ដំណើរ​​​តាម​​​ដង​​​ទន្លេ

ទូកនេសាទ​​​បើក​​​កាត់តាម​​​អាង​​​ស្តុកទឹក​​​ទំនប់​​​ណាមងំ នៅក្នុងប្រទេសឡាវ។ ទំនប់​​​នេះ​​​គឺជា​​​គម្រោង​​​វារីអគ្គិសនី​​​ដ៏ធំទី១​​​ សាងសង់​​​នៅប្រទេស​​​ឡាវ​​​។ អាងស្តុកទឹក​​​នេះ​​​ត្រូវ​​​អ្នកស្រុក​​​ហៅថា  សមុទ្រឡាវ ដែលជា​​​តំបន់នេសាទ​​​និង​​​គោល​​​ដៅ​​​លម្ហែកម្សាន្ត​​​សម្រាប់ពួក​​​អ្នកមាន​​​។ រូបថតៈ Luc Forsyth

គម្រោង​​​ពហុ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​​​​កត់​​​ត្រា​​​​​​​​​នូវ​​​ជី​​​វិត​​​តាម​​​ដង​​​​​​ទន្លេ​​​មេគង្គ និង​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​អភិវឌ្ឍន៍

​​​រូប​​​ថត​​​ដោយ​​​ Gareth Bright and Luc Forsyth

​​​ដំណើររឿង​​​បាន​​​ចាប់ផ្តើម​​​នៅពេល​​​ដែលអ្នកកាសែត​​​ថតរូប​​​​​​គឺ​​​លោក លុច ​ហ្វ័រស៊ីត​ និង​ហ្គារេត​ ប្រាយ បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរតាម​​​ទូក​​​។

លោក ហ្វ័រស៊ីត ជាជន​​​ជាតិ​​​កាណាដា មាន​​​អាយុ​​​៣១ឆ្នាំ​​​ បាន​​​និយាយអំពី​​​ការ​​​ធ្វើ​​​ដំណើរ​កាលពី​​​ឆ្នាំ​​​មុនថា “យើងធុញ​​​ទ្រាន់​​​នឹង​​​ធ្វើព័ត៌មាន​​​ ដូច្នេះ​​​យើង​​​បាន​​​ទិញ​​​ទូកនេសាទ​​​ឈើ​​​មួយគ្រឿង​​​នៅខេត្ត​​​ពោធិ៍សាត់​​​ ហើយ​​​បន្ទាប់​​​មក​​​បើក​​​ទូក​​​​​​ពីភ្នំពេញ​​​ទៅខេត្ត​​​សៀមរាប​​​អស់​​​រយៈពេល​​​បីសប្តាហ៍​​​។ យើងពិតជា​​​មិន​​​បាន​​​ទៅដល់​​​សៀមរាប​​​ទេ​​​ ពោលគឺ​​​ខូច​​​នៅពាក់​កណ្តាល​​​ផ្លូវ​​​។ យើង​​​មិន​​​បាន​​​ត្រៀម​​​ខ្លួនទាល់​​​តែសោះ​​​ ហើយ​​​យើង​​​ក៏មិន​​​ចេះ​​​បើក​​​ដែរ​​​”។

២. អ្នកចិញ្ចឹម​​​ត្រី​​​បាច​​​ចំណី​​​ឲ្យ​​​ត្រី​​​ស៊ី​​​នៅក្នុង​​​កសិដ្ឋាន​​​។ នៅទូទាំង​​​តំបន់​​​ដីសណ្ដ​​​ទន្លេមេគង្គ​​​របស់​​​ប្រទេស​​​វៀតណាម​​​ អ្នកស្រុក​​​បាន​​​រាយការណ៍ថា មាន​​​ការធ្លាក់​​​ចុះ​​​យ៉ាង​​​គំហុក​​​នូវទិន្នផល​​​ត្រី​​​ធម្មជាតិ​​​ ហើយ​​​អ្នកស្រុក​​​ខ្លះ​​​បាន​​​​​​ចាកចេញ​​​ពី​​​តំបន់​​​ទន្លេមេគង្គ​​​ដើម្បី​​​បើក​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​។  រូបថតៈ Luc Forsyth

អ្នកកាសែត​​​ថត​​​រូប​​​ដែលមាន​​​មូលដ្ឋាន​​​នៅប្រទេសកម្ពុជា​​​អស់​​​រយៈពេល​​​ពីរឆ្នាំ​​​ បាន​​​សរសេរ​​​​អំពី​​​ដំណើរ​​​បរាជ័យ​​​នេះ។ ការសរសេរ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ដល់​​​អង្គការ​​​ លៀន អេត ជាអង្គការ​​​ក្រៅ​​​រដ្ឋាភិបាលផ្នែក​​​ទឹក​​​និង​​​អនាម័យ​​​​​​មានមូលដ្ឋាន​​​នៅប្រទេស​​​សិង្ហបុរី​​​ ដែលបាន​​​ស្នើឲ្យធ្វើ​​​​​​​​​ជា​​​ដៃ​​​គូ។

លោក ប្រាយ អាយុ៣០​​​ មក​​​ពី​​​ប្រទេស​​​អាហ្វ្រិកខាង​​​ត្បូង​​​ បាន​​​និយាយថា “គម្រោង​​​នេះពី​​​ដំបូង​​​ឡើយ​​​វិវត្ត​​​​​​ទៅរក​​​គំនិត្យ​​​មួយ​​​ដើម្បី​​​ស្រាវជ្រាវ​​​ទន្លេមេគង្គទាំង​​​មូលពីដែនសមុទ្រ​​​ទៅ​​​រកប្រភព ​​​ជាជាង​​​​​​ពីប្រភព​​​ទៅសមុទ្រ​​​ ដែលគេតែង​​​តែ​​​ធ្វើ​​​​​​របៀប​​​នោះ”។

នៅឯទំនប់​​​សេសាន​​​ក្រោម២​​​ ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ បុរស​​​ម្នាក់​​​ចង្អុល​​​ទៅកាន់ទុយោបូប​​​បញ្ចេញ​​​កាក​​​សំណល់​​​គីមី​​​ពីការដ្ឋាន​​​សាងសង់​​​ទំនប់។ សកម្មជន​​​បរិស្ថាន​​​កំពុង​​​កៀងគរ​​​សហគមន៍​​​ប្រឆាំង​​​នឹង​​​ទំនប់​​​របស់ចិន​​​ ដែលនឹង​​​ជម្លៀស​​​ពលរដ្ឋរាប់ពាន់​​​នាក់​​​ និង​​​ធ្វើ​​​ឲ្យ​​​លិចលង់​​​ដល់​​​ដីស្រែ​​​ចំនួន​​​៣៦.០០០​​​ហិកតា។  រូបថតៈ Luc Forsyth

ពួកគេបាន​​​ភ្ជាប់​​​កន្ទុយ​​​ទូកវែង​​​ ហើយ​​​ក៏​​​​​​ជ្រើសរើស​​​​​​យក​​​អ្នកថត​​​វីដេអូជន​​​ជាតិ​​​បារាំង​​​ មាន​អាយុ​​​៣២ឆ្នាំ​​​ គឺលោក​​​ ប៉ាប្លូ សាវ៉ាណែល។ អង្គការ​​​ លៀន អេត បាន​​​ផ្តល់​​​មូលនិធិ​​​សម្រាប់​​​​​​ចំណាយ​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ។

គម្រោង​​​ពហុប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​មាន​​​រយៈពេល​​​មួយឆ្នាំ​​​​​​មាន​​​ចំណង​​​ជើងថា “កន្ទុយ​​​ទន្លេ”។​ ហូរកាត់​​​បត់បែនក្នុងចម្ងាយ​​​ជាង​​​៤០០០គីឡូម៉ែត្រ​​​ពីតំបន់ខ្ពង់​​​រាប​​​​​​ទីបេទៅកាន់​​​សមុទ្រ​​​ចិន​​​ខាងត្បូង​​​ ទន្លេមេគង្គ​​​ គឺជា​​​ប្រភព​​​ដ៏សំខាន់​​​នៃ​​​ម្ហូបអាហារ​​​ និង​​​ថាមពល​​​សម្រាប់​​​ប្រទេស​​​ចិន​​​និង​​​អាស៊ីអាគ្នេហ៍។ ប៉ុន្តែ ការ​​​បំពុល​​​បរិស្ថាន​​​ ការអភិវឌ្ឍ និង​​​ភាព​​​រាំងស្ងួត​​​​​​ កំពុង​​​តែធ្វើ​​​ឲ្យ​​​រេចរឹល​​​ដល់​​​ធនធានទន្លេ​​​ ហើយ​​​បង្ក​​​ផល​​​ប៉ះពាល់​​​អាក្រក់​​​ដល់​​​ពលរដ្ឋក្រីក្រ​​​ក្នុងតំបន់។

អ្នកនេសាទ​​​រលាស់​​​សំណាញ់​​​ជាមួយកូនគាត់​​​នៅឯ​​​បឹង​​​ទំពុន​​​ ក្រុងភ្នំពេញ​​។ បឹងនេះ​​​កំពុង​​​បូប​​​ខ្សាច់ចាក់​​​បំពេញ​​​​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍ​​​ ដែលនឹង​​​ធ្វើ​​​ឲ្យ​​​សហគមន៍​​​បាត់បង់សិទ្ធិ​​​រស់នៅលើ​​​និង​​​ជុំវិញ​​​បឹងនេះ។​​​​​​ រូប​​​ថត​​​ដោយ Gareth Bright

នៅខែមីនា ក្រុម​​​អ្នកថតរូប​​​នេះ​​​​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ដំណើរ​​​របស់ខ្លួន​​​នៅភូមិ​​​ដែនដូ ជាភូមិ​​​វៀតណាម​​​ដែល​​​ជាកន្ទុយ​​​មួយ​​​នៃ​​​កន្ទុយ​​​ទាំង​​​ប្រាំបី​​​របស់​​​ទន្លេមេគង្គ​​​ដែល​​​ជួបគ្នានៅឯ​​​សមុទ្រ។

លោក ប្រាយ​​​ បាន​​​និយាយថា “យើងធ្វើ​​​ដំណើរ​​​ចុះឡើង​​​តាម​​​ដែនដីសណ្ដ ទាំង​​​​​​មិន​​​ដឹង​​​ថា យើង​​​នឹង​​​រក​​​អ្វីឃើញ​​​ទេ”។

ការធ្វើ​​​ដំណើរ​​​​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​បាន​​​ជួប​​​កសិករ​​​ អ្នកនេសាទ​​​ អ្នកផលិតឥដ្ឋ​​​ ដែលចែករំលែក​​​រឿងរាវ​​​ផ្ទាល់ខ្លួន​​​ ដែល​​​ឆ្លុះបញ្ចាំង​​​ឲ្យឃើញ​​​បញ្ហា​​​ធ្ងន់ធ្ងរ​​​និងជា​​​រចនា​​​សម័ន្ធ​​​។

កម្មករ​​​សាង​​​សង់​​​ច្រាំង​​​ទន្លេ​​​មេគង្គ​​​​​​ដោយ​​​ប្រើ​​​ខ្សាច់ នៅ​​​ក្នុង​​​ភូមិ​​​ខ្ពប​​​ អាទាវ ខេត្ត​​​កណ្តាល។​​​ ច្រាំង​​​ទន្លេ​​​កំពុង​​​បាក់​​​ស្រុត​​​​​​ពី​​​​​​៤​​​ទៅ​​​៥​​​ម៉ែត្រ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​​​​ៗ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​​​​ ដោយ​​​សារ​​​តែ​​​ការ​​​បូម​​​ខ្សាច់​​​​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​លើ​​​ ដែល​​​កំពុង​​​គំរាម​​​កំហែង​​​ដល់​​​​​​អ្នក​​​ស្រុក​​​រស់​​​នៅ​​​តាម​​​ដង​​​ទន្លេ។​​​ រូប​​​ថត​​​ដោយ Luc Forsyth

លោក ហ្វ័រស៊ីត បាន​​​និយាយថា “នៅប្រទេស​​​វៀតណាម​​​ស្ទើតែ​​​គ្មាន​​​ត្រី​​​ធម្មជាតិ​​​នៅក្នុង​​​ទន្លេទេ។ គឺ​​​ដោយសារ​​​តែ​​​កំណើន​​​ប្រជា​​​ពលរដ្ឋ​​​ ការប្រើ​​​ឧបករណ៍​​​នេសាទ​​​ខុសច្បាប់​​​ រួម​មាន​​​ការ​​​បោក​​​គ្រប់​​​បែក​​​ ឆក់​​​”។ លោកបាន​​​បញ្ជាក់​​​ថា សារធាតុ​​​កសិកម្ម​​​មាន​​​ជាតិ​​​ពុល​​​ក៏បំពុល​​​ទឹក​​​ផង​​​ដែរ​​​។

ទន្ទឹមនឹង​​​នេះ ​​​នៅប្រទេស​​​ឡាវ​​​វិញ លោក ហ្វ័រស៊ីត បាន​​​និយាយថា “ទំនប់​​​នៅគ្រប់​ទីកន្លែង​​​។​ ប្រទេស​​​ឡាវ​​​កំពុង​​​ព្យាយាម​​​ផ្លាស់ប្តូរ​​​ប្រទេស​​​របស់​​​ខ្លួន​​​ឲ្យក្លាយ​​​ជា​​​ធុង​​​អាគុយ​​​នៃ​​​អាស៊ីអាគ្នេយ៍”។ ប៉ុន្តែ ទំនប់​​​កំពុងតែ​​​បំផ្លាញ​​​អាងស្តុក​​​ទឹក​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​សហគមន៍​​​ទាំងមូល​​​ផ្លាស់​​​ប្តូរ​​​លំនៅដ្ឋាន​​​។

នៅសប្តាហ៍​​​នេះ ក្រុម​​​អ្នកថតរូប​​​បាន​​​ចេញ​​​ផ្សាយ​​​អត្ថបទ​​​ស្តីពី​​​បឹង​​​ទន្លេសាប​​​ ដែលស្រដៀង​​​គ្នានេះ​​​​​​ ការ​​​នេសាទ​​​ជ្រុល​​​ហួសហេតុ​​​ និង​​​មាន​​​ទំនប់​​​នៅខ្សែទឹក​​​ខាងលើ​​​កំពុងធ្វើ​​​ឲ្យ​​​ហោច​​​ដល់​​​​ស្តុកត្រី​​​ធម្មជាតិ​​​នៅក្នុង​​​តំបន់​​​ដែលធ្លាប់តែ​​​សម្បូរ​​ទៅ​​​ដោយ​​​ម​​​ច្ឆជាតិ​​​។​ លោក ហ្វ័រស៊ីត​ បាន​​​និយាយថា “តាមពិត​​​គឺលំបាក​​​មែនទែន”​​​។

ក្រុម​​​អ្នកថតរូបនេះ​​​កំពុង​​​ត្រៀមខ្លួន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​នៅខែ​​​មករា​​​ ដោយ​​​មាន​​​ផែនការ​​​បញ្ចប់​​​គម្រោង​​​នោះ​​​នៅខែ​​​មីនា”។

ភូមិ​​​មួយ​​​​​​នៅ​​​ក្បែរ​​​អាង​​​ស្តុក​​​ទឹក​​​ទំនប់​​​១ណាម​​​គង្គ​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ។​​​ នៅ​​​ពេល​​​ដែល​​​​​​ទំនប់​​​នេះ​​​សាង​​​សង់​​​រួច​​​រាល់ តំបន់​​​នេះ​​​​​​នឹង​​​ត្រូវ​​​លិច​​​លង់​​​។ អ្នក​​​ស្រុក​​​ភាគ​​​ច្រើន​​​​​​បាន​​​ចាក​​​ចោល​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​។ រូប​​​ថត​​​ដោយ Luc Forsyth

លោក ប្រាយ​​​ បាន​​​និយាយថា “ចំណុច​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ទាក់ទិន​​​នឹង​​​ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​ខ្សែទឹក​​​ខាងលើ​​​គឺថា អ្នកនឹង​​​ឃើញ​​​បញ្ហា​​​មុន​​​នឹង​​​អ្នក​​​ដឹង​​​រឿង​​​នោះ។ វាឆ្លងកាត់​​​ព្រំដែន​​​ដែល​​​ក្លាយជា​​​បញ្ហា​​​ស្មុគ្រស្មាញ​​​នៃ​​​លំហ​​​រួម​​​”។

លោកបាន​​​បញ្ជាក់​​​ថា “អ្វីដែលគេ​​​ធ្វើ​​​គឺប៉ះពាល់ ​​​មិនថា​​​ក្រោម​​​ ឬលើ​​​នោះទេ។ ទុក្ខសោក​​​សង្រេង​​​របស់​​​ទន្លេ​​​គឺ ជាទីបញ្ចប់​​​ គេធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​មនុស្ស​​​គ្រប់​​​រូបនៅលើ​​​ពិភពលោក​​​”៕​​​ រើន​​​​​​

ហ្ម​​​ងូត​​​ទឹក​​​ឲ្យ​​​ដំរី​​​​​​​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ ភាគ​​​ខាង​​​ជើង​​​នៃ​​​លួង​​​ប្រាបាង​​​។ ដើម្បី​​​រក​​​បាន​​​ចំណូល​​​​​​បន្ថែម​​​ទៀត​​​ពេល​​​រដូវ​​​​​​ទេសចរ​​​ទាប​​​ ហ្ម​​​ដំរី​​​​​​ជួល​​​ដំរី​​​ឲ្យ​​​អ្នក​​​កាប់​​​ឈើ​​​​​​សម្រាប់​​​អូស​​​ឈើ។​​​​​​ រូប​​​ថត​​​ដោយ Gareth Bright

​​​​​​​​​

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.