ការចរចា​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​​បក្ស​ សម រង្ស៊ី និង​បក្ស​ សិទ្ធ​ិ​មនុស្ស ចាប់​ផ្ដើម​ថ្ងៃនេះ

រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​ ក្រោយ​ពី​ការ​​បរា​ជ័យ​​ក្នុង​ការ​ប៉ុន​ប៉ង​បង្កើត​​គណបក្ស​រួម​គ្នា​មួយ​នោះមន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្សសិទ្ធិ​មនុស្សបាន​កំណត់​ពេល​ជួប​គ្នា​នៅថ្ងៃ​នេះនៅ​ក្នុង​ក្រុង​ម៉ានីលដើម្បី​ពិភាក្សា​ពី​លទ្ធភាព​​បង្រួប​បង្រួម​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​។

អ្នក​សង្កេត​ការណ៍​នយោ​បាយ​មាន​មតិ​ផ្សេង​គ្នាអំពី​​ថា ​តើ​ការ​ចរចា​​រក​កិច្ច​ព្រម​ព្រៀង​​​លើក​នេះ​របស់​គណ​បក្ស​ប្រឆាំង​ទាំង​ពី​រ​នេះ​នឹង​ទទួល​បាន​​ជោគ​ជ័យ​ឬ​យ៉ាង​ណា​នោះ​ ដោយ​​មតិ​មួយ​កត់​សម្គាល់​ថា បើ​ទោះ​ជាការរួម​បញ្ចូល​គ្នាទទួល​បាន​ជោគ​ជ័យ​ក៏​ដោយ​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​​គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​គ្រប់​គ្រង​អំណាច​បាន​ដែរ។

ចាប់​តាំង​ពី​គណ​បក្ស​ សិទ្ធិ​មនុស្ស​ បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់លោក​ កឹមសុខាជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៧មកគណ​បក្ស​ទាំង​ពីរ​ប៉ុនប៉ង​រួម​បញ្ចូល​គ្នា​។ទោះ​ជា​យ៉ាង​នេះក្ដី ពេល​នេះគឺជា​លើក​ដំបូង​ហើយ ​ដែលលោកសមរង្ស៊ីប្រធាន​គណ​បក្ស​ សមរង្ស៊ីនិង​លោក​ កឹមសុខាជួប​គ្នា​ជា​ផ្លូវការ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។

លោកឡៅម៉ុង​ហៃអ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​​ថ្លែង​កាលពី​ម្សិលមិញ​ថា ជោគ​ជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណ​បក្ស​ សិទ្ធិ​មនុស្សក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ កាលពី​ខែ​មុន​ ដែល​គណ​បក្ស​នេះ​បាន​ទទួល​តំណែង​មេ​ឃុំ​និង​ចៅ​សង្កាត់​​ចំនួន១៨​ នឹង​អាច​ឲ្យ​គណបក្ស​​ទាំង​ពីរ​មាន​គោល​ជំហរ​រឹង​មាំ​​ពេល​​ចរចា​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​ដោយ​សារ​​គណ​បក្ស​ទាំង​ពីរ​នេះ ដឹង​អំពី​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​រៀង​ៗខ្លួន​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ចុង​ក្រោយ​នេះ ខ្ញុំ​​សង្ឃឹម​​ថា​ អាច​ទៅ​រួច”។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ដោយ​ពិចារណា​ពី​​ប្រវត្តិ​រវាង​គណ​បក្ស​ទាំង​ពីរ​ និង​ការ​ពិត​ដែលថា​​លោក​ សមរង្ស៊ីកំពុង​រស់​នៅ​ក្នុង​ ទី​ក្រុង​បា៉រីសដើម្បីគេច​ពី​ទោស​ជាប់​ពន្ធ​នា​គារ​នោះ​ អ្នក​ផ្សេង​ទៀត​មិន​មាន​ជំនឿ​​​ក្នុង​​ចិត្ត​ប៉ុន្មាន​​ឡើយ​។

លោក​ ខាលថៃយ័រ (Carl Thayer)​ សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ ញូវសៅវ៉េលស៍​ បាន​លើក​ឡើង​ក្នុង​អុីម៉េល​មួយថា “ ​មិនថា​​គណ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ឬ​អត់​នោះ​ទេ ​ការ​​ទទួល​បាន​ការ​ឯក​ភាពគ្នា​​ពី​​បេក្ខជន​​ទាំង​អស់​ គឺ​ជា​​កា​រពិបាក​​”។

លោកថៃយ័របាន​កត់សម្គាល់ថាខណៈ​ដែល​គណ​បក្ស​ សិទ្ធិ​មនុស្ស មាន​ការ​បង្ហាញ​កម្លាំង​រឹង​មាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ លើក​​ដំបូង​របស់​ខ្លួន​ គណ​បក្ស​ សមរង្ស៊ីបាន​បាត់​បង់​អាសនៈ​ ដោយ​ទទួល​បាន​តែ​អាសនៈ​​មេឃុំ​ និង​ចៅ​សង្កាត់​ ចំនួន​២២​ប៉ុណ្ណោះបើ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​លើក​មុន​មាន​២៨​អាសនៈ។ ទោះ​បី​ជា​បញ្ហា​​នេះ​​អាច​ធ្វើ​ឲ្យ​គណ​បក្ស​ សមរង្ស៊ីមាន​ឆន្ទៈ​ថែម​ទៀត​ធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ សិទ្ធិមនុស្សក៏​ដោយ ក៏វា​​ប្រហែល​ជាមិន​គ្រប់​គ្រាន់​សម្រាប់​​គណ​បក្ស​ទាំងពីរ​ ដើម្បី​​រួបរួម​គ្នា​ដែរ​។ លោក​បាន​ថ្លែង​ថា “ គណ​បក្ស​ សមរង្ស៊ីត្រូវ​កា​រការ​រួម​បញ្ចូល​គ្នា​ ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​​របស់​ខ្លួន​ ប៉ុន្ដែគណបក្ស​នេះ​​មិន​រីក​ រាយ​ផ្ដល់​សម្បទាន​ច្រើន​ពេក​ដល់​គណ​បក្ស​ សិទ្ធិ​មនុស្សឡើយ”។

នៅ​ពេល​ដែល​​​គណបក្ស​ទាំង​ពីរ​បាន​ព្យាយាម​រួម​បញ្ចូល​គ្នាលើកមុន វា​បាន​បរា​ជ័យ​ បន្ទាប់ពី​​ខ្សែ​អាត់​ថត​​​ការ​សន្ទនា​តាម​ទូរ​ស័ព្ទ​​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែននិង​លោកកឹមសុខា ​បាន​លេច​​ធ្លាយ​កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០១០។ អំឡុង​ពេល​​សន្ទនាដែល​តាម​សេចក្ដី​រាយការណ៍​ថា បាន​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ​២០០៧នោះ​ គេ​ដឹង​ថាលោក​ ហុ៊នសែន​ បាន​ណែ​នាំ​គណ​បក្ស​ សិទ្ធិ​មនុស្សឲ្យ​អូស​ទាញ​សមា​ជិក​ពី​ជួរ​គណ​បក្ស​ សមរង្ស៊ី។

ការ​រួម​បញ្ចូល​គ្នា​នេះត្រូវ​បាន​គណ​បក្ស​ សមរង្ស៊ីលុប​ចោល​ បន្ទាប់​ពី​ខ្សែ​អាត់​មួយ​ត្រូវ​បាន​ចេញ បើ​ទោះមាន​ការ​អះ​អាង​ពីលោក​កឹម សុខា ថា វាគឺ​ជា​ផ្នែក​មួយ​នៃ​ឧបាយកល​​របស់​គណ​បក្ស​ សមរង្ស៊ីក្នុង​ការ​អុជ​អាលមិន​​ឲ្យ​មាន​ការ​ទុក​ចិត្ត​គ្នា​​រវាង​គណ​បក្សប្រឆាំង​។

លោកថៃយ័របាន​លើក​ឡើង​ថា “ គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្សសិទ្ធិ​មនុស្ស​ អាច​រួម​បញ្ចូល​គ្នា​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជាក៏ប៉ុន្ដែ​បញ្ហា​សំខាន់​គឺ​ថាពួកគេ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​”។ បើ​ទោះ​ជា​គណ​បក្ស​ សមរង្ស៊ីអាច​ជម្នះ​ការ​ខ្វែង​គំនិត​គ្នា​េនះ​ និង​​ជោគ​ជ័យ​ក្នុង​ការ​ចរចា​ពី​ការ​រួម​បញ្ចូល​គ្នា​​នោះក៏ដោយ ក៏នៅ​មាន​កត្តា​មួយ​ទៀត ​​ដែល​ត្រូវ​ពិចារណា​ដែរ​។

លោក​ ទេពនីថាអគ្គ​លេខាធិការ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ប្រសិន​បើ​គណ​បក្ស​ទាំង​ពីររួម​បញ្ចូល​គ្នា​ យ៉ាង​ហោច​ណាស់​មាន​មួយ​ក្នុង​ចំណោម​នោះ​ នឹង​បាត់​បង់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ព្រឹទ្ធ​សភានិង​អាសនៈ​រដ្ឋ​សភា​។ ឧទាហរណ៍​ ប្រសិន​បើ​គណ​បក្ស​ សិទ្ធិមនុស្សសម្រេច​រួម​បញ្ចូល​គ្នា​ក្រោម​ឈ្មោះ​គណ​បក្ស​ សមរង្ស៊ីគេ​នឹង​ត្រូវ​បោះ​បង់​តួ​នាទី​ ដែល​ជាប់​ឆ្នោត​របស់​ខ្លួន​។

លោក​មានប្រ​សាសន៍​ថា “ ប្រសិន​បើ​ពួកគេរួម​​បញ្ចូល​គ្នា​ជា​គណ​បក្ស​ថ្មី អ្វី​ៗដែល​ពួកគេ​មាន​នឹង​ត្រូវ​រលាយ​។ គ្មាន​នៅ​សេស​សល់​ទេ​”។វា​មិនមែន​ជា​ការ​ល្អ​ទេ។ លោកគល់បញ្ញានាយក​ប្រតិ​បត្តិ​គណ​ៈ​កម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិ​ធម៌​បាន​លើក​ឡើង​ថា មិន​ត្រឹម​តែ

 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.