តុលាការ​ខេត្ត​ព្រះ​សីហនុ​សម្រេច​​ឃុំឃាំង​អតីត​ចៅ​សង្កាត់​រង​នៃ​សង្កាត់​ទី១​ របស់​បក្ស​ប្រឆាំង​ និង​សកម្មជន​សហជីព

តុលាការ​បាន​សម្រេច​បញ្ជូន​អតីត​ចៅ​សង្កាត់​រង​សង្កាត់​ទី​១​ មកពី​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​មន្ត្រី​សហ​ភាព​ការងារ​កម្ពុជា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​ពី​បទ​​បោះ​បង្គោល​ព្រំដី​នៅ​លើ​ដី​តំបន់​ការ​ពារ​របស់​រដ្ឋ ​និង​រារាំង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច។​

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ខ្លួន​លោក​ឆាយ រដ្ឋ​ដែល​ជា​អតីត​ចៅ​សង្កាត់​រង​សង្កាត់​ទី១ ​និង​មន្ត្រី​សហភាព​ការងារ​កម្ពុជា​ម្នាក់​ឈ្មោះ​ទេព សុផា​ កាលពី​ថ្ងៃ​ទី ​២១​មករា​ នៅ​លើ​ទីតាំង​មាន​ជម្លោះ​ដី​ធ្លី​ស្ថិត​នៅ​តំបន់​ក្បាល​ឆាយ។​

ក្រុម​គ្រួសារ​របស់​លោក​ឆាយ រដ្ឋ​បាន​ស្រែក​ទ្រហោរ​យំថា​ ការ​ចាប់​ខ្លួន​មន្រ្តី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​គឺ​ជាការ​គុំគួន​ផ្នែក​នយោបាយ​ និង​ជារឿង​អយុត្តិធម៌។​

ទោះជាយ៉ាង​ណាក៏​ដោយ​  ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.