វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាសម្ពោធ​​​អាគារស្រាវជ្រាវក្នុ​​​ង​​​​​​តំ​​​បន់​​​​ថ្មីមួយ​នៅ​​​ក្នុ​​​ង​​​រាជ​​​​​​ធា​​​​​​នី​​​ភ្នំ​​​ពេញ​​​​​ថ្ងៃនេះ​

ស្ថានទូត​បារំាង​បាន​​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​​កម្ពុជា​​ថ្ងៃ​នេះ​​នឹង​​​សម្ពោធ​​អាគារ​ស្រាវ​ជ្រាវ​ថ្មី​មួយ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដែល​នឹង​ប្រមូល​ផ្ដុំ​​អ្នក​វិទ្យាសាស្ត្រ​​ជាតិ​ និង​អន្តរជាតិ​​ដើម្បី​ធ្វើ​ការស្រាវ​​​​​​​​​ជ្រាវ​​​​​ជំងឺ​ឆ្លង ​​​ដែល​​​កំ​ពុង​កើត​មា​​​ន​​​​ឡើង​។

លោក​ នីកូឡាស បូឌូអុីន (Nicolas Baudouin) លេខាធិការ​ទី១​នៅ​ស្ថានទូត​បារំាង​​ បាន​​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​​សកម្ម​ភាពនៅក្នុង​ប្រទេស​កម្ពុជា(Active in Cambodia)​​​​​​រយ​​​ៈ​​​​​​ពេល​ជាង​៦០ឆ្នាំ​​​ ​​​​​​ដែល​​​ជា​​​អាគារ​ស្រាវ​​ជ្រាវ​ថ្មី​របស់វិទ្យា​​​ស្ថាន​ប៉ាស្ទ័រ នឹង​​ផ្ដោត​លើ​ការស្រាវ​​​​​​ជ្រាវ​​​​ជំងឺ​ឆ្លងដែល​​​កំពុ​ង​កើត​​​​​​ឡើង​​​​​​​​​ជា​​​​​​ញឹក​​​ញាប់​​​ ​ដូចជា​​ជំងឺ​ផ្ដា​សាយ​​បក្សី ឬ​ H5N1។

លោក​  បូឌូអុីន​ បាន​ឲ្យ​ដឹង​ថា “វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​មែន​​ថ្មី​នៅ​ទីនេះ​ទេ​ ពួ​​​ក​​​គេ​​មាន​សកម្ម​ភាព​ក្នុង​​ការ​​កម្ចាត់​ជំងឺ​ឆ្លង មាន​ឱសថ​​​ច្រើន​​ឆ្នាំ​​មកហើយ ហើយ​មជ្ឈ​​​មណ្ឌល​​​​នេះ​​នឹង​ជួយ​បង្កើត​​កា​រត្រួត​ពិនិត្យ​ក្នុង​តំបន់”។

បន្ទាប់ពី​ការ​​​សម្ពោធ​​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹងធ្វើ​សិក្ខាសាលា​រយៈ​ពេល​​ពីរ​ថ្ងៃ​ដែលនឹ​ងមាន​ការ​ចូល​រួម​ពី​សំណាក់​​លោកស្រី​ ប៉ារេ ស៊ីនូសស៊ី (Barre-Sinoussi)ពាន​រង្វន់​​ណូបែល​ដែល​បាន​​ធ្វើ​ការ​​ស្រាវជ្រាវ​ច្រើន​​អំពី​ជំងឺ​អេដស៍​​ដោយ​មាន​ជំ​​​នួ​​​យ​​​​​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ព្រម​ទាំង​​ជំនាញ​ការ​​ល្បីៗ​ផ្សេង​ទៀត​មក​ពី​ប្រទេស​ចិន​ ហុងកុង​ កូរ៉េ បារាំង​ និង​អង្គការ​​សុខភាពពិភពលោក​។

ស្ថានទូត​បារំាង​បាន​លើ​កឡើ​ងនៅក្នុ​ង​សេចក្ដី​​​​ថ្លែង​ការ​ណ៍​មួយ​កាលពី​ម្សិលមិញ​ថា “ការ​ពិភាក្សា​តុ​មូល​មួយ​​រៀប​ចំ​ឡើង​​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ នៅ​សាកល​វិទ្យាល័យ​វិទ្យា​​​សាស្ត្រ​​​​សុខាភិបាល​នឹង​​ផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​នូវ​ឱកាស​​​ជជែក​​អំពី​បញ្ហា​​និង​ការ​ប្រឈម​​ក្នុង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​” ជាពិសេស​ស្ដី​ពី​ជំងឺ​អេដស៍៕ ប៊ុននី

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.