កូន​​​ក្រមុំ​​​ខ្មែរ​​​​​​ដែល​​​ចាញ់​​​បោក​​​គេ​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ជូន​​​ពី​​​ចិន​​​មក​​​កម្ពុជា​​​វិញ​​​

ស្ត្រី​​​ខ្មែរ​​​ម្នាក់​​​ដែ​​​ល​​បាន​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ដើម្បី​​​រៀបការ​​​ជាមួយ​​​បុរស​​​ម្នាក់​​​​​​នៅ​​​ទី​​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​​​​មក​​​កម្ពុជា​​​វិញ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​រត់​​​គេច​​​ចេញ​​​ពី​​​ផ្ទះប្តី​​​របស់​​​នាង​​​ ហើយ​​​រត់​​​ទៅ​​​ជ្រក​​​កោន​​​នៅ​​​ស្ថាន​​​កុង​​​ស៊ុល​​​ខ្មែរ​​​ក្នុង​​​ក្រុង​​​គ័ងចូវ។

យឹង​​​ ស្រីមុំ បាន​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្ត​​​រ​​​ជាតិ​​​ភ្នំពេញ​​​នៅ​​​វេលា​​​ម៉ោង​​​៣​​​និង​​​៣០​​​នាទី​​​រសៀល​​​​​​ជាមួយ​​​បុរស​​​ម្នាក់​​​ដែល​​​ប្រាប់​​​ថា ខ្លួន​​​ជា​​​តំណាង​​​ស្ថាន​​​កុង​​​ស៊ុល​​​ប្រចាំ​​​នៅ​​​ក្រុង​​​គ័ង​​​ចូវ​​​ ដែល​​​ជា​​​ក្រុង​​​ធំ​​​បំផុត​​​ទី​​​៣​​​របស់​​​ប្រទេស​​​ចិន។

ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិជន​​​​​​​​​ម្នាក់​​​ទាញ​​​ចេញ​​​ពី​​​ក្រុម​​​អ្នក​​​កាសែត​​​យ៉ាង​​​ប្រញាប់​​​ ហើយ​​​រុញ​​​ចូល​​​ក្នុង​​​រថយន្ត ដោយ​​​គ្រាន់​​​តែ​​​និយាយ​​​ថា “ខ្ញុំ​​​នៅ​​​ប្រទេស​​​ចិន​​​បាន​​​មួយ​​​ឆ្នាំ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ដោយ​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​ម្សិល​​​មិញ មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ” ស្ថាន​​​កុង​​​ស៊ុល​​​កម្ពុជា​​​ប្រចាំ​​​នៅ​​​ក្រុង​​គ័ង​​​ចូវ​​​ប្រទេស​​​ចិន​​​ បាន​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ចិន​​​ ដើម្បី​​​សង្គ្រោះ​​​ស្ត្រី​​​ខ្មែរ​​​ម្នាក់ ដែល​​​ចាញ់​​​បោក​​​​​​មេ​​​ខ្យល់​​​ដែល​​​ជួយ​​​រកប្តី​​​ម្នាក់​​​ឲ្យ​​​នាង​​​នៅ​​​​​​ក្នុង​​​ប្រទេសចិន​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ក៏លើក​​​ឡើង​​​ដែរ​​​ថា​​​ លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ ​​​យឹង ស្រីមុំ ត្រូវ​​​មេខ្យល់​​​ដក​​​ហូត​​​ទុក​​​។ លោក​​​ កុយ គួង​​​ អ្ន​​​ក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​ទេ​​​ស្តីពី​​​ករណី​​​នេះ​​​។

លោក​​​ស្រី លឹម មុនី អនុប្រធាន​​​ផ្នែក​​​ក​​​​​​ិច្ច​​​ការ​​​ស្ត្រី​​​នៅ​​​អង្គការ​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ ​​​ដែលទទួល​​​​​​សេច​​​ក្តី​​​រាយការណ៍​​​​​​​​មុនគេ​​​ស្តីពី​​​​​ស្ថាន​​​ភាព​​​របស់​​​ យឹង ស្រីមុំ បាន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា

ជន​​​រង​​​គ្រោះ​​​​​​​​បាន​​​ចាញ់​​​បោកមេខ្យល់​​​។

លោក​​​ស្រី​​​មា​​​ន​​​ប្រសាសន៍​​​ទៀត​​​ថា ​​​​​​រយៈពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៤ អង្គ​​​ការ​​អាដហុក បាន​​​កត់​​​ត្រា​​​២៩​​​ករណី​​​នៃ​​​ស្ត្រី​​​ដែល​​​ត្រូ​​​វ​​​គេ​​​បោក​​​បញ្ឆោត​​​ឲ្យ​​​ទៅ​​​រៀប​​​ការ​​​ជាមួយ​​​បុរស​​​ចិន​​​ មួយ​​ផ្នែក​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែគោល​​​នយោបាយ​​​កូន​​​មួយ​​​របស់​​​ប្រទេស​​​នេះ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​ចំនួន​​​បុរស​​ច្រើន​​​ជាង​​​ស្ត្រី។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “[ស្ត្រី​​​ខ្មែរ]​​​ត្រូវ​​​គេ​​​លក់​​​ដូច​​​ទំនិញ​​​នៅ​​​ផ្សារ​​​តាម​​​រយៈ​​​បណ្តាញ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ចិន”។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ការ​​​ដែល​​​ យឹម ស្រីមុំ រត់​​​គេច​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​បុរស​​​ដែល​​​នាង​​​រៀប​​​ការ​​​ជាមួយ​​​ គឺ​​​ជា​​​ការ​​​ព្រមាន​​​ដល់​​​ស្ត្រី​​​ខ្មែរ​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​អាច​​​នឹង​​​ចាញ់​​​ការ​​​បោក​​​បញ្ឆោត​​​​​​តាម​​​រយៈ​​​ការ​​​សន្យា​​​ក្លែង​​​ក្លាយ​​​របស់​​​មេអណ្តើក​​​។

លោក ជីវ ផល្លី អនុ​​​ប្រធាន​​​នាយកដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិជន​​​នៃ​​​ក្រសួ​​​ងមហាផ្ទៃ​​​បា​​​ន​​​​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​គួរ​​​តែ​​​បញ្ចុះ​​​បញ្ចូលបុរស​​​ៗ​​​ឲ្យមក​​​កម្ពុជា​​​ ជា​​​ជាង​​​ធ្វើ​ដំណើរ​​​​ទៅ​​​​​​បរទេស​​​។ លោក​​​លើក​​​ឡើ​​​ងទៀត​​​ថា ” ប្រសិនបើ​​​ពួក​​​គាត់​​​​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​ជន​​​បរទេស ​​​គួរ​​​តែ​​​ស្នើ​​​ឲ្យពួក​​​គេ​​​​​​មក​​​កម្ពុជា​​​ដើម្បីរៀប​​​ការ​​​​​​”៕​សុខុម​​​​​​​​​​​

​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.