ពល​រដ្ឋ​ខេត្ត​សៀមរាប​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់​

ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់​ខេត្ត​សៀមរាប។​

សារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​AKP​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ ដោយ​ដក​ស្រង​សម្តី​អធិការ​នគរបាល​ស្រុកស្វាយ​លើ ​ខេត្ត​សៀមរាប​លោម​ស៊ុន អេង​ចុះផ្សាយ​ថា​ ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​កែន កាយ​រស់​នៅ​ភូមិ​ខ្នារ​ក្រៅ​ឃុំ​កន្ទូត ​ស្រុក​ស្វាយលើ​ បាន​ប្រទះ​ឃើញ​គ្រាប់​នេះ​ពេល​លោក​កំពុង​ភ្ជួរស្រែ​ដោយ​ត្រាក់ទ័រ។​

លោក​អធិការ​បន្ត​ថា ​ ក្នុង​នោះ​មាន​គ្រាប់​កាំភ្លើង​ធុន​៧៥​មីលីម៉ែត្រ​ គ្រាប់​កាំភ្លើង​ធុន​ដេកា​៨២​​ គ្រាប់​កាំភ្លើង​ធុន​៦០​មីលីម៉ែត្រ​ គ្រាប់​កាំភ្លើង​ធុន​៨២​មីលីម៉ែត្រ​ និង​ប្រភេទ​គ្រាប់​ជា​ច្រើន​ទៀត​ដែល​ជា​ប្រភេទ​គ្រាប់​មិន​ទាន់​ផ្ទុះ។​

លោក​បញ្ជាក់​ថា ​ពេល​នេះ​សមត្ថ​កិច្ច​បាន​ប្រគល់​ទៅ​ឱ្យ ​អង្គភាព​ដោះមីន​កម្ពុជា​ហើយ​ដើម្បី​ធ្វើ​ការ​កម្ទេច​ចោល៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.