កម្ពុជារង​​​ការ​​​ស្តី​​​បន្ទោស​​​​​​ដោយ​​​សារ​​​​​​​​​​​​ការបរា​​​​​​ជ័យរបស់​កិច្ច​ប្រជំុ​​​អាស៊ាន

បាវចនា “ សហ​​​គមន៍​​​​​​តែ​​​មួយ ​វាសនាតែ​​​​​​មួយ” ដែល​​​កម្ពុជា​​​បាន​​​​​​អនុ​​​​​​ម័ត​​​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​​​នៅពេល​​​​​​​​​​​​ខ្លួន​​​​​​​​​បា​​​ន​​​​​​​​​កាន់​​​​​​តំណែង​​​​​​បន្ត​​​ជា​​​​​​ប្រធាន​​​ប្តូរវេន​​របស់​អាស៊ាន​​​​​​​​​​​​នៅ​​​​​​ឆ្នាំ​​​នេះ​​​​​​ ស្តាប់ទៅ​​​​​​ហាក់​​ដូច​​​ជា​​​គ្មា​​​ន​​​តម្លៃ​​​ទាល់​​​​​​តែ​​​សោះ​​​ កាលពី​​​ថ្ងៃ​​​សុក្រ​​​​​​ ​​​នៅពេល​​​​​​​​​ប្លុក​​​អាស៊ាន ​​​ដែល​​​​​មាន​​​​​​សមា​​​​​​ជិក​​​​​​១០​​​ប្រទេស​​មិនអាច​​​​​​​​​​​​​​​ចេញ​​​​​​​​​សេច​​​​​​ក្តី​​​​​​​​​ថ្លែង​​​​​​ការណ៍​​​រួមបាន នៅពេលបិទ​​​​​​​​​ការ​​​​​​​​​ប្រជុំ​​​ ដែល​ជាបរាជ័យ​​​លើក​​​​​​ដំបូង​បង្អស់​ក្នុង​រយៈ​ពេល​​​​​​​​​​​​៤៥​​​​​​ឆ្នាំ​​​​​​​​ នៃប្រ​​​វត្តិ​​​​​​​​​​​ប្រ​​​ជុំ​​​​​​​​​​​​បែប​​​​​​នេះ​​​​​​​​​​​​​​​។

ភាព​​​តាន​​​​​​តឹងបានកើនឡើងជាបន្តបន្ទាប់នៅ​​​​​​​​​ក្នុង​​​​​​កិច្ច​​​​​​​​​ប្រ​ជុំ​​​​​​ពេញមួយ​​​សប្តាហ៍​​​​​​​​​​​ នារាជ​​​ធានីភ្នំពេញ​​​ រហូតដល់​​ថ្ងៃ​​​​​​​​​​​​សុក្រ​​​​​​ ប្រទេស​​​កម្ពុជា ​​​​​​​​​និង​​​​​​ប្រទេ​​​​​​សហ្វីលីពីនបាន​​​​​​​​​​​​​​​ចាប់ផ្តើមរិះគន់គ្នា​​​​​​ខ្លាំង​​​ៗ ​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ ​​​​​​​​នៅពេល​​​​​​​​មានការរំជើប​​​​​​រំជួល​​​កើតឡើង ក្នុង​​​​​​កិច្ច​​​​​​ប្រ​​​ជុំ​​​​​​​​​​​​​នៅ​​​​​​នាទី​​​ចុង​​​ក្រោយ ដោយសារ​​​​​​​តែមិនអាចធ្វើឲ្យមាន​​​មតិ​​​​​​រួម​​​​​​​​​​​​មួយ​​​​​​បាន ​ជុំវិញ​​​​​​​​​​​​បញ្ហាជម្លោះក្នុង​​​​​​សមុទ្រ​​​​​​ចិន​ខាង​ត្បូង​។

ការ​​​​បរាជ័យក្នុងការអនុ​​​​​​ម័ត​​​​​​​​​​​​សេច​​​​​​ក្តី​​​ថ្លែង​​​​​​ការណ៍​​​​​​​​​បិទកិច្ច​​​​​​​​​ប្រ​​​​​​ជុំ​​​​​​​​​​​​នេះ ​​​​​​​​​​​​​​​បានធ្វើ​​​​​​​​ឲ្យ​​​​​​មាន​​​​​​​​​​​​មន្ទិល​សង្ស័យ ​​​​​​ចំពោះ​​​​​​ក្តី​​​​​​សង្ឃឹម​​​ដែល​​​ថា ​​​​​​​​​ការបែក​​​បាក់​​​​​​សាមគ្គី​​​​ផ្ទៃក្នុងអាស៊ាន​​​​​​​​​ ​​​​​​នឹងមិនអាច​​​បង្ខំ​​​ឲ្យ​​​ប្រទេសចិនព្រមចុះហត្ថលេខាលើក្រម​​​ប្រតិ​​​បត្តិ​​​​​​​​​ស្តី​​​​​​ពី​​​​​​​​​ជម្លោះ​​​ក្នុងដែន​​​សមុទ្រ​​​​​​​​​ចិន​​​​​​​​​​​​​​​​​​​​​ខាង​ត្បូងដែល​​​​​​​​​ប្រ​​​​​​​​​ហែល​​​ពាក់​​​កណ្តាល​​​​​​​​​​​​នៃ​នាវា​​​លើ​​​​​​លោក​​​​​​​ត្រូវធ្វើដំណើរឆ្លង​​​​​​កាត់​​​​​​​​​​​​​​​​​​​​​​​​​​​​សមុទ្រ​​​​​​នេះ​​​​។

ក្នុង​​​​​​ចំណោម​​​​​​​​​​​​ការដណ្តើម​​​​​​​​​គ្នា​​​​​​​​​​​​​​​ទាំង​​​​​​នេះ​​​​​​ ​​​​​​​​​​​​​​​​​​មាន​ការទាមទារសិទ្ធិគ្រប់គ្រងប្រ​​​ជុំ​​​កោះ​​​​​​ប៉ប្រ៉ះ​​​ទឹក​​​​​​​​​តូច​​​​​ៗនៅក្នុង​​​​​​​​​សមុទ្រ​​​​​​​​​នេះ ដែល​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​​​​​​​​​​​​ក្រុង​​​ម៉ានីល និង​​​រដ្ឋាភិ​​​បាល​​​​​​​​​​​​​​​ក្រុង​​​ប៉េកាំង​​​ ​​​​​​​​​​​​​​​​​​​​​​​​នា​​​ពេល​​​ថ្មីៗ​​​​​​នេះ បាន​​​​​ប្រ​​​​​​ឈម​​​​​ុខ​​​​​​​​​ដាក់គ្នា ដោយ​​​កងទ័ព​​​​​​​​​​​​អស់រយ:ពេលពេញ​​​​​​​​​​​​​​​មួ​​​​​​យ​​​សប្តាហ៍​​​ នៅក្នុង​​​​​​ដែន​​​សមុទ្រ​​​​​​​​​ ដែល​​​​​​ប្រទេស​​​​​​ទាំង​​​​​​​​​ពីរ​​​​​​​​​អះអា​​​​​​ង​​​​​​​​​​​​សិទ្ធិ​កាន់​​​កាប់​​​​​​​​​​​​រៀងៗខ្លួន។

​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​ទទូច​​​ឲ្យ​​​មាន​​​ការ​ដាក់​បញ្ចូលនូវព្រឹត្តិការ​​ណ៍​​​​កើតឡើង នៅ​តាម​ប្រជុំ​​​កោះ​​​ Scarborough Shoal ទៅក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​ ដែល​​​បណ្ដារដ្ឋ​​​មន្ត្រី​​​​ការ​​​បរទេស​​​អាស៊ាន​​​សង្ឃឹម​​​ថា ​​​ត្រូវ​ចេញ​​​នៅ​​ថ្ងៃ​​​សុក្រ​។ ​ប៉ុន្ដែ ប្រទេស​ជា​សម្ពន្ធ​​​​មិត្ត​​​យ៉ាង​​​ជិត​​​ស្និទ​​​្ធរបស​់​​​ប្រទេស​​ចិន ​ដែល​កំពុង​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ភាគ​​​ច្រើន​​​នៃ​​​ផ្ទៃ​សមុទ្រ​​​នេះ ដែលចង់​​​ដោះស្រាយ​​​ជម្លោះ​នេះតាម​​រយៈ​​​ទ្វេភាគី​​​នោះ​​​ គឺកម្ពុជា​​មិន​​​បាន​​​យល់​​​ស្រប​​​ទេ​​​។ ការ​​​ខិតខំជំរុញ​​​ឲ្យចេញ​សេចក្តី​ថ្លែង​ការណ៍​រួម នៅ​​​ម៉ោង​​​ទី​​​១១​​ ចុង​ក្រោយ នៅ​​​ព្រឹក​​​ថ្ងៃសុក្រ​​​ បាន​​​ធ្វើ​​​ឲ្យ​​​ជំនួប​រវាង​​​រដ្ឋមន្ត្រី​​​ការ​​​​បរទេស​​​ប្រាំ​​​រូប​​​ និង​​​លោក​​​ស្រី​ ហ៊ីលឡារី គ្លីនតុន រដ្ឋ​​​មន្ត្រីការបរទេស​អាមេរិកត្រូវ​​​ពន្យា​រ​​​ពេល​​​អស់មួយ​​​ម៉ោង​​​​។

នៅ​​​ទី​​​បញ្ចប់​​​ កិច្ច​​​ប្រឹង​​​ប្រែង​​​ទាំងនោះ​​​បាន​​​ទទួលបរាជ័យ។ នៅ​​​មុន​​ពិធី​​​បិទ​​​កិច្ច​​​ប្រជុំ​​​របស់​​​បណ្ដា​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​អាស៊ានបន្ដិច​​​ប្រទេសហ្វីលីពីន បាន​​​ចេញ​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដោយ​​​បន្ទោស​​​ប្រទេសកម្ពុជា​​​ ចំពោះ​​​ការ​​​បរាជ័យ​​​ “ដែលមិន​​​ធ្លាប់​​​មាន​​​ពី​​​មុនមក​​​”  នេះ។

ហ្វីលីពីន​​​បាន​​​លើក​​​ឡើង​​​ថា “​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​ពិសេស ​​​នា​​​ព្រឹក​​​នេះ​​​ ស្ដី​​​ពី​​​សេចក្ដី​​​ព្រាង​​​សេចក្ដី​​​ថ្លែង​​​ការ​​ណ៍​​​រួម​​​​​​ ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​មួយ​​​ចំនួន​​​ និង​​​អគ្គលេខាធិការ​​​អាស៊ាន​​​​​​បាន​​​គាំទ្រ​​​គោល​​​ជំហរ​​​របស់​​​ហ្វីលីពីន​​​ថា បញ្ហា​​​​​​កើត​ឡើងនៅប្រជុំ​​​កោះ Scarborough Shoal ដែល​​​ត្រូវ​​​បាន​​​លើកមកពិភាក្សា​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ គួរតែ​​​ត្រូវ​​​បាន​​​​​​លាត​​​ត្រដាង​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​ ប្រទេសកម្ពុជា​​​ ដែល​​​ជា​​​ប្រធាន​​​អាស៊ាន​​​ តែង​​​តែ​​​ជំទាស់​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​លើក​​​ឡើង​​​ណា​​​មួយ​​​អំពី​​​ព្រឹត្តិការណ៍កើតឡើងនៅប្រជុំកោះ Scarborough Shoal

នៅក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​រួម​​​ ហើយ​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​ប្រកាស​​​ថា សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​ ​​​មិន​​​អាច​​​ចេញ​​​បាន​​​ទេ​​​”។ ហ្វីលីពីន​​​បាន​​​បន្ថែម​​​ថា “ ​​​ហ្វីលីពីន​​​មិន​ទទួលដាច់ខាត​​​ ចំពោះ​​​សេចក្ដី​​​ថ្លែង​ការណ៍​​​​របស់​​​ប្រធាន​​​អាស៊ាន​​​ ហើយនេះជា​​​លើក​​​ទី​​​១​​ហើយ ដែល​​​អាស៊ាន​​​មិន​​​អាច​​​ចេញ​​​នូវសេក្ដី​​​ថ្លែង​​​ការ​​ណ៍​​​រួម​​​បាន ដោយ​​​សារ​​​តែ​​​ជម្លោះ​​​ទ្វេ​​​ភាគី​​​រវាង​​​ប្រទេស​​​ជា​​​សមាជិ​​ក​​​អាស៊ា​​​នមួយ​​​ចំនួន​​​ ​និង​​​ប្រទេស​​​ជិត​​​ខាង​​​របស់ខ្លួន​​​។

ដោយ​​​សារ​​​តែ​​​ការ​​​អះ​​​អាង​​​ដណ្ដើម​​​គ្នា​​​ទាំង​​​​​​នេះ​​​ ពីបណ្តាប្រទេសជា​​​សមាជិក​​​អាស៊ាន​​​ចំនួន​​​បួន​​​ ដូច​​​ជា​​​ហ្វីលីពីន​​​ វៀត​​​ណាម ​ម៉ាឡេស៊ីនិង​​​ព្រុយណេ​​​ នោះ ​ដូច្នេះជម្លោះនេះមិន​​​មែន​​​ជារឿងទ្វេ​​​ភាគី​​​តូច​​​តាច​​​ជា​​​មួយ​​​ប្រទេស​​​ជិត​​​ខាង​​​​​​នៅ​​​ប៉ែក​​​ខាង​​​ជើង​​​ឡើយ​​​ ប៉ុន្ដែវា​​​គឺ​​​ជា​​​ជម្លោះ​​​ពហុភាគី​​​ ដូច្នេះ​​​ គួរ​​​តែ​​​មាន​​​ការ​​​ដោះ​​​ស្រាយក្នុងក្របខណ្ឌ​​​ពហុភាគី”​​​។

បន្ទាប់​​​ពី​​​ពិធី​​​បិទ​​​កិច្ច​​​ប្រជុំ​​​ លោក ​​​ហោ ​​​ណាំ​​​ហុងរដ្ឋមន្ត្រី​​​ការបរទេស​​​កម្ពុជា​​​ បាន​​​រិះ​​​គន់​​​វាយបក​​​ទៅ​​​វិញ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​ហ្វីលីពីន​​​ថាកំពុង​​​តែ​​​ព្យាយាម​​​យក​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ធ្វើ​​​ជា​​​ “​​​ចំណាប់​​​ខ្មាំង​​​”ហើយ​​​បាន​​​​​​ច្រាន​​​ចោល​​​ការ​លើក​​​ឡើង​​​ដែលថានៅ​​​​​​កិច្ច​​​ប្រជុំ​​​រដ្ឋា​​​ភិបាល​​​រាជធានី​​​ភ្នំពេញ​​​ ធ្វើ​​​តាមតែ​​​សំណើរបស់​​​ចិន​​​ប៉ុណ្ណោះ​​។

លោក​​​ ហោ ណាំ​​​ហុង​​​ មាន​ប្រសាសន៍​​​​​​ថា  “កម្ពុជា​​​តែ​​​ងតែ​​​ប្រកាន់​​​យក​​​គោល​​​ជំហរ​​​ជា​​​គោលការណ៍​​​។ កម្ពុជា​​​មិន​​​មែន​​​ជា​​​ប្រទេស​​​ដែល​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ក្នុងសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​ទេ​​​។ ប្រទេសកម្ពុជា​​​មិន​​​កាន់​​​ជើង​​​ខាង​​​ណា​​​ឡើយ​​​។វាជា​​​ជម្លោះ​​​ទ្វេភាគី​​​​​​រវាង​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​មួយ​​​ចំនួន​​​និង​​​សាធារ​​​ណរដ្ឋ​​​ប្រជាមានិត​​​ចិន។​​​ ដូច្នេះប្រទេសកម្ពុជា​​​យល់​​​​​​ឃើញ​​​ថាកិច្ច​​​ប្រជុំ​​​អាស៊ាន​​​មិន​​​មែន​​​តុលា​​​ការសម្រាប់​​​កាត់ក្តី​​​ថា​​​ អ្នក​​​ណា​​​ត្រូវ​​​ អ្នក​​​ណា​​​ខុស​​​ឡើយ​​​”។

លោក​​​រដ្ឋមន្ត្រី​​​ការបរទេស​​​រូប​​​នេះ​​​ បាន​​​​​​ថ្លែង​​​ទៀត​​​ថា “​​​ក្នុង​​​នាម​​​ជា​​​សមា​​​ជិក​​​​​​អា​​​ស៊ាន​​​កម្ពុជា​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​ ព្រោះសេចក្ដ​​ី​​​ថ្លែង​​​ការ​​​ណ៍​​​រួម​​​នេះ ​​​បាន​​​ក្លាយទៅ​​​ជា​​​ចំណាប​់​​​ខ្មាំង​​​របស់បញ្ហាជម្លោះ​​​ទ្វេ​​​ភាគី​​​។យើងមាន​​​ចំណុច​​​វិជ្ជមាន​​​ជាង​​​១០០​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួមនេះ​​​ ហេតុ​​​អ្វី​​​ក៏​​​មិន​​​លើក​​​ឡើងសមិទ្ធិផល​​​វិជ្ជមាន​​​ទាំង​​​នោះមក​​​ផង?”។

លោក​​​ ហោ ណាំហុង ក៏​​​បាន​​ជំទាស់ដែរ​​​ថា បើទោះជាជម្លោះ​​​ទ្វេភាគី​​​ ដែលមានជាប់​​​ពាក់​​​ព័ន្ធ​​​តែប្រទេស​​​ចំនួន​​​បួន​​​ ក្នុង​​​ចំណោម​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​ទាំង​​​១០​​​ក្ដី​​​ គឺវាមិន​​​មែន​​​ជា​​​រឿង​​​របស់​​​អាស៊ាន​​​ឡើយ​​​។

នៅ​​​ពេល​​​មានការ​​​វាយ​​​ប្រយុទ្ធ​​​គ្នា​​​ចុងក្រោយបំផុតដែលបាន​​​បណ្ដាលឲ្យ​​​មនុស្ស​​​មានស្លាប់​​​ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​មុន​​​ នៅតាម​​​បណ្ដោយ​​​ព្រំដែន​​​កម្ពុជា-ថៃ ជុំវិញទឹក​​​ដី​​​មាន​​​វិវាទ​​​ទំហំ​​​ពីរបី​​​គីឡូម៉ែត្រ​​​ក្រឡា​​​ នៅជាប់​​​ប្រាសាទ​​​ព្រះវិហារ​​​នោះ​​​ រដ្ឋាភិបាល​​​រាជធានីភ្នំពេញ​​​ចង់​​​ឲ្យ​​​អាស៊ាន​​​ចូលរួម​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ជម្លោះ របស់​​​ខ្លួន​​​ជាមួយ​​​ប្រទេស​​​ថៃ​​​យ៉ាង​​​ខ្លាំង។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​ឥណ្ឌូណេស៊ី ដែលកន្លងបាន​​​ព្យា​​​យាម​​​ធ្វើឲ្យ​​​ប្រទេសរបស់​​​​​​លោក​​​អាចដើេរឈាន​​​មុខ​​​ នៅ​​​ក្នុង​​​សមាគមអាស៊ាន​​​ ធ្លាប់បានលូកដៃចូលយ៉ងជ្រៅ​​​ក្នុង​​​ការ​​​ចរចារស្វែងរកដំណោះស្រាយអំពីជម្លោះ​​ជុំវិញប្រាសាទ​​​ព្រះវិហារ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ហេតុ​​​ផលច្បាស់លាស់ដើម្បី​​​បញ្ជាក់​​​ពី​​​មូល​​​ហេតុ​​​ នៃការ​​​បដិសេធមិនដាក់បញ្ចូល​​​នូវបញ្ហា​​​ទ្វេភាគី​​​ទៅក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​បិទ​​​កិច្ច​​​ប្រជុំ​​ទេ។

លោក​​​បា​​​ន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា “ប្រ​​​​​​សិន​​​​​​អស់​​​​​​លោក​​​​​​​​​​​​គិត​​អ៊ីចឹង។  ​​​បើ​​​​​​យើង​​​​​​មិន​​​និយាយ​​​អំពី​​​សង្គ្រាម​​​ពិភពលោក​​​​​​​​​ទេ​​​​​​ ​​​​​​​​រាល់ស្ថាន​​​ភាព​​​​​​ទាំង​​​អស់ ​​​​​​​​​គឺ​​​​​​សុទ្ធ​​​តែ​​​ជាបញ្ហា​​​​​​ទ្វេភាគី​​​  ​​​ហើយ​​​មិនអាចរារាំង​​​​​​​​​​​​អាស៊ាន​​​​​​​​​​​​មិន​​​​​​​​​​​​ឲ្យ​​​​​​បញ្ចេញ​​​ទស្សន​​​​​​របស់​​​ខ្លួន​​​​​​​​ថា ​​​​​​វា​​​​​​មិន​​​មែន​​​ជា​​​បញ្ហា​​​​​​​​​​​​​​​​​​នៅក្នុង​​​​​​តំបន់​​​អាស៊ាន​​​​​​​​​​​ឡើយ​​​”។

ប៉ុន្តែ​​​​​​លោក​​​​​​ក៏​​​​​​បាន​​​មាន​​​​​​ប្រសាសន៍ដែរ​​​ថា ​​​កិច្ច​​​​​​ប្រឹង​​​​​​ប្រែង​​​នានា​​​​​​​​​​​​​​​​​​ ដើម្បី​​​​​​ដាក់​​​​​​​​បញ្ចូល​​​​​​​​​​​​​​​​​​​​​ហេតុការណ៍ផ្សេងៗទៅក្នុង​​​​​​​​​​​​​​​​​​​​​សេច​​​​​​ក្តី​​​​​​ថ្ងែង​​​ការណ៍​​​​​​​​​​​​​​​​​​​​​​​​នេះ​​​​​​​​​​​​គឺជា​​​​​​​​​​​​ “ដំណើរ​​​​​​ការ​​​មួយ​​​​​​ដែល​​​ពិបាក​​ដោះ​​​ស្រាយ”។​​​

លោក​​​បាន​​​មា​​​​​​ន​​​ប្រ​​​សាសន៍ថា ​​​”នៅ​​​​​​ពេល​​​​​​​​​អស់​​​លោក​​​​​​និយាយ​​​ពី​​​​​​បញ្ហា​​​​​​​​​​មួយ ​​​​​​​​​​​​ពួកគេ​​​ចង់​​​និយាយ​​​​​​ពី​​​​​​បញ្ហា​​​មួយ​​​​​​ផ្សេងទៀត។បញ្ហា​​​​​​នៅ​​​ត្រង់​​​ថា ​​​​​​​​​​​​​​​​​​​​​បញ្ហាទាំង​​​​​​មូល​​​​​​នេះ​​​​​​​​​បាន​​​ក្លាយ​​​​​​ជា​​​​​​​​​​​រឿង​​​​​​នយោបាយ”។

លោក​​​​​​ក៏​​​​​​បាន​​​​​​សម្តែង​​​ការ​​​​​​ខក​​​ចិត្ត​​​​​​យ៉ាង​​​ខ្លាំងផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ​​​ ចំពោះ​​​ការ​​​​​​បរា​​​ជ័យ​​​​​​​​​មិនអាចចេញសេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​​​​​​​​​​​​​​​​​​​​រួម​​​នេះ​​​​​​ ប៉ុន្តែ​​​​​​​​​​​​​​​​​​លោកបាន​​​មិន​​​​​​បាន​​​​​​​​​​​​និយាយ​​​ថា គួរតែបន្ទោស​​​​​​​​​​​​​​​​​​​​​អ្នក​​​​​​ណាមួយឡើយ​​​​​​ ឬ​​​​​​ចាត់ទុកថាជា​​​​​​ការ​​​បរា​​​​​​ជ័យ​​​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.