គណៈកម្មាធិការជាតិ​​​អូឡាំពិក​​​ស្វែង​​​រក​​​អត្តពលិក​ដែលមានឈាមជ័រ​ជាខ្មែរ​ដើម្បី​​តំណាងកម្ពុជា​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​​​ជាតិអូរឡាំពិក​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា​​​បាន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បីស្វែង​​​រក​​​អត្ត​ពលិក​​​ដែល​​​មាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ដើម្បី​​​លើក​​​ស្ទួយ​​​ដល់​ក្រុម​​​កីឡា​​​ជាតិ។

លោក​​​ ថោង​​​ ខុន​​​ បាន​​​ពន្យល់​​​កាលពី​ម្សិល​​​មិញ​ថា “ផែន​​​ការ​​​មេ”​​​ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​សម្រាប់​​​កីឡា​​​ស៊ីហ្គេម ឆ្នាំ​​​២០២៣​​​ដែល​​​កម្ពុជា​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះនោះ បាន​បញ្ចូល​ខ​មួយ​ដែល​អនុញ្ញាត​ឱ្យ​​​អត្តពលិក​ដែលមាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភ​​​ព​​​លោកអាច​​​​​​ប្រកួត​​​ដើម្បី​​​កម្ពុជា​​​។

ដោយ​​​លើក​​​ឡើង​​​អំពី​​​លិខិត​​​មួ​​យ​​​ច្បាប់​​​ដែល​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ និ​ង​​​ជ្រើស​​​រើស​​​អត្តពលិកនោះ ​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បង​​​ប្អូន​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​យើង​​​នឹង​​​ទទួល​​​ពួក​​​គាត់​​​ឲ្យ​​​មក​​​ប្រកួត​​​​​​ក្នុង​​​នាម​​​ប្រទេស​​​ជាតិ​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើទោះ​ជា​ឧបករណ៍សម្រាប់​អត្តពលិក​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​អាច​​​មាន​​​បទ​​​ដ្ឋាន​​​ខ្ពស់ក៏ពិត​មែន តែ​អ្នក​​​ដែល​​​ចង់​​​ប្រកួត​​​ត្រូវ​​​បង្ហាញ​​​ជំនាញ​​​របស់​​​ខ្លួន​​​ជា​​​មុន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួម​​​មាន​​​នៅពិធី​​​បើក​​​កីឡា​​​ជាតិ​​​នៅ​​​ខែ​​​តុលាជា​​​ដើម​​​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា លោក ជ័រដេន​​​ ពិសី វីនដល (Jordan Pisey Windle) ជាកូនខ្មែរ​​​ដែល​​​អាមេរិក​​​សុំ​​​យក​​ទៅ​ចិញ្ចឹម និង​​​ ឌែលថុន ​​​គីម ​​​(Delton Kim) កីឡា​​​ករ​​​វាយ​​​តិន្នីសកើត​​​នៅ​​​បារាំង​​​ជា​​​ភ័ស្តុ​​​តាងបញ្ជាក់ថា​​​​​​អត្តពល​ិក​​​ខ្មែរ​​​ដែល​​​ធ​​​ំ​​​ដឹង​​​ក្តីនៅបរទេសគឺ​​​ពោរពេញ​​​​ដោយ​​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ហើយ​​​នឹង​​​លើក​​​ស្ទួយ​​​ក្រុម​​​កីឡា​​​កម្ពុជា​​​។

សូមស្វាគមន៍អត្តពលិក​​​ដែល​​​មាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​មក​​​ យើង​​​បើក​​​ចំហ​​​”៕សារុន

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.