ការសរសេរគូសវាសលើរូប​ថត​ ​បិទ​ជា​សាធា​រណៈ​នៅសារ​មន្ទីរ​​ ទួល​ស្លែង​ គឺដើម្បីបន្ធូរកំហឹង​​​

នៅក្នុង​បន្ទប់​ស្ទើរតែទទេស្អាតមួ​យនៅ​ជាន់ទី២ នៃ​សា​រមន្ទីរប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ រូប​ថត​អតីតមេដឹក​នាំ​​របប​ខ្មែរ​ក្រហម​ ត្រូវ​បា​ន​រលុប​ដោយសារ​ការសរសេរ​​គូសវាសក្រវេមក្រវាម។ ភ្នែក​​ មាត់​ត្រូវ​បាន​​គេ​​ឆ្កៀលចេញ​មាត់​ត្រូ​វបា​ន​​គេ​ខ្វែ​ង​ពី​លើ​ ហើយរូប​នីមួយៗមា​ន​សរសេរពាក្យ​ពេចន៍បរិហារយ៉ាង​សាហា​វមាន​​​​ដូចជា “អា​ក្បត់​ជាតិ​!។ អា​ឆ្កែ។ អា​ងាប់​អត់​ដី​កប់ អាងាប់នេះ​​ងាប់ទៅ​គ្មានថ្ងៃងើប​ក្បាលរួច​!”។

អក្សរគូសវាសនៅ​លើមុខ​របស់​ នួ​ន ជា សរសេរថា “ អា​ថោក​គ្មាន​កេរ្តិ៍ខ្មាស”។ ​គូស​ក្រវេមក្រវាមនៅ​លើ​ថ្ងាសរូបថតរបស់​ អៀងសារី កា​ល​ពី​នៅក្មេង មា​ន​សរសេរពាក្យ​ខ្លី​តែ​មា​ន​ន័យ ដែ​ល​បោះ​ពុម្ពមិន​បា​ន​។ នៅលើ​រូប​ថត​​របស់​ ឌុច ​ដែ​ល​មុខ​របស់​គាត់​ត្រូវ​រលុបបាត់ដោ​យ​ស្នាម​​យ៉ាង​ជ្រៅ មានសរសេរពាក្យ​​ស្លោក​នៃ​របបនោះ​ថា​“ ទុក​ក៏មិន​ចំ​ណេញ យកចេញក៏​មិន​ខាត”។

​ខណៈ​ដែល​​សារ​មន្ទីរ​នេះ​បា​ន​ពុះ​ពា​រ​គ្រប់​គ្រង​រូ​ប​ថត​បិទ​ជាសាធា​រណៈ កា​ល​ពី​អតីតកាល បែរជាការ​សរសេរគូស​វាស​ទាំង​នេះ បង្ហាញនូវអារម្មណ៍ផ្សេង​ៗគ្នា​។ បើ​ទោះ​ជាគ្មាន​សោ​ភ័ណភាព​​​ និងដែន​កំណត់​ក៏​ដោយ កា​រ​គូស​វា​ស​ទាំាង​នេះ គឺ​សុទ្ធ​តែ​សម្តែងនូវ​​ការ​ឈឺ​ចាប់យ៉ា​ង​ខ្លាំ​ង​។​ដូច្នេះ​ហើយ​ បុគ្គលិក​របស់សារមន្ទីរ​បា​ន​​សម្រេចចិត្ត​​ដោះ​ស្រាយ​វា​ទៅ​តាម​វិធី​ ដែល​មិន​បា​ន​គ្រោង​ទុក​ជាមុន​។

​លោក ចំរើន អ្ន​ក​នាំ​ភ្ញៀវ​នៅ​សារមន្ទីរ និង​​ជា​និច្ច​កា​ល​តែងតែនាំ​អ្នក​ភូមិ​ ដែល​ចូល​​រួម​កម្មវីធីរបស់សាលា​ក្តី​ខ្មែរ​ក្រហម​បា​ន​ពន្យល់​ថា “មនុស្សជាក្រុមមក​តាមរយៈសាលា​ក្តី​​ខ្មែរ​ក្រហម​ តែងតែមកទស្សនាទី​នេះ​ ហើយ​ពេល​ខ្លះ​ ខ្ញុំ​ឃើញ​ពួកគេ​​សរ​សេរ​គូសវាស​នៅ​លើ​​រូប​ថត​ទាំ​ង​នេះ​។ ប៉ុន្តែ​​ ខ្ញុំ​មិន​អា​ច​ហា​ម​ប្រាម​ពួក​គេ​ទេ​ ដោយ​សារ​តែ​កំហឹង​ និង​អា​រម្មណ៍របស់​ពួ​កគេ​”។

​លោក​បា​ន​ពន្យល់​ថា មុន​ក្រុម​នេះ​ដើរ​ទស្សនា​សារមន្ទីរ អ្ន​ក​នាំ​ភ្ញៀវ​បានណែនាំ​ពួ​ក​គេ​​ជាមុន ដើម្បី​ជៀស​វា​ងកុំឲ្យមានកា​រ​បំ​ផ្លាញ​រូប​ថត​។ ​លោក ចំរើន​ មា​ន​ប្រ​សាសន៍​ថា “ បច្ចុប្បន្ន​នេះ ខ្ញុំ​បា​ន​បិទ​​សេច​ក្តី​ប្រ​កាស ហា​ម​ពួ​ក​គេមិន​​ឲ្យ​សរ​សេរលើ​រូប​ថត​ ប៉ុន្តែ​​ បើ​ទោះ​ជា មា​​ន​​​សេចក្តី​ប្រកា​សក៏​ដោ​យ ក៏​ពួ​កគេ​នៅតែ​​សរ​​សេរដដែល ពី​ព្រោះ​ពួ​ក​គេ​ខឹង​ខ្លាំងពេក​”។

​កា​រ​អត្ថា​ធិ​ប្បាយទាំងនោះ មានជា​ភា​សា​អង់​គ្លេស​ ចិន និង​មានទាំងភា​សា​អុីតា​លីទៀងផ​ង តែគេ​ឃើញ​មា​ន​កា​រ​​សរ​សេរ​ជា​ភា​សា​ខ្មែរ​ច្រើ​ន​លើស​លប់​ជាង​គេ។​ពាក្យ​សរសេរលើរូប​ថតភា​គ​ច្រើន​ ជាពាក្យដែ​ល​មិន​អា​ច​​បោះ​ពុម្ព​ផ្សាយលើទំព័រកា​​សែតបាន​ឡើយ។ សំ​ណូម​ពរ​យា៉​ង​វែ​ងលើ​រូប​ថត​ ឌុច សរ​សេរ​ថា “ ចិញ្ច្រាំ​ឲ្យខ្ទេច​​ យកវាទៅ​ស្ងោរហើយ​​ឲ្យ​ឆ្កែ​ស៊ី​ទៅ​ ប៉ុន្តែ​ សូម្បី​តែ​ឆ្កែក៏​មិន​ចង់​ស៊ី​របស់បែប​នេះ​ដែរ​ ពី​ព្រោះ​សូ​ម្បី​​ តែ​សត្វ​ឆ្កែក៏​មា​ន​អា​រម្មណ៍ ដូចមនុស្ស​ធម៌​ខ្លះ​ដែរ​”។

​សារមន្ទី​រ​នេះ​បា​ន​និង​កំ​ពុ​ង​តែ​ពុះ​ពារ​ថែ​រក្សា​រូប​ថត​បិទ​ជា​សា​ធា​រណៈ អស់​​រយៈ​ពេល​​ច្រើន​ឆ្នាំ​ហើយ ដើម្បីគ្រប់​គ្រង​កុំឲ្យ​មាន​ការ​សរសេរគូសវាស លើរូបថតដោ​យយករូប​ថត​ចម្លង​​ថ្មីមកដាក់ជំនួសវិញ នៅ​ពេល​រូប​ថត​ទាំ​ង​​នោះខូចអស់។

លោក កែ​ សុប៉ុណ្ណាកា នាយក​សារមន្ទីរ​ប្រ​ល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ​ទទួល​ស្គាល់​​​ថា “យើង​មា​ន​កា​រ​​លំ​បា​ក​ក្នុង​កា​រ​ទប់​ស្កាត់​​សកម្ម​ភា​ព​​សរ​សេរគូសវាស​​នៅលើ​រូប​ថត​”។ លោក​​បា​នបន្តថា “សាច់​ញាតិ​​របស់​គ្រួសារ​ខ្លះ ត្រូ​វ​បា​នគេ​សម្លាប់​អំ​ឡុង​​របប​ ប៉ុល ពត ហើយ​អ្វី​ដែល​ពួ​ក​គេ​សរ​សេរ​ គឺដើម្បី​បញ្ចេញ​កំ​ហឹង​របស់ពួ​ក​គេ”។

លោក​ សុទ្ធារា៉ មុនី វេជ្ជ​បណ្ឌិត​ព្យាបា​ល​​ជំងឺផ្លូវចិត្ត និង​ជា​ទី​ប្រឹក្សា​​បច្ចេក​ទេសប្រចាំ​អង្គការ​ចិត្តសង្គម អន្តរវប្បធម៌​ ដែល​ជា​អង្គកា​រ​​ព្យាបាលសុខភាពផ្លូវចិត្ត ដែល​ជា​រឿយ​​ធ្វើ​កា​រ​ជាមួ​យ​​ជន​​រង​គ្រោះ​ដោ​យ​​សារ​ខ្មែរ​ក្រហម​ បា​នមានប្រសាសន៍​ថា ​សកម្ម​ភាព​បំផ្លាញមិនសមនឹងកើតឡើង​​ព្រោះតែ​រឿង​ធម្មតានោះទេ ប៉ុន្តែ មា​ន​បញ្ហាខាងផ្លូវចិត្ត​ ទើប​សារមន្ទីរ​បណ្តែតបណ្តោយឲ្យ​មា​ន​កា​រ​គូស​វាស​កាន់​​តែ​ច្រើន។ “ដើម្បី​អនុញ្ញាត​ឲ្យ​ពួ​កគេ​បញ្ចេញ​ទស្សន​ខ្លួ​ន​ឯង ដើម្បី​ចំណា​យ​ថាម​ពល​ដែល​មិន​ចាំ​បាច់​ចំ​ណា​យ គឺប្រ​សើ​រ​ជា​ង​កា​រ​​បិទ​មាត់ ឬ​​រក្សា​​ប្រតិ​កម្មក្នុង​ខ្លួន​”។ ដោ​យ​ឧត្តម​គតិសម្រាប់​ ជន​រង​គ្រោះ​ត្រូវ​ប្រឈម​នឹង​អា​​រម្មណ៍​បែប​នេះ​ តាម​រយៈអ្នកជំនាញខាង​សុខ​ភាព​ផ្លូវចិត្ត​  “ ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​ប្រ​សិន​បើ​ពួកគេ​មា​ន​ជាក្រុម ពួ​កគេអា​ច​ផ្តល់​កា​រ​គាំ​ទ្រ​ខ្លះ​ដល់​គ្នាទៅ​វិញ​ទៅ​មក​”។

លោក​ផ្តល់​អនុ​សាសន៍​ថា “ កុំ​ព្យាយាម​លាក់​វា ឬ​បញ្ឈប់​វា ប៉ុន្តែ​ឲ្យ​វា​​ចេញ​មក​ក្រៅ​ជាមួ​យដោយមានការគាំ​ទ្រ។វាមិន​អា​ក្រក់​ទេ​ សម្រាប់ការ​បញ្ចេញ​ប្រតិកម្ម​​បែបនេះ​”។

​អង្គុយ​នៅ​ក្រៅ​សារមន្ទីរនៅ​មុខគំនូរ​និយាយអំពីជី​វប្រវត្តិសម្រាប់​ ដាក់តាំងលក់ លោក​ ប៊ូ ម៉េង ដែ​ល​រួ​ចជីវិត​ពី​ស-២១ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​តក់ស្លុតនៅ​ពេល​ដឹង​អំពី​ពាក្យសរសេរគូសវាសលើរូប​ថត​បិទ​ជា​សាធារណៈ​នេះ​។

​លោក​​មា​ន​ប្រ​សាសន៍​ដោ​យ​កំហឹង​​ថា  “ នេះជា​កំ​ហុស​របស់​ជន​ពា​ល”។ បន្ទាប់​ពី​អ្នក​នាំ​ភ្ញៀវ​ម្នាក់​បា​ន​ពន្យល់​ថា វាជា​រឿយៗត្រូវ​បា​ន​បង្កើតឡើង​ដោ​យ​ជន​រងគ្រោះ​ លោក​ ម៉េង បា​ន​ពិ​ចា​រណា​ឡើង​វិញ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ខ្ញុំ​ត្រូវ​គេ​ធ្វើ​ទារុណ​កម្ម​នៅ​ទី​នេះ ហើយដេក​ក្នុងពន្ធនា​គា​រ​នេះ​​ អស់រយៈ​ពេល​ជា​ង​បី​ឆ្នាំ​។​ហើយ​ប្រ​សិ​ន​បើ​​ខ្ញុំ​ខឹង​ ឌុច និង​អ្ន​ក​ផ្សេង​ទៀត​ខ្ញុំ​​ ត្រូ​វ​តែ​ជេ​រ​ប្រទេ​ច​ពួ​ក​គេ​។ នេះ​ជា​អា​​រម្មណ៍​​របស់​ជន​រង​គ្រោះ​​ ដែ​​ល​រងការ​ឈឺ​ចាប​់​”៕

ប្រែ​សម្រួល​ដោ​យ ចេវ​ ប៊ុននី​​​​

 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.