ទាហាន​ថៃ​​ហៅ​ការ​បាញ់នៅ​តាម​ព្រំដែន​កាលពី​ពេល​ថ្មីៗថា ‘​មិនទាន់ដាច់ស្រេច’

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ថៃ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កង​​​ទ័ព​​​ថៃ​​​បាន​​​សុំ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ “កុំ​​​ទាន់​​​សន្និដ្ឋាន​​​” ថា​​​ទាហាន​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​បន្ទោស​​​ចំពោះ​​​ការ​​​ស្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​បី​​​នាក់​​​ដែល​​​​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ខណៈ​​​ពេល​​​​​​ឆ្លងព្រំដែន​ស្វែងរក​​​កាប់​​​ឈើ​​​គ្រញូង​​​​​​។

កាសែត​​​បាង​​​កក ប៉ុស្តិ៍ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា លោក វីនថៃ ស៊ូវ៉ារី អ្នកនាំ​​​ពាក្យ​​​កង​​​ទ័ព​​​ថៃ​​​​​​បាន​​​ហៅ​​​ការ​​​ស្លាប់​​​របស់​បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​ថា “​​​ជា​​​ការមិនទាន់ដាច់ស្រេច​” ហើយ​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​កំពុង​​​សើុប​​​អង្កេត​​​អំពី​​​ករណី នេះ​​​នៅ​ឡើយ​​​។

កាសែត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក វីនថៃ បាន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​លិខិត​​​មួួ​​​យ​​​ច្បាប់​ដែល​​​បាន​​​ផ្ញើ​​​ជូន​​​ដោយ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជាទៅ​​​​ស្ថាន​​​ទូត​​​ថៃ​​ប្រចាំ​​​​រាជ​​​ធានីភ្នំពេញ​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា ទង្វើរបស់​​​ប្រទេស​​​ថៃ “បាន​​​រំលោភ​​​ច្បាប់​​​របស់​​​ប្រទេស​​​ស៊ីវីល័យ​​​ណា​​​មួយ និង​​​ច្បាប់​​​អន្តរ​​​ជាតិ​​​ស្តី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ លោក កុយ គួង​​​ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វាច្បាស់ណាស់ថា អ្នក​​​កាប់​​​ឈើ​​​ទាំង​​​ប​​​ី​​​នាក់ ដែល​​​នគរ​​​បាលកម្ពុជា​​​លើក​​​ឡើង​​​ថា ត្រូវ​​​បាន​​​បាញ់​​​កាល​​​ពី​​​​​ថ្ងៃ​​​ទី​​​៥ ខែ​​​កុម្ភៈ បន្ទាប់​​​ពី​​​ឆ្លង​​​ចូល​​​ទឹក​​​ដី ថៃ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ពីខេត្ត​​​ព្រះ​​​វិហារ​​​នោះ​​​ ត្រូវ​​​បាន​​​​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ជឿ​​​ថា ប្រជា​​​ជន​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ​​​់សម្លាប់​​​។ យើ​​​ង​​​មាន​​​សាក្សី​​​ដែល​​​បាន​​​រត់​​​រួច​​​ពី​​​ការ​​​បាញ់​​​នោះ​​​ដែល​​​អាច​​​បញ្ជាក់​​​បាន​​​”។

អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញ លោក​​​ កុយ គួង ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថាប្រទេស​​​ថៃ​​​មិន​​​ទាន់​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើរ​​​របស់​​​ក្រសួងថា​​​ សាកសព​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញនៅឡើយទេ​​​។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា “ប្រសិនបើ​​​ភាគីថៃ​​​ជឿ​​​ថា ទាហាន​​​របស់ខ្លួន​​​មិន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ទេ​​​នោះ​​​ ពួកគេ​​​ត្រូវ​​​សើុប​​​អង្កេត​​​ ហើយ​​​រក​​​អ្នក​​​ដែលទទួល​​​ខុស​​​ត្រូវ​​​”។

លោក ប្រាវុធ ថាវនស៊ីរី អ្នក​​​នាំ​​​ពាក្យ​​​ន​​​គរ​​​បាល​​​ថៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​មិនមាន​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ករណី​​​នេះ​​​ទេ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រសួង​​​មហាផ្ទៃ បាន​​​រាយការណ៍​​​ថា ប្រជាជន​​​ខ្មែរ​​​១១​​​នាក់​​​បាន​​​​ស្លាប់និង​​​៣៤​​នាក់​​​រង​​​របួស​​​ក្នុង​​​ហេតុការណ៍​​​បាញ់​​​​​​១៦​​​លើក​​​ផ្សេង​​​គ្នា​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ថៃ​​​កាល​​​ពីឆ្នាំ​​​២០១៤។

អង្គការ​​​អាដ​​​ហុក​​​ដែល​​​ឃ្លាំ​​​មើល​​​ការ​​​បាញ់​​​នៅតាម​​​ព្រំដែន​​​បាន​​​កត់​​​ត្រា​​​ថា មនុស្ស​​​២៦​នាក់​បាន​​ស្លាប់​​ និង​​​១៨​​​នាក់​​​រង​​​របួស​​​អំឡុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Taisa Sganzerla)

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.