ពលរដ្ឋ​​​នៅ​​​ទំនប់សេសាន​ដាក់ញត្តិ​សុំ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍

តំណាងពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមជម្លៀសចេញពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចដោយទំនប់វារីអគ្គិសនីសេសានក្រោម២នោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិសុំឱ្យក្រសួងរ៉ែ និងថាមពលជួយកាលពីថ្ងៃសុក្រ។

អ្នកស្រី សារុន សុខុំ តំណាងម្នាក់ក្នុងចំណោម៧នាក់បាននិយាយកាលពីម្សិលមិញថា “យើងចង់ក្រសួងរ៉ែ និងថាមពលជួយអន្តរាគមន៍”។

លោក សួគ៌ ប៉ុណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងនេះបានមានប្រសាសន៍ថា ញត្តិនេះត្រូវបានទទួលហើយ ហើយបានបញ្ជូនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលរបស់ក្រសួងហើយហើយនឹងត្រូវពិភាក្សាជាមួយអាជ្ញាធរខេត្ត”នៅពេលឆាប់ៗនេះ”។

តំណាងអ្នកភូមិមកពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចនៅពេលឆាប់ៗនេះដោយទំបន់វារីអគ្គិសនីសេសានក្រោម២ បានអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាលនៅខាងក្រៅក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
តំណាងអ្នកភូមិមកពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចនៅពេលឆាប់ៗនេះដោយទំបន់វារីអគ្គិសនីសេសានក្រោម២ បានអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាលនៅខាងក្រៅក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប៉ុន្តែ ទន្ទឹមនឹងលោក ម៉ែន គង់ អ្នកនាំពាក្យអាជ្ញាធរខេត្តបានមានប្រសាសន៍ថា សំណើរបស់អ្នកភូមិដែលសុំឱ្យបិទទ្វារទឹកខ្លះក្នុងចំណោមទា្វារទឹកទាំង១០នៃទំនប់វារីអគ្គិសនីនេះដែលនឹងត្រូវបិទជាអចិន្ត្រៃយ៍នៅខែក្រោយនេះមិនមែនជាជម្រើសក្តី ក៏លោកបានថ្លែងថា ក្រុមមន្ត្រីនឹងព្យាយាម “រកដំណោះស្រាយជូនគ្រួសារទាំងអស់” ប៉ុន្តែនឹងធ្វើតាមគតិយុត្តិ ប្រសិនបើក្នុងករណីចំបាច់។

យោងតាមអ្នកស្រី សារុន សុខុំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមិនព្រមចាកចេញជាង១០០គ្រួសារក៏បានស្នើឱ្យដកកងកម្លាំងដែលបានដាក់ពង្រាយដើម្បីជួយជម្លៀសក្នុងគ្រាអាសន្នចេញពីភូមិស្រែគរ និងភូមិក្បាលរមាសស្ថិតក្នុងស្រុកសេសាននេះផងដែរ ហើយសុំឱ្យអាជ្ញាធរបើកមណ្ឌលសុខភាព សាលារៀន ផ្លូវ និងស្ពានក្នុងតំបន់នេះឡើងវិញ។

នៅពេលការធ្វើតេស្តសាកល្បងទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់នេះបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមិថុនាមក ក្រុមអ្នកភូមិមិនយកចិត្តទុកដាក់នឹងការព្រមានរបស់អាជ្ញាធរពីការដែលផ្ទះរបស់ពួកគាត់នឹងត្រូវលិចទឹកនោះឡើយ ហើយបានទទូចសុំរស់នៅលើដីរបស់ពួកគាត់ដដែល។

អ្នកភូមិមួយចំនួនបានចាកចេញបណ្តោះអាសន្នទៅកាន់ទីទួលក្បែរនោះនៅពេលទឹកជំនន់បានជន់លិចផ្ទះសំបែងមួយចំនួន ប៉ុន្តែបានត្រឡប់មកវិញ នៅពេលទឹកបានស្រក។ អ្នកភូមិដែលនៅសេសសល់ក្នុងចំណោមអ្នកភូមិប្រហែល៥.០០០គ្រួសារដែលរស់នៅលើដីដែលគ្រោងធ្វើជាអាងស្តុកទឹកទំហំ៣៦.០០០ហិកតានៃទំនប់នេះ បានយល់ព្រមទៅកាន់កន្លែងតាំងទីលំនៅថ្មីដែលរដ្ឋាភិបាលបានបង្កើតឡើង។

តំណាងអ្នកភូមិមកពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចនៅពេលឆាប់ៗនេះដោយទំនប់វារីអគ្គិសនីសេសានក្រោម២ បានអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាលនៅខាងក្រៅក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
តំណាងអ្នកភូមិមកពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចនៅពេលឆាប់ៗនេះដោយទំនប់វារីអគ្គិសនីសេសានក្រោម២ បានអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាលនៅខាងក្រៅក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រី សារុន សុខុំ បានថ្លែងថា សេវាសាធារណៈត្រូវបានដកចេញពីភូមិស្រែគរ និងភូមិក្បាលរមាសភ្លាមៗបន្ទាប់ពីការធ្វើតេស្តសាកល្បងបានចាប់ផ្តើម ហើយមានការបំភិតបំភ័យកើនឡើងពីសំណាក់ក្រុមមន្ត្រីដែលត្រូវបានបញ្ជូនមកដើម្បីជួយនោះ។

អ្នកស្រីបានបន្ថែមថា “ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរផ្តល់សេវាសាធារណៈ ហើយយើងក៏ចង់ឱ្យអាជ្ញាធរបញ្ចប់ការរើសអើងចំពោះសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ទាំងពីរនេះផងដែរ។ អ្នកស្រីបន្ថែមថា “ពួកគេរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ”។

លោក ម៉ែន គង់ អ្នកនាំពាក្យអាជ្ញាធរខេត្តបានបដិសេធចំពោះការចោទប្រកាន់ថា មានការបំភិតបំភ័យ។ លោកបានថ្លែងថា ក្រុមមន្ត្រីបានទាក់ទងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលអភិវឌ្ឍទំនប់វារីអគ្គិសនីនេះ បន្ទាប់ពីទទួលបានសំណើសុំឱ្យកុំបិទទ្វារទឹកមួយចំនួន។

លោកបានថ្លែងថា “ពួកគេបានបដិសេធពីព្រោះពួកគេមិនអាចផលិតថាមពលបានទេ ប្រសិនបើទ្វារទឹកមិនត្រូវបានបិទតាមផែនការដែលបានកំណត់នោះ”។

លោក អ៊ុំ រ៉េត តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.