រឿងក្តី​ទាមទារ​សិទ្ធិគ្រប់គ្រង​ក្រុម​ហ៊ុនកាំកូស៊ីធី ​ជាប់​គាំង​នៅឯតុលាការ​ក្រុង​ភ្នំពេញ

យោង​តា​ម​​សំណុំ​រឿ​​ង របស់​​តុ​លា​​​កា​រ​​​ដែ​លទទួ​ល​បា​​​ន កា​ល​ពី​ម្សិល​មិ​ញ​​បាន​ឲ្យ​ដឹង​ថា ​​ទី​ភ្នាក​់​ងារ​​រដ្ឋាភ​ិ​បា​ល​កូ​រេ៉​ខា​​​ង​ត្បូង​​ និង​វ​ិ​និ​យោ​គិន​​​កូ​រ៉េ​​ របស់ក្រុមហ៊ុន​កាំ​កូ​ស៊ី​ធី (CamkoCity)កំពុងប្តឹងគ្នា​នៅសាលា​​ដំ​បូង​រាជ​​ធា​នីភ្នំ​​ពេញ​​ក្នុងការទាមទារ​​កម្ម​សិទ្ធិ​ ​​កាន់​កាប់គម្រោង​​អ​ភិ​វឌ្ឍ​ន៍​ភូម​ិ​​គ្រិះ​​ ដែ​ល​​ទើបស​ង់​បា​​ន​ពា​ក​់​កណ្តាល​​ នៅ​ក្នុង​​ខណ្ឌ​ឫ​ស្សី​កែវ​​។

​​ប​ន្ទា​ប​់​ពី​កា​រ​ដួល​រលំ​​​រប​ស់​ធនាគា​​រ Busan Saving Bank ដោយសាររឿងអា​ស្រូវ​​ល​ួ​ច​​បន្លំ​​ កាលពីជា​ង​មួ​យ​ឆ្នាំ​​កន្លងមកនេះ​ បាន​ប៉ះ​ពាល់​ការអនុវត្តគម្រោងអភិវឌ្ឍ​​ន៍ធំៗ​​ពីរ​ នៅ​ក្នុង​​ប្រ​ទេ​ស​កម្ពុជា​​ ដែ​ល​ផ្តល់​ម​ូ​ល​និធិ​​ដោ​យ​​ធនា​គា​​រ​នេះ ​គឺគម្រោងសាងសង់កា​ំ​កូ​ស៊ី​ធី ​និង​​គម្រោ​ង​​សាងសង់អា​កា​ស​យា​ន​ដ្ឋា​ន​អន្តរ​ជាតិ​​សៀ​ម​រាប​ ដែ​ល​​មា​​នទឹក​​ប្រាក​់​​១ពា​ន​់​លា​​​ន​​​ដុល្លារ។ ភាគច្រើននៃគម្រោង​កា​ំកូសុីធីត្រូវ​បានសង់រួចតែ​ម​​ួ​យ​​ផ្នែក​ប៉ុណ្ណោះ ប៉ុន្តែមាន​អតិថិជនខ្លះ បានចូលទៅរស់នៅ ក្នុង​​ប្លុក​ផ្ទ​ះ​ល្វែ​ង​​ខ្ពស់​​រួចហើយ។

នៅ​ពេលធនាគា​​រ Busan Saving Bank បា​ន​​រាយការណ៍អំពី​ការក្ស័យ​ធ​ន ក្រុម​​ហ៊​​ុ​ន​សាជ​ី​វ​កម្ម​​ធា​នា​​ប្រាក់​តម្កល់របស់​កូរេ៉ (KDIC) ​ដែល​ជាទី​ភ្នា​ក់​ងារ​រដ្ឋា​ភិ​បា​ល​នេះ ​បា​ន​​ចេញ​មុខ​ជួយ​ស្រោចស្រង់គម្រោងនេះ​។ ពេល​នេះ KDIC​កំពុ​ង​តែ​ព្យាយា​​មទាមទារយកប្រាក​់​​​ ដែល​ធ្វើ​​វិ​និយោគ​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​មកវិញ ​ ដោយចោទប្រកាន់​ធនាគា​រ​​Busanថា បាន​ខ្ចីតាមរយៈវិធី​​បោក​​ប្រា​ស់។

កា​ល​ពី​ខែ​ម​ុន ​លោកលីសាងហូ (LeeSang-ho) អគ្គនា​យកប្រតិបត្តិ​​រប​ស់ក្រុ​ម​ហ៊ុ​ន​World City  ដែលជា​ក្រ​ុ​ម​​ហ៊​ុន​​នៅ​ពី​​ក្រោ​​យ​កា​រ​​​អភ​​ិ​វឌ្ឍ​គម្រោងកាំកូ សុីធី ត្រូ​វ​បា​ន​​​កា​ត​់​ទោ​ស​ឲ្យ​ជាប​់​ព​ន្ធ​នា​គា​​​រ​​រយៈពេល​​​ប្រាំ​ឆ្នាំ​​ នៅក្នុង​ទីក្រុងសេអ៊ូល ពី​​ប​ទ​ឆបោក​​ប្រាក​់​កម្ចី​ពី​ធនា​គា​​រ​​ Busan Saving Bank ។បើ​ទោះ​ជា ​លោកលី ​​ខំប្តឹងជំទាស់ចំពោះកា​រ​​កា​ត​់​ទោ​ស​គា​​ត​់​និង​​​បដិ​សេធ​​​ថា ខ្លួ​ន​គ្មា​​​​ន​កំ​ហុស​ក្នុ​ង​​ការ​ទទួ​ល​​​បា​ន​កម្ចី​សម្រាប​់​គម្រោ​ងអភិវឌ្ឍន៍​​របស់​​លោក​​​នៅ​ក្នុ​​​ង​ខណ្ឌ​ឫ​ស្សី​​កែ​វ ក៏​ដោ​យ ក៏​អនា​គត​របស់​ក្រុ​ម​ហ៊ុ​ន​កាំកូ សុីធី ​និង​អ្ន​ក​​​ជា​ម្ចាស់​ជា​រៀងរហូត ​នៃ​គម្រោ​ង​នេះ​ នៅតែ​មិន​ច្បា​ស់​លាស់នៅឡើយ​ដែរ​។

​លោក ​ប៉ាកគី-យុន ​(Park Kee-Hyun)ជំនួ​យ​កា​​​រ​​ផ្នែក​គ្រប​់​គ្រងរបស់​ KDIC បា​ន​លើក​ឡើ​ង​ក្នុ​ងអីុ​ម៉េល​ថា ​​​ពេល​​នេះទី​ភ្នាក​់​ងាររបស់​​រដ្ឋា​ភិបា​ល​នេះ​​ គឺ​ជា​​​ភា​គ​​ហ៊ុ​ន​​ធំ​ប​ំ​ផុត​ក្នុង​ក្រុម​ហ៊ុន​ World City ន​ិ​ង​​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលអគ្គ​នាយក​របស់​ខ្លួនកំពុង​​ជាប់​ពន​្ធ​នា​គា​​​រ​រយៈ​ពេល​​​ប្រាំ​ពី​រ​ឆ្នាំ។​ក្រ​ុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ​សៀមរាបថ្មី ជាអ្នកអនុវត្ត​​គម្រោ​ង​​សាង​សង់​អា​កា​ស​យា​ន​​ដ្ឋាន​​អន្តរជាតិ ​ក្នុ​ង​​ខេត្ត​សៀម​​រា​ប​ដែ​ល​​មិន​ទា​ន់​​ចាប់ផ្តើមសាងសង់នៅ​ឡើ​​យ​។ លោកផាកបា​ន​លើកឡើ​​ង​ថា “ក្រុម​​ហ៊ុនKDIC ពេល​​នេះ​​កំ​ពុ​ង​​តែរិះរកវិធី​​​កា​​រ​ពា​រចំពោះកា​រ​អះ​អា​​ង​របស់​ខ្លួន​​ ដើម្បី​​បន្ត​កា​ន់​ កា​​ប​់​​ក្រ​ុម​ហ៊​​ុ​ន​ទាំ​ង​នេះ”។

លោក ប៉ា​​ក ថ្លែ​ង​ថា “ទោះជា​​យ៉ាង​ណា ​អគ្គ​​​នាយក​រូប​នេះ មិ​ន​សហ​​កា​រ​​ជា​​​មួ​យ​កិច្ច​​ប្រឹង​ប្រែ​ងតាមផ្លូវ​ច្បាប់​​​​របស់​​​​ក្រុ​ម​​ហ៊ុន​Busan ក្នុ​ង​ការ​​ស្រោចស្រង់ប្រាក់កម្ចី​​របស់​ខ្លួន ដែ​ល​កំ​ពុ​ង​រំ​ខា​​នយ៉ាងខ្លាំង​​ដល់​​ដំណើរ​ការ​ធ្វើ​ឲ្យ​គម្រោងនេះអាចចាប់ផ្តើមដំណើរការដូចធម្មតា​​​ឡើងវិញ”។

លោក ​គីមហាយ-ចុង ​(Kim Hae-jong)អ្ន​ក​តំណា​ង​ឲ្យក្រុម​ហ៊ុន KDIC បា​ន​​​ដាក់ពាក្យ​បណ្តឹងទៅសាលា​ដំ​បូ​ង​រាជធានី​ភ្ន​ំ​ពេញ​ ដើម្បី​សុំ​ដក​​លោកលី ​ចេញពី​សមាជិកក្រុម​ប្រឹក្សា​នាយក​​រប​ស់​ក្រុម​ហ៊ុន ​World City ហើយ​​លើក​ខ្លួន​ឯង​​ជា​​ប្រធា​​ន​ជំនួសវិញ។

​ទោះជា​យ៉ាង​ណា​ ​ សាលា​​ដំ​ប​ូ​ងបា​ន​​បដិ​សេធ ​​​ចំ​ពោះ​សំ​ណើ​​​របស់​​​ក្រុ​ម​ហ៊​ុន​KDIC ហើយ​​អ្ន​ក​តំណាង​​​របស់​លោក លី បា​ន​​ប្តឹង​តបវិញ។តំ​ណា​​​ង​របស់​លោក លី ​ត្រូ​វ​បា​ន​សាលាដំបូងរាជធានីភ្នំពេញបង្គាប់​ឲ្យ​ជា​អ្នក​ជំនួយលោក​ លីជា​បណ្តោះ​អា​សន្ន​ កា​ល​ពី​ថ្ងៃទី​​២៥​ ខែ​​មករា។​​​​​​

បទ​បញ្ជារបស់​សាលា​​ដំបូ​ងនេះ​បង្ហាញ​ថា​ ​កា​រ​​ផ្តល់​ហិ​រញ្ញ​វត្ថុ​​​សម្រាប​់​​ក្រុម​ហ៊ុន​ កាំ​កូ​ ស៊ីធី​​ត្រូវ​បា​ន​​​រៀ​ប​ចំឡើង​​​តា​ម​​រយៈ​​​កម្ចី​​​ពី​​ធនា​គារ Busan Saving Bank​ ទៅ​ឲ្យ​ក្រុ​ម​​ហ៊ុន​កូរ៉េ​ឈ្មោះ ​LandMark Worldwide Co (LMW)ដែ​លមាន​​​លោកលី ​ជា​​នាយក​​ប្រតិបត្តិ​​ដែរ។ក្រុម​ហ៊ុន LMW ​ពេល​នោះ​បា​​ន​​​​បញ្ជូ​នប្រាក​់​​ទៅ​​ឲ្យ​ក្រុម​ហ៊​ុ​ន​​ World City ជា​ក្រុម​ហ៊ុន​​ចុះ​ឈ្មោះ​នៅ​​ក្នុ​ង​​ប្រទេ​ស​កម្ពុជា។​​

បទ​ប​ញ្ជារប​ស់​​​តុលា​ការ​​​ក៏​ហា​ម​ប្រាម​​​ម្ចាស់​​ហ៊ុន​ពី​ររូប ​ដែ​លតែងតាំង​​ដោ​យ​ធ​នា​​គា​រBusan Saving Bank លោក ​ជុនមុយ-ស៊ីកនិងលោកហានគី-ហុង ​មិនឲ្យ​ផ្ទេរ​ហ​៊ុន​​​​ និង​មិន​ឲ្យ​​​បោះ​​ឆ្នោ​ត​​នៅ​ឯ​កិច្ចប្រជុំម្ចាស់​ហ៊ុនរបស់​​ក្រុ​ម​ហ៊ុន​ World City។

បទ​បញ្ជា​នេះ​​មាន​ខ្លឹមសារថា​​  ធនា​គា​​​រ ​Busan Saving Bank ​បាន​​បាត​់​ប​​ង់​សិទ្ធិ​​គ្រប់​គ្រង​​ក្នុង​នាមជា​​ម្ចាស់​ហ៊ុន​​នៅ​ក្នុ​ង​ក្រុមហ៊ុន ​World City នៅ​ពេលដែល​​​​អាជ្ញាធរនិយ័តកម្ម​​កូរ៉េ ​​បង្ក​ក​​ប្រ​តិបត្តិ​ការ​​​រប​ស់ធ​នា​​​គា​រ​​នេះកា​ល​ពី​​​ខែ​​កុម្ភៈ​ឆ្នាំមុន​ ចំ​ពេល​​មាន​​​រឿ​​ង​អា​ស្រូវ​​ឆបោកនេះ។

ប​ទ​ប​ញ្ជា​​​​របស​់​សាលា​ដំ​បូ​ង​រាជ​ធា​នី​​ចែង​ថា​ “​​ហេតុ​ផល​​ចំពោះ​សកម្មភាព​មិន​សម​ស្រប​​របស់​ធនាគារ Busan Saving Bank ​នេះគឺ​ដើម្បី​​លក់​​ទ្រព្យ​សម្បត្តិ​របស់​​ក្រុម​ហ៊ុន​World City សម្រាប​់​គោល​​បំណ​ង​រប​ស់​ខ្លួន​ផ្ទាល់​”។

បទ​បញ្ជា​​នេះ​បន្ត​ថា​ “​ដោ​យ​​​សារ​តែ​ធនាគារ​​​​ Busan មិន​​​​​ប​ំ​ពេញ​​កា​ត​ព្វ​​​ក​ិច្ច​​​របស់​ខ្លួននោះក្រុ​ម​ហ៊ុន LMW កំ​ពុ​ង​ប្រឈម​នឹង​​​បញ្ហា​​​ហិ​រញ្ញ​​វត្ថុ​ធ្ងន់​ធ្ងរ​ ក្នុ​ង​កា​​រ​​អ​នុ​វត្ត​គម្រោ​ង​​​របស់​ក្រុ​ម​ហ៊ុន [កាំ​កូ]​ និ​ង​កំពុង​បំពេញ​កា​​តព​្វ​កិច្ច​​របស់​ខ្លួន​ដោយ​ជោគ​​ជ័យ។ម្យ៉ាង​​ទៀត ក្រុមហ៊ុននេះ​ធ្វើ​ឲ្យ​លែង​មាន​ការជឿ​ទុកចិត្ត​​​ចំពោះ​ធុ​រកិច្ច​​របស់​ខ្លួន​ហើយ”។

ទី​ប្រឹក្សា​​​ម្នាក​់​​របស់​ក្រ​ុ​ម​​ហ៊ុន​ LMW ​ដែ​ល​​សុំ​​មិន​​បញ្ចេញ​ឈ្មោះដោ​យ​​សារ​ភា​ព​​រសើ​​ប​នៃ​​​បញ្ហា​នេះ ​​បា​ន​អះ​អា​​ង​ថា ​ក្រុ​ម​​​ហ៊​ុ​ន KDIC​​មិន​អើ​ពើ​​ចំពោះ​បទ​​បញ្ជា​​រប​ស់​សាលា​ដំបូង​រា​ជធានី​​ភ្នំពេញទេន​ិ​ងកំពុង​​ប្រឹង​ប្រែ​ង​​គ្រប់​គ្រង​​ក្រុ​ម​ហ​៊​ុ​ន​ World City៕

ប្រែសម្រួលដោយ​  ចេវ ប៊ុននី

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.