រថយន្ត​​​​ស្ថាន​​​ទូ​​​ត​​​ខ្មែរ​​​ពីរគ្រឿង​​ចត​ក្នុង​​បរិ​​​វេណ​​​ស្ថានទូត​​​នៅ​​​​​ក្នុង​  ទី​​​ក្រុង​​​​​បែរ​​​ឡាំង​​​​​​​​​​ត្រូវ​គេ​លួច​ដុត

អាជ្ញាធរ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិល​​​មិញ​ថា រថយន្ត​ពីរ​គ្រឿង​​ដែល​ជា​កម្ម​​សិទ្ធិ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេស​អាល្លឺ​ម៉ង់​ដែល​​បាន​ចត​នៅ​ក្នុង​បរិវេណ​ស្ថាន​​​ទូត​ក្នុង​ទីក្រុង​បែរឡាំង​​​​ត្រូវ​​​បាន​​​​គេ​​​លួច​​​ដុត​​​នៅ​​​​ពេល​​​​​​​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ ហើយ​​​​​នគរ​បាល​ជឿ​ថា ​​​នេះ​​​ជាការ​លួច​ដុត​។

ស្លាកសញ្ញា​នៅផ្លូវ​ចូលស្ថានទូតកម្ពុជា​ប្រចាំ​ទីក្រុង​បែរ​ឡាំងដែលរថយន្តស្ថានទូតខ្មែរ​​ពីរ​គ្រឿងបាន​ឆេះ​​ កាល​ពី​រំលង អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​​ ហើយ​​នគរបាល​គិត​ថា ជាការលួច​ដុត។ មិន​​ទាន់​មាន​នរណាម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ទេ​។ Achim Raschka / Wikimedia Commons
ស្លាកសញ្ញា​នៅផ្លូវ​ចូលស្ថានទូតកម្ពុជា​ប្រចាំ​ទីក្រុង​បែរ​ឡាំងដែលរថយន្តស្ថានទូតខ្មែរ​​ពីរ​គ្រឿងបាន​ឆេះ​​ កាល​ពី​រំលង អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​​ ហើយ​​នគរបាល​គិត​ថា ជាការលួច​ដុត។ មិន​​ទាន់​មាន​នរណាម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ទេ​។ Achim Raschka / Wikimedia Commons

លោក Stefan Redlich អ្នក​នាំពាក្យ​នគរ​បាល​​​​​​​ក្រុង​បែរ​ឡាំង​បាន​និយាយ​កាល​ពីម្សិល​​មិញ​ថា “ រថយន្ត​​ពីរគ្រឿង​ដែល​បាន​ចត​ក្នុង​​​បរិវេណ​ស្ថាន​ទូត​ម៉ាក​ Mercedes​ និង BMW បាន​ឆេះ​”។ លោក Redlich បាន​ឲ្យដឹង​ថា​នគរ​បាល​​​​កំពុង​​​​សើុប​អង្កេត​​​រឿង​​​នេះ​​ដើម្បី​ការ​ពារ​​សន្តិ​សុខ​ជាតិ​​​​។ ​​​ពួក​​​គេ​​​​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​​​​​​​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ និង​សកម្មភាព​ភេរវកម្ម​។

លោក Redlich បាន​បន្ថែ​ម​ថា “ដោយ​សារ​​​​​​​ ឧបទ្ទវ​ហេតុ​នេះពាក់ព័ន្ធ​នឹង​​ស្ថានទូត​ យើង​កំពុង​ចាត់​វិធាន​ការរឿង​នេះ​​​​យ៉ាង​ហ្មត់​​ចត់​បំផុត ហើយ​​​​ប្រហែល​​​ជា​​​មាន​​​នរណា​ម្នាក់​​​​​​មាន​​​បំណង​​​​​​​ប្រឆាំង​នឹង​ប្រទេស​​នេះ​​”។

ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ទៅ​ចូល​រួម​ការ​ចរចា​ទ្វេ​ភាគី​ក្នុង​ទីក្រុង​ព្រុច​សែល​​នៅ​សប្តាហ៍​​​​​​​នេះ​ជា​មួយ​សហភាព​អឺរ៉ុប​ស្តី​ពី​ជំនួយ​ ពាណិជ្ជ​​​​កម្ម​ និង​សិទ្ធិ​មនុស្ស​។

ប្រជា​ពល​រដ្ឋ​​ខ្មែរ​មួ​យ​ក្រុម​តូច​បាន​​ធ្វើ​ការ​តវ៉ា​ខាង​ក្រៅ​ក្រុម​ប្រឹក្សា​សហ​ភាព​អឺ​រ៉ុប​កាល​ពីថ្ងៃ​ច័ន្ទ​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុុន សែន ចុះ​ចេញ​ពី​តំណែង​​ ហើយ​បាន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ថាបាន​លួច​សន្លឹក​ឆ្នោត​នៅពេល​បោះ​ឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា និង​មាន​​ការ​រំលោភ​បំពាន​សិទ្ធិមនុស្សទូទៅ​។

នគរបាល​បាន​ឲ្យដឹង​ថា នាយក​ដ្ឋាន​ពន្លត់​អគ្គិ​ភ័យ​ក្រុង​បែរ​ឡាំង​កំពុង​​ស្វែង​រក​ប្រភព​នៃ​អគ្គិភ័យដែលបាន​ឆេះ​រថយន្ត​​ស្ថាន​​​​​​​​​​​​​​​​ទូត​នេះ​ ប៉ុន្តែ ទាំង​ក្រុម​ពន្លត់​អគ្គិភ័យ​ និង​​​​នគរ​​​​​​បាល​ការ​​​​ពារ​​​សន្តិ​សុខ​ជាតិ​មាន​ការ​​​សង្ស័យ​​​បន្តិច​​​បន្តួច​​ថា អាច​ជា​ការ​លួច​ដុត​។ នគរបាល​បាន​បន្ថែម​ថា អគារ​ស្ថាន​ទូត​រង​ការ​ខូច​ខាត​បន្តិច​បន្តួច។

លោក Redlich បាន​និយាយ​ថា “រថយន្ត​ទាំងពីរ​គ្រឿ​ង​នេះ​អាច​​​ឆេះ​​​​ក៏ថាបាន​​ដោយ​​​សារ​បញ្ហា​បច្ចេក​​ទេ​ស​ ប៉ុន្តែ យើងកំពុង​តែ​និយាយ​អំពី​រថយន្ត​ BMW និង Mercedes ដូច្នេះ​​​វា​​​​មិន​ទំនង​​​​​​ឆេះ​​​​ទាល់​តែ​សោះ​”។ លោក Redlich  បាន​បន្ថែម​ថា គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ គ្មាន​នរណា​ម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះការ​​​​លួច​​​ដុត​​​នេះ​​​​ទេ​។

លោក​បាន​និយាយ​ថា “តាម​ធម្មតា​ចំពោះ​បទ​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ មាន​​​​​អ្នក​​​​​​​អះ​អាង​​ទទួល​ខុស​​​​​​​ត្រូវតាម​​​​អីុន​ធើ​ណិត  ប៉ុន្តែ យើង​មិន​​ទាន់​រក​ឃើញ​នៅ​​​ឡើយ​ទេ​ ដូច្នេះ​យើង​កំពុង​ស្វែង​រក​​មូល​ហេតុ​”។

ក្រុម​ពន្លត់​អគ្គិភ័យ​ក្រុង​បែរ​ឡាំង​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​អ្នក​ជិត​ខាង​ម្នាក់​ដែល​​រស់​នៅទល់​មុខ​ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ោង​​៣ និង​៤៧​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ ម៉ោង​ក្នុង​ស្រុក​។

លោក Redlich បាន​និយាយ​ថា ភ្លាមៗ​នោះ​​​​​​​​​​​បុគ្គ​លិក​ស្ថាន​ទូត​ក៏បាន​ជូន​ដំណឹង​ទៅ​នាយក​ដ្ឋាន​ពន្លត់​អគ្គិភ័យ​ដែល​បាន​មក​ដល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទីក្រោយ​​មក​។

លោក​បាន​ប​ន្ថែម​ថា ទាំង​នគរបាល​​និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​ត្រូវ​បាន​អនុញ្ញាត​​​​​​ឲ្យ​ចូលក្នុង​​បរិវេណ​ស្ថាន​ទូត ​ដើម្បី​ពន្លត់​អណ្តាត​ភ្លើង​​​​​ដែល​​​កំពុង​ឆាប​ឆេះ និង​សើុប​អង្កេត​អំពី​អគ្គិ​ភ័យ​នេះ​​​។

លោក Redlich បាន​និយាយ​ថា “ឥឡូវ​នេះ​យើង​កំពុង​សើុប​អង្កេត​​ឧបទ្ទវ​ហេតុ​នេះ យើង​​​​​​​​​​ត្រូវ​ស្វែង​រក​ភ័ស្តុ​តាង​ ឲ្យបាន​គ្រប់ជ្រុង​​​ជ្រោយ ស្វែង​រក​ប្រភព​នៃការ​បង្ក​អគ្គិ​ភ័យ​ និង​សម្ភាស​​​​​​​សាក្សី​មួយ​ចំនួនទៀត ដូច្នេះ​វា​អាច​ចំណាយ​ពេលខ្លះ​មុន​ពេល​យើង​ទទួល​បាន​លទ្ធផល​”។ លោក​បា​ន​ប​ន្ថែមថា នគរបាល​ការ​ពារ​សន្តិសុខ​ជាតិ​ក៏​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​សាកសួរ​បុគ្គលិក​ស្ថាន​ទូត​ផង​ដែរ​។

លោក Redlich បាន​និយាយថា “ជា​ការ​​​ ពិត​​​ ​ចំពោះ​ឧបទ្ទវហេតុនេះ យើង​​ត្រូវ​សុំ​ការ​​​​អនុញ្ញាត​ពី​ស្ថាន​ទូត ប៉ុន្តែ យើង​សន្និ​ដ្ឋានថា ដើម្បី​ផល​ប្រយោជន៍​ស្ថានទូត​ យើ​ង​​ត្រូវ​តែ​ស្វែង​រក​អ្នក​ដែល​បាន​ធ្វើ​សកម្ម​ភាព​នេះ​”។

យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​ប្រទេស​ ​អាល្លឺ​ម៉ង់​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​បន្ថែម ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ស្ថាន​ទូត​កម្ពុជា​ក្នុង​ទី​ក្រុង​បែរ​ឡាំង​​ បន្ទាប់​ពី​​កម្មករ​រោង​ចក្រ​​កាត់​ដេរ​ប្រាំ​នាក់​ត្រូវបាន​​កង​រាជអាវុធ​ហត្ថ​​បាញ់​សម្លាប់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​៣​ ខែ​មករា​។

ការ​បាញ់​សម្លាប់​អ្នក​តវ៉ា​ និង​ការ​បាញ់​កម្ម​ករ​ឲ្យរង​របួស​ជាង​៤០​នាក់ទៀត​នេះ​បាន​បណ្តាល​ឲ្យមាន​ការ​តវ៉ា​ពី​សំណាក់​ពល​រដ្ឋ​ខ្មែរ​ និង​ជន​បរទេស​​នៅមុខ​ស្ថាន​ទូត​កម្ពុជា​​​ទាំងអស់នៅ​ទូទាំង​ពិភព​លោក​។

លោក Redlich បាន​បន្ថែម​ថា សន្តិ​សុខ​​​នៅ​មុខ​ស្ថានទូត​ត្រូវ​បាន​ផ្លាស់ប្តូរ​បន្ទាប់​ពីមាន​អគ្គិភ័យ​កាល​ពីថ្ងៃ​អង្គារ​ ។

លោក ស្រី ចាន់​តារា ជំនួយ​ការ​ផ្ទាល់​របស់​​​​​​​លោក​ ជុន ថៃ ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​​​​អាល្លឺម៉ង​់​មាន​ប្រសា​សន៍​ថា បុគ្គលិក​ស្ថាន​ទូត​កំពុង​​សហ​ការ​ជាមួយ​នគរបាល​​មូល​​​ដ្ឋាន។ លោក ចាន់​តារា បាន​មាន​ប្រសាសន៍​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ជា​របស់​ស្ថាន​ទូត​ មិន​មែន​ជា​របស់​​​​​​​បុគ្គល​​​ណា​​​​ម្នាក់​​​ទេ​…។ ពួកគេ [ នគរបាល​] កំពុង​ស្វែង​រក​ អ្នក​ប្រព្រឹត្ត ហើយ​ខ្ញុំ​បាន​និយាយ​​​​ជា​​​មួយ​​​​ឯ​ក​អគ្គរាជ​ទូត ប៉ុន្តែ លោក​បាន​មាន​​ប្រសា​សន៍​ថា យើង​មិន​ត្រូវ​បាន​គេ​អនុ​ញ្ញាត​ឲ្យផ្តល់​ព័ត៌មាន​ទេ​”។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​​​បរទេស​នៅ​រាជធានីភ្នំពេញ​បាន​បដិ​​​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពីឧ​បទ្ទវ​ហេតុ​នៅក្នុង​ទីក្រុង​បែរ​ឡាំង​​​​នេះ​​​ទេ​៕សារុន

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.