​​​​​​​នាយក​​​រដ្ឋមន្ត្រី៖ ធាតុ​​​ផ្សំ​​​កំពុង​​​រង់ចាំ​​​លោកហើយ អាវុធ​​​ហត្ថ​​​ នគរ​​​បាល​​​ ត្រៀម​​​ខ្លួន​​​

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​​​​ព្រមាន​​​ថា​​​នឹង​​​ចាប់​​​លោក​​​ កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ ប្រសិន​​​បើ​​​លោក​​​ហ៊ាន​​​ដឹក​​​នាំ​​​បាតុកម្ម​​​​​​​​ដើម្បី​​​រំដោះ​​​មន្ត្រី​​​ព័ត៌មាន​​​គណបក្ស​​​សង្គោះ​​​ជាតិ លោក​​​ មាជ​​​ សុវណ្ណរ៉ា​ ​​ដែល​​​កំពុង​​​ជាប​​​់​​​ពន្ធនាគារ​​​។

លោក​​​ ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ព្រឹកមិញ​​​ក្នុង​​​ពិធីប្រគល់ប័ណ្ណ​​​ជ័យ​​​លាភីអាហារូប​​​ករណ៍​​​​​​ដល់​​​និស្សិត នៅ​​​ឯ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​អប់រំ​​​ថា “ឥឡូវ​​​ខ្ញុំ​​​សួរ​​​​​​សំណួរ​​​ទៅលោក បើសិន​​​ជា​​​លោក​​​ មាជ សុវណ្ណរ៉ា​​​ មិនអាចចេញ​​​ពី​​​គុក​​​​​​ក្រោយ​​​ចូល​​​ឆ្នាំ​​​​​​ តើ​​​លោក​​​នឹង​​​ធ្វើ​​​អ្វី?​​​ លោក​​​នឹង​​​ដឹក​​​នាំ​​​មនុស្ស​​​​​តាម​​​ចិញ្ចើម​​​​​​ថ្នល់​​​ទៀត​​​​​​ ឬ​​​អី? ធាតុ​​​ផ្សំ​​​កំពុង​​​រង់ចាំ​​​លោកហើយ អាវុធ​​​ហត្ថ​​​ នគរ​​​បាល​​​ ត្រៀម​​​ខ្លួន​​​ ខ្នោះ​​​លាប​​​ពណ៌ឲ្យ​​​ស្អាត​​​បន្តិច​​​”។

លោក ហ៊ុន​​​ សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ឥឡូវ​​​ខ្ញុំ​​​ចង់សួរ​​​លោក​​​ឯង លោកឯង​​​ត្រៀម​​​ធ្វើ​​​អ្វី​​​ ព្រោះ​​​លោក​​​ឯង​​​កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​ពិរុទ្ធ​​​ភាព​​​ជា​​​មេដឹក​​​នាំ​​​នៃការ​​​ផ្តួល​​​​​​​​​រំលំ​​​រដ្ឋា​​​ភិបាល​​​ស្របច្បាប់។​​​ ឥឡូវ​​​បើសិន​​​ជា​​​លោក​​​ឯង​​​ដឹក​​​នាំ​​​បាតុ​​​កម្ម​​​ដើម្បី​​​ ឬ​​​ក៏​​​ដឹក​​​នាំ​​​ទៅ​​​រំដោះ​​​អ្នក​​​ទោស ឬ​​​លោក​​​ឯង​​​ធ្វើ​​​អី​​​ទៀត​​​?”។

កាលពី​​​សប្តាហ៍​​​មុន លោក កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​ជួ​​​ប​​​សួ​​​រសុខ​​​ទុក្ខ​​​លោក​​​​​​ សុវណ្ណារ៉ា​​​ នៅ​​​ឯពន្ធនាគារ​​​ព្រៃ​​​ស​​​ ដែល​​​​​​​​​​​ត្រូវ​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​ ​១៥ ខែ​​​កក្កដា ​​​​​​ឆ្នាំ​​​មុន។ នៅ​​​ពេល​​​នោះ​​​លោក សុខា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា​​​ លោក​​​ សុវណ្ណារ៉ា​​​​​​ នឹង​​​​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ នៅ​​​ពេល​​​ដែលច្បាប់​​​​​​​​​បោះ​​​ឆ្នោត និង​​​ច្បាប់​​​​​​​​​រៀប​​​ចំ​​​គណៈកម្មាធិការ​​​ជាតិរៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ​​​ត្រូវ​​​បាន​​​​​​អនុ​​​ម័តនោះ។​​​

គណ​​​បក្ស​​​ប្រឆាំង​​​ បាន​​​អះ​​​អាង​​​ថា ការ​​​ចាប់​​​ខ្លួន​​​របស់​​​លោក​​​ សុវណ្ណារ៉ា គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​៕​​​​​​​​​

 

 

​​​​​

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.