នគរ​បាល​​និយាយ​ថា ផ្លូវ​វេង​ស្រេង​មិន​មែន​ជា​កន្លែង​សម្រាប់​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទេ​

​​​នគរ​បាល​​​បង្ក្រាប​កុប​​​កម្ម និង​​​សន្តិសុខ​​​​​​​​ក្រុង ​​បាន​​​​​​​​​​​​​​​​បង្វែរ​​​​​​​​​ទិស​​​ដៅ​​​របស់​​​​​អ្នក​កាន់​ទុក្ខ​មួយ​ក្រុម​​​នៅ​ជុំវិញ​​​​​តំបន់​ឧស្សាហកម្ម​ប៉ែក​ខាង​ត្បូង​​​​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ ​​​កាលពី​​ព្រឹកម្សិលមិញ ខណៈ​​ពេល​​​ពួក​​​​​​គាត់​​​ព្យាយាម​ប្រារព្ធ​ខួប​លើក​ទី២​ នៃ​ថ្ងៃ​​​​កង​រាជអាវុធ​ហត្ថ​​ហែក្បួន​​តាម​​ផ្លូវ​​វេងស្រេង​​និង​បាញ់​កាំភ្លើង​​​​​វែង​​​ស្រោច​​​​​​ទៅ​​​លើ​​​​ក្រុម​​កម្មករ​​​កាត់​ដេរ​ដែល​ធ្វើ​​កុបកម្ម​។​

រយៈ​​​ពេល​​​ពីរ​ឆ្នាំ​បន្ទាប់ពី​​​​​យុវជន​​​​​​​យ៉ាង​ហោច​​​ណាស់​​ប្រាំនាក់​​​ត្រូវ​បាន​​​​​​​​​​កង​កម្លាំង​របស់​​​រដ្ឋា​​​ភិបាល​​​បាញ់​​​ស្លាប​់​​​ដើម្បី​​​បញ្ចប់​កុបកម្ម​​​ដែល​​​មាន​​​​​​រយៈ​ពេល​ពីរ​ថ្ងៃ​មក ព្រះសង្ឃ​​ជាង​​​​២០​អង្គ​​​​​ អ្នក​ការ​​ពារ​សិទ្ធិ​មនុស្ស​​ ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​ជន​រងគ្រោះ​​បាន​​​នាំ​​​​​​គ្នា​​​​មក​អុជធូប​​​​​​ និង​​​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ពួកគេ។ ​ទោះ​ជា​យ៉ាង​ណា ដោយ​​​​សាលា​រាជធានី​​​​បាន​​​ព្រមាន​​​នៅ​មួយ​ថ្ងៃ​មុន​នោះ​​​​ថានឹង​​​មិន​​​លើក​​​លែង​​​​​​​​​ឲ្យ​​​​​​​​ចំពោះ​​​ការ​ប្រមូល​ផ្ដុំគ្នា​​លើ​ផ្លូវ​វេង​ស្រេង ពួក​​​គាត់ក៏​​​​​​បាន​​​ជួប​​​​ប្រទះ​​​​​នឹង​​​ស្នៀត​​​​​​បង្ក្រាប​​​​​​​​​​​​​​​​​​​​​ដែល​​​​​​ងាយ​​​ស្រួល​​​ចំណាំ​​​របស់​រដ្ឋាភិបាល​​​​លោក ហ៊ុន សែន។

​​

លោក វន់ ពៅ ប្រធាន​​​សហជីព​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​កាន់​​​ទុក្ខ​​​ត្រូវ​​​នគរ​​​បាលដេញ​​​​​​ចេញ​​​ពី​​​កន្លែង​​​បម្រុង​​​ធ្វើ​​​ពិធី​​​រំឭកវិញ្ញាណក្ខន្ធ​​​ដល់​​​អ្នក​​​ស្លាប់​​​នៅ​​​លើ​​​ផ្លូវ​​​វេងស្រេង​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ Satoshi Takahashi
លោក វន់ ពៅ ប្រធាន​​​សហជីព​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​កាន់​​​ទុក្ខ​​​ត្រូវ​​​នគរ​​​បាលដេញ​​​​​​ចេញ​​​ពី​​​កន្លែង​​​បម្រុង​​​ធ្វើ​​​ពិធី​​​រំឭកវិញ្ញាណក្ខន្ធ​​​ដល់​​​អ្នក​​​ស្លាប់​​​នៅ​​​លើ​​​ផ្លូវ​​​វេងស្រេង​​​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ Satoshi Takahashi

នៅ​ពេល​​ក្រុម​​​​អ្នកកាន់​​​ទុក្ខ​​​​​​​​ប្រមូល​ផ្ដុំគ្នា​ដោយ​​​សន្តិវិធី​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​​​តាម​បណ្ដោយ​​​ផ្លូវ​​​ឧស្សាហកម្ម​នេះ ​នគរ​បាល​​ និង​សន្តិសុខ​​បាន​​ប្រចាំ​ការ​​នៅ​​ទីនោះ​​​រួច​​​ជា​​​ស្រេច​​​​។ ​​​​​​នៅម៉ោង​៨​ព្រឹក កង​កម្លាំង​របស់​​​រដ្ឋាភិបាល​​​​​​​​បាន​​​​​​ទាញ​​​​​យក​​​មួក​ការ​ពារ​​សុវត្ថិភាព លើក​ខែល​​​បង្ក្រាប​កុបកម្ម ហើយ​ចាប់​ផ្ដើម​​​​​​​យក​​​ដំបង​​​គោះ​​​​​វា​​​ ​​​​​ខណៈ​ពួកគេ​ហែក្បួនឆ្ពោះ​ទៅ​រក​​ក្រុម​អ្នក​កាន់​ទុក្ខ។

នៅ​​​​ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​​​ដែល​​​ជា​ចំណុច​​​​កណ្តាល​​​​នៃ​​​​ការ​​​ផ្ទុះ​​​កូដកម្ម​កាលពី​ឆ្នាំ​២០១៤ ដែល​​​​​​ក្រុម​​​​​​កម្ម​​​ករ​​​បាន​ចាប់​ផ្ដើម​​ធ្វើ​កុបកម្ម​ហិង្សា ​បិទ​ផ្លូវ ដុត​​​សម្បក​​​កង់​​​រថ​​​យន្ត និង​​​គប់​​​​​​​​គ្រាប់បែក​សាំង​​​នៅ​​​ពេល​​​​​​​នោះ ​​​អ្នក​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​ដែល​រួម​មាន​ទាំង​លោក វន់ ពៅ ប្រធាន​សហជីព​ផង​​​​​​​​​​​ បាន​​ធ្វើ​​​តាម​​​ការ​ព្រមាន​​​ ហើយ​បាន​​​ដើរ​ចេញ​​ នៅ​​ពេល​នគរ​បាល​ដើរ​ចូល។

​ប៉ុន្តែ​​​​​​​នៅ​​​ចម្ងាយ​ប្រហែល៥០០​​​​ម៉ែត្រ​​​​​​​​​​តាម​​​​​​បណ្តោយ​​​ផ្លូវ​​​នេះ​​​នៅ​​ខាង​មុខ​សួន​ឧស្សា​ហ​​កម្ម​​វឌ្ឍនៈ​ អ្នក​​​​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​​​ដែល​​​​​ដឹកនាំ​ដោយ​​​លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ និង​​​លោកស្រី អ៊ូ ទេពផល្លីន ​​​​​​​​អនុ​​​ប្រធាន​​​​​សហ​​​ព័ន្ធ​​​​​សហជីព​​​​​​ចំណី​​​អាហារ​​​ និង​​​​​​សេវា​​​កម្ម​​​កម្ពុជា មិន​​​ព្រម​​ចាក​ចេញ​​​​តាម​​​បញ្ជា​​​ឡើយ។ សន្តិសុខ​ម្នាក់​​បាន​​​​ចាប់​​​កន្ត្រាក់​​​​​​លោក​​​ស្រី ​​អ៊ូរ ទេពផល្លីន ឲ្យ​​​ក្រោក​​​ឡើង ហើយ​​​​បាន​​​​​​​រុញ​​​​​លោក​​​ស្រី​​​ឆ្ពោះ​​​ទៅ​​​ផ្លូវ​​​​ដែល​​​​​​​​​​​​​​គាត់​​​​​​បាន​​​​​​​​​ជួប​​​ជា​មួយ​​​​​លោក​​​ស្រី ​​​​​ណាលី ពីឡូក។ ខែល​បង្ក្រាប​កុប​កម្ម​​​ជាជួរ​​​​​​​​​​​បាន​​​រុញ​​​​ខ្នង​​​​លោក​​​ស្រី​​​ទាំង​ពីរ​​​ឆ្ពោះ​​​ទៅ​ប៉ែក​ខាង​កើត​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​។

លោកស្រី ណាលី ពីឡូក ​​​មាន​​​ប្រសា​សន៍​​​ក្រោយ​​​មក​​​​ថា ​​”​យើង​​មិន​ដែល​មាន​បំណង​​​​​​យក​​​ពិធ​​ី​​​នេះ​​​ធ្វើ​ការ​ហែក្បួន​ទេ​។ យើង​គ្រាន់​តែ​ចង់​បួង​សួង​​​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ សូត្រ​​ធម៌ ហើយ​​​​បន្ទាប់​​​មក​​​ចាក​ចេញ​​វិញ​​​ប៉ុណ្ណោះ​។ ​​ពួក​​​គាត់​​​​​​​គួរ​តែ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​”។

នគរ​បាល​បង្ក្រាប​កុបកម្ម​​ដែល​​​ខ្លះ​ញញឹម​ ខ្លះ​​​​សើច បាន​​​​​ផ្លាស់​​​វេន​​​គ្នា​​​​​​​រុញ​​​​ខ្នង​​​​​​​​លោក​​​ស្រី​​​ទាំង​ពីរ​។ នៅ​ចម្ងាយ​​ពីរ​បី​រយ​​​ម៉ែត្រ ​​នគរ​បាល​​​និង​សន្តិសុខ​​បាន​តម្រង់​ជួរ​​​​គ្នា​​​​នៅ​​​​​​​ផ្លូវ​​​ម្ខាង​​​​​​ ដោយ​​​​​បង្វែរ​​​​​​ការ​​​ហែ​​​ក្បួន​​​នេះ​​ចូល​​​ទៅ​​​ច្រក​​​​​​ផ្លូវ​​​តូច។​​​​​​

បុរស​មួយ​ក្រុម​​បាន​​​​ត្រដាង​​​​បដា​​​​មួយ​​​ផ្ទាំង​​​​​​ដែល​មាន​រូប​ភាព​ជន​រងគ្រោះ​​មួយ​ចំនួន​​នៃ​ការ​​​បង្ក្រាប​​ក្នុង​ឆ្នាំ​២០១៤ ​​​ប៉ុន្តែ​​​សន្តិសុខ​​​ប៉ុន្មាន​​​នាក់​​​​​​​​បាន​​​​​​ដើរ​​​​​ចូល​​​មក​​​កញ្ឆក់​យក​បដា​នោះ​​ ​​​ហើយ​​​ព្យាយាម​​ហែក​​​វា​​​​ចោល​​​តែ​​​មិន​​​បាន​​​សម្រេច។

​នៅ​ចំណុច​នេះ ​​​​​កម្លាំង​​សន្តិសុខ​រាប់​រយ​នាក់​​​​​​​​​បាន​​​បង្វែរ​​​​​​​​​មនុស្ស​​​បី​​​ក្រុម​​ដោយ​​​ឡែក​​​ពី​​​គ្នា ​ដែល​​​​​​រួម​​​មាន​​ទាំង​ក្រុមអ្នក​តវ៉ា​មកពី​​សហគមន៍​បឹង​កក់ ​និង​ព្រះសង្ឃ​​មួយ​ក្រុម​ដឹកនាំ​ដោយ​ព្រះ​តេជ​គុណ លួន សុវ៉ាត “ព្រះសង្ឃ​សារព័ត៌មាន” ​​​ផង​​​ ឲ្យ​ចូល​ទៅ​ច្រក​​​ផ្លូវ​​​តូច​​​មួយ។​​​​​​​​​​​​​​

ដោយ​​​ភាព​​​​​​តាន​​​តឹង​​​កើន​​​ឡើង​​​ រឺុម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ជាង​​​១០​​​គ្រឿង​​​បាន​​​មក​​​ដល់​​​ ហើយ​​​បាន​​​ទ័ព្ធ​​​ជំុវិញ​​​ដើម្បី​​​ការ​​​ពារ​​​​លោក​ វន់ ពៅ​ ដែល​​​ត្រូវ​​​បាន​​​វាយដ​​​ំ​​​យ៉ាង​​​សាហាវ ហើយ​​​ចាប់​​​ខ្លួន​​​ដាក់​​​ពន្ធនាគារ​​​​​​ពី​បទជាប់​​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​ ដើម្បី​​​​​​ធានា​​​​សុវត្ថិភាព​​​ខណៈ​​​គាត់​​​បាន​ហែ​​​ក្បួន​​​ដោយ​​​ស្រែក​​​ឡើង​​​ថា ​​​”យើង​​​មិ​​​ន​​​ភ្លេច​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា​​​ទេ​​​”។

ដោយ​​​មាន​​​​​​ចម្ងាយ​​​​​​​​​ជិត​​​៣​​​គីឡូម៉ែត្រ​​​​​​ពី​​​កន្លែង​​​ដែល​នឹង​​​ត្រូវ​​​ប្រារព្ធ​​​ពិធី​​​កាន់​​​ទុក្ខ​​​ នគ​​​រ​​​បាល​​​បាន​​​​​​សម្រាក​​​នៅ​​​ក្រោម​​​ម្លប់​​​ឈើ​​​ ខណៈ​​​ ពេល​​​ដែល​​​អ្នក​​​កាន់​​​ទុក្ខ​​​បាន​សម្រាក​​​ដើម្បី​​​ទទួល​​​​​​ទាន​​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ក្នុង​​​ហាង​កា​ហ្វេ​និង​ភោជនីយដ្ឋាន​មួយ​​​។

លោក ឃឹម សឿន​​​ បាន​​​​​​និយាយនៅ​​​ភោជ​​​នីយដ្ឋាន​​​នេះ​​​ថា “ខ្ញុំ​​​មក​​​ទី​​​នេះ ដើម្បី​​​បួង​​​សួង​​​បន់​​​ ស្រន់​​​ឲ្យ​​​ព្រលឹង​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​​​​ដែល​​​រលាយ​រូប​​​​កាយទៅហើយ​​​​។ ​​​ប៉ុន្តែ​​​អាជ្ញាធរ​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ចង​ចាំ​ព្រឹត្តិការណ​៍​នេះ​ឡើយ​​​។ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​រដ្ឋ​​​បួង​​​សួង​​​បន់​​​ស្រន់​​​ឲ្យ​​​អ្នក​​​ស្លាប់​​​ ព្រោះ​​​ពួក​​​គេ​​​ចង់​​​ធ្វើ​​​ឲ្យ​​​គេ​​​ភ្លេច​​​បញ្ហា​​​នេះ​​​។ ពួក​​​គេ​​​​​​ចង់​ឲ្យ​​​ពល​​​រដ្ឋ​​​ភ្លេច”។

ឃឹម សុផាត កូន​​​ប្រុស​​​អាយុ​​​១៦​​​ឆ្នាំ​​​របស់​​​លោក ឃឹម សឿន បាន​​​បាត់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​ទី​​​៣ ខែ​​​មករា​​​ ឆ្នាំ​​​២០១៤​​​។ ក្មេង​​​ជំទង់​​​រូបនេះ​​​​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​​​​ដោយ​​​ដេក​​​ស្លាប់​​​នៅ​​​ក្នុង​​​ថ្លុក​​​ឈាម​​​​​​​​​​​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​បើក​​​ការ​​​បាញ់​​​ប្រហារ​​​លើ​​​កម្មករ​​​យ៉ាង​​​ច្រើន​​​។

លោក ឃឹម សឿន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “យើង​​​មាន​​​អារម្មណ៍​​​ឈឺចាប់​​​ណាស់ ​​​យើង​​​​​​ ត្រូវ​​​ការ​​​ឲ្យ​​​ព្រះស​​​ង្ឃ​​​សូត្រ​​​មន្ត​​​ឧទ្ទិស​​​កុសល​​​ដល់​​​វិញ្ញាណក្ខន្ធ​​​របស់​កូន​​​យើង​​​​”។ លោក​​​បាន​​​​បន្ថែម​​​​ថា ប្រពន្ធ​​​របស់​​​លោក​​​បាន​​​យំ​​​ ពេល​អ្នក​​​ យក​​​ព័ត៌មាន​​​ និង​​​អ្នក​​​ថត​​​រូប​​​មក​​​រោម​​​ជុំ​វិញ​។ “ប៉ុន្តែ យើង​​​​​​មិន​​​ដឹង​​​ថា ត្រូវ​​​និយាយ​​​ថា​​​ម៉េច​​​ទេ​​​”។ គណៈកម្មការ​​​មួយ​​​ត្រូវ​​​បាន​​​​​​បង្កើត​​​ឡើង​​​ក្រោយ​​​ពេល​​​មាន​​ការ​បាត់​​បង់​​​ជីវិត​​​ដើម្បី​​​រក​​​ “មូល​​​ហេតុ​​​” នៃ​ព្រឹត្តិការណ​៍​នៅ​ថ្ងៃ​នោះ​ តែ​​​ទោះ​​​យ៉ាង​​​ណា​​​អាជ្ញា​​​ធរ​​​នៅ​​​មិន​​​ទាន់​​​​​​​​​​​​​​​​​​​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​នៅ​​​ឡើយ​​​ទេ​​​។

កាល​​​ពី​​​ម្សិលមិញ​ លោក អេង ហ៊ី អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​បង្វែរ​​​សំណួរ​​​ទាំង​​​អស់​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹងការ​ស៊ើប​អង្កើត​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​មិន​អាច​ទាក់​ទង​បាន​។

cam-photo-front1ពេល​​​ភាព​​​តាន​​​តឹង​​​​​​បាន​​​ស្ងប់​​​ទៅ​​​វិញ​​​ ដោយ​​​​​​ សារ​​​មាន​​​ការ​​សម្រាក​​​ដើម្បី​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​​​​ថ្ងៃ​​​ត្រង់​​​​​​​ អ្នក​​​កាន់​​​ទុក្ខ​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​គិត​រក​ផែន​​​ការ​​​ថ្មី​​​ដោយ​​​បំបែក​​​គ្នា​​​ជា​​​ក្រុម​ៗ​​​​ ដើម្បី​​​គេច​​​​​​ពី​ក្រសែ​​​ភ្នែក​​​របស់​​​នគរ​​​បាល​​​ហើយ​​​​​​បន្ទាប់​​​មក​​​បាន​​​មក​ជួបជុំ​​​​គ្នា​​​ម្តង​​​ទៀត​​​នៅ​​​កន្លែង​​​ដែល​​​នឹង​ត្រូវ​​​​​​ប្រារព្ធ​​​ពិធី​​​កាន់​​​ទុក្ខ។

ទី​​​បំផុត​​​ក្រុម​​​តូច​​​ៗ​​​ទាំង​​​នេះ​​​បាន​​​ទៅ​​​ដល់​​​មុខ​​​បរិវេណ​​​សួន​​​ឧស្សាហ​​​កម្ម​​​វឌ្ឍនៈ​​​​​​ ប៉ុន្តែ  តំបន់​​​នេះ​​​ពោរ​​​ពេញ​​​ដោយ​​​នគរ​​​បាល​​​ ហើយ​​​អ្នក​​​កាន់​​​ទុក្ខ​​​ភាគ​​​ច្រើនបានបញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ ហើយ​ត្រឡប់​ទៅផ្ទះវិញ​​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​តវ៉ា​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​មិន​​​បាន​​​សម្រេច​​​ដូច​​​បំណង​​​ទេ ហើយ​​​បាន​​​បន្ត​​​ជិះ​​​​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ចុះឡើង​ៗ​នៅ​​​តាម​​ផ្លូវ​​​វេង​​​ស្រេង​​​ ដោយ​​​ជិះទៅ​​​ក្បែរ​​​ក្រុម​​​នគរ​​​បាល​​​និង​​​សន្តិសុខ​​​ដើម្បីថា​​​ឲ្យ​​​ពួក​​​គេ​​​ បន្ទាប់​​​ពី​​​ខំប្រឹង​​និយាយ​បញ្ជោរ​ ដោយ​មានការ​ញញឹម​​​​​​ដាក់​​​គ្នា​​​តិចៗ​​​​ពេញ​​​មួយ​​​ព្រឹក​​​។

លោក​​​ស្រី​​​ ណាលី ពីឡូក បាន​​​លើក​​​ឡើង​​​ថា “[សកម្ម​​​ជន​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​] ​​​បាន​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​ជា​​​មួយ​​​នគរ​​​បាលដោយ​​​​​​ ព្យាយាម​​​​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ទន់​​​ចិត្ត​​​ឬមានចិត្ត​មេត្តាធម៌​ ព្រោះ​​​ពួក​​​គេ​​​ក៏​​​ជា​​​មនុស្ស​​​ដែរ។​​​​ ពួក​​​គេ​​​​​​គ្រាន់​រាងញឹមៗប៉ុណ្ណោះ​​​​​​​”។

ដោយ​​​ចាត់​​​ទុក​​​ការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​រំឮក​​​វិញ្ញាណក្ខន្ធ​​​​នេះ​ថា​​​ ជា​​​ព្រឹត្តិការណ៍​​​សាសនា ​​​គ្មាន​​​អ្នក​​​រៀប​​​ចំ​​​​​​​​ការហែក្បួន​ណា​ម្នាក់​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​សាលា​​​រាជ​​​ធានី​​​ជា​​​មុន​​​​​​នោះ​​​ឡើយ​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​ សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដោយ​​​ព្រមាន​​​ថា នរណា​​​ម្នាក់​​​ដែល​​​ប្រមូល​​​ផ្តុំ​​​ ដោយ​​​ខុស​​​ច្បាប់​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​នឹង​​​​​ប្រឈម​​​ “វិធានការ​​​តឹង​​​រឹុង​​​”។

ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​បាន​​​អះ​​​អាង​​​ថា អ្នក​​​កាន់​​​ទុក្ខ​​​ធ្វើ​​​ពុធ​​​ជា​​​ប្រើ​​​ប្រាស់​​​ “ព្រឹត្តិការ​​​ណ៍សាសនា​​​នេះ” ​​​ជា​​​ការ​​​បិទ​​​បាំង​​​សម្រាប់​​​តវ៉ា​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ពិធី​​​កាន់​​​ទុក​​​្ខ​​​មិន​​​គួរ​​​ធ្វើ​​​ឡើង​​​​​​នៅ​​​កន្លែង​​​​​​ដែល​​​កម្មករ​​​ស្លាប់​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​អ្នក​​​ទាំង​​​នោះ​​​ពិត​​​ជា​​​មាន​​​បំណង​​​ប្រារព្ធ​​​ពិធី​​​សាសនា​​​សម្រាប់​​​អ្នក​​​ស្លាប់​​​មែន​​​នោះ​​​ ពួក​​​​​​គាត់​​​អាច​​​ទាក់​​​ទង​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​ផ្ទាល់​​​ហើយ​​​ប្រារព្ធ​​​​​​ពិធី​​​នៅ​​​ផ្ទះ​​​ ឬ​​​តាម​​​វត្ត​​​អារាម​​​៕សុខុម និង​​​ ស៊ុយឈាង​​​

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.