​​​ក្រុមអ្នក​ជំនាញ​ឲ្យ​ដឹង​ថា​ មាន​ការ​​បំប្លែង​​​​មេ​​រោគគ្រុន​ផ្តា​សាយ​បក្សី​ថ្មី​​​​​​​នៅ​​​កម្ពុជា​

ក្រុមអ្នក​​​ជំ​នាញ​​បាន​លើក​ឡើង​​ក្នុ​ង​​​កិច្ច​​ប្រជុំ​​មួ​យ​​​​នៅ​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​​​ថា ការ​កើន​ឡើ​ង​​​នៃករណី​​​​​​ជំ​​​ងឺ​គ្រុនផ្តា​​សាយ​​បក្សី​​​ក្នុ​ង​ចំ​ណោ​ម​ប្រ​ជា​​​ពល​​រដ្ឋ​​ខ្មែរ​​​​ កាលពីឆ្នាំមុន​ ប្រហែល​ជា​​ដោ​យ​​​សារ​​​តែ​ការ​លូ​ត​លាស់​​​​នៃ​​​មេ​​រោគ​​​នេះនៅ​ក្នុ​ងប្រទេ​ស​​កម្ពុជា​នៅ​​​​ក្នុ​ង​​ប្រទេ​ស​​វៀត​ណាម​​ភាគ​​​ខាង​ត្បូ​ង​។អ្នក​​ជំនាញ​ទាំងនេះ​បា​ន​​លើក​​ឡើង​ថា​ ​​នេះ​​ជា​ករណីលូតលាស់​​ដំ​បូ​ងហើយ​​​​នៅ​ប្រទេស​នេះ​​ ​​ចាប់​តាំ​ង​ពីករណី​​នេះ​​​​បានកើត​​​ឡើង​​​​ជា​លើក​​ដំ​​បូ​ង​​​នៅ​ក្នុ​ង​តំ​បន់​​​នេះកាលពី​​​មួ​យ​​ទស​វត្ស​​រ៍​​​មុន​។

មេរោគ​​​ថ្មី​​​នេះបា​ន​លូតលាស់ឡើ​ង​​​ពី​មេ​រោគ​​​ដែល​​មា​នស្រាប់​ចំ​នួន​​ពីរ។ ​​វា​​ត្រូ​វ​​​បា​ន​​​រក​​​ឃើញ​​​នៅ​​​​ពេល​​​ប្រទេស​​កម្ពុជា​​​បា​ន​​​រាយ​ការ​​ណ៍​​​​អំ​​​​ពី​​​ករណីឆ្លង​​​តា​ម​​​រយៈ​​មនុស្ស​​លើកដំ​បូង​​​​ក្នុ​ង​ឆ្នាំ​​២០១៣។ ​ចាប់​​តាំ​​ង​​​​​ពី​ខែ​មករា​​ឆ្នាំ​​២០១៣មក ​ប្រជា​​​ជ​ន​ខ្មែរ​​​៣៥​នាក់​​ត្រូ​វ​បា​ន​​គេ​ដឹង​ថា​​ បា​ន​​ឆ្លងមេរោគ​​​​នេះ។ គួរ​បញ្ជាក់​ថា នេះ​ជា​ចំ​​នួ​ន​​​លើស​​​ពី​ចំនួន​នៅក្នុងរបាយ​​ការណ៍​​​​​​​របស់​​​ប្រទេ​ស​​​​ដទៃ​​ទៀត​​​​នៅ​ទូ​​ទាំ​ង ពិ​ភ​ព​លោភ​ ​​​អំឡុ​ង​​​ពេល​នោះ​។

​វេជ្ជ​​​បណ្ឌិត​ ​​ដេន​និស ការ៉ូល (Dennis Carroll) ប្រធា​ន​​អ​ង្គភាព​គ្រុ​ន​​ផ្តា​​សាយ​​​​បក្សី​របស់​​អ​ង្គការ USAID ដែល​មាន​​មូ​ល​ដ្ឋាន​​​នៅ​ទីក្រុ​ង​វ៉ាស៊ី​ន​តោន​ ​បា​ន​លើកឡើង​​​នៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យរវា​ង​ក្រុម​​អ្នក​​ជំ​នាញ​​​អន្តរជាតិ​​ផ្នែក​ជំ​​​ងឺ​​គ្រុ​ន​ផ្តា​​សាយ​បក្សី​ ​​និង​ក្រុមមន្ត្រី​​​សុខាភិបាល​ផ្នែក​​​សត្វ​​​ និ​ង​​​មនុស្ស​​ក្នុ​ងតំ​បន់​​​ ដែល​មក​ពី​ប្រទេស​​វៀត​ណាម ​​​និ​ងប្រទេស​​កម្ពុជាថា “ខណៈ​​ដែល​​​​តំបន់អា​​ស៊ី​អា​គ្នេយ៍​​​មាន​ករណី​ប្រែ​ប្រួល​ថេរ​នៃមេ​រោគនេះ​ ​​ស្ថានភាព​មាន​លំនឹង​ណាស់នៅ​​ទី​នេះ​ លុះត្រា​តែ​មាន​ការ​បង្ហាញ​អនុប្រភេទ​ថ្មីនៃ​មេរោគ​នេះ”។​​​​​​​​​ លោក​​​បា​ន​​​មា​ន​​ប្រ​សាស​ន៍​បន្ថែមទៀត​ថា “យើង​បា​នឃើញ​មាន​ការ​ប្រែប្រួល​លើក​​ដំបូង​ ដែល​បាន​ចាប់ផ្តើមអំឡុង​ពេល​​​​ដូ​ចគ្នា​​ ​​​ក្នុ​ងឆ្នាំ​​២០១៣ ​​​ខណៈ​​​ដែល​​យើង​បា​ន​​​ឃើញ​​មាន​ករណី​​​កើន​ឡើ​ង​​​​​​”។

​​ក្នុង​ពេល​កន្លង​មក ​​ប្រទេស​​កម្ពុជា​​​​​​​មាន​ករណី​តែ​​​​បួ​ន​​​​​ឬ​​ប្រាំ​ប៉ុណ្ណោះ​កើតឡើង​​​ក្នុ​ង​មួ​យ​ឆ្នាំ​។ កា​ល​​ពី​ឆ្នាំ​​មុន ​​មនុស្ស​​​​សរុប​ចំ​នួ​ន​​២៦​នាក់​ ​ដែល​ភាគ​ច្រើន​​​ជា​កុ​មារ ត្រូវ​បា​ន​បញ្ជាក់​​​ថា​​បា​​​ន​ឆ្លង​​​មេរោគនេះ​​ ហើយ​​​មនុស្ស​ចំ​នួន​​១២​​នាក់​​​បា​នស្លាប់​។ ​​វេជ្ជ​​​បណ្ឌិត​ ការ៉ូល ​​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ដូច្នេះ ​នេះ​ជា​​​ករណី​កើនឡើង​​គួរ​ឲ្យ​កត់​សម្គាល់​​​មួ​យ​  ប៉ុន្តែ​​​យើង​​​មិន​ច្បាស់ពី​មូល​ហេតុ​ដែល​បណ្តាលឲ្យ​ករណីនេះកើតឡើង​ទេ​​​”។

បើទោះ​​ជា​​វី​រុស​ N5H1 កើត​ឡើង​​ និងសម្លាប់សត្វ​​បក្សី​ ​ដូ​​ច​​​ជាមា​ន់​ និង​ទា​​ក៏​​ដោ​យ​​​ក៏​​វា​​អា​ច​​ឆ​្លង​​ទៅ​​​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​បក្សី​​​​ស្លាប់​ ​ឬ​​ឈឺ​​ដែរ។ ​​អ្នកជំ​នាញ​​ផ្នែក​សុ​ខភាព​​​ ​បាន​លើកឡើង​​​​ថា ​កា​រ​លូត​លាស់​នៃ​មេរោគ​​នេះអាច​​នាំ​​មា​ន​​​ផល​ប៉ះ​​​ពាល់​ធ្ងន់​​​ធ្ងរ​ដល់​មនុស្ស​ ​និ​ង​អាច​​រាល​​​ដាល​​ខ្លាំ​ង​ ​ដូច​​គ្រុន​ផ្តា​សាយ​កើត​​ឡើង​តា​ម​​រដូ​វ​​។

វេជ្ជ​បណ្ឌិត​ ខារ៉ូល ​បា​ន​លើកឡើ​ងបន្ត​​ថា ​​​ករណី​ប្រែ​ប្រួល​​ថ្មី​ដែល​​​កើត​ឡើ​ង​​ក្នុ​ង​ឆ្នាំ​២០១៣ ​នៅ​តែ​​​មា​ន​ឥទ្ធិ​​ពល​​លើ​​សត្វ​មា​ន់​។ ប៉ុន្តែ​​​វា​ក៏​​ជា​​មូល​​​ហេតុសំខាន់នៃ​​កា​រ​​ឆ្លង​​ជំងឺ​​​​​ទៅ​ម​នុស្ស​​​​កាល​​​ពី​ឆ្នាំ​​​ទៅផងដែរ​។ ​លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “មេរោគ​H5N1មិនមែន​លូតលាស់​ជា​​​ទូ​ទៅ​​​ទេ​ ​វា​​​មិន​ដែល​មានសមត្ថភាព​​ឆ្លង​​​ទៅ​មនុស្ស​​​​​​ប្រកប​ដោយ​​ប្រសិទ្ធ​​ភាព​ទេ”។

​​នៅក្នុង​កិច្ច​​ប្រជុំ​​នេះ ​​ក្រុ​ម​​អ្នក​​ជំ​​នាញ​​បា​ន​ព្យា​យា​ម​​​កំណត់​​​មូ​ល​​​ហេតុ​​​ដែល​​ប្រទេស​​កម្ពុជា​​​មា​ន​​ករណី​​​សរុប​​២៦​ដែលកើតឡើង​ទៅ​លើ​មនុស្ស​​​កា​ល​​​ពី​ឆ្នាំ​​មុន​ ខណៈ​​​ដែល​​​​វៀតណាម​​​ភាគខា​ង​ត្បូ​ង​​បា​ន​​រា​យ​ការណ៍​​​ថា មាន​​​តែ​​​ពីរ​ករណី​​​ប៉ុណ្ណោះ​។

​វេជ្ជ​បណ្ឌិត​ ខារ៉ូល ​​បា​ន​មានប្រសាសន៍​​ថា “ចំ​នួ​ន​​​កើនឡើងនៃ​ករណី​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ​​និ​ងស្ថានភាព​ផ្សេងគ្នា​នៅ​ក្នុងប្រទេស​​វៀតណាម​​ នាំឲ្យ​ងឿង​ឆ្ងល់​កាន់តែ​ច្រើន​”។

​​ករណីប្រែប្រួលថ្មី​ ករណី​រាល​ដាល​កាន់​តែខ្លាំង​នៃមេរោគនេះ​ ​​សេចក្តី​រាយ​​ការណ៍​​ប្រសើ​​រ​ជា​ង​​នេះ ​​ឬ​​ការ​ខ្វះ​​​វិ​ធា​ន​ការ​​​ទប់​​ស្កាត់​​​នៅក្នុង​​ប្រទេស​កម្ពុជា​ ​​អា​​ច​ជាមូល​ហេតុ​​​ដែល​បណ្តាលឲ្យ​មាន​ការកើនឡើងនេះ។ ​វេជ្ជ​​​បណ្ឌិត​ ខា​រ៉ូល ​​បា​ន​មាន​ប្រសាសន៍​​ថា “យើង​គ្មាន​សញ្ញាណាមួ​យ​​ទេ​។ យើង​​​​នៅ​តែ​មាន​សំណួរ​ជាច្រើន​​ក្នុ​ង​រយៈពេល​១៦​ខែ​​​ចុងក្រោយ​​​នៅក្នុងតំ​បន់​​នេះ”។

វេជ្ជ​​បណ្ឌិត​ ​​ខា​​រ៉ូល ​​បា​នមានប្រសាសន៍​បន្ត​ថា “ប្រទេស​​វៀត​ណាម ពិត​ជា​បាន​​​​ចាត់​វិ​ធាន​ការ​​​ច្បាស់​លាស់​…។ ​កម្ពុជា​មិ​ន​បា​ន​​​ធ្វើ​ដូចនេះ​​​​ទេ​។ ​​​គេ​​គ្រាន់​​តែ​ផ្សព្វ​​ផ្សាយពី​​ការ​​​ចាក់​ថ្នាំ​​បង្ការ​​ប៉ុណ្ណោះ​ ​ដូច្នេះវា​​​អាច​​​ជាមូល​​​​ហេតុ​​​​ដែល​​យើង​មិន​​​​មើលឃើញ​កម្រិត​​​ដូច​គ្នា​​នេះ​ ក៏ប៉ុន្តែ​​​យើង​​គ្រាន់តែ​មិន​​ដឹង​​​​ច្បាស់​ប៉ុណ្ណោះ​​​”។

លោក ង្វៀន ង៉ុក​ ​ទៀ​ន ​​(Nguyen Ngoc Tien) អ្នក​​​ឯក​​ទេស​​​ខាងជំងឺឆ្លង​នៅ​​​នា​​យក​ដ្ឋានបសុ​សត្វ​ ​នៅ​ក្រសួ​ង​​កសិកម្ម​​​​នៃប្រទេស​​​វៀត​ណាម​​​ បា​ន​ឲ្យដឹង​ថា ​សម្រាប់​​​មន្ត្រី​​វៀត​ណាម ករណី​​នេះ​មានភាព​ច្បាស់លាស​់ជាង។ ​​ពួ​ក​គេ​​​បា​ន​និយាយ​​​ថា ​ការ​​ចាក់​​វ៉ាក់សាំង​បង្ការ​​​​​មេ​រោគ​​​​មិន​​ឲ្យ​​​​កើតឡើង​​ក្នុងចំ​​ណោម​​​សត្វ​មាន់​​ទា។​នៅ​ប្រទេស​នេះ ក៏​មានការ​​ផ្តល់​សំណង​ដល់​កសិករ​​​​ដែល​​​មាន​សត្វ​​មាន់ទា​​​ត្រូ​វ​បា​ន​ប្រមូល​។ ចំណាត់​ការ​នេះ​​​​អាចជួយ​ប្រទេស​វៀត​ណាម​​​ក្នុង​ការ​ឆ្លើយ​​តបទៅ​​​នឹ​ង​ករណី​ផ្ទុះ​​ជំងឺ​គ្រុន​ផ្តាសាយ​បាន​ មុន​ពេលមាន​សេចក្តី​រាយ​ការណ៍​ថា ​មានករណីឆ្លង​ទៅមនុស្ស​​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “តាម​រយៈ [ការ​ផ្តល់​សំណង​] យើង​បាន​ចាត់​ចែង​ឲ្យ​មានការ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​រាយការណ៍​អំពី​ជំងឺ​នេះ​ដល់​រដ្ឋាភិបាល​ ហើយ​​នោះ​ជា​មូល​ហេតុ​ដែល​យើង​បាន​ឆ្លើយ​តប​យ៉ាង​លឿន​ទៅ​នឹង​ករណី​ផ្ទុះ​​ឡើង​នៃ​ជំងឺ​។ ពួកគាត់​ [កសិករ​] មិន​លាក់​ព័ត៌មាន​ទេ ហើយ​គ្រាន់​តែ​បោះ​បក្សីចោល​”​ ដែល​នេះ​មាន​ន័យ​​ថា ​មិន​មាន​ការ​ផ្តល់​សំណង​ហិរញ្ញវត្ថុ​ទេ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រសួង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​ផែនការ​ផ្តល់​សំណង​ទេ​ ដោយ​សារ​តែ​កសិករ​ក្រី​ក្រ​គួរ​តែ​រាយការណ៍​អំពី​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឲ្យ​សមត្ថកិច្ច​បាន​ដឹង​។ នៅ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​ កសិករ​ភាគ​ច្រើន​ទទួល​ទាន​សត្វ​​មាន់ទានៅ​ពេល​សត្វ​ទាំង​នោះ​មាន​ជំងឺ​ដោយ​សារតែ​ពួកគាត់​មាន​ភាព​ក្រីក្រ​ពេក​មិន​អាច​មាន​លទ្ធភាព​ចាត់​ចែង​សត្វ​គោ​ក្របី​របស់​ពួកគាត់​បាន​ទេ​។

កាលពី​ខែ​មុន លោក​វេជ្ជ​បណ្ឌិត​ ទៀន បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម​បាន​អនុម័ត​ថវិកា​៦,៥លាន​ដុល្លារ​ដើម្បី​កម្ចាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​។ ថវិកា​ទាំង​នេះ​មាន​ទាំង​ថវិកា​សម្រាប់​ចាក់​​វ៉ាក់​សាំង​ឲ្យ​សត្វ​មាន់​ទា ដោយ​ឥត​គិត​ថ្លៃ​តាំង​ពី​ឆ្នាំ​២០០៥​មក។

លោកវេជ្ជ​បណ្ឌិត​រូ​ប​នេះ​បាន​​ថ្លែង​ថា “ការ​ចាក់​បង្ការ​អាច​ជួយ​កាត់​បន្ថយ​មេរោគ​នៅ​ក្នុង​សត្វ​មាន់​ទា​។ មាន​ន័យ​ថា ហានិភ័យ​ចំពោះ​មនុស្ស​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ។ អំឡុងពី​​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០០៥ ប្រជា​ជន​វៀតណាម​ជាច្រើន​បាន​ឆ្លង​មេរោគ​នេះ​។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​កាលពី​ឆ្នាំ​មុន​មានតែ​ពីរ​ករណី​ប៉ុណ្ណោះ​  ហើយ​ខ្ញុំ​ជឿ​ថា ការ​ចាក់​ថ្នាំ​បង្ការ​ដើរ​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ណាស់​”។ តាំង​ពី​មានការ​អនុវត្ត​ការ​ផ្តល់​ថ្នាំ​បង្ការ​សម្រាប់​សត្វ​មាន់​ទា​មក​ ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់​សាំង​សត្វ​បក្សីពីរពាន់​លាន​ក្បាល​។ ប្រទេស​កម្ពុជា​មិន​ផ្តល់​ការ​ចាក់​វ៉ាក់​សាំង​​សម្រាប់​មេរោគ​ H5N1 ទេ។

នៅ​ពេល​សួរ​អំពី​មូលហេតុ​ដែល​ប្រទេស​កម្ពុជា​មិន​បង្ហាញ​ស្មារតី​ប្តេជ្ញា​ដូច​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត​ ទៀន ដែល​ជា​អ្នក​ឯក​ទេស​ផ្នែក​ជំងឺ​ឆ្លង​ជន​ជាតិ​វៀតណាម​ បាន​មាន​ប្រសាសន៍​ថា “ វា​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ណាស់​។ កាលពី​​ឆ្នាំ​២០០៥​ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​សម្រេច​ចិត្ត​ថា យើង​ចង់​ការ​ពារមនុស្ស​។ យើង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​។ ទោះបីជាយ៉ាង​ណា​ យើង​សម្រេច​បាន​គោល​បំណង​នេះ​​”។

ចលនា​ដឹកជញ្ជូន​សត្វមាន់ទាមិនផ្លូវការ​ឆ្លង​កាត់​ព្រំដែន​ គឺជា​បញ្ហា​គួរ​ឲ្យខ្វល់ខ្វាយមួយ​។ ​ដោយ​សារ​វៀត​ណាមខាងត្បូង​ និងប្រទេស​កម្ពុជា​មាន​លក្ខខណ្ឌ​បរិស្ថាន​ប្រហាក់ប្រហែល​គ្នា​ ចំណាត់​ការ​ឆ្លើយតប​រួមគ្នា​ត្រូវបាន​ពិភាក្សា​​នៅក្នុងកិច្ចប្រជុំ​រយៈពេល​ពីរថ្ងៃ​។

លោក ឡូត​ហ្វី អាល់ឡាល់ (Lotfi Allal) មក​ពី​អង្គការ​ស្បៀងអាហារ ​និងកសិកម្ម (Food and Agriculture Organization) នៃអង្គការ​សហប្រជា​ជាតិ (United Nations) ប្រចាំប្រទេស​កម្ពុជា​ បាន​លើកឡើងថា ​គម្រោង​សាកល្បង​នៅ​តាម​តំបន់​ព្រំ​ដែនកម្ពុជា​-វៀតណាម នឹង​ត្រូវ​បាន​បង្កើតឡើង​ក្នុងរយៈពេល​ប៉ុន្មានខែ​ខាង​មុខ​ ដើម្បី​ចាក់វ៉ាក់សាំង​សត្វ​មាន់ទា៕ ប៊ុននី​​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.