ជន​​​សង្ស័យ​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពេល​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀនក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​​​​តាម​​​វិធី​​​ថ្មី​​​

ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ទម្ងន់​​​១គីឡូក្រាម​​​ ត្រូវ​​​បាន​​​រឹប​​​អូស និង​​​បុរស​​​ពីរ​​​នាក់​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​កាលពី​​​ថ្ងៃ​​​អង្គារ ដោយ​​​នគរ​​​បាល​​​ដែល​លើក​​​ឡើង​​​ថា ការ​​​ចាប់ខ្លួន​​​នេះ​​​​​​បាន​​​រក​​​​ឃើញ​​​ការ​​​ប្តូរ​​​វិធី​​​ថ្មី​​​ក្នុង​​​ការ​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​នៅ​​​កម្ពុជា​​​។

​​​លោក យិន បញ្ញារិទ្ធ ប្រធាន​​​ការិយាល័យ​​​នៅ​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង ​​​មហាផ្ទៃបាន​ឲ្យដឹងថា​ ឈ្មោះ ​​​កែ ទុំ អាយុ​​​៣១​​​ ​​​ឆ្នាំ​​​ដែល​​​បាន​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​​​​មេតំហ្វេតាមីន​​​ចេញ​​​ពី​​​ខេត្ត​​​បៃ៉លិន និង​​​ខេត្ត​​​បាត់​​​ដំបង និង​​​ ឈ្មោះ បេ ម្លិះ អាយុ​​​៣៤​​​ឆ្នាំ ជា​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​​នៅ​​​ក្នុង​​​​​​ ខេត្ត​​​ពោធិ៍​​​សាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​នគរ​​​បាល​​​សម្ងាត់​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​អន្ទាក់​​​មួយ។​

លោក​​​បាន​​​មានប្រសាសន៍​​​ថា “​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​ទាំង​​​ពីរ​​​នាក​​​់​​​នេះ​​​ដែល​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លក់​​​​ថ្នាំញៀន​មក​​​ឲ្យ​​​នគ​​​រ បាល​​​សម្ងាត់​​​របស់​​​យើង​​​ ដែល​​​[ព្យាយាម​​​] ធ្វើ​​​ជា​​​​​​ទៅ​​​ទិញ​​​ថ្នាំ​​​ញៀន​​​ពី​​​ពួក​​​​​​គេ​​​តាំង​​​ពី​​​ខែ​​​កក្កដា​​​មក​​​​​​។ ដំបូង​​​ឡើយ​​​ យើង​​​បាន​​​ទាក់​​​​​​ទង​​​ពួក​​​គេ​​​តាម​​​រយៈ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំញៀន​​​ជន​​​ជាតិ​​​វៀតណាម​​​មួយ​​​ចំនួន ហើយ​​​បន្ទាប់មក​​​យើង​​​បាន​​​ទៅប្រទេស​​​វៀតណាម​​​ ហើយ​​​យក​​​លេខ​​​​​​ទូរស័ព្ទ​​​នៅ​​​វៀតណាម​​​ហៅ​​​ទូរស័ព្ទ​​​មក​​​ពួក​​​គេ​​​​​​ដើម្បី​​​​​​ទិញ​​​ថ្នាំ​​​មេតំហ្វេតាមីន​​​​ទម្ងន់​​​​​១គីឡូ​​​ក្រាម​​​​​​ក្នុង​​​តម្លៃ​​​៣៩.០០០ដុល្លារ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចែកចាយ​ថ្នាំញៀន​ជឿទុក​​​ចិត្ត​​​យើង​​​។ ​​​លើក​​​ទី១​​​ ​​​​​​នៅ​​​ក្នុង​​​កក្កដា ពួក​​​គេ​​​បាន​​​បដិសេធ​​​ ព្រោះ ​​​ពួក​​​គេ​​​ចង់​​​បាន​​​លុយ​​​ពី​​​យើង​​​មុន​​​។ លើក​​​ទី​​​២​​​ពួក​​​គេ​​​បាន​​​យល់​​​ព្រម​​​លក់​​​ថ្នាំ​​​ញៀន​​​មួយ​​​គីឡូ​​​ក្រាម​​​ក្នុង​​​តម្លៃ​​​៣៩.០០០ដុល្លារ​​​។ យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ឃុំ​​​អូរសណ្តាន់ ស្រុក​​​ក្រគរ​​​”។

លោក​​​ យិន​​​ បញ្ញារិទ្ធ បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ ថា ជន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គឺជា​​​ផ្នែក​​​នៃ​​​ការ​​​ប្តូរ​​​វិធីថ្មី​​​ក្នុង​​​កា​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​​​​ទៅ​​​កាន់​​​តំបន់​​​ភាគ​​​ខាង​​​លិច​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ប្តូរ​​​ពី​​​វិធី​​​​​​ធម្មតា​​​ដែល​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀ​​​ន​​​ពីក្រុង​​​មួយ​​​ទៅ​​​ក្រុង​​​មួយ​​​ពី​​​​​​តំបន់​​​ភាគ​​​អាគ្នេយ៍​​​ប្រទេស​​​ឡាវ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​មាន​​​ឱកាស​​​ចាប់​​​ខ្លួន​​​​​​ជន​​​សង្ស័យជារៀងរាល់លើក​​​​នៅ​​​ពេល​​​​​​ប្រគល់​​​គ្រឿង​​​ញៀន​​​​​​​។ តែ​​​ឥឡូវ​​​នេះ​​​ ក្រុម​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​មួយ​​​ចំនួន​​​បាន​​​​​​នាំ​​​គ្រឿង​​​ញៀន​​​ពី​​​ប្រទេស​​​ឡាវ​​​​​​ឆ្លង​​​កាត់​​​តាម​​​រាជធានី​​​ភ្នំពេញ និង​​​ខេត្ត​​​បាត់​​​ដំបងតែម្តង​ ​​​រហូត​​​ទាល់​​​តែ​​​ពួក​​​គេ​​​​​​ទៅ​​​ដល់​​​ខេត្ត​​​បៃ៉លិន​​​ជាប់​​​ព្រំដែន​​​ថៃ​​​ជា​​​ទី​​​ដែល​​​ពួក​​​គេ​​​ចែក​​​ចាយ​​​ថ្នាំ​ញៀន​​​ តាម​​​ការ​​​បញ្ជា​​​ទិញ​​​ពីក្រុង​​​ក្បែរៗ​​​នោះ​។

លោក យិន បញ្ញា​រិទ្ធ​ បាន​​​ពន្យល់​​​ថា “​អ្នក​​​ចែកចាយ​ថ្នាំញៀន​​​​បាន​​​រត់​​​ពន្ធ​​​តាម​​​ផ្លូវ​​​ផ្សេង​​​ពី​ខេត្ត​​​​​ប៉ៃលិន​​​​​​​​​និង​​​ខេត្ត​​​បាត់​​​ដំបង​​​ទៅ​​​កាន់​​​ខេត្ត​​​​​​ពោធិ៍សាត់​​​។ជា​​​ធម្មតា​​​គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​គេ​​​រត់​​​ពន្ធ​​​ពី​​​ប្រទេស​​​ឡាវ ទៅ​​​កាន់​​​ខេត្ត​​​ស្ទឹង​​​ត្រែង ​​​បន្ទាប់​​​មក​​​មក​​​កាន់​​​រាជធានី​​​ភ្នំ​​​ពេញ ហើយ​​​បន្ទាប់មក​​​បន្ត​​​ទៅ​​​ខេត្ត​​​បាត់​​​ដំបង”។

លោក ស៊ី សាវីន នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​​​​ប្រឆាំងគ្រឿងញៀន​​​ខេត្ត​​​ពោធិ៍​​​សាត់​​​​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ពេញ​​​មួយ​​​យប់​​​ ហើយ​​​នឹង​​​បញ្ជូន​​​​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​៕ស៊៊ុយឈាង​​​​​​

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.