​តុលាការ​​ដោះ​លែ​ង​​​បុរស​​​​បួ​ន​នាក់​​​​ដែលបាន​​ប៉ះ​​ទង្គិច​​​​ជា​មួយ​នគរបាលក្បែរ​ស្ពាន​​ព្រះមុនី​វង្ស

បុគ្គលិក​អង្គការសិទ្ធិមនុស្ស​មួយរូបបា​ន ឲ្យដឹង​​​​កា​ល​​ពី​ម្សិល​មិញ​​ថា កា​ល​ពី​ម្សិល​មិញ​ សាលា​​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​ បា​ន​ដោះ​លែ​ង​​បុ​រស​​​​​បួ​ន​នាក់ ក្នុ​ង​​ចំ​ណោ​ម​​បុរស​ប្រាំ​​​មួ​យ​នាក់​ ដែល​ត្រូ​វ​​​បា​ន​ចោទ​ប្រកាន់់​ពី​បទ​​​បង្ករបួស​​ស្នាម​ ​​បន្ទាប់​ពី​កា​រប៉ះ​​​​ទង្គិច​​គ្នា​​​​ដោយ​អំពើ​ហិង្សា​​រវាង​កង​កម្លាំ​ង​សន្តិ​សុខ ​អ្នក​តវ៉ា និ​ង​អ្នក​​ធ្វើ​​ដំ​ណើរ​​​ដែលមា​នកំ​ហឹង​​​ខ្លាំ​ង​​​នៅ​ក្នុ​ង​រាជ ​ធា​នី​ភ្នំពេញ​​កា​ល​ពី​ខែ​មុ​ន​ ​និ​ង​ប្រហែល​ជា​នឹង​ដោះ​​លែង​​​បុរស​​​ពីរ​​នាក់​​​ទៀត​​​ក្នុង​ថ្ងៃ​នេះ​។

ឈ្មោះ ​សាញ់ ​សាមឿន ​អា​យុ​​២៨​ឆ្នាំ​ ឈ្មោះ ង្វៀន ​ធី​​​​​ដែក ​​អា​យុ​​២០​ឆ្នាំ ឈ្មោះ ​សុង​ និស្ស័យ ​​អា​យុ​​២០​ឆ្នាំ ឈ្មោះ តាំ​ង ចុ​ង​ស៊ាង  ​​អា​យុ​​១៨​​ឆ្នាំ​  និ​ង​ឈ្មោះ​ ឯក ​ចាន់​នូ ​​​អា​យុ​​១៧​ឆ្នាំ ​ត្រូ​វ​បា​ន​​​នគរបា​ល​ចាប់​​ខ្លួន​​កាល​​ពី​ល្ងាចថ្ងៃ​​ទី​​១៥ ខែ កញ្ញា នៅពេល​សកម្មភាព​មហា​បាតុ​​​​កម្ម​ដឹក​នាំ​​​​ដោ​យ​​គ​ណ​បក្ស​​​​​សង្គ្រោះ​​​ជាតិ ​បាន​​បង្កឲ្យ​មាន​​​​អំ​ពើ​ហិង្សាកើតឡើង​នៅ​ក្បែរ​ស្ពាន​​ព្រះមុនី​វង្ស ​​​ជា​ហេតុ​បណ្តាលឲ្យ​​កម្មករ​សំ​ណង់​​អា​យុ​​២៩​ឆ្នាំ​ម្នាក់ឈ្មោះ ម៉ៅ សុខ​​ចាន់ ត្រូ​វ​បា​ន​​បាញ់​ស្លាប់។

លោក ​អំ សំ​​​អាត ប្រធានផ្នែក​​បច្ចេក​​​ទេស​​​​​នៅអង្គការ​សិទ្ធិ​មនុស្ស​​ លី​កា​​ដូ ​​ដែល​​​​បា​ន​និង​កំពុង​​ផ្តល់​ការពិគ្រោះយោ​បល់​ផ្នែក​ច្បាប់ ដល់បុរស​​ទាំង​​នេះ ​​បាន​លើក​ឡើ​ង​ថា “​​បុរស ​​​​​ចំ​នួ​ន​​បួ​ន​នាក់​ក្នុ​ង​ចំ​ណោ​ម​​បុរស​ចំ​នួន​ប្រាំ​​​មួ​យ​នាក់ ត្រូ​វ​បា​ន​​ដោ​ះ​លែង​ឲ្យ​នៅ​ក្រៅ​​​​ ឃុំ​​ជា​​បណ្តោះ​អា​​សន្ន​​​នៅ​វេ​លា​ម៉ោង​​១​រសៀល​​​​​ថ្ងៃ​នេះ​​​តា​ម​​ការ​​​បង្គា​ប់​​​របស់​តុ​លា​ការ​ ​បុ៉​ន្តែ​​​ពីរ​នា​ក់​​ទៀត​​​​​ជាប់​ក្នុង​​​​ពន្ធ​នា​គារ​​​ព្រៃ​ស​​នៅ​ឡើយ​ ពោល​​​គឺ​​ម្នាក់​អាយុ​​១៧​ឆ្នាំ​ ​និង​​បុរស​ជន​​ជាតិ​វៀត​ណាម​ម្នាក់​ទៀត​”។

​លោក សំ​​​អាត ​បា​ន​មាន​​ប្រ​សាស​​ន៍​ថា បុរស​​ទាំង​​ពីរនាក់​​ដែលជាប់​ក្នុ​ង​ពន្ធនា​គារ​​នៅ​ឡើយ​​ ​ពោលគឺ​ឈ្មោះ ​​ដែក និ​ង ​ច័ន្ទ​​នូ នឹ​ង​​ ត្រូ​វ​​​​​បា​នដោះ​លែ​ង​នៅ​ថ្ងៃ​​​នេះ។លោក​បន្ថែ​ម​​​​​​​​​​​​​ថា ​​អ​ង​្គកា​រ​លី​កា​ដូ ​កំ​ពុ​ង​​តែ​​​ព្យា​យា​ម​​ទាក់​ទង​​​ទៅ​គ្រ​ួ​សារ​​​របស់​ពួ​ក​គេ​ ​ដូ​ចេ្នះ​​​ពួ​ក​គេ​​​អា​ច​​ត្រូ​វ​បា​ន​​​​​ដោះ​​លែ​ង​ជា​ផ្លូ​វ​ការ​។

លោក ស្រ៊ុន ឡេង ​ប្រធា​ន​​​មណ្ឌ​ល​កែ​ប្រែ​១​​​ នៅ​គុក​ព្រៃ​ស ​​បា​ន​បញ្ជាក់​ថា ​​បុរស​​​​បួ​ន​នាក់​​ត្រូ​វ​បា​ន​ដោះ​លែ​ង​​ពីពន្ធ​​នា​គារ​​កា​ល​​ពី​ម្សិល​មិញ​។ លោក​បាន​​ថ្លែង​​​បន្ត​ថា “ ​យើង​បា​ន​​​​​ដោះ​លែង​​​ពួ​ក​គេ​​នៅ​​វេ​លា​​ថ្ងៃ​ត្រង់​នេះ ប៉ុន្តែ នៅ​​​តែ​បុរសម្នាក់​​​ទៀត​​ប៉ុណ្ណោះ[ឈ្មោះ​​​ដែក]​​​ នៅ​មិន​​ទា​ន់​ដោះលែ​ង​នៅឡើយ​។

ឈ្មោះ ចាន់​នូ ជាប់​នៅ​ក្នុ​ង​មណ្ឌ​ល​​កែ​ប្រែ​​២ ​របស់​ពន្ធ​នាគារ​​ព្រៃ​ស ​​ដែល​​មានអ​នី​តិ​ជន​​​នៅ​​ក្នុ​ង​នោះ​។ មន្ត្រី​សាលា​​ដំ​បូ​ង​​រាជ​ធា​​​នី​​ មិ​ន​​អា​ច​​ទាក់​​ទ​ង​សុំ ធ្វើ​​អត្ថា​​ធិ​ប្បាយ​​ឡើយ​កា​ល​​ពី​ម្សិលមិញ​ ​នេះ​។

​លោក ​សុន ឆ័យ ប្រធា​ន​ក្រុ​ម​តំ​​​ណា​ង​​រាស្ត្រ​​​​​  របស់​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​ ​បា​នលើក​ ឡើង​​​​​ថា ​ បើ​​ទោះ​ជា​​​លោក​​សាទរ​កា​រ​​​ដោះលែ​ង​​  បុ​រស​​​ទាំ​ង​​ប្រាំ​​មួ​យ​នាក់​នេះ​ ​ដែល​​​បច្ចុ​ប្ប​ន្ន​​​​   ស្ថិ​ត​ក្នុ​ង​ពន្ធ​នា​គារ​​រយៈ​ពេល​ជិ​ត​​​​​​​មួ​យ​​​​ខែ​ក៏​​​ដោយ ក៏​សេចក្តី​សម្រេច​ឲ្យ​​​ដោះលែងពួ​ក​គេ​​​​ ទ​ំ​​នង​ជា​ “​គ្រាន់​តែ​​​​​ជា​​​វិ​ធី​មួ​យ​​​ដែល​រដ្ឋា​​ភិបាល​​ប្រើ​ប្រាស់​ក្នុងការ​កា​រ​​​ពា​រ​​មុខ​មាត់​​​របស់​​ខ្លួន ​​ដើម្បី​​​បំ​ភា​ន់​​ភ្នែក​សា​​ធា​​រណ​ជ​ន​ប៉ុណ្ណោះ​​​”។ លោកថ្លែ​ង​ថា “​ប្រ​សិន​បើ​​កា​រ​​​ជាប់​​គាំ​​ង​ផ្នែ​ក​នយោបាយ​ ​នៅ​​តែ​​មិន​មែនជា​បញ្ហា​​នោះ ​ពួ​ក​គេ​នឹង​មិន​ព្យា​យាម​ស្វែ​ង​​រក​វិ​ធី​​​ណាមួ​យ​​ សម្រាប់​បង្ហាញ​​​ឆន្ទៈ​​​របស់​​ខ្លួន​​​ក្នុង​ការ​ធ្វើ​​ឲ្យ​ស្ថាន​​ភាព​សិទ្ធិ​មនុស្ស​​ប្រ​សើ​​រឡើង​​ទេ”។

លោកស្រី មូរ សុខ​​ហួរ ​សមា​​​ជិក​សភា​មក​ពី​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​​បា​ន​ថ្លែង​​​ថា ​​​​សេចក្តី​សម្រេច​​​ដោះ​លែងបុរស​ប្រាំមួ​យ​នាក់​នេះ​ ​​​ប្រ​ហែល​​​ជា​ទាក់​​ទង​នឹង​សំ​ណើ​ផ្លូ​វ​​កា​រ​​​របស់​​គ​ណ​បក្ស​​ប្រ​ឆាំង​​​​​ ដែលសុំ​​​ចុះ​​​​ទៅ​សួរ​​សុខ​​ទុក្ខ​​​ពួ​ក​គេ​​​នៅ​ក្នុ​ង​ពន្ធ​នា​គារ​​​នៅ​ថ្ងៃ​នេះ។ លោកស្រី​​​ សុ​ខ​ហួរ ​​បា​ន​​ថ្លែងថា “​​រយៈ​ពេល​​ពី​រ​ថ្ងៃ​​មុន​ ​យើង​បាន​​សរសេរ​លិ​ខិត​មួ​យ​ច្បាប់ផ្ញើ​​ទៅ​ក្រ​សួ​ង​មហា​ផ្ទៃ [ដោ​យ​ស្នើ​សុំ​​ចុះ​សួរ​សុ​ខ​ទុក្ខ​​បុរស​ទាំ​ង​នេះ​] ហើយ​ថ្ងៃ​នេះ​ ​គេ​​បា​ន​នាំ​​ខ្លួន​ពួ​ក​គេ​​​ទៅ​កាន់​តុ​លា​ការ​ ហើយ​    ពួ​ក​គេ​​ក៏ត្រូ​វ​បា​ន​​​ដោះ​លែង​​”។

លោកឧ​ត្តម​​សេនីយ៍​​ឯក​ ខៀវ សុ​ភ័គ ​​អ្នក​នាំ​​​ពាក្យ​​​​ក្រ​សួ​ង​មហា​ផ្ទៃ​​​​ លើកឡើងថា ​​ក្រសួ​ង​​​​​​នេះមិន​ពាក់​​ព័ន្ធ​​​ក្នុ​ង​ករណី​​​​នេះ​​​ទេ​។ លោ​ក ​ថ្លែង​ថា “​​យើង​​មិន​​​​ចាត់​កា​រ​​រឿង​ ​ក្តី​​​​នេះ​​ទេ វា​​​​ ស្រេច​​​​តែ​​តុ​លាការ​​​ទេ​ ​ពីព្រោះ​​[តុ​លា​ការ​] ជា​ស្ថាប័នឯក​​រាជ្យ​​”៕

ប្រែ​សម្រួល​​ដោ​យ ចេវ ប៊ុននី​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.