កម្មករ​រោង​ចក្រ​កាត់​ដេរ​ធ្វើការ​យូរ​ឆ្នាំ​ក៏ចង់​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​ដែរ​

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​នាក់​​​នៅរោង​​​ចក្រ​​​កាត​​​់​​​ដេរ​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ និង​​​កម្មករ​​​ប្រហែល​​​១០០​នាក​​​់​​​ទៀត​​​នៅ​​រោង​​​ច​​​្រក​​​ផ្សេង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិល​មិញ​​​ជុំវ​​​ិញ​​​ការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន ដោយ​​​សម្តែង​​​ការ​​​អាក់​​​អន់​​​ចិត្ត​​​ថា អ្នក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​រួច​​​ហើយ​​ ​ត្រូវ​​​បាន​​​មើល​​​រំលង។cam-photo-protest2

បន្ទាប់​​​ពី​ការ​​​ចរចា​​​រយៈ​​​ពេល​​​ច្រើន​​​ខែ​​​ជាមួយ​​​សហជីព​​​ និ​​​ងរោង​​ចក្រ​​​មក​​​ ក្រសួង​​​ការងារ​​​បាន​​​​​​សម្រេច​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ពី​​​១០០​​​ដុល្លារ​​​ដល់​​​១២៨​​​ដុល្លារ។ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​បាន​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ខែ​​​មករា​​​ ដោយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​បំផុត​​​នឹង​​ឃើញ​​​​ប្រាក់​​​ខែ​ដែល​បាន​ដំឡើង​​​ដំបូង​​​នៅ​​​ក្នុង​​​ក្រដាស​​​បើក​​​ប្រាក់​​​របស់​​​ខ្លួន​​​នៅ​​​​​​ខែ​​​នេះ​​​។

កម្មករ​​​ប្រហែល​​​៣.០០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Quantum Clothing កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​តាម​​​ផ្លូវ​​​វេង​​​ស្រេង​​​​​​​​​​​​​​​ជា​​​ផ្លូវ​​​ដែល​​​សម្បូរ​​​ដោយ​​​រោង​​​ចក្រ​​​​​​ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​​២៨​​​ដុល្លារ​​​បន្ថែម​ដល់​​​អ្នក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​គោល​​​ច្រើន​​​ជាង​​​នេះ​​​​​​ផង​​​ដែរ​​​។

សុខ​​​ ស្រី​​​មុំ កម្មការិនី​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​កម្មករ​ដែល​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​បាន​​​និយាយ​​​ថា “យើង​​​ចង់​ឲ្យ​​​រោង​​​ចក្រ​​​ផ្តល់​​​ប្រាក់២៨​​​ដុល្លារ​​​ដល់​​​ពួក​​​យើង​​បន្ថែមទៀត​​​។ បើ​​​គ្មាន​​​ប្រាក់​​​នេះ​​​ទេនោះ​​​​ យើង​​​ទទួល​​​បាន​​​តិច​ណាស់។​​​ ហើយ​​​យើង​​​ចង់​​​ឲ្យ​​​រោង​​​ចក្រ​​​ផ្តល់​​​ការ​​​ងារ​​​ឲ្យ​​​យើង​​​ធ្វើ​បន្ថែម​​​ទៀត​​​ដើម្បី​​​ឲ្យ​​​យើង​​អាច​ទទួលបាន​​​​ប្រាក់​​​កាន់​​​តែ​​​ច្រើន​​​”។

រោង​​​ចក្រ​​​ជា​​​ច្រើន​​​បាន​​​កាត់​​​បន្ថយ​ការ​បន្ថែម​​​​ម៉ោង​​​​​​​​​ ក្នុង​​​រយៈ​​​ពេល​​​​​​​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ ដោយសារ​មាន​ការ​​​បញ្ជា​ទិញ​​​ធ្លាក់​​​ចុះ។

ចាន់ រ័ត្ន​​​កែវ​​​ពិសី តំណាង​​​សហជីព​​​សេរីកម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​ផ្តល់​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​បន្ថែម​​​ទៀត​​​ ហើយ​​​បាន​​​ទទួល​​យក​សំណើផ្សេងទៀត​​​​របស់​​​កម្មករ​​​​​​​​​​​ផង​​​ដែរ រួម​​​មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​មាន​​​ជំងឺ​​​មាន​​​ប្រាក់​​​ខែ​​​ ប៉ុន្តែ កម្មករ​​សម្រេច​​​ថា តើ​ត្រូវ​​​​បន្ត​​​ការ​​តវ៉ា​​​ទៀត​​​​​​នៅ​​​ថ្ងៃ​​​េនះ​​​ ឬ​​​យ៉ាង​​​ណា​​​។ គេ​​​មិនអាច​​​ទាក់​ទង​​​បុគ្គលិក​រោង​​​ចក្រ​​​​​​ដើម្បី​​​​​សុំ​​​អត្ថា​ធិប្បាយ​​​បាន​​​ទេ​​​។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀ​​​ត កម្មករ​​​ប្រហែល​​​១០០​​​នាក់​​​នៅ​​​រោង​​​ចក្រ Smart Shirts បាន​​​ហែ​​​ក្បួន​​​ពី​​​ខណ្ឌ​​​មានជ័យ​​​​​​ទៅ​​​កាន់​​​រដ្ឋសភា ដោយ​​​បាន​​​ឈប់នៅ​​​ក្រសួង​​​ការងាររ​យៈពេល​ខ្លី​ ដើម្បី​​​ដាក់​​​ញត្តិ​​​ទាម​​​ទារឲ្យ​​​​ដំឡើង​​​ប្រាក់​​​ខែ​​​២៨​​​ដុល្លារ​​​ដល់​កម្មករ​​​ដែល​​​ធ្វើ​​​ការ​​​យូរឆ្នាំ​​​។

ឃុន ណាំ​​​ហោ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​សំឡេង​​​កម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ប្រហែល​​​៣០០នាក់​​​ក្នុង​​​រោង​ចក្រ​​ចង់បាន​ប្រាក់​​​២៨ដុល្លារ​​​​​​បន្ថែម​​​ទៀត​​​ បើ​​​ទោះ​​​ណា​​​ជា​​​ពួកគេ​​​មាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​១០០​​​ដុល្លារ​​​ហើយ​​​ក៏​​​ដោយ។ រោង​​​ចក្រ​​​មិន​​​អាច​​​ដំឡើង​​​ឲ្យ​​​កម្មករ​​​គ្រប់​រូប​​​​​ដូច​គ្នា​បាន​​​ទេ​​​។

កម្មករ​​​ក៏​​​ចង់​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​យក​​​កម្មករ​​​បួននាក់​​​ដែល​​​ត្រូ​​​វបាន​​​បណ្តេញ​​​ចេញ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​មក​​​ធ្វើការ​​​​​វិញដ​​​ូច​​​ដែល​​​បាន​​​បង្គាប់​​​ដោយក្រុមប្រឹក្សា​​​អាជ្ញាកណ្តាល​​​។

លោក អិុន តារា ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​​​​មិន​​​អាច​​​​​​ផ្តល់​​​ប្រាក់​​​២៨​​​ដុល្លារ​​​បន្ថែម​​​ដល់​​​កម្មករ​​​ធ្វើការ​​​យូរ​​​ឆ្នាំ​បាន​​​ទេ ប៉ុន្តែ នឹង​​​ពិចារណា​​​​​​ផ្តល់ឲ្យ​​​​​​​​ពី​​​៣ដុល្លារ ទៅ​​​៥ដុល្លារ​​​បន្ថែម​​​ទៀត​​​ដល់​​​ពួកគេ​​​ក្នុង​​​មួយខែ​​​ ប្រសិនបើ​​​ពួក​​​គេ​​​បញ្ឈប់​​​ការ​​​តវ៉ា ហើយ​​​ប្រឹង​​​ប្រែង​​​ធ្វើ​​​ការ​​​ងារ​​​។ លោក​​​បាន​​​បន្ថែម​​​ថា រោង​​​ចក្រ​​​នឹង​​​មិន​​​ទទួល​​​យក​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​​​​ទាំង​​​បួន​​​នាក់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ​​​។

លោក តារា បាន​​​មាន​​​ប្រសាសន៍​​​ថា “តំណាង​​​សហជីព​​​ទាំង​បួន​​​នាក់​​​មិន​​​បាន​​​ធ្វើ​​​ការងារ​​​​ទេ នៅ​​​ពេល​​​ពួកគេ​​​ត្រូវ​​​បាន​​​ជួល​​​នោះ ប៉ុន្តែ ពួកគេ​​​បាន​​​ញុះញង់​​​ឲ្យ​​​កម្មករ​​​ឲ្យធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​រោង​​​ចក្រទៅវិញ”។

លោក វង្ស សុវណ្ណ អនុប្រធាន​​​នាយកដ្ឋាន​​​វិវាទ​​​ការងារ​​​នៅ​​​ក្រសួង​​​ការងារ​​​បាន​​​មាន​ប្រសា​សន៍​​​ថា លោក​​​បាន​​​ជួប​​​ជាមួយ​​​អ្នកហែ​​​ក្បួន​​​រយៈ​​​ពេល​​​ខ្លី ហើយ​​​សង្ឃឹម​​​ថា នឹងគ្រោង​​​​កំណត់​ពេល​ចរចា​រវាង​​​រោង​​​ចក្រ​​​ និង​​​សហជីព​​​នៅ​​​ថ្ងៃ​​​អង្គារ៕សារុន​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.