ឧត្តម​សេនីយ៍​យោធាអាមេរិក​នឹង​ជួប​​ពិភាក្សាការងារ​ជាមួយ​ឧត្តមសេនីយ៍ ប៉ុល សារឿន

ឧត្ដម​​​សេនីយ៍​​​ ប៉ុល សារឿន អគ្គ​​​មេ​​​បញ្ជាការ​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​បាន​​​ជួប​​​ជាមួយ​​​ឧត្ដម​​​សេនីយ៍ វីនសេន​​​ ប្រ៊ុក​​​ មេ​​​បញ្ជាការ​​កង​​​ទ័ពអាមេរិក​​​​​ប្រចាំ​​​តំបន់​​​ប៉ាសីុ​​​ហ្វិក ដើម្បិ​​​ពិភាក្សា​​​អំពី​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​រវាង​​​កង​​​ទ័ព​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​នៅ​​​ក្នុង​​​តំបន់​​​។

ថ្លែង​​​នៅ​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ ឧត្តម​​​សេនីយ៍ វីនសេន ដែល​​​បាន​​​​មក​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ និង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា រហូត​មក​ទល់ពេលនេះដំណើរ​​​ទស្ស​​​ន​​​កិច្ច​​​របស់​​​លោក គឺ​​​ជា​​​ជំហាន​​​វិជ្ជមាន ដោយ​​​កង​​​ទ័ព​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​ព្រមព្រៀង​​​ពង្រឹង​​​កិច្ច​​​សហ​​​ប្រតិ​ប​ត្តិការ​​​បន្ថែម​​​ទៀត​​​។

ឧត្ដមសេនីយ៍ វីនសេន បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​កិត្តិយស​​​ដែល​​​ខ្ញុំ​​​បាន​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​​​​មិត្ត​​​ភក្តិ​​​របស់​​​យើង​​​នៅ​​​ទី​​​នេះ ហើយ​​​ខ្ញុំត្រូវ​​​បាន​ផ្តល់​​​ឱកាស​​​ឲ្យ​​​ជួប​​​ជាមួយ​​​មន្ត្រី​​​​​​មួយ​​​ចំនួន​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​​​​​​​ ដែលមក​​​ពី​​​ជួរកង​​​ទ័ព​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​ជា​​​ពិសេស​​​ជួប​​​ជា​​​មួយ​​​ឧត្ដម​​​សេនីយ៍ ប៉ុល សារឿន”។

កាល​​​ពី​​​ខែ​​​មករា លោក​​​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​​​អាេមរិក​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ផ្អាក​​​ជំនួយ​​​មិន​​​មែន​​​មនុស្ស​​​ធម៌​​​ ដែល​​​ផ្តល់​​​ដល់​​​រដ្ឋាភិបាល​​​កម្ពុជា​​​រហូត​​​ដល់​​​មាន​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​មុន ឬ​​​រហូត​​​ដល់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ប្រជុំ​​​សភា​​​។

កាល​​​ពី​​​ដើម​​​ខែ​​​នោះ ​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ អាកា-៤៧​​​បាន​​​បាញ់​​​សម្លាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​យ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​ ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​កូដ​​​កម្ម​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​យ៉ាង​​​តិច​​​៤០​​​នាក់​​​ទៀត​​​រង​​​របួស។

ឧត្ដម​​​សេនីយ៍​​​៍​​​ វីនសេន  បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត​​​៌​​​មាន​​​ថា អាមេរិក​​​បាន​ដឹង​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​មានការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​យោធា​​​កម្ពុជា​​​។ ឧត្តម​​​សេនីយ៍​​​ វីន​​​សេន បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា នេះ​​​ជា​​​អ្វី​​​ដែល​​​កំពុង​​​ត្រូវ​​​បាន​​​ធ្វើ​​​ក្នុង​​​​​​ពេល​​​បច្ចុប្បន្ន​​​ ហើយ​​​វា​​​សំខាន់​​​ណាស់​​​ចំពោះ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ដែល​​​ទាហាន​​​​​​យើង​​​បាន​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​នោះ​​​តែ​​​ង​​​តែ​​​ទទួល​​​ស្គាល់​​​ពី​​​សារៈ​​​សំខាន់​​​នៃ​​​សិទ្ធិ​​​មនុស្ស​​​”​​​​​​។ លោ​​​បាន​​​បន្ថែម​​​ថា “យើង​​​ឃើញ​​​ថា ប្រទេស​​​កម្ពុជា​មាន​​​ការ​​​វិវឌ្ឍ​​​យ៉ាង​​​ច្រើន​​​ ហើយ​​​​​​ដោយសារ​​​ការ​​​វិវឌ្ឍ​​​នេះ​​​ទើប​​​ទំនាក់​​​ទំនង​​​របស់​​​យើង​​​នៅតែ​បន្ត​​​​”មាន​​​ការ​​​រីក​​​ចម្រើន។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​បន្ទាប់​​​ពី​​​ជំនួប ឧត្ដម​​​សេនីយ៍ ប៉ុល សារឿន បាន​​​បដិ​សេធ​​​មិន​ធ្វើ​​​អត្ថា​ធិប្បាយ​​​ថា តើ​​​​​​ជំនួប​​​នោះ​​​បាន​​​ពិភាក្សា​​​អំពី​​​អ្វី​​​ឡើយ​​​។​​​ លោក​​​បាន​​​មាន​ប្រសា​សន៍​​​ថា “វា​​​​​​ជា​​​កិច្ច​​​ការ​​​យោធា​​​ មិន​​​អាច​​​​​​សម្ភាស​​​​ឡើយ​​​”។

លោក ជេ រ៉ាម៉ាន អ្ន​​​ក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​បាន​​​មានប្រសាសន៍​​​ថា គោល​​​បំណង​​​នៃ​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​ឧត្ដម​​​សេនីយ៍ វីន​​​សេន គឺ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ប្រតិបត្តិការ​​​រួម​​​គ្នា​​​នា​​​ពេល​​​អនាគត​​​ ហើយ​​​ថា លោក​ឧត្តម​​​សេនីយ៍​​​ក៏​​​នឹង​​​ជួប​​​ជាមួយ​​​មេ​​​ដឹក​​​នាំ​​​ស៊ី​​​វិល​​​មុន​​​ពេល​​​លោក​​ត្រឡប់ទៅវិញ​​ផង​​​ដែរ​​​។

លោក​​​ រ៉ាម៉ាន បាន​​​សរសេរ​​​នៅ​​​ក្នុង​​​អីុ​​​ម៉េល​​​ថា “គោល​​​បំណង​​​នៃ​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​ឧត្តម​​​សេនីយ៍ ប្រ៊ុក គឺ​​​ដើម្បី​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ឲ្យ​​​កាន់​​​តែ​​​រឹង​​​មាំ​​​ជាង​​​មុន​​​​រវាង​​​កង​​​ទ័ព​​​អាមេរិក តំបន់​បា៉ស៊ីហ្វិក​​​និង​​​កង​ទ័ព​​​កម្ពុជា និង​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​កម្មវិធី​​​ជំនួយ​​​មនុស្ស​​​ធម៌​​​នា​​​ពេល​​​អនាគត​​​ផង​​​ដែរ​​​”។

កាល​​​ពី​​​ខែ​​​ឧសភា មេបញ្ជាការ​កង​​​ទ័ព​​​អាមេរិក​​​ប្រចាំ​​​តំបន់​ប៉ាស៊ីហ្វិក​រូប​​​នេះ​​​បាន​​​ដក​​​រូប​​​ថត ទាហាន​​​​កង​​​យោធពល​​​ខេម​​រ​​​ភូ​​​មិន្ទ ដែល​​​បាន​​​តម្រង់​​​កាំភ្លើង​​​អាកា-៤៧​​​អំឡុង​ការហ្វឹកហ្វឺនដែល​​​សហ​​​រដ្ឋ​​​អាមេរិក​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ចេញ​​​ពី​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​។

អ្នក​​​នាំ​​​ពាក្យ​​​ស្ថានទូត​​​អាមេរិក​​​រូ​​​ប​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា ការ​​​ហ្វឹក​​​ហ្វឺន​​​​​​នេះ​​​គឺ​​​ជា​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ផ្នែក​​​មនុស្ស​​​ធម៌​​​ដើម្បី​​​បង្រៀន​​​ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​អាវុធ​​​ជាតិ​​​ផ្ទុះ​​​ទំនើប​​​ៗ ហេតុ​​​ដូច្នេះ​​​ហើយ​​​វា​​​ស្រប​​​ច្បាប់​​​ ក្រោម​​​បម្រាម​​​របស់​​​លោក​​​ អូបាម៉ា នៅ​​​ពេល​​​នោះ ដែល​​​​​​ពេល​​​នេះ​​​នៅ​​​​​មាន​​​សុពល​​​ភាព​​​នៅ​​​ឡើយ៕សារុន​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.