​​​​​ បាន​​​អះអាង​​​ថា ម​​​ន្ត្រី​​​នគរ​​​បាល​​​ធ្លាប់​​​​​​បាន​​​ចូល​​​រួម​​​​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​នេះ ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថា បាន​​​ជួយ​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ស្វែង​​​​​​ស៊ើប​​​អង្កេត​​​ការលាង​​​លុយ​កខ្វក់​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នគរបាល​​​នៅ​​​មាន​​​កម្រិត​​​ពាក់​​​ព័ន្ធ​​​នឹង​​​បច្ចេកទេស និង​​​ការ​​​តាម​​​ដាន​​​ព័ត៌មាន​​​។ ពួក​​​គេ​​​ត្រូវ​​​​​​សិក្សា​​​បន្ថែម​​​ទៀត​​​”។

លោក សំ ប្រជា​​​មានិត ប្រធាន​​​ខុទ្ទកា​​​ល័យ​​​ក្រសួង​​​យុត្តិធម៌​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ជ្រើ​​​សរើ​​​ស​​​ឲ្យ​​​ចូល​​​រួម​​​​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​នេះ​​​ដើម្បី​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​ស៊ើប​​​អង្កេត​​​បទ​​​ល្មើស​​​ហិរញ្ញ​​​វត្ថុ​​​ និង​​​សំណុំ​​​រឿង​​​នានា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ធ្លាប់​​​បាន​​​ទទួល​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​ក្នុង​​​វគ្គ​​​នេះ​​​ពី​​​មុន​​​មក​​​ ប៉ុន្តែ​​​ ពួក​​​គេ​​​​​ទទួល​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​​​​បន្ថែ​​​ម​​​ទៀត​​​ដើម្បី​​​ពង្រឹង​​​ធន​​​ធាន​​​មនុស្ស​​​របស់​​​​​​យើង​​​។ ឧក្រិដ្ឋ​​​ជន​​​មាន​​​បច្ចេក​​​ទេស​​​ថ្មី​​​ៗ ដូច្នេះ​​​យើង​​​ត្រូវ​​​សិក្សា​​​ដើម្បី​​​​​​តាម​​​ចាប់​​​​​​ពួក​​​គេ​​​”។

កាល​​​ពីខែ​​​មីនា មន្ត្រី​​​ដែល​​​រួម​​​មាន​​​បុគ្គលិក​​​មក​​​ពី​​​អង្គភាព​​​ស៊ើប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​នៃ​​​ធនា​​​គារ​​​​​​ជាតិ​​​​​​នៃ​​​កម្ពុជា​​​ បាន​​​ទទួល​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​​​​​​​ស្រដៀង​​​គ្នា​​​ស្ដី​​​ពី​​​ការ​​ស្រាវ​​​ជ្រាវ​​​ការ​​​លាង​​​លុយ​​​​​​កខ្វក់​​ ដែល​​​ទទួល​​​បាន​​​មូល​​​និធិ​​​ពី​​​ស្ថាន​​​ទូត​​​អង់គ្លេស និង​​​ដែល​​​ផ្ដល់​​​​ការ​​​បណ្តុះ​​​បណ្តាល​​​​​ដោយ​​​វិទ្យា​​​ស្ថាន​​​អភិបាល​​​កិច្ច​​​ និង​​​ហានិភ័យ​​​អន្តរជាតិ​​​ (International Governance and Risk Institute) ឬ​​​ហៅ​​​ថា GovRisk របស់​​​អង់គ្លេស​​​។

GovRisk បាន​​​ក្រើន​​​រំឭក​​​នៅ​​​ពេល​​​នោះ​​​ថា កំណើន​​​សេដ្ឋកិច្ច​​​ឆាប់​​​រហ័ស​​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ធ្វើ​​​ឲ្យអ្នក​​​លាង​​​លុយ​​​កខ្វក់​​​កាន់​​​តែ​​​មាន​​​ការ​​​ចាប់អារម្មណ៍​​​លើ​​​​​​ប្រទេស​​​នេះ។ របាយការណ៍​​​មួយ​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​​​​អាមេរិក​​​​​​​​​ក្នុង​​​ខែ​​​មីនា​​​ដដែល​​​បាន​​​​​លើក​​​ឡើង​​​ថា អំពើ​​​ពុក​​​រលួយ​​​ និង​​​ភាព​​​កម្សោយ​​​នៃ​​​ប្រព័ន្ធ​​​​​​តុលាការ​​​កម្ពុជា ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ងាយ​​​​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ឧក្រិដ្ឋ​​​ជន​​​ដែល​​​ព្យាយាម​​​លាង​​​លុយ​​​បាន​​​ពី​​​ប្រភព​​​ខុស​​​ច្បាប់​​​។

របាយការណ៍​​​នោះ​​​បាន​​​លើកឡើង​​​ថា “ប្រាក់​​​ដែល​​​បាន​​​ពី​​​បទ​​​ល្មើស ត្រូវ​​​បាន​​​បង្វែរ​​​​​​ទៅ​​​លើ​​​ដី​​​ធ្លី​​​ ផ្ទះសំបែង​​​ ទំនិញ​​ប្រណីតៗ និង​​​អចលនទ្រព្យ​​​ផ្សេង​​​ៗ​​​ទៀត​​​ដោយ​​​មិន​​​បាន​​​ឆ្លង​​​កាត់​​​វិស័​​​យ​​​ធនាគារ​​​ផ្លូវ​​​ការ”​​​។ របាយការណ៍​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​សហ​​​រដ្ឋ​​​​​​អាមេរិក​​​ បាន​​​ផ្ដល់​​​អនុសាសន៍​​​ថា រដ្ឋាភិបាល​​​គួរ​​​តែ​​​ “ បង្កើន​​​សមត្ថភាព​​​អង្គភាព​​​ស៊ើប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​​​​ដែល​​​ទើប​​​ចាប់​​​​​​កំណើត​​​និង​​​ដែល​​​មាន​​​បុគ្គលិក​​​មិន​​​គ្រប់​​​គ្រាន់​​​”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.