សំណង់​​​ព្រះ​​​មេរុ​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​​​​ជា​​​បណ្ដើរ​​​ៗ​​​ដើម្បី​​​យក​​​ទីធ្លាធ្វើ​​​សួន​​​

រយៈពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​បន្ទាប់ពី​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​សព​​​ព្រះ​​​បរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ នរោ​​​ត្តម​​​​​​ សីហនុ នៅ​​​ទីបំផុត​​​កម្មករ​​​កំពុង​​​តែ​​​​​​រុះ​​​រើ​​​​​​ព្រះ​​​មេរុ​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ចេញ​​​ពី​​​វាលព្រះ​​​​​​មេ​​​រុ ដែល​​​ស្ថិត​​​​​​​​​នៅ​​​​​​ចំ​​​កណ្ដាល​​​​​​រាជធានីភ្នំពេញ​​​។​​​

កម្មករ​​​កំពុង​​​តែ​​​​​​រុះ​​​រើ​​​​​​ព្រះ​​​មេរុ​​​ ថ្វាយ​​​ព្រះ​​​ភ្លើង​​​ដែល​​​បាន​​​សាង​​​សង់​​​យៈពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​បន្ទាប់ពី​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​ សព​​​ព្រះ​​​បរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ នរោ​​​ត្តម​​​​​​ សីហនុ។​​​​​​ ​​​​​​ស៊ីវ​​​ ចាន​​់ណា
កម្មករ​​​កំពុង​​​តែ​​​​​​រុះ​​​រើ​​​​​​ព្រះ​​​មេរុ​​​ ថ្វាយ​​​ព្រះ​​​ភ្លើង​​​ដែល​​​បាន​​​សាង​​​សង់​​​យៈពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​បន្ទាប់ពី​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​សព​​​​ ព្រះ​​​បរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ នរោ​​​ត្តម​​​​​​ សីហនុ។​​​​​​ ​​​​​​ស៊ីវ​​​ ចាន់ណា

ដោយ​​​មាន​​​ទីតាំង​​​ស្ថិត​​​នៅ​​​ជាប់​​​​​​ព្រះបរម​​​រាជ​​​វាំង​​​​​​ វាលព្រះ​​​​​​មេរុ​​​ ដែល​​​​​​ជា​​​សំណង់​​​មាន​​​តម្លៃ​​​​​​រាប់លាន​​​ដុល្លារ​​​ដែល​​​គេ​​​សង់​​​ឡើង​​​សម្រាប់​​​ថ្វាយ​​​ព្រះភ្លើង​​​​​​​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​​​​ជា​​​ទី​​​ស្រឡាញ់​​​របស់​​​ប្រជារាស្ត្រ​​​នោះ ​​​​​​ពេល​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​ទីវាល​​​​​​បណ្ដើរៗ​​​ហើយ​​​​​​។​​​

លោក​​​ អ៊ុំ​​​ តារាវុធ សមាជិក​​​​​​ខុទ្ទ​​​កាល័យ​​​ព្រះ​​​បរម​​​រាជវាំ​​​ង​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​ព្រះ​​​មេរុ​​​ដែល​​​​​​ត្រូវ​​​បាន​​​សាង​​​សង់​​​​​​ឡើង​​​​​​សម្រាប់​​​​​​ពិធី​​​បុណ្យ​​​ព្រះបរម​​​​​​សព​​​សម្ដេច​​​ឪ​​​កាល​​​​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៣ថា  “នៅ​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ដឹង​​​​​​ថា [ព្រះ​​​ពន្លា​​​] កំពុង​​​​​​ត្រូវ​​​គេ​​​រុះរើ​​​បណ្ដើរៗ​​​ដើម្បី​​​​​​រៀបចំ​​​​​​ធ្វើ​​​សួន​​​ច្បារ​​​ឡើង​​​​​​វិញ​​​”។

លោក​​​បាន​​​បង្វែ​​​រ​​​សំណួរ​​​បន្ថែម​​​ទៀត​​​​​​ទៅ​​​លោក​​​ គង់​​​ សំអុល​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ព្រះ​​​​​​បរម​​​រាជ​​​វាំង​​​​​​ដែល​​​មិន​​​អាច​​​​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​។​​​

កាល​​​ពីខែ​​​មករា ព្រះ​​​អង្គម្ចាស់​​​​​​​​​ សីុសុវត្ថិ​​​ ធម្មិកោ ដែល​​​ធ្លាប់​​​កាន់​​​​​​មុខ​​​តំណែង​​​ជា​​​ទី​​​ប្រឹក្សា​​​​​​របស់​​​សម្ដេច​​​ឪ​​​នរោត្តម សីហនុ អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ បាន​​​មាន​​​បន្ទោល​​​ថា សភាព​​​នៅ​​​វាល​​​ព្រះ​​​មេរុ​​​ “ធ្វើ​​​ឲ្យ​​​កម្ពុជា​​​​​​អាមា៉ស​​​់មុខ​​​”។

គិត​​​​​​មក​​​ត្រឹម​​​ថ្ងៃ​​​ម្សិលមិញ​​​នេះ​​​​​​ ព្រះ​​​ពន្លា​​​ទី​​​១​​​​​​​​​ក្នុង​​​ចំណោម​​​ព្រះ​​​ពន្លា​​​ទាំង​​​ប្រាបី​​​នៅ​​​​​​ខាង​​​ក្នុង​​​​​​វាល​​​ព្រះ​​​មេរុ​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​សល់​​​តែ​​​គ្រោង​​​​​​ឆ្អឹង​​​​​​និង​​​​​​កម្ទេច​​​ថ្ម​​​។​​​ កម្មករ​​​ប្រាំមួយ​​​នាក់​​​​​​បាន​​​​​​វាយ​​​កម្ទេច​​​​​​សសរ​​​បេតុង​​​នឹង​​​ញញួរ​​​ ខណៈ​​​ពេល​​​បុរស​​​ម្នាក់​​​ដែល​​​​​​អះអាង​​​​​​ថា ខ្លួន​​​ជា​​​អង្គ​​​រក្ស​​​ការពារ​​​ព្រះ​​​បរមរាជវាំង​​​សម្លឹង​​​​​​មើល​​​ពី​​​អង្រឹង​​​របស់​​​ខ្លួន​​​។

អង្គរក្សរូប​​​នេះ​​​​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយ​​​សារ​​​តែ​​​ថ្នាក់​​​លើ​​​របស់​​​គាត់​​​ហាម​​​មិន​​​ឲ្យ​​​និយាយ​​​ជាមួយ​​​អ្នក​​​​​​យក​​​ព័ត៌មាន​​​ និយាយ​​​ថា “យើង​​​នឹ​​​ង​​​យក​​​របស់​​​របរ​​​ទាំង​​​អស់​​​​​​ សូម្បី​​​តែ​​​​​​កម្ទេច​​​​​​ថ្ម​​​នៅ​​​ក្នុង​​​បរិវេណ​​​នេះ​​​​​​ត្រឡប់​​​ទៅ​​​ព្រះ​​​បរម​​​រាជវាំង​​​វិញ​​​ ដើម្បី​​​​​​ទុក​​​​​​ទីធ្លានេះ​​​​​​ធ្វើ​​​សួន​​​ច្បារ​​​ដូច​​​មុន​​​”។

អង្គរក្ស​​​ដដែល​​​និយាយ​​​ទៀត​​​ថា ការ​​​សម្អាត​​​​​​ទីធ្លា​​​វាល​​​ព្រះ​​​មេរុ​​​នឹង​​​​​​ចប់​​​រួច​​​រាល់​​​ក្នុង​​​រយៈ​​​ពេល​​​២០​​​ថ្ងៃ​​​។ គាត់​​​បាន​​​បញ្ជាក់ថា ការ​​​ងារ​​​វាយ​​​​​​កម្ទេច​​​​​​និង​​​បោស​​​សម្អាត​​​ទីធ្លា​​​នេះ​​​​​​​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​ក្រុមហ៊ុនសំណង់​​​​​​វីស្ប៉ាន​​​ ដែលទទួល​​​បាន​​​​​​កិច្ច​​​សន្យា​​​សាង​​​សង់​​​វាល​​​​​​ព្រះមេរុ​​​នេះ​​​។ ក្រុមហ៊ុន​​​នេះ​​​​​​ជា​​​របស់​​​លោក​​​ស្រី​​​ គង់​​​ ផាន់​​​យ៉ា ដែល​​​ជា​​​កូន​​​ស្រី​​​របស់​​​​​​លោក​​​ គង់​​​ សំអុល​​​។​​​

អង្គរក្ស​​​រូបនេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “នៅ​​​ពេល​​​ក្រុមហ៊ុន​​​វីស្ប៉ាន​​​ ចប់​​​រួច​​​រាល់​​​ សួន​​​នេះ​​​​​​​​​នឹង​​​​​​​​​ទុក​​​សម្រាប់​​​​​​ធ្វើ​​​​​​ពិធី​​​ច្រត់​​​ព្រះ​​​នង្គ័ល​​​ឡើង​​​វិញ​​​”។ ពិធី​​​ច្រត់​​​ព្រះនង្គ័ល​​​ដែល​​​ជា​​​ធម្មតា​​​តែង​​​តែ​​​ប្រារព្ធ​​​ឡើង​​​នៅ​​​វាល​​​ព្រះ​​​មេរុ​​​ នៅ​​​ក្នុង​​​ខែ​​​ឧសភា​​​ ត្រូវ​​​បាន​​​​​​ប្ដូរ​​​​​​ទីតាំង​​​​​​​​​​​​ទៅ​​​ធ្វើ​​​នៅ​​​ក្រុង​​​កំពង់​​​ចាម​​​​​​ កាល​​​ពី​​​ឆ្នាំមុន​​​ ដោយ​​​សារ​​​តែ​​​​​​វត្ត​​​មាន​​​សំណង់​​​ព្រះ​​​មេរុ​​​​​ទាំង​​​នេះ​​​។

លោក​​​ ខៀវ កាញារីទ្ធ​​​ បាន​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​មុន​​​​​​ថា ពិធី​​​ច្រត់​​​ព្រះ​​​នង្គ័ល​​​ក្នុង​​​ឆ្នាំ​​​នេះ​​​​​​នឹង​​​ប្រារព្ធ​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​តាខ្មៅ។ ចំណែក​​​ឯ​​​លោក​​​ អ៊ុំ តារាវុធ​​​ វិញ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពិធី​​​នេះ​​​ទំនង​​​ជា​​​​​​ប្រារព្ធ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​វិញ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​៕ សុខុម​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.