កម្មករ​​​៥០​​​នាក់​​​ដួល​​​សន្លប់​​​បន្ទាប់​​​ពី​​​ឆេះ​​​ម៉ាស៊ីន​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង

មន្ត្រី​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា កម្មការិនី​​​ប្រហែល​​​​​​៥០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោងចក្រ​​​ស្បែក​​​ជើង​​​មួយ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​នៅ​​​ពេល​​​​​​ឆេះ​​​ម៉ាស៊ីន​​​​​​​​​​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​ផ្សែង​​​ពេញ​​​រោង​​​ចក្រ​​​។

លោក យិន សុខុម​​​ អនុប្រធាន​​​​​​សហជីព​​​សេរី​​​កម្មករ​​​​​​នៅ​​​រោង​​​ចក្រ​​​ Long Lead ក្នុង​​​ឃុំ​​​សេដ្ឋី ស្រុក​​​​​​សាមគ្គី​​​មាន​​​ជ័យ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម៉ាស៊ីន​​​បាន​​​ឆេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១រសៀល ថ្ងៃសៅរ៍។

លោក សុខុម បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “​​​វា​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ផ្សែង​​​ជាច្រើន… ហើយ​​​​​​កម្មករ​​​បាន​​​ឈ្លក់​​​ផ្សែង​​​​​​លាយ​​​ឡំ​​​នឹង​​​ក្លិន​​​អាក្រក់​​​នៃ​​​ក្រណាត់​​​ដែល​​​ឆេះ”។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​២៩នាក់​​​បាន​​​ដួល​​​សន្លប់​​​​​​បន្ទាប់ពី​​​ពន្លត់​​​ភ្លើង​​​រួច ហើយ​​​កម្មករ​​​ប្រហែល​​​​​​២០នាក់ទៀត​​​​​​បាន​​​សន្លប់​​​​​​ប្រហែល​​​១៥នាទី​​​ក្រោយ​​​មក​​​។

មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា កម្មការិនី​​​ភាគច្រើន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ ឬ​​​គ្លី​​​និក​​​ក្នុង​​​មូលដ្ឋាន​​​កាលពី​​​ថ្ងៃសៅរ៍ ប៉ុន្តែ​​​​​​នឹង​​​ត្រឡប់​​​ទៅ​​​កន្លែង​​​របស់​​​ខ្លួន​​​​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ។

​​​លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​បាន​​​ប្តូរ​​​​​​ម៉ា​​​ស៊ីន​​​ថ្មី​​​ហើយ ហើយ​​​កម្មករ​​​នឹង​​​ធ្វើការ​​​ដូច​​​ធម្មតា។ យើង​​​បាន​​​សម្អាត​​​រោង​​​ចក្រ​​​រួច​​​ហើយ”។ តំណាង​​​រោង​​​ចក្រ​​​​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។

រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​មួយ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​​​តៃ​​​វ៉ាន់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​បិទ​​​ជា​​​បណ្តោះ​​​អាសន្ន​​​កាលពី​​​សប្តាហ៍​​​មុន​​​ បន្ទាប់ពី​​​កម្មករ​​​ជាង​​​១០០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​​​​ក្នុង​​​ចំនួន​​​ដ៏​​​ច្រើន​​​ពីរ​​​លើក​​​ផ្សេង​​​គ្នា​​​កាលពី​​​ចុង​​​សប្តាហ៍​​​​​​មុន៕សារុន 

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.