កម្ពុជា​ និង​ អូស្ត្រាលី​ បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ជន​ភៀស​ខ្លួន​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និង លោក ស្កត់ ម៉ូរីសុន  (Scott​ Morrison) រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា​លើកិច្ចព្រមព្រៀង​មួយ ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន​ពីប្រទេសអូស្ត្រាលី ។DSC_6944

កាលពី​វេលាម៉ោង​៣​និង​៣០​នាទីរសៀលនេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ចូល​ក្នុង​បន្ទប់​ដែល​លម្អ​តុបតែង​នៅឯ​ក្រសួង​មហាផ្ទៃ ហើយ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដែល​កំណត់​ភ័ព្វ​វាសនា​របស់​ជន​ភៀសខ្លួន​រាប់រយ​នាក់ ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ។

សេចក្តី​ថ្លែងការណ៍រួម ដែល​ចេញ​នៅពេល​ចុះហត្ថលេខា​និយាយ​ថា “ចំនួន​និង​ពេល​វេលា​នៃ​ការ​តាំងទី​លំនៅ​ជនភៀស​ខ្លួន នឹង​ត្រូវ​កំណត់​ដោយ​ប្រទេស​កម្ពុជា”។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​លើ​ការ​រៀបចំ​សាកល្បង​តាំងទី​លំនៅ​ជនភៀសខ្លួន​មួយ​ក្រុម​តូច ដែល​នឹង​អនុវត្ត​ស្រប​តាម​សមត្ថភាព​របស់​ប្រទេស​កម្ពុជា។

យោងតាម​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹងថា លោក ម៉ូរីសុន បាន​និយាយ​ថា ជន​ភៀសខ្លួន ដែល​កំពុង​ជាប់ឃុំ​នៅ​ដែន​កោះ​អូស្ត្រាលី នឹង​មាន​ឱកាស​និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​កសាងជីវិត​របស់​ពួកគេ​ជាថ្មី ឲ្យ​រួចផុត​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.